Friday, 25 January 2013 ចំប៉ា រង្ស៊ី From Phnom Penh Post
តាមប្រភពពីមន្ត្រី ក្រសួង តែងនិយាយដោយលាក់លៀម និងប្រើពាក្យជាចំអកថា បើចង់ធ្វើផ្លូវ ឬជួសជុលផ្លូវ ឲ្យជាប់បានយូរឆ្នាំ លុះត្រាតែមានលុយគ្រប់គ្រាន់ សម្រាប់ទិញវត្ថុធាតុដើម ឲ្យបានគ្រប់តាមស្តង់ដារ ទើបអាចធ្វើផ្លូវជាប់បានយូរ។ លោក ត្រាំ អ៊ីវតឹក ខ្លួនឯង ធ្លាប់និយាយទទួលស្គាល់គេរិះគន់ និងចំអកជាញឹកញាប់ថា តើប្រទេសណាធ្វើផ្លូវជាប់ជាងគេ? គឺមានតែកម្ពុជាទេក្នុងលោកនេះ ធ្វើផ្លូវជាប់ជាប្រចាំ។ គឺធ្វើជាប់ជាប្រចាំ ធ្វើរាល់ខែ រាល់ឆ្នាំ....។ នៅប្រទេសគេ គេធ្វើផ្លូវតែម្តងជាប់រហូត។ គេចំអកឲ្យប៉ុណ្ណឹងហើយ គ្មានមន្ត្រីថ្នាក់ដឹកនាំក្រសួងណាម្នាក់ ឈឺក្បាលវិលមុខអំពីរឿងផ្លូវខូចនោះទេ។ តាមប្រភពស្និទ្ធនឹងអ្នករត់ការ ឡើងគម្រោងសុំលុយពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ក្រសួងនេះ បាននិយាយឲ្យដឹងថា ពេលផ្លូវខូច ឡើងគម្រោងធ្វើរបាយការណ៍ស្នើថវិកាម្តងៗ ឬឡើងគម្រោងស្នើលុយប្រចាំឆ្នាំម្តងៗ គឺលុយកញ្ចប់ ដែលបានមកម្តងៗ ត្រូវបានមន្ត្រីគ្រប់លំដាប់ថ្នាក់កាត់យកអប្បហារស្ទើរអស់។ ការកាត់អប្បហារនេះ មានតាំងពីមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលទទួលកាន់គម្រោងផ្លូវថ្នល់។ ការកាត់អប្បហារនៅរតនាគារជាតិក៏មាន។ មកដល់ក្រសួងសាធារណការនិងដឹកជញ្ជូន ក៏លោករដ្ឋមន្ត្រីកាត់អប្បហារថែមទៀត។ លោកអគ្គនាយក កឹម បូរី ដែលជាវិស្វករសំណង់នោះ ក៏កាត់អប្បហារ ក្នុងកញ្ចប់លុយនេះដែរ ដល់អាជ្ញាធរខេត្ត ក៏កាត់មួយភាគទៀតឲ្យទៅចៅហ្វាយខេត្តថែមទៀត។ តើកញ្ចប់លុយ ដែលឡើងគម្រោងម្តងៗត្រូវកាត់អប្បហារអស់ប៉ុន្មាន ហើយនៅសល់លុយចំនួនប៉ុន្មាន សម្រាប់យកទៅធ្វើ និងជួសជុលផ្លូវថ្នល់បានជាប់លាប់ល្អ? វាគ្មានអីជាប់ទេ បើលុយកញ្ចប់គម្រោងនីមួយៗ កាត់អប្បហារចែកគ្នាអស់ហើយនោះ។ ជាឧទាហរណ៍៖ ក្នុងកញ្ចប់លុយគម្រោងចំណាយអស់១លានរៀលបើកាត់អប្បហារអស់ប្រមាណ ពី ៥០ទៅ ៦០ ភាគរយទៅហើយនោះ តើនៅលុយប៉ុន្មាន សម្រាប់ធ្វើផ្លូវឲ្យជាប់នោះ? នេះគ្រាន់តែជាឧទាហរណ៍មួយតូចប៉ុណ្ណោះ។ នៅមានគម្រោងធំៗជាច្រើនទៀត ដែលសុទ្ធតែមន្ត្រីអស់ហ្នឹង កាត់អប្បហារទាំងអស់។
លោក ត្រាំ អ៊ីវតឹក ត្រូវបានមន្ត្រីថ្នាក់ក្រោមថា ជាមេដឹកនាំអត់ចេះមានទំនាក់ទំនងជាមួយអ្នកណាទាំងអស់។ កូនចៅណាកាន់គម្រោងធ្វើផ្លូវ ឬគម្រោងជួសជុលកំណាត់ផ្លូវណា ត្រូវតែយកកញ្ចប់លុយមួយចំនួនទៅសែនឲ្យគាត់ជាដរាប។ ថ្នាក់ក្រោមខ្លះបែកបាក់គ្នាក៏មិនខ្វល់ ថ្នាក់ក្រោមខ្លះអត់ស៊ី ថ្នាក់ក្រោមខ្លះពុករលួយក៏គាត់អត់ដោះស្រាយអ្វីទាំងអស់។ ការធ្វើផ្លូវស្ពានទាំងឡាយ គឺក្រសួងនេះ ពឹងតែជំនួយពីបរទេសទាំងអស់។ ជារដ្ឋមន្ត្រី គ្មានគំនិតច្នៃប្រឌិត ចាំតែយកលុយពីអប្បហាររបស់គម្រោង។ ការងារផ្លូវច្បាប់ បទដ្ឋាន គតិយុត្ត គឺលោករដ្ឋមន្ត្រី អត់ធ្វើបានអ្វីទាំងអស់។ ច្បាប់នានា ដូចជា ច្បាប់ផ្លូវទឹក ច្បាប់ផ្លូវថ្នល់ ច្បាប់ដឹកជញ្ជូន។ល។ គឺគាត់អត់យកចិត្តទុកដាក់អ្វីទាំងអស់។ បើគ្មានលុយពីម្ចាស់ជំនួយ គឺផ្លូវថ្នល់ ស្ពានធ្វើអត់ចេញទាំងអស់ ហើយក៏មិនចេះកៀរគរ រកប្រភពជំនួយថែមទៀតផង។ ជារដ្ឋមន្ត្រី អត់ចេះជួយយកអាសាទាំងអស់។ ចង់អ្នកណាស្លាប់ ចង់អ្នកណាអត់ស៊ីក៏អត់ទៅ អត់ខ្វល់ឈឺឆ្អាលពីអ្នកណាទាំងអស់។ នេះហើយភាពជាអ្នកដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងសាធារណការនិង ដឹកជញ្ជូន។ យូរៗទៅ ក្រសួងនេះ អត់មានតួនាទី ភារកិច្ច របស់ក្រសួងហើយ គឺនៅសល់តែផ្លូវថ្នល់មួយគត់ ដែលក្រសួងនេះ ជាអាណាព្យាបាលផ្តាច់មុខ។ ផ្លូវអាកាសត្រូវគេបេះយកបាត់។ ផ្លូវទឹកទុកចោលក៏អត់ធ្វើការងារ។ ការគ្រប់គ្រងយានយន្ត ការគ្រប់គ្រងផ្នែកឯកជន គឺកម្សោយជាទីបំផុត។ គ្រាន់តែធ្វើការទប់ស្កាត់ឡានដឹកទំនិញលើសទម្ងន់បំផ្លាញផ្លូវក៏ស្ទើរតែធ្វើមិនកើតផង៕ CC
ដោយ ចំប៉ា រង្ស៊ី
កំណាត់ផ្លូវជាតិលេខ ៦ អា នៅម្តុំស្រុកមុខកំពូលខេត្តកណ្តាល កំពុងត្រូវបានស្ថាបនាពង្រីកឲ្យធំជាងមុន។ រូបថត ហុង មិនា
ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងអាណត្តិដឹកនាំដោយលោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ត្រូវបានគេមើលឃើញថា គ្មានការដឹកនាំឲ្យមានការជឿនលឿនទៅមុខទេ។ របៀបដឹកនាំរបស់គាត់ គឺប្រៀបបានទៅនឹងការជិះសេះមើលផ្កាក្នុងសួនច្បារ។ គាត់ដឹកនាំពាក់វ៉ែនតា ស ងើយលើ មើលរំលងថ្នាក់ក្រោមរហូតដើរលើផ្លូវថ្នល់មិនដឹងផ្លូវខូចរាល់ ថ្ងៃ។
អ្នកតាមដានប្រចាំការឃ្លាំមើលក្រសួងនេះ បានមើលឃើញថា កំណាត់ផ្លូវថ្នល់ចាក់កៅស៊ូជាច្រើនកន្លែង រាប់ទាំងផ្លូវក្នុងក្រុង ទីរួមខេត្តនានាស្ទើរខូចខាតអស់ រងនូវការពិបាកធ្វើចរាចរណ៍ ហើយមិនឃើញមានការជួសជុលថែទាំឲ្យបានឆាប់នោះទេ។ មធ្យោបាយធ្វើចរាចរណ៍ កាន់តែច្រើនមមាញឹក ការខូចខាតផ្លូវ កាន់តែរីកធំឡើងឆាប់រហ័ស។
ការខូចខាតផ្លូវថ្នល់ទាំងឡាយ ត្រូវបានមន្ត្រីក្រសួងភាគច្រើន ឆ្លើយដាក់ថា មកពីគ្រោះទឹកជំនន់ ដើម្បីឲ្យស្រាលបន្ទុកដែលក្រសួងទទួលខុសត្រូវ។ តែធាតុពិត ក្រសួងមិនបានចាត់ទុកថា ខ្លួនឯងគឺជាអ្នកធ្វើផ្លូវ ឬជួសជុលថែទាំផ្លូវ ដែលគ្មានគុណភាពនោះទេ។ មួយផ្នែកទៀតមន្ត្រីក្រសួង ឆ្លៀតឱកាស ចោទប្រកាន់ថា មកពីការដឹកទំនិញលើសចំណុះរបស់រថយន្តក្រុមហ៊ុនមួយចំនួនតូច បណ្តាលឲ្យខូចផ្លូវថ្នល់យ៉ាងឆាប់រហ័ស។

No comments:
Post a Comment
I like Blogger