លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ
ខ្ញុំគិត
ថា គណបក្សកាន់អំណាចនឹងឈ្នះសំឡេងឆ្នោតភាគច្រើន
នឹងបន្តកាន់អំណាចទៀត ប៉ុន្តែ
ខ្ញុំគិតថានឹងមានការផ្លាស់ប្តូរថ្នាក់ដឹកនាំមួយ ចំនួនតែមិនមែនជាការផ្លាស់ប្តូរថ្នាក់ដឹកនាំកំពូលទេ។ ខ្ញុំគិតថា
រដ្ឋមន្រ្តីមួយចំនួននឹងត្រូវជំនួស ដោយរដ្ឋមន្រ្តីថ្មី
និងវ័យក្មេង។ ចំពោះគោលនយោបាយវិញ ខ្ញុំគិតថា
រដ្ឋាភិបាលត្រូវតែផ្លាស់ប្តូរជាចាំបាច់
គឺត្រូវបំពេញបំណងរបស់ប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ
ជាពិសេស បំពេញសេចក្តីត្រូវការរបស់ជនរងគ្រោះ
ដោយសារអ្នកចាប់យកដីធ្លី។ ជាមួយនោះ ត្រូវផ្លាស់ប្តូរ
ឬកែប្រែគោលនយោបាយដីសម្បទានសេដ្ឋកិច្ច
និងគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចពាក់ព័ន្ធ។ រដ្ឋាភិបាល
មិនអាចពឹងផ្អែកតែលើក្រុមហ៊ុនធំៗឡើយ
ប្រហែលរដ្ឋាភិបាលចាំបាច់ត្រូវជំរុញម្ចាស់កម្មសិទិ្ធដីខ្នាត មធ្យម
ឬវណ្ណៈមធ្យម។ ខ្ញុំគិតថា ប្រសិនបើរដ្ឋាភិបាល
ប្រកាន់ខ្ជាប់នូវគោលនយោបាយបច្ចុប្បន្នរបស់ខ្លួន
នឹងមានប្រជាពលរដ្ឋច្រើនថែមទៀត នឹងទទួលរងផលប៉ះពាល់
ដោយសារដីសម្បទានសេដ្ឋកិច្ច ហើយខ្ញុំគិតថា
នឹងមានផលបកទៅលើអ្នកវិនិយោគបរទេសវិញ ជាពិសេសអ្នកវិនិយោគចិន។
អ្នកខ្លះយល់ថា ក្រុមហ៊ុនចិនមួយចំនួន
និងក្រុមហ៊ុនបរទេសជាទូទៅបានជាប់ពាក់ព័ន្ធនឹងបញ្ហាចាប់យកដី
ធ្លី។
ស្ថានការណ៍បែបនេះ មិនអាចអនុញ្ញាតឲ្យបន្តមានទៀតឡើយ
ពីព្រោះវានឹងធ្វើឲ្យប៉ះពាល់ដល់ការឯកភាព
និងស្ថិរភាពប្រទេសជាតិរបស់យើង។ រឿងសំខាន់មួយទៀត
យើងមិនអាចបន្តប្រើប្រាស់ប្រព័ន្ធយុតិ្តធម៌សព្វថ្ងៃនេះបាន ទៀតទេ។
សព្វថ្ងៃនេះប្រព័ន្ធតុលាការកំពុងបំបែកបំបាក់ជាតិ។ បញ្ហាមួយទៀត
គឺអំពើពុករលួយ និងប្រាក់ខែទាប ដែលជំរុញឲ្យមានអំពើពុករលួយ។
នេះជាបញ្ហាពេលវេលា វាមិនអាចបន្តឲ្យមានដូចបែបនេះទេ។
នេះក៏ប៉ះពាល់ដល់ស្ថិរភាពនិងឯកភាពជាតិផងដែរ។
នៅពេលស្ថាប័នសាធារណៈមិនត្រូវបានជឿទុកចិត្តដោយប្រជាជន
ហើយនៅពេលប្រព័ន្ធតុលាការ មិនត្រូវបានជឿទុកចិត្តដោយប្រជាជន
អ្នកមិនអាចបន្តដូចបែបនោះឡើយ។
លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី
ចំពោះ ការរំពឹងទុកឆ្នាំ២០១៣ រដ្ឋាភិបាល បានកំណត់គោលដៅកំណើនផលិតផលក្នុងស្រុក សរុប៧,១ ភាគរយ ហើយរក្សាអត្រាអតិផរណាឲ្យបានទាប តាមដែលអាចធ្វើទៅបាន។ ទាំងនោះ គឺជាគោលដៅរបស់យើង សម្រាប់វិស័យសេដ្ឋកិច្ច។ គម្រោងចម្បងទី២ របស់យើងគឺធ្វើកំណែទម្រង់ប្រព័ន្ធតុលាការ។ មានបញ្ហាប្រឈមជាច្រើន រាប់ទាំងការកសាងសមត្ថភាព និងការធ្វើឲ្យរដ្ឋបាល កាន់តែល្អប្រសើរឡើង។ រាល់លិខិតស្នាមនៅការិយាល័យតុលាការនឹងតភ្ជាប់ដោយម៉ាស៊ីន ទំនើប ជាផ្នែកនៃកំណែទម្រង់រដ្ឋបាល។
ជាការពិត
យើងនឹងយកចិត្តទុកដាក់ រក្សាការបោះឆ្នោតជាទូទៅ ដើម្បីធានាថា
វាប្រព្រឹត្តទៅដោយរលូន និងតាមកម្មវិធី។ ក្នុងឆ្នាំនេះដែរ
យើងនឹងបញ្ជូនសេចក្តីព្រាងច្បាប់សិទិ្ធមនុស្ស
ទៅក្រុមប្រឹក្សាអន្តរក្រសួងក្នុងពេលឆាប់ៗ។
យើងចង់ធ្វើ
កំណែទម្រង់ ការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះសិទិ្ធមនុស្ស
តាងនាមឲ្យប្រជាជន។ យើងត្រូវការការផ្លាស់ប្តូរផ្នត់គំនិត
ដើម្បីឲ្យមន្រ្តីរាជការផ្តល់សេវាកាន់តែល្អប្រសើរដល់ប្រជាជន ។
ឥឡូវនេះ វាស្ថិតនៅទីស្តីការគណៈរដ្ឋមន្រ្តី
ហើយយើងកំពុងត្រួតពិនិត្យ សេចក្តីព្រាងច្បាប់នោះ។
បន្ទាប់ពីត្រួតពិនិត្យចប់ វានឹងត្រូវយកមកពិនិត្យ
ក្នុងកិច្ចប្រជុំ ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្រ្តី។
យើងកំពុងសម្លឹងមើលកំណែទម្រង់ទូទៅ
ក៏ដូចជាកំណែទម្រង់ប្រព័ន្ធតុលាការ
គឺការផ្លាស់ប្តូរផ្នត់គំនិតនៃឥរិយាបថរដ្ឋាភិបាល។
ជាពិសេស
ទាក់ទងនឹងអំពើពុករលួយ នោះជាបញ្ហាធំ ដែលរដ្ឋាភិបាល
កំពុងធ្វើការដោះស្រាយ។ អ្នករាល់គ្នាចង់ឃើញនេះជាច្បាប់។
មានការប្រាស្រ័យទាក់ទងល្អ រវាងរដ្ឋាភិបាល និងសង្គមស៊ីវិល។
មានការសិក្សាបន្ថែមទៀត រវាងប្រជាជននិងរដ្ឋាភិបាលឲ្យ
ចេះឈានដល់ដំណោះស្រាយសម្របសម្រួល។
យើងមានបទពិសោធជាច្រើនពីកិច្ចប្រជុំកំពូលអាស៊ាន។
មេដឹកនាំពិភពលោក បានមកកម្ពុជា រៀបចំកិច្ចពិភាក្សាទ្វេភាគី
ហើយយើងរៀនសូត្របានយ៉ាងច្រើន។
លោក សៀ ភារម្យ អគ្គនាយកនៃក្រុមការងារពិសេសសិទិ្ធលំនៅដ្ឋាន
ការ បោះឆ្នោតជាតិខែកក្កដា គឺមានសារៈសំខាន់ណាស់ ចំពោះរដ្ឋាភិបាល។ ខ្ញុំមិនគិតថា ពួកគេនឹងបណ្តេញប្រជាជនចេញពីផ្ទះសម្បែង ដីធ្លី ក្នុងចំនួនច្រើន ដូចពីមុនទៀតឡើយ គឺចំនួននោះមិនកើន ឬថយចុះ ដូចអ្វីដែលយើងបានមើលឃើញ កាលពីឆ្នាំមុនឡើយ។ ប៉ុន្តែ យើងព្យាករថា ក្រោយការបោះឆ្នោត ករណីនៃការបណ្តេញចេញនឹងកើនឡើង។ យើងព្រួយបារម្ភថា នៅក្រោយការបោះឆ្នោតអាណត្តិថ្មីប្រហែលសកម្មជនដីធ្លីជា ច្រើនថែមទៀត នឹងត្រូវបញ្ជូនទៅពន្ធនាគារ ដោយសារការអនុវត្តសេរីភាពបញ្ចេញមតិ។ រដ្ឋាភិបាលនឹងបន្តបំភិតបំភ័យសកម្មជន ព្រោះរដ្ឋាភិបាលភ័យខ្លាចថា ការតវ៉ារបស់ពួកគេ នឹងប៉ះពាល់ដល់អ្នកគាំទ្ររបស់ខ្លួន នៅមុនការបោះឆ្នោត។ ប៉ុន្តែ ខ្ញុំគិតថា ប្រសិនបើរដ្ឋាភិបាល មិនចង់ឃើញការតវ៉ាថែមទៀត ក្នុងឆ្នាំ ២០១៣ ទេនោះរដ្ឋាភិបាលត្រូវដោះលែងសកម្មជនដីធ្លី ដូចជា អ្នកស្រី យ៉ោម បុប្ផា បើមិនដូច្នោះទេ ប្រជាជននឹងបន្តធ្វើបាតុកម្មដូចដែលពួកគេបានឃើញស្ទើរពេញ មួយឆ្នាំកន្លងមកនេះ។ ជម្លោះដីធ្លីភាគច្រើន មិនទាន់បានដោះស្រាយទេ ដូចជា បឹងកក់ និងបុរីកីឡា។ ទាំងនេះនៅតែជាបញ្ហា។
លោក សឺន ស៊ូប៊ែរ្តិ៍ ទីប្រឹក្សាព្រះមហាក្សត្រ នរោត្តម សីហមុនី និងជាប្រវតិ្តវិទូ
ខ្ញុំគិតថា ទំព័រប្រវតិ្តសាស្រ្តកម្ពុជា បានបិទហើយ ជាមួយនឹងការសោយទិវង្គតរបស់ព្រះមហាវីរក្សត្រ នរោត្តម សីហនុ។ ប៉ុន្តែខ្ញុំគិតថា រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដូចចែងក្នុងរដ្ឋធម្មនុញ្ញ នឹងបន្តមានអត្ថិភាព។ ខ្ញុំគិតថា ប្រជាជន បានសម្ដែងសេចក្តីស្រឡាញ់ ចំពោះព្រះមហាក្សត្រ នរោត្តម សីហមុនី បច្ចុប្បន្ន ជាពិសេសក្នុងអំឡុងរយៈពេលកាន់មរណទុក្ខ។ ព្រះមហាក្សត្រ សីហមុនី ក៏តែងតែធ្លាប់បានចុះទៅជួបប្រជាជនក្រីក្របំផុត ដូចសម្តេចឪ បានធ្វើពីមុន។ ខ្ញុំគិតថា រាជានិយមនឹងបន្តមាន។ វាគឺជាស្ថាប័នរដ្ឋតែមួយគត់ ដែលអាចប្រមូលផ្តុំប្រជាជន។ វាជាស្ថាប័នដែលផ្តល់ស្ថិរភាពពិតប្រាកដ។ ប៉ុន្តែ វានឹងមានអារម្មណ៍ស្រៀវឆ្អឹងខ្នងបន្តិច នៅពេលគ្មានសម្តេចឪ។ ដូចឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដែលព្រះមហាក្សត្រជាព្រះ ប្រធានក្រុមប្រឹក្សានោះ គួរមានឧត្តមក្រុមប្រឹក្សាការពារជាតិ ហើយព្រះមហាក្សត្រ គួរធ្វើជាប្រធាននៃក្រុមប្រឹក្សានោះ។ មានប្រការចែងក្នុងរដ្ឋធម្មនុញ្ញថា ព្រះមហាក្សត្រ ជាអ្នកធានាអធិបតេយ្យនិងបូរណភាពទឹកដី ប៉ុន្តែព្រះមហាក្សត្រ គ្មានមធ្យោបាយនិយាយអ្វីមួយឡើយអំពីអធិបតេយ្យនិងបូរណភាពទឹកដី អ្នកមិនអាចនិយាយបែបនោះទេ។ ប្រសិនបើគេព្រាងច្បាប់ដែលអនុម័តដោយរដ្ឋសភា ព្រះមហាក្សត្រ នឹងសម្តែងការគាំទ្រ ប៉ុន្តែច្បាប់នោះមិនត្រូវបានព្រាងឡើយ។
លោកស្រី Anne Heindel ទីប្រឹក្សាច្បាប់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា
ច្បាស់ ណាស់ បញ្ហាសុខភាពរបស់លោក អៀង សារី នឹងបន្តជាក្តីបារម្ភចម្បងក្នុងឆ្នាំ២០១៣ នេះ។ អង្គជំនុំជម្រះ បាននិងកំពុងបើកសវនាការ ដោយគ្មានវត្តមានរបស់លោក អៀង សារី ហើយមេធាវីរបស់គាត់ នឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីទាមទារសិទិ្ធចូលរួម ក្នុងសាលតុលាការ ហើយក៏ត្រូវឲ្យមានការចូលរួមប្រកបដោយគុណភាព ពីបន្ទប់សោតទស្សន៍ ដែលតាមដានជាប្រចាំថ្ងៃ។ ពួកគេនឹងដាក់បណ្តឹងសារទុក្ខបញ្ហានេះ ដល់អង្គជំនុំជម្រះតុលាការកំពូលក្នុងពេលឆាប់ៗ។ សេចក្តីសម្រេចរបស់លោក Mark Harmon សហចៅក្រមស៊ើបអង្កេតអន្តរជាតិ ជូនដំណឹងសាធារណជន ឲ្យបានដឹង អំពីកន្លែងឧក្រិដ្ឋកម្មបន្ថែមទៀត ដែលកំពុងស៊ើបអង្កេតក្នុងសំណុំរឿង០០៤ គឺមានសារៈសំខាន់ ព្រោះវាប្រាប់យើងថាតើ គាត់ទទួលយកដីកាបញ្ជូនរឿងឲ្យស៊ើបសួរបន្ថែមពីព្រះរាជអាជ្ញា អន្តរជាតិ ក្នុងឆ្នាំ ២០១១ និងថា គាត់កំពុងគោរពតាមសេចក្តីសម្រេចរបស់អង្គបុរេជំនុំជម្រះដែល សម្រេចថា ជនរងគ្រោះ មានសិទិ្ធទទួលបានព័ត៌មានបន្ថែម ដើម្បីគេអាចប្រើប្រាស់សិទិ្ធចូលរួមជាដើមបណ្តឹងរដ្ឋប្បវេណី។ ក្តីសង្ឃឹមរបស់ខ្ញុំគឺថា ឥឡូវនេះ រយៈពេល៤ ឆ្នាំ បន្ទាប់ពីរឿងក្តីទាំងនេះ ត្រូវបានបញ្ជូនទៅសហចៅក្រមស៊ើបអង្កេត ការស៊ើបអង្កេតហ្មត់ចត់មួយ នឹងធ្វើឡើងដើម្បីនីតិវិធីអាចដំណើរការទៅមុខ ដោយយុតិ្តធម៌ និងប្រសិទ្ធភាព។
លោក មឿន តុលា ប្រធានកម្មវិធីការងារ នៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍
កម្ពុជា និងម៉ាឡេស៊ី គ្រោងចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា ស្តីពីការងារបម្រើតាមផ្ទះ ប៉ុន្តែវាមិនច្បាស់ទេទាក់ទងនឹងកាលបរិច្ឆេទ។ រដ្ឋាភិបាលទាំងពីរមិនទាន់បានព្រមព្រៀងនៅឡើយទេ។ ប៉ុន្តែអ្វីដែលយើងអាចនិយាយបាន គឺអនុស្សរណៈ ចាំបាច់ត្រូវដាក់បញ្ចូលអនុសាសន៍ពីសង្គមស៊ីវិល។ យើងត្រូវសម្លឹងមើលរឿង និងបញ្ហាពីឆ្នាំ ២០១០- ២០១១ និង ២០១២ បទពិសោធទទួលបាន ដើម្បីរៀបចំឧបករណ៍សម្រាប់ឆ្នាំ ២០១៣។ មានមេរៀនពីប្រទេសថៃ។ ពលករជាច្រើននាក់ ខកខានមិនបានចុះបញ្ជីក្រោមគោលនយោបាយផ្ទៀងផ្ទាត់ជាតិរបស់ថៃ ជាកិច្ចដំណើរការ នៃការអនុវត្តដែលមិនមានតម្លាភាព ហើយវាមិនត្រូវបានផ្សព្វផ្សាយ ប្រកបដោយប្រសិទ្ធភាព។ ប្រសិនបើកម្ពុជា និងម៉ាឡេស៊ី មានឆន្ទៈនយោបាយច្បាស់លាស់ ពួកគេគួរផ្តល់ក្របខ័ណ្ឌច្បាប់ច្បាស់លាស់ ក្នុងគោលបំណងឆ្លើយតបទៅនឹងបញ្ហាទាំងអស់ដែលកើតមានរហូតមកដល់ សព្វថ្ងៃនេះ។ ខ្ញុំគិតថា ចំនួនពលករចំណាកស្រុកនឹងកើនឡើង។ ខ្ញុំមិនមើលឃើញវឌ្ឍនភាពក្នុងប្រទេសកម្ពុជាទាក់ទងនឹងប្រាក់ ឈ្នួល និងលក្ខខណ្ឌការងារប្រសើរឡើងឡើយ។ នៅពេលកម្មករធ្វើកូដកម្មពួកគេត្រូវគេបាញ់ ពួកគេជាប់បទល្មើស។ ជាមួយនឹងបញ្ហាទាំងនេះ វាពិបាក សម្រាប់សហជីពក្នុងការជួយកម្មករ ទាមទារអត្ថប្រយោជន៍ ទាមទារប្រាក់ឈ្នួលខ្ពស់ ដូច្នេះប្រាក់ឈ្នួលទាបបំផុតនេះ កម្មករមិនអាចរស់នៅក្នុងជីវភាពសមរម្យបានឡើយ។ ដូច្នេះ ខ្ញុំគិតថា ប្រជាជនច្រើនថែមទៀត នឹងធ្វើចំណាកស្រុក ជាពិសេសបន្ទាប់ពីមានការចុះហត្ថលេខាលើអនុស្សរណៈជាមួយនឹង ម៉ាឡេស៊ី។
លោក Marcus Hardtke អ្នកសម្របសម្រួលកម្មវិធីអាស៊ីអាគ្នេយ៍នៅ ARA
នៅ ពេលពាក់ព័ន្ធនឹងការគ្រប់គ្រងព្រៃឈើ សត្វដំរីធំ កំពុងរត់គេច នៅពេលមានការកាប់ឈើខុសច្បាប់ក្នុងដីសម្បទាន។ វាបានបន្តប៉ុន្មានឆ្នាំមកហើយ ដោយប្រើប្រាស់ចន្លោះប្រហោង ក្នុងច្បាប់ព្រៃឈើ និងភូមិបាល។ ផ្ទៃដីទំហំធំនៅខេត្តក្រចេះ និងកំពង់ធំ កំពុងតែឈូសឆាយពេលយើងកំពុងធ្វើសម្ភាសនេះ ដោយផ្ទៃដីជាច្រើនថែមទៀតនឹងត្រូវឈូសឆាយ។ ដូច្នេះ ឆ្នាំនេះ អាចជាឆ្នាំដែលទីបំផុត វានឹងត្រូវបានលាតត្រដាង។ ខ្ញុំគិតថា ក្នុងឆ្នាំ២០១៣ វាពិតជាដល់ចំណុចមួយ ដែលវានៅក្រៅការគ្រប់គ្រងទាំងស្រុង ហើយវាចាំបាច់ត្រូវដោះស្រាយ។ ការបោះឆ្នោតឆ្នាំនេះ ដូច្នេះ មានឱកាសដែលយើងនឹងទទួលបានការសន្យាតិចតួច។ បញ្ហាទី២គឺការបន្តបំផ្លិចបំផ្លាញតំបន់អភិរក្សនៅក្នុងប្រទេស នេះ។ វាហាក់បីដូចជា កម្ពុជា បានលះបង់គំនិតនៃតំបន់អភិរក្សនោះហើយ។ ក្នុងតំបន់ខ្លះ ព្រៃជាង ៨០ ភាគរយបានបំផ្លាញអស់ហើយ។ អង្គការក្រៅរដ្ឋាភិបាល កំពុងតែសម្លឹងមើលវិធីផ្សេងទៀត ហើយនោះជាបញ្ហាមួយទៀតដែលត្រូវដោះស្រាយនៅក្នុងឆ្នាំ ២០១៣។ ពួកគេបង្ហាញខ្លួនបន្តិច នៅពេលបញ្ហាត្រូវបានផ្សាយជាសាធារណៈ ពួកគេបន្ទោសរដ្ឋាភិបាល។ ជាមួយនឹងទង្វើនោះ ពួកគេអាចបន្តបានប៉ុន្មានឆ្នាំទៀត រហូតទាល់តែគ្មានមូលនិធិ។ ក្នុងឆ្នាំ២០១៣ ពួកគេនឹងត្រូវដោះស្រាយបញ្ហានេះផងដែរ។ គ្មានអ្នកណាម្នាក់គួរប្រើពាក្យ«អភិវឌ្ឍន៍» តទៀតឡើយ។ នេះមិនមែនជាការអភិវឌ្ឍទេ។ ជីវិតប្រជាជនមិនល្អប្រសើរឡើងឡើយ ដោយសារការអភិវឌ្ឍនេះ។ ជីវិតប្រជាជនរងការឈឺចាប់។ អ្នកខ្លះរកបានប្រាក់ ប៉ុន្តែវាមិនមែនជាការអភិវឌ្ឍល្អសម្រាប់ប្រទេសឡើយ។ វាថោក ហើយចាប់យកធនធានបានឆាប់រហ័ស។
វាត្រូវបានអនុញ្ញាតឲ្យកើត
ឡើង ដោយសារគ្មានអ្នកណាម្នាក់ឃ្លាំមើលទៀតទេ។
គ្មានមេដឹកនាំណាម្នាក់ពិនិត្យមើលទិដ្ឋភាពទូលំទូលាយឡើយ។
រហូតមកដល់ពេលនេះ ក្នុងឆ្នាំ២០១៣ ខ្ញុំគិតថា
វានឹងទទួលបានការយកចិត្តទុកដាក់ច្រើនថែមទៀត។
វាយឺតពេលប៉ុន្មានឆ្នាំហើយ។
លោក យ៉ង សាំងកុមារ ប្រធានមជ្ឈមណ្ឌលដើម្បីសិក្សា និងអភិវឌ្ឍន៍កសិកម្ម កម្ពុជា (CEDAC)
ប្រសិន បើយើងសម្លឹងមើលការអភិវឌ្ឍបច្ចេកវិទ្យា មានម៉ាស៊ីនច្រើនថែមទៀត គឺត្រាក់ទ័រតូច និងធំនិងម៉ាស៊ីនបោកស្រូវ។ នេះគឺដោយសារវត្តមាននៃបច្ចេកវិទ្យាទាំងនេះ លទ្ធភាពទទួលបានកម្ចីងាយស្រួល និងបញ្ហាចំណាយពលកម្មច្រើនក្នុងកសិកម្ម ដោយសារមនុស្សច្រើននាក់ ធ្វើចំណាកស្រុកទៅធ្វើការនៅទីក្រុង ឬនៅថៃ។ ឆ្នាំមុន ចំណាយពលកម្មជាមធ្យមគឺ១០០០០ រៀលក្នុងមួយថ្ងៃ។ ឆ្នាំនេះ គឺប្រហែល១២០០០ រៀល ហើយឆ្នាំក្រោយ នឹងមានចំនួន ១៥០០០ រៀល។ ចំណាយផលិតកាន់តែកើនឡើង។ ដូច្នេះ កសិករត្រូវទទួលបានទិន្នផលខ្ពស់។ ឆ្នាំក្រោយ កសិករ នឹងត្រូវការជាចាំបាច់ដើម្បីបង្កើនទិន្នផលឲ្យបានយ៉ាងហោច ណាស់២,៥ តោនក្នុងផ្ទៃដីមួយហិកតា គឺប្រហែល ១០០០ រៀលក្នុងមួយគីឡូ។ កសិករត្រូវរកវិធី ដើម្បីជួយដំណាំស្រូវ។ ពួកគេត្រូវជ្រើសរើសពូជស្រូវល្អ ដើម្បីសាបព្រោះ ហើយមិនត្រូវដាំដំណាំផ្សេងគ្នា នៅជិតគ្នាឡើយ ដើម្បីកុំឲ្យដំណាំដណ្តើមជីវជាតិពីគ្នាទៅវិញទៅមក។ ផ្នត់គំនិតចាស់ គឺអ្នកដាំដំណាំកាន់តែច្រើន អ្នកទទួលបានទិន្នផលកាន់តែច្រើន ប៉ុន្តែការជ្រើសរើសពូជល្អ និងទុកចន្លោះគុម្ពស្រូវ នឹងធ្វើឲ្យបានផលច្រើន ហើយយើងអាចសន្សំកម្លាំងពលកម្មបានផងដែរ។ ជាមួយនឹងការប្រែប្រួលអាកាសធាតុឥឡូវនេះ វាសំខាន់ ថាតើយើងសម្របតាមប្រតិទិនដោយរបៀបណាក្នុងការធ្វើស្រែ? អ្នកត្រូវដឹងពីរបបទឹកភ្លៀង ហើយជាធម្មតា របបទឹកភ្លៀងនោះ នៅតែមិនជាបញ្ហាអ្វីទេ ប៉ុន្តែក្នុងតំបន់ខ្លះ ពុំមានភ្លៀងគ្រប់គ្រាន់ឡើយ ឬភ្លៀងធ្លាក់យឺតយ៉ាវ។ ដូច្នេះ ចំណុចមួយ ត្រូវធ្វើគឺដាំដុះដំណាំដទៃទៀត ដូចជា ល្ពៅ និងឪឡឹក។ ប៉ុន្តែអ្នកត្រូវចាប់ផ្តើមនៅដើមខែវិច្ឆិកា ចំពោះដំណាំបន្ទាប់បន្សំនេះ។ ការដឹងអំពីប្រតិទិន គឺមានសារៈសំខាន់។
លោក ឆាំង យុ នាយកប្រតិបតិ្តនៃមជ្ឈមណ្ឌលឯកសារកម្ពុជា
ខ្ញុំព្យាករថា ក្នុងឆ្នាំ២០១៣ នឹងមានសិស្សបន្ថែមទៀតនៅកម្រិតឧត្តមសិក្សា ដែលសរសេរស្នាដៃសិក្សាស្រាវជ្រាវអំពីប្រវតិ្តសាស្រ្តខ្មែរក្រហម។ ខ្ញុំអាចមើលឃើញថា នឹងមានការសិក្សាថែមទៀត ព្រោះមានចំណាប់អារម្មណ៍ខ្លាំង។ ខ្ញុំគិតថា ដោយសារការពិភាក្សាជាសាធារណៈ វាក្លាយជាបញ្ហារបស់អ្នករាល់គ្នា វាមិនមែនជាបញ្ហានយោបាយទៀតឡើយ។ ទាក់ទងនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ខ្ញុំគិតថា នីតិវិធីតុលាការធ្វើឲ្យសាធារណជនមានការរកាំ ចិត្ត ដូច្នេះ នីតិវិធី បានធ្វើឲ្យសាធារណជន មិនចាប់អារម្មណ៍។ ខ្ញុំគិតថា វានឹងត្រូវការព្រឹត្តិការណ៍សំខាន់នៅ អ.វ.ត.ក. ដើម្បីធ្វើឲ្យពួកគេចាប់អារម្មណ៍ និងគាំទ្រឡើងវិញ។ ទាក់ទងនឹងប្រវតិ្តខ្មែរក្រហម ដែលនិពន្ធដោយជនកម្ពុជា ខ្ញុំគិតថា ចំណុចនេះ អាចព្យាករបាន ព្រោះវាជារឿងរ៉ាវផ្ទាល់ខ្លួន។ វាជារបស់ខ្មែរ។ ខ្ញុំគិតថា ពេលក្មេងៗធំឡើង ពួកគេចាប់ផ្តើមចោទសួរ ដើម្បីរកចម្លើយ។ យើងបានមើលឃើញ រហូតមកដល់ពេលនេះមានអ្នកចាប់អារម្មណ៍ពីក្រៅប្រទេសផង និងពីក្នុងស្រុកផង។
លោក សៅ វណ្ណសី អ្នកសម្របសម្រួលជាតិ អង្គការគាំទ្រសហគមន៍ជនជាតិដើម
យើង មានផែនការយុទ្ធសាស្រ្តថ្មី សម្រាប់ឆ្នាំ២០១៣ ដល់២០១៥។ បេសកកម្មរបស់ ICSO នៅតែមានន័យថា គាំទ្រសហគមន៍ និងផ្តល់អំណាចដល់ប្រជាជន ដូច្នេះ ពួកគេ អាចយល់ដឹងអំពីសិទិ្ធ។ យើងនឹងបន្តដំណើរការចុះបញ្ជីដី និងសិទិ្ធលើដី និងធនធានធម្មជាតិ។ ការចុះបញ្ជីជាបញ្ហាប្រឈមធំ ក្នុងការរក្សាអត្តសញ្ញាណប្រពៃណី និងវប្បធម៌។ ជាពិសេស សហគមន៍ជនជាតិដើម ចង់ចុះប័ណ្ណកម្មសិទិ្ធរួម ប៉ុន្តែកិច្ចដំណើរការនេះដំណើរទៅមុខយ៉ាងយឺត ហើយការអនុវត្តក៏យឺតយ៉ាវផងដែរ។ ឥឡូវនេះ យើងអាចមើលឃើញការប្តេជ្ញារបស់ជនជាតិដើម ដែលពួកគេចាប់ផ្តើមប្រមូលផ្តុំគ្នា និងបង្កើតបណ្តាញដើម្បីបញ្ចេញសំឡេងផ្ទាល់ខ្លួន ប្រឆាំងនឹងការរើសអើង ដូច្នេះ នេះជាវិធីដែលសហគមន៍ជនជាតិដើមផ្ទាល់ ត្រូវការពារប្រពៃណី វប្បធម៌និងដីធម្មជាតិ។ សហគមន៍ជាង១០០ ត្រូវបានទទួលស្គាល់ ដោយក្រសួងអភិវឌ្ឍន៍ជនបទ ជាសហគមន៍ជនជាតិដើម។ ដូច្នេះ នៅឆ្នាំ២០១៣ សហគមន៍៤០ ទៀត ដែលបានទទួលស្គាល់ដោយក្រសួងមហាផ្ទៃ នឹងបន្តដាក់ឯកសារចុះបញ្ជីកម្មសិទិ្ធដីសមូហភាព។ ខ្ញុំសង្ឃឹមថា សហគមន៍ជនជាតិដើម នឹងទាមទារបានជោគជ័យ ឲ្យរដ្ឋាភិបាលអនុវត្តការចុះបញ្ជី។ វាពឹងផ្អែកលើការតស៊ូមតិ ជំរុញដោយតំណាងរាស្រ្ត និងរដ្ឋាភិបាល ជាពិសេសការអនុវត្ត។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីព និងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ
អ្នកនយោបាយកំពុងប្រជែងដើម្បីសំឡេងឆ្នោត នៅឆមាសទី១ឆ្នាំនេះ ដូច្នេះ ចំពោះកម្មករកាត់ដេរ នឹងកាន់តែប្រសើរឡើងក្នុងឆ្នាំ២០១៣ ជាងឆ្នាំ ២០១២។ ដោយសារការបោះឆ្នោតខាងមុខនេះ កម្ពុជានឹងបំពេញបានតាមការទាមទាររបស់ខ្លួន។ ខ្ញុំគិតថា វានឹងជាឆ្នាំល្អបំផុត សម្រាប់កម្មករ។ ខ្ញុំក៏ព្យាករផងដែរថា នឹងមានករណីដួលសន្លប់តិចជាងមុន ក្នុងរោងចក្រ ក្នុងឆ្នាំ ២០១៣ ដោយសារការផ្លាស់ប្តូរ ដោយក្រសួងការងារ រោងចក្រ និងកម្មករ ចំពោះការដួលសន្លប់ ក្នុងឆ្នាំកន្លងទៅ។ លក្ខខណ្ឌការងារ នឹងល្អប្រសើរឡើង ហើយនេះនឹងមានផលល្អ នៅក្នុងឆ្នាំ ២០១៣ ទាំងមូល។ ខ្ញុំក៏គិតថា នឹងមានកូដកម្មតិចជាងមុនផងដែរ។
ចំពោះ
គ្រូបង្រៀនវិញ អ្នកនយោបាយ នឹងដណ្តើមសន្លឹកឆ្នោតរបស់ពួកគេ ផងដែរ
ហើយខ្ញុំរំពឹងថា ពួកគេនឹងទុកគ្រូបង្រៀន
ដូចកម្មករកាត់ដេរផងដែរ ក្នុងដំណើរការឆ្ពោះទៅរកការបោះឆ្នោត។
ដើម្បីបំពេញតាមការទាមទាររបស់ខ្លួន គ្រូបង្រៀន
ត្រូវពិចារណាឲ្យហ្មត់ចត់ថា
តើអ្នកណាដែលគេត្រូវបោះឆ្នោតឲ្យធ្វើជាមេដឹកនាំ៕TK
No comments:
Post a Comment
I like Blogger