ព្រំដែន-ឧត្ដរមានជ័យ: សមត្ថកិច្ចកម្ពុជា ឈរជើងនៅព្រំដែន ភូមិអូរពក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ បានរាយការណ៍ឱ្យដឹងថា ក្រុមប្រឆាំងអាវលឿងថៃរាប់រយនាក់ បានព្យាយាមសម្រុកចូលមកចំណុចបង្គោលសីមាលេខ១៧ ជាប់ព្រំដែនកម្ពុជា ត្រង់ក្រុងសំរោង និងទឹកដីថៃត្រង់ស្រុកកាប់ជើង ក្នុងគោលបំណងមកតវ៉ា ដើម្បីឱ្យកម្លាំងឈរជើងប្រដាប់អាវុធដែលមាននគរបាលកម្ពុជា នៅចំណុចក្បែរបង្គោលសីមាលេខ១៧ ចាកចេញ។
ប៉ុន្ដែការព្យាយាមរបស់ក្រុមប្រឆាំងអាវលឿង បានបរាជ័យ ដោយសារតែមានទាហានឈុតខ្មៅរាប់រយនាក់ បានចេញមករារាំង ធ្វើឱ្យពួកអាវលឿងត្រឡប់ទៅកាន់ទីក្រុងបាងកកវិញយ៉ាងអាម៉ាស់។
សមត្ថកិច្ចកម្ពុជានៅព្រំដែនខាងលើបាននិយាយថា ចាប់ពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៣ នៅចំណុចភ្នំប៉ោយ ក្នុងទឹកដីកម្ពុជា ត្រង់ភូមិអូរពក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ ដែលមានបង្គោលសីមាលេខ១៧ និងឈមគ្នាជាមួយប្រទេសថៃត្រង់ម្ដុំឃុំគោកតាឈាន ស្រុកកាប់ជើង ខេត្ដសុរិន្ទ និងមានចម្ងាយ ១០ គីឡូម៉ែត្រ ពីបន្ទាយទាហានឈុតខ្មៅ (គិតពីបន្ទាយចូលទៅក្នុងទឹកដីថៃ) ក្រុមប្រឆាំងនៃពួកអាវលឿងមានគ្នាជាច្រើនរយនាក់ បានព្យាយាមមកកាន់បង្គោលសីមា លេខ១៧ ដើម្បីទាមទារដេញទាហាន និងនគរបាលរបស់កម្ពុជាដែលកំពុងឈរជើងនៅចំណុចចាស់ដែលមានស្រាប់ឱ្យចាកចេញ ប៉ុន្ដែត្រូវបានកម្លាំងចំរុះថៃប្រមាណ ១៣ឡាន មានគ្នាជាង ១០០នាក់ ដែលក្នុងនោះមានទាហានឈុតខ្មៅថៃបានឈរនៅប្រមាណ ២០០ម៉ែត្រ ពីបង្គោលសីមាលេខ១៧ ដើម្បីត្រៀមរារាំងក្រុមអាវលឿងទាំងនោះ។

ការព្យាយាមរបស់ក្រុមអាវលឿង មកកាន់បង្គោលសីមាលេខ១៧ មិនទទួលបានជោគជ័យឡើយ ព្រោះសមត្ថកិច្ចថៃបានរារាំង ហើយក្រុមអាវលឿង ក៏មិនហ៊ានចូលមកព្រំដែនបង្គោលសីមាលេខ១៧ដែរ។ សមត្ថកិច្ចរបស់កម្ពុជា ដែលមាននគរបាល និងយោធាឈរជើងនៅតំបន់ចំណុចបង្គោលសីមាលេខ១៧ ក៏បានរាយការណ៍ថា នៅម៉ោង ១៤ រសៀលថ្ងៃដដែល ក្រុមអាវលឿងបានដកថយត្រឡប់ទៅវិញ ហើយក្រុមកម្លាំងប្រដាប់អាវុធចម្រុះរបស់ថៃ ក្រោយពីដឹងថាក្រុមអាវលឿងថៃ ដែលជាក្រុមប្រឆាំងត្រឡប់ចូលប្រទេសថៃវិញ ពួកគេក៏បំបែកចូលបន្ទាយរៀងៗខ្លួន។
សមត្ថកិច្ចកម្ពុជាក៏បាននិយាយឲ្យដឹងដែរថា នេះជាសកម្មភាពថ្មីៗមួយ ដែលក្រុមអាវលឿងថៃបានធ្វើឡើង ក្នុងគោលបំណងបង្វែរសភាពការណ៍នៅប្រទេសថៃ ដែលវឹកវររាល់ថ្ងៃ មកកាន់ព្រំដែនឱ្យមានភាពច្របូកច្របល់តាមអ្វីដែលជាមហិច្ឆតារបស់ក្រុមអាវលឿងតែងតែធ្វើឡើង។ ប៉ុន្ដែការធ្វើឡើងដើម្បីបំពុលសភាពការណ៍របស់ក្រុមអាវលឿងនៅព្រំដែនកម្ពុជាថៃ ទាំងនៅតំបន់ប្រាសាទព្រះវិហារ តំបន់ខេត្ដឧត្ដរមានជ័យ ពួកជ្រុលនិយមអាវលឿងមិនដែលបានទទួលជោគជ័យឡើយ ព្រោះថាសមត្ថកិច្ចរបស់ប្រទេសថៃមិនអនុញ្ញាតឱ្យពួកអាវលឿងធ្វើស្រេចតែចិត្ដនោះទេ៕ S
No comments:
Post a Comment
I like Blogger