កុមារាសុខ ម៉ី អាយុ១៣ឆ្នាំកំពុងសកអំពៅនៅចម្ការអំពៅក្រុមហ៊ុនស្ករសភ្នំពេញកាលពីថ្ងៃទី ៣ មករា។ រូបថត វីរៈ
កំពង់ស្ពឺៈ ក្រុមហ៊ុនស្ករសភ្នំពេញរបស់លោក លី យ៉ុងផាត់ ដែលជាព្រឹទ្ធសមាជិករបស់គណបក្សប្រជាជនកម្ពុជា បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានកែប្រែគោលនយោបាយរបស់ខ្លួនក្នុងការជួលកម្មករ ដោយហាមមិនឲ្យអ្នកម៉ៅការ ជួលកុមារ ធ្វើការងារទេ ខណៈដែលតំណាងរាស្រ្តគណបក្សប្រឆាំង លោកស្រី មូរ សុខហួរ មានគម្រោងចុះទៅក្រុមហ៊ុននេះដើម្បីស៊ើបអង្កេតអំពីការ អនុវត្តការងាររបស់ក្រុមហ៊ុន។
បើយោងតាមលិខិតរបស់ក្រុមហ៊ុន មួយច្បាប់ ចុះថ្ងៃទី៩ ខែមករា និងដែលចេញប្រាំថ្ងៃ បន្ទាប់ពីអត្ថបទមួយចុះផ្សាយនៅក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍ បានរៀបរាប់អំពីការប្រើពលកម្មកុមារ នៅក្នុងចម្ការអំពៅក្នុងខេត្តកំពង់ស្ពឺរបស់ក្រុមហ៊ុន នេះ ក្រុមហ៊ុនបានព្រមានថា អ្នកម៉ៅការត្រូវទទួលខុសត្រូវ ចំពោះការជួលកម្មករនៅចម្ការ ជាពិសេសចំពោះការជួលកម្មករក្រោមអាយុ១៨ឆ្នាំ ដែលអាចនឹងពិន័យជាប្រាក់ចំនួន៥ម៉ឺនរៀលចំពោះការល្មើស ដំបូង និងត្រូវផ្តាច់កិច្ចសន្យាចំពោះការប្រព្រឹត្តល្មើសជាលើក ទីពីរ។
កំពង់ស្ពឺៈ ក្រុមហ៊ុនស្ករសភ្នំពេញរបស់លោក លី យ៉ុងផាត់ ដែលជាព្រឹទ្ធសមាជិករបស់គណបក្សប្រជាជនកម្ពុជា បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានកែប្រែគោលនយោបាយរបស់ខ្លួនក្នុងការជួលកម្មករ ដោយហាមមិនឲ្យអ្នកម៉ៅការ ជួលកុមារ ធ្វើការងារទេ ខណៈដែលតំណាងរាស្រ្តគណបក្សប្រឆាំង លោកស្រី មូរ សុខហួរ មានគម្រោងចុះទៅក្រុមហ៊ុននេះដើម្បីស៊ើបអង្កេតអំពីការ អនុវត្តការងាររបស់ក្រុមហ៊ុន។
បើយោងតាមលិខិតរបស់ក្រុមហ៊ុន មួយច្បាប់ ចុះថ្ងៃទី៩ ខែមករា និងដែលចេញប្រាំថ្ងៃ បន្ទាប់ពីអត្ថបទមួយចុះផ្សាយនៅក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍ បានរៀបរាប់អំពីការប្រើពលកម្មកុមារ នៅក្នុងចម្ការអំពៅក្នុងខេត្តកំពង់ស្ពឺរបស់ក្រុមហ៊ុន នេះ ក្រុមហ៊ុនបានព្រមានថា អ្នកម៉ៅការត្រូវទទួលខុសត្រូវ ចំពោះការជួលកម្មករនៅចម្ការ ជាពិសេសចំពោះការជួលកម្មករក្រោមអាយុ១៨ឆ្នាំ ដែលអាចនឹងពិន័យជាប្រាក់ចំនួន៥ម៉ឺនរៀលចំពោះការល្មើស ដំបូង និងត្រូវផ្តាច់កិច្ចសន្យាចំពោះការប្រព្រឹត្តល្មើសជាលើក ទីពីរ។
ដោយហៅអត្ថបទចុះផ្សាយព័ត៌មានថ្ងៃទី៤ ខែមករាថា«មានប្រយោជន៍» ដែលនាំឲ្យលោកចាប់អារម្មណ៍ ចំពោះបញ្ហានោះ នាយកក្រុមហ៊ុនស្ករសភ្នំពេញ លោក សេង អែនឌី បានថ្លែងនៅក្នុងអ៊ីមែលមួយថា ក្រុមហ៊ុនមិនបានដឹងថា អ្នកម៉ៅការ កំពុងប្រើពលកម្មកុមារទេ ហើយបានកត់សម្គាល់ថា ការទទួលខុសត្រូវរបស់អ្នកម៉ៅការ មានលើសពីការគ្រាន់តែ«ស្វែងរកកម្មករឲ្យបានច្រើន»។ លោក អែនឌី បានថ្លែងបន្តថា៖ «[អ្នកម៉ៅការ]ត្រូវតែឃ្លាំមើលការងារ ស្តង់ដារច្បាប់ និងស្តង់ដារសីលធម៌ ដែលតម្រូវឲ្យមាន»។ លោកបន្តថា៖ «យើងមិនបានដឹងថា អ្នកម៉ៅការមួយចំនួន...បាននាំកម្មករក្រោមអាយុមកចម្ការទេ។ ប៉ុន្តែ វាពិបាកណាស់ប្រសិនបើយកការមើលតែមួយភ្លែត ហើយកំណត់ថា កុមារដែលគ្រាន់តែមកជាមួយឪពុកម្តាយរបស់ពួកគេ នៅកន្លែងការងារថាជាកម្មករកុមារ»។
ដោយលើកឡើងពាក់ព័ន្ធ នឹងអត្ថបទដូចគ្នានោះ លោកស្រី មូរ សុខហួរ បានថ្លែងក្នុងគេហទំព័ររបស់លោកស្រីថា លោកស្រី និងសមាជិកសភារបស់គណបក្សប្រឆាំងដទៃៗទៀត នឹងស្នើចុះទៅរោងចក្រនោះ ដើម្បីពិនិត្យបញ្ហានោះនិងដើម្បីផ្សព្វផ្សាយច្បាប់ស្តីពីការងារ ទៅមនុស្សនៅទីនោះ។
នៅក្នុងបទសម្ភាសមួយកាលពីថ្ងៃចន្ទ លោកស្រីបានថ្លែងថា លោកស្រីគ្រោងនឹងធ្វើដំណើរទៅអឺរ៉ុបដើម្បីលើកឡើង អំពីបញ្ហានេះ ទៅសមាជិកសភាសហភាពអឺរ៉ុបហើយលោកស្រីបានសង្កត់ធ្ងន់ថា៖ « ក្រុមហ៊ុនមិនអាចរួចខ្លួនងាយៗដោយគ្រាន់តែតាមរយៈលិខិតមួយ ច្បាប់នេះទេ»។ លោកស្រីមូរ សុខហួរ បានហៅការប្រើប្រាស់អ្នកម៉ៅការការងារនៅចម្ការនោះថា ជាបញ្ហាធំមួយ។
លោកស្រីបន្តថា៖ «ខ្ញុំមិនគាំទ្រក្រុមហ៊ុននេះ ដែលប្រើអ្នកម៉ៅការ ដោយសារមនុស្សទាំងនេះ មិនមែនជាអ្នកម៉ៅការ ដែលមានវិជ្ជាជីវៈត្រឹមត្រូវ»។ លោកស្រីគូសបង្ហាញថា វាអាចធ្វើឲ្យមានការក្លែងបន្លំឯកសារ និងការកេងប្រវ័ញ្ច។ លោកស្រីបន្តថា៖ «ពួកគេជាប្រជាជនមូលដ្ឋាន។ ពួកគេខ្លះមិនមានដី ហើយកំពុងត្រូវបានប្រើដោយរោងចក្រ»។
ប៉ុន្តែ លោក អែនឌី បានថ្លែងថា ហេតុផលចំពោះការប្រើប្រាស់អ្នកម៉ៅការ គឺធម្មតាទេ គឺថា «វាគឺដើម្បីប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្ម និងប្រសិទ្ធភាពលើការចំណាយ»។ «យើងយល់ថា វាស៊ីពេលណាស់ក្នុងការគ្រប់គ្រងកម្មករដោយខ្លួនយើងផ្ទាល់ ដូច្នេះយើងត្រូវតែជួលគេ»។ លោកបន្តថា៖«ក្រុមហ៊ុនស្ករស ភ្នំពេញពេលខ្លះមិនអាចមានសមត្ថភាពគ្រប់គ្រងការងារបែបនេះ គ្រប់ជ្រុងជ្រោយទេ។ អ្វីទាំងអស់ ដែលយើងអាចធ្វើ គឺធ្វើការគ្រប់គ្រងដើម្បីគោលដៅអាជីវកម្ម និងសិទ្ធិមនុស្ស ឲ្យមានតុល្យភាពគ្នា»។
ទោះបីយ៉ាងណាក្តី លោកស្រី មូរ សុខហួរ បានអះអាងថា អ្នកម៉ៅការ បានធ្វើប្រតិបត្តិការ ការងាររបស់ពួកគេ នៅក្នុងបរិយាកាសមួយ ដែលជ្រើសរើសកម្មករដែលមានលក្ខណៈងាយទទួលរងគ្រោះបំផុត ហើយការហាមប្រាមពួកគេ មិនឲ្យជួលកុមារធ្វើការងារមិនមែនជាការដោះស្រាយបញ្ហានៅឡើយ ទេ។
លោកស្រីបានសួរថា៖ «កុមារមិនធ្វើការងារ នោះវាជាចំណុចវិជ្ជមាន។ ប៉ុន្តែតើពួកគេទៅសាលារៀនឬអត់? តើពួកគេទទួលបានការចញ្ចឹមត្រឹមត្រូវឬអត់?តើឪពុកម្តាយរបស់ ពួកគេ ទទួលបានប្រាក់ឈ្នួលសមរម្យឬអត់?»។
លោកស្រីបន្តថា៖ «នេះគឺដូចទៅនឹងការបោះមនុស្សចូលទៅក្នុងកណ្តាលសមុទ្រហើយនិយា យថា «ខំហែលទៅ ប្រសិនបើមិនចង់លង់ទឹក។ មនុស្សទាំងនោះកំពុងលង់ទឹក»។
យោងតាម អ្នកស្រី ស្រួន ផល្លី អាយុ៤៦ ឆ្នាំដែលជាអ្នកភូមិម្នាក់ បានឲ្យដឹងថា បញ្ហាមិនប្រាកដថាងាយស្រួលដោះស្រាយទេ។
បើទោះបីជាប្តី របស់អ្នកស្រី ផល្លី និងកូនបីនាក់របស់អ្នកស្រី នៅធ្វើការនៅក្នុងចម្ការអំពៅនោះនៅឡើយក៏ដោយ ក៏កូនពៅពីរនាក់របស់អ្នកស្រី ដែលមានអាយុ៩ ឆ្នាំ និង១២ឆ្នាំ មិនត្រូវបានអនុញ្ញាតឲ្យធ្វើការទេ ចាប់តាំងពីលិខិតផ្ទៃក្នុងរបស់ក្រុមហ៊ុននោះចូលជាធរមាន។
នៅពេលត្រូវសម្ភាសកាលពីប្រហែល២សប្តាហ៍មុន អ្នកស្រី ផល្លី បានថ្លែងថា អ្នកស្រីអាណិតកូនៗរបស់អ្នកស្រី ហើយអ្នកស្រីចង់ឲ្យពួកគេ ចាកចេញពីការងារ ហើយបានទៅរៀនសូត្រនៅសាលា។ អ្នកស្រីបានថ្លែងថា ប៉ុន្តែឥឡូវនេះ ពួកគេបានចាកចេញពីការងារហើយ តែគ្មានអ្វីផ្លាស់ប្តូរទេ កូនៗរបស់អ្នកស្រី នៅតែមិនអាចទៅសាលាទៀងទាត់បានដោយសារគ្រូកម្រទៅបង្រៀន។ អ្នកស្រី ផល្លី បានថ្លែងបន្តថា៖ «ពួកគេបានប្រាប់កូនៗ ប្រុសរបស់ខ្ញុំថា កូនៗរបស់ខ្ញុំមិនអាចធ្វើការបានទេ] ហើយហេតុផលគឺដោយសារពួកគេភ័យខ្លាចកូនៗរបស់ខ្ញុំ អាចនឹងមានបញ្ហាសុខភាព»។ អ្នកស្រីបានកត់សម្គាល់ថា វាគឺដោយសារតែបញ្ហាសុខភាព ដែលបានធ្វើឲ្យអ្នកស្រី បានបោះបង់ការងាររបស់អ្នកស្រី នៅចម្ការនោះប្រហែលមួយឆ្នាំកន្លងទៅ។
អ្នកស្រីបន្តថា ដោយសារកូនៗមិនអាចជួយរកប្រាក់ចំណូលបាន អ្នកស្រីត្រូវតែត្រឡប់ទៅធ្វើការវិញ ហើយលើកនេះ ទៅធ្វើការជាអាជីវករលក់នៅផ្សារ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុននេះ។
អ្នកស្រីថា៖ «ឥឡូវនេះខ្ញុំលក់មិនដាច់ទេ។ ខ្ញុំមិនដឹងថា តើអាចរកប្រាក់៨ម៉ឺនរៀល(២០ដុល្លារ) យ៉ាងដូចម្តេចទេដើម្បីបង់ថ្លៃកន្លែងប្រចាំខែ»៕ PS
No comments:
Post a Comment
I like Blogger