Friday, 25 January 2013 មុំ គន្ធា From Phnom Penh Post
បុគ្គលិកសុខាភិបាល នឹងដោះស្រាយបញ្ហាប្រហាក់ប្រហែលនឹងបញ្ហាទាំងឡាយ ដែលប្រឈមក្នុងអំឡុងសប្តាហ៍កាន់មរណទុក្ខ នៅពេលមនុស្ស ២៣៣ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារសន្លប់ ហើយមនុស្សជាង ៣៨០០ នាក់ បានទទួលការព្យាបាលដោយគ្រូពេទ្យ នៅមុខព្រះបរមរាជវាំង ដោយសារវិលមុខ ឈឺក្បាល និងគ្រុនផ្តាសសាយ។
លោក សុគន្ធ បានឲ្យដឹងថា បន្ថែមលើព្រះបរមរាជវាំង រថយន្តសាមុយ នឹងដាក់ពង្រាយនៅកន្លែង ៤ ផ្សេងទៀត គឺសារមន្ទីរជាតិ រដ្ឋសភាចាស់ ទីស្នាក់ការគណៈកម្មាធិការរៀបចំបុណ្យជាតិ និងច្រាំងទន្លេចតុមុខ ទល់មុខព្រះបរមរាជវាំង។
លោកបាន បន្ថែមថា រថយន្តសាមុយដទៃទៀត នឹងដាក់នៅកន្លែងមានមនុស្សច្រើន និងនៅកន្លែងដាក់បញ្ចាំងទូរទស្សន៍អេក្រង់ ១៤ អ៊ិញ ដើម្បីផ្សព្វផ្សាយអំពីពិធីថ្វាយព្រះភ្លើង។
លោក សុគន្ធ បានលើកឡើងថា៖ «មន្រ្តីសុខាភិបាល នឹងឈរជើងនៅពិធី និងកន្លែងមានមនុស្សច្រើន ២៤ ម៉ោង ក្នុងមួយថ្ងៃ ជាពិសេសថ្ងៃទី ១ និងទី ៤ ព្រោះអ្នកចូលរួមភាគច្រើន នឹងតក់ស្លត់ចិត្ត ឈឺចាប់ និងសោកស្តាយខ្លាំង ហើយស្រក់ទឹកភ្នែកច្រើន ធ្វើឲ្យពួកគេចុះខ្សោយ ឬអាចសន្លប់»។ លោកបានឲ្យដឹងថា មន្រ្តីសុខាភិបាលក្រុងភ្នំពេញនឹងអប់រំអ្នកមកពីខេត្តអំពីអនាម័យ ចៀសវាងឈឺថ្កាត់។
លោក សុគន្ធ បានបញ្ជាក់ទៀតថា៖«យុទ្ធនាការមន្រ្តីសុខាភិបាលនឹងចាប់ផ្តើមនៅ ថ្ងៃពុធសប្តាហ៍ក្រោយ និងថ្ងៃចុងក្រោយ រហូតដល់ប្រជាជនទាំងអស់ គាត់វិលត្រឡប់ទៅផ្ទះវិញ»៕ TK
ស្ត្រីម្នាក់សន្លប់ត្រូវបានគេបីចេញពីហ្វូងមនុស្ស ក្នុងពិធីកាន់ទុក្ខព្រះបរមសពសម្តេចឪ កាលពីខែតុលា។ រូបថត មិនា
ភ្នំពេញៈ ក្រសួងសុខាភិបាលនឹងដាក់ពង្រាយបុគ្គលិកពេទ្យជាង ៣០០ នាក់ និងរថយន្តសាមុយ ២៥ គ្រឿង ក្នុងអំឡុងពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសពព្រះមហាវីរក្សត្រ នរោត្តម សីហនុ ដើម្បីដោះស្រាយបញ្ហាសុខភាព ដែលអាចកើតមាន ខណៈពេលមនុស្សរាប់លាននាក់ប្រមូលផ្តុំគ្នា ដើម្បីសម្តែងគាវរកិច្ចចុងក្រោយចំពោះព្រះបរមសព។
យោងតាម លោក សុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា មន្ទីររបស់លោកនឹងបញ្ចូលរថយន្តសាមុយ ៩ គ្រឿង និងអ្នកវិជ្ជាជីវៈពេទ្យ ២៨៥ នាក់ពីថ្ងៃទី ១ ដល់ ៤ កុម្ភៈ ហើយមន្ទីរពេទ្យ ៧ កន្លែង គឺមន្ទីរពេទ្យកាល់ម៉ែត្រ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យព្រះកេតុមាលា មន្ទីរពេទ្យព្រះអង្គឌួង មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មន្ទីរពេទ្យបង្អែកក្រុង និងមន្ទីរពេទ្យព្រះកុសមៈ នឹងត្រៀមខ្លួន ដើម្បីដោះស្រាយបញ្ហាអ្នកជំងឺត្រូវចូលសម្រាកពេទ្យ។ លោកបានបន្ថែមថា៖ «យើងផ្តោតការយកចិត្តទុកដាក់នៅថ្ងៃទី ១ និង ៤ កុម្ភៈ ព្រោះមានមនុស្សជាច្រើននាក់ នឹងប្រមូលផ្តុំគ្នា នៅព្រះបរមរាជវាំង និងទីវាលថ្វាយព្រះភ្លើងព្រះបរមសព»។

No comments:
Post a Comment
I like Blogger