Thursday, 10 January 2013 ម៉ៃ ទិត្យថារ៉ា Phnom Penh Post
ភ្នំពេញៈ អង្គការអន្តរជាតិ ចំនួនពីរ
ដែលធ្វើការលើវិស័យសិទ្ធិមនុស្ស បានផ្ញើលិខិតចំហមួយ
មកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃអង្គារ
ដោយបានអំពាវនាវឲ្យដោះលែងសកម្មជនលេច ធ្លោចំនួន ៤ នាក់
ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ
ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌជាអ្វីដែលអង្គការទាំងនេះហៅថា
ជាការកាត់ទោសមិនសមហេតុផល។
លិខិតចំហ
ដែលបានផ្ញើទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែន
របស់អង្គការសហព័ន្ធអន្តរជាតិ ការពារសិទ្ធិមនុស្ស (FIDH)
និងអង្គការប្រឆាំងការធ្វើទារុណកម្មពិភពលោក (OMCT) ចុះថ្ងៃទី៨ មករា
២០១៣ បានសម្តែងនូវការព្រួយបារម្ភខ្ពស់លើការកាត់ទោសខុស
និងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។ នៅក្នុងលិខិតចំហនោះ
បានឲ្យដឹងថា៖«ដោះលែងជាបន្ទាន់
និងគ្មានលក្ខខណ្ឌចំពោះអ្នកទាំងបួននាក់
ដើម្បីបញ្ចប់ការយាយីផ្នែកតុលាការចំពោះពួកគេ»។
នៅក្នុង
លិខិត
ចំហនោះអង្គការទាំងពីរបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង
លើការកាត់ទោសមិនត្រឹមត្រូវចំពោះមនុស្សបួននាក់ដែលជាសកម្មជន
ដីធ្លីនោះមានដូចជា អ្នកស្រី យ៉ោម បុប្ផា លោក ម៉ម សូណង់ដូ
ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងអ្នកជាប់រឿងក្តីករណីសម្លាប់ លោក
ជា វិជ្ជា គឺ លោក ប៊ន សំណាង និងសុក សំអឿន
ហើយក៏បានអំពាវនាវឲ្យបញ្ឈប់ការយាយីផ្នែកតុលាការលើ លោក ចាន់
សុវ៉េត
មន្ត្រីស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកដែលកំពុង
ជាប់បណ្តឹងតុលាការផងដែរ។
នៅក្នុងលិខិតដដែលនោះ
បានឲ្យដឹងទៀតថា៖ «ការកាត់ទោស លោក ប៊ន សំណាង និង សុក សំអឿន
ស្ថិតក្នុងលក្ខណៈនៃការបង្ខំឲ្យសារភាព ការលូកដៃនយោបាយ
ការបំភិតបំភ័យសាក្សី និងការរំលោភបំពានស្តង់ដារអន្តរជាតិផ្សេងៗ»។
សូម
រំឭក ថា អ្នកស្រី យ៉ោម បុប្ផា
ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ
និងពិន័យជាប្រាក់ចំនួន១០លានរៀល។ ចំណែក លោក ម៉ម សូណង់ដូ
ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ២០ឆ្នាំ។ រីឯលោក ប៊ន សំណាង និង
សុក សំអឿន ត្រូវបានសាលាឧទ្ធរណ៍សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ
២០ឆ្នាំ។
ឆ្លើយតបទៅនឹងការលើកឡើងរបស់អង្គការអន្តរជាតិផ្នែក
សិទ្ធិមនុស្សទាំងពីរខាងលើនោះ លោកផៃ ស៊ីផាន
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានថ្លែងដូចកាលពីពេលមុនៗ
ដែរថា អង្គការក្រៅរដ្ឋាភិបាលទាំងនោះ ពុំមានឥទ្ធិពល
លើការសម្រេចរបស់តុលាការនោះទេ ពីព្រោះស្ថាប័នតុលាការ
គឺជាស្ថាប័នឯករាជ្យ។
នៅក្នុងអង្គហេតុទាំងនោះគួរតែតតាំងក្តីគ្នាតាមរយៈ
មេធាវីនិងអង្គច្បាប់។
លោកបានបន្តថា៖«នៅក្នុងលិខិតដែលបង្ខំឲ្យរដ្ឋាភិបាលធ្វើការ
ដោះលែងនោះ គឺជាទង្វើមួយ ដែលខុសច្បាប់
ហើយក៏មិនអាចទទួលយកបាននោះទេ។ រដ្ឋាភិបាល មិនអាចលូកដៃ
ក្នុងរឿងតុលាការបានទេ អ្នកទាំងអស់នោះ មិនត្រូវប្រើតុលាការ
ក្នុងទិសដៅនយោបាយឬទិសដៅផ្សេងនោះទេ»។
លោកលឹម លាងសែ
នាយករងខុទ្ទកាល័យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពុំអាចទំនាក់ទំនង
ដើម្បីធ្វើការអត្ថាធិប្បាយបានទេ
កាលពីថ្ងៃម្សិលមិញដោយលោកពុំទទួលទូរស័ព្ទ៕
No comments:
Post a Comment
I like Blogger