លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅក្នុងពិធីមួយកន្លងមក។ រូបថត ជីវ័ន
ភ្នំពេញៈ អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន បានសរសេរលិខិតសុំទោសជាផ្លូវការមួយទៅលោក អ៊ឹម សិទ្ធី រដ្ឋមន្រ្តីក្រសួងអប់រំ ពាក់ព័ន្ធនឹងកំហុស និងការភាន់ច្រឡំ នៅក្នុងការចុះទៅត្រួតពិនិត្យគេហដ្ឋាន របស់លោករដ្ឋមន្ត្រីនៅពេលដែលកម្លាំងនគរបាល បានចុះបង្ក្រាបក្រុមឧក្រិដ្ឋជន ជនជាតិចិន កាលពីថ្ងៃទី៥ខែមករាកន្លងមក។
លោក នេត សាវឿន បានថ្លែងថា ការភាន់ច្រឡំ ចំពោះការចុះត្រួតពិនិត្យ គេហដ្ឋានរបស់លោករដ្ឋមន្រ្តី អ៊ឹម សិទ្ធី បានក្លាយជាបទពិសោធថ្មីមួយ សម្រាប់នគរបាលកម្ពុជានៅថ្ងៃក្រោយ។ នៅក្នុងលិខិតចុះថ្ងៃទី១០ ខែមករា ដែលភ្នំពេញប៉ុស្តិ៍ទទួលបាន កាលពីម្សិលមិញ លោក នេត សាវឿន បានសរសេរថា៖
«កម្លាំងអគ្គស្នងការនគរបាលជាតិ មានការសោកស្តាយយ៉ាងខ្លាំង ដោយសារក្រុមប្រតិបត្តិការរបស់នគរបាល អគ្គស្នងការនគរបាលជាតិ ដែលសហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងដឹកនាំដោយព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ សម្រាប់ប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋជនឆ្លងដែន កាលពីថ្ងៃទី៥ មករា ២០១៣ មានការភាន់ច្រឡំ និងបានទៅគោះទ្វាររបង និងគេហដ្ឋានរបស់លោក ដោយសារស្ថានភាពរបង និងគេហដ្ឋានរបស់ឯកឧត្តម ស្រដៀងជាមួយនឹងទ្វារ និងផ្ទះដែលជួលដោយក្រុមឧក្រិដ្ឋជនដែលចង្អុលបង្ហាញ ដោយក្រុមជំនាញស៊ើបអង្កេតរបស់យើង»។ភ្នំពេញៈ អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន បានសរសេរលិខិតសុំទោសជាផ្លូវការមួយទៅលោក អ៊ឹម សិទ្ធី រដ្ឋមន្រ្តីក្រសួងអប់រំ ពាក់ព័ន្ធនឹងកំហុស និងការភាន់ច្រឡំ នៅក្នុងការចុះទៅត្រួតពិនិត្យគេហដ្ឋាន របស់លោករដ្ឋមន្ត្រីនៅពេលដែលកម្លាំងនគរបាល បានចុះបង្ក្រាបក្រុមឧក្រិដ្ឋជន ជនជាតិចិន កាលពីថ្ងៃទី៥ខែមករាកន្លងមក។
លោក នេត សាវឿន បានថ្លែងថា ការភាន់ច្រឡំ ចំពោះការចុះត្រួតពិនិត្យ គេហដ្ឋានរបស់លោករដ្ឋមន្រ្តី អ៊ឹម សិទ្ធី បានក្លាយជាបទពិសោធថ្មីមួយ សម្រាប់នគរបាលកម្ពុជានៅថ្ងៃក្រោយ។ នៅក្នុងលិខិតចុះថ្ងៃទី១០ ខែមករា ដែលភ្នំពេញប៉ុស្តិ៍ទទួលបាន កាលពីម្សិលមិញ លោក នេត សាវឿន បានសរសេរថា៖
លិខិតនោះបានឲ្យដឹង ទៀតថា៖ «ការភាន់ច្រឡំនេះ គឺបណ្តាលមកពីការខ្វះការស៊ើបអង្កេតគ្រប់ជ្រុងជ្រោយ ហើយយើងក៏បានរៀបចំកិច្ចប្រជុំដើម្បីរៀនសូត្រពីបទពិសោធ នេះផងដែរ។ ហេតុដូច្នេះ ខ្ញុំសូមឯកឧត្តម យោគយល់ និងអភ័យទោស ហើយសង្ឃឹមថា ឯកឧត្តម នឹងអភ័យទោស ចំពោះកំហុសអចេតនាខាងលើ»។
លោក គៀត ច័ន្ធថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិ បានថ្លែងថា លិខិតរបស់អគ្គស្នងការនគរបាលជាតិ នេត សាវឿន បានបង្ហាញអំពីការទទួលខុសត្រូវខ្ពស់ ក្នុងការដឹកនាំបេសកកម្មបង្ក្រាបឧក្រិដ្ឋជនឆ្លងដែនក្នុង ប្រទេសកម្ពុជា។ លោកមានប្រសាសន៍ពីម្សិលមិញថា៖ «ក្នុងអំឡុងការចុះបង្ក្រាបក្រុមឧក្រិដ្ឋជន ជនជាតិចិនកាលពីថ្ងៃទី៥ មករា នៅរាជធានីភ្នំពេញ នគរបាលរបស់យើង មិនបានព័ទ្ធ ឬចូលគេហដ្ឋានរបស់លោករដ្ឋមន្រ្តីទេ ប៉ុន្តែពួកគេ ទើបតែបានគោះទ្វាររបងរបស់គាត់ប៉ុណ្ណោះ ហើយលោករដ្ឋមន្រ្តី មិនបានចេញមកក្រៅនៅពេលកំពុងគោះរបងទេ»។
លោកថ្លែងបន្ត ទៀតថា៖ «ប៉ុន្តែតាងនាមឲ្យអគ្គស្នងការនគរបាលជាតិ លោកនេត សាវឿន ត្រូវតែសរសេរលិខិតមួយ សុំទោសលោករដ្ឋមន្រ្តី ចំពោះការរំខាននោះ»។ លោកបានបន្ថែមទៀតថា កំហុសរបស់នគរបាលនេះ បានក្លាយជាបទពិសោធថ្មីមួយ សម្រាប់នគរបាល ហើយតាមរយៈបទពិសោធនេះ នគរបាល ប្តេជ្ញានឹងធ្វើការងារឲ្យបានគ្រប់ជ្រុងជ្រោយនាពេលអនាគត។
លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រី និង លោក អ៊ិន ថេរ អ្នកនាំពាក្យក្រសួងអប់រំ មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ។
ពាក់ព័ន្ធនឹងក្រុមជនជាតិចិនចំនួន ៩១ នាក់ ដែលត្រូវបានចាប់ខ្លួន កាលពីសប្តាហ៍មុន លោកឧត្តមសេនីយ៍ទោ ឆៃ ស៊ីណារិទ្ធ ប្រធាននាយកដ្ឋានកណ្តាលសន្តិសុខក្រសួងមហាផ្ទៃ បានថ្លែងថា រហូតមកដល់ពេលនេះ ពួកគេមិនទាន់ត្រូវបានបញ្ជូនទៅប្រទេសរបស់ពួកគេនៅឡើយទេ។
លោកបានប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីម្សិលមិញថា៖ «រាជរដ្ឋាភិបាល បានចុះហត្ថលេខា និរទេសពួកគេសម្រាប់ប្រឈមមុខការចោទប្រកាន់ នៅប្រទេសរបស់ពួកគេរួចហើយ ប៉ុន្តែរហូតមកដល់ពេលនេះ ពួកគេមិនទាន់ត្រូវបានបញ្ជូនទៅនៅឡើយទេ ដោយសារខ្វះជើងហោះហើរ»។ លោកបានឲ្យដឹងបន្ថែមទៀតថា៖ «ពួកគេនឹងត្រូវបានបញ្ជូនទៅប្រទេសរបស់ពួកគេវិញ នៅចុងសប្តាហ៍នេះ»។ លោកបានបញ្ជាក់ថា ពួកគេទាំងអស់គ្នា ឥឡូវនេះ កំពុងត្រូវបានឃុំខ្លួន នៅនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ»៕ PS
No comments:
Post a Comment
I like Blogger