ភ្នំពេញៈ ក្រុមអ្នកតវ៉ាប្រមាណជាង៦០នាក់ មកពីសហគមន៍បឹងកក់ បុរីកីឡា និងថ្មគោល ដែលមានជម្លោះដីធ្លី ដ៏រុំារ៉ៃ បានប្រមូលផ្តុំគ្នា ធ្វើការបាចអំបិល និងសម្ភារផ្សេងទៀត ដាក់បណ្តាសា ទៅលើមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ និងអ្នកសមគំនិត ឲ្យជួបតែ«សេចក្តីវិនាសអន្តរាយ»ជាអ្វីដែលពួកគេហៅថា កាត់ក្តីដោយអយុត្តិធម៌ធ្វើការផ្តន្ទាទោសសកម្មជនរបស់ពួកគេ ដែលជាជនគ្មានកំហុស។
នៅក្នុងពិធីបែបន់ដាក់បណ្ដាសានេះ គេសង្កេតឃើញក្រុមអ្នកភូមិ បាននាំគ្នាអុជធូប បាចអង្ករ អំបិល ម្ទេស និងលុយដុល្លារខ្មោចចូលទៅក្នុងបរិវេណតុលាការ រួមទាំងពាក្យបណ្ដាសាជាច្រើន ទៅលើក្រុមមន្ត្រីតុលាការ ទាំងឡាយណា ដែលបានឃុបឃិតជាមួយជនទុច្ចរិត ប្រព្រឹត្តអំពើអាក្រក់ កាត់ក្ដីដោយអយុត្តិធម៌ មកលើប្រជាពលរដ្ឋស្លូតត្រង់ ពិសេសលើក្រុមស្ត្រី ដែលជាសកម្មជនដីធ្លី ក្នុងសហគមន៍បឹងកក់ ឲ្យជួបប្រទះតែ«សេចក្ដីវិនាសហិនហោច អន្តរាយ និងស្លាប់ទាន់ហន់»។
នៅក្នុងពិធីបែបន់ដាក់បណ្ដាសានេះ គេសង្កេតឃើញក្រុមអ្នកភូមិ បាននាំគ្នាអុជធូប បាចអង្ករ អំបិល ម្ទេស និងលុយដុល្លារខ្មោចចូលទៅក្នុងបរិវេណតុលាការ រួមទាំងពាក្យបណ្ដាសាជាច្រើន ទៅលើក្រុមមន្ត្រីតុលាការ ទាំងឡាយណា ដែលបានឃុបឃិតជាមួយជនទុច្ចរិត ប្រព្រឹត្តអំពើអាក្រក់ កាត់ក្ដីដោយអយុត្តិធម៌ មកលើប្រជាពលរដ្ឋស្លូតត្រង់ ពិសេសលើក្រុមស្ត្រី ដែលជាសកម្មជនដីធ្លី ក្នុងសហគមន៍បឹងកក់ ឲ្យជួបប្រទះតែ«សេចក្ដីវិនាសហិនហោច អន្តរាយ និងស្លាប់ទាន់ហន់»។
ក្រុមអ្នកដំណើរ ដែលឆ្លងកាត់ទីនោះ បាននាំគ្នាឈប់មើល បណ្ដាលឲ្យមានការកកស្ទះចរាចរណ៍។ ភ្លាមៗនោះ ក្រុមកម្លាំងសមត្ថកិច្ចនគរបាលបានរុញច្រានក្រុមអ្នកភូមិឲ្យទៅនៅ ម្ខាងផ្លូវទល់មុខតុលាការ ដើម្បីបញ្ចៀសភាពកកស្ទះចរាចរណ៍នៅលើដងផ្លូវ។
អ្នកស្រី សា បូសុត អាយុ៥៩ ម្ដាយស្ត្រីជនជាប់ចោទ យ៉ោម បុប្ផា បាននិយាយបួងសួងសុំឲ្យវត្ថុស័ក្ដិសិទិ្ធ រួមទាំងព្រះភូបាលដ៏មានរិទ្ធីបារមី ជួយធ្វើឲ្យមន្ត្រីតុលាការ និងអាជ្ញាធរមានចិត្តស្មោះត្រង់ចំពោះប្រជាពលរដ្ឋ និងធ្វើការអនុវត្តច្បាប់ ប្រកបដោយភាពយុត្តិធម៌។ អ្នកស្រីក៏បានអំពាវនាវ ដល់ថ្នាក់ដឹកនាំនៃស្ថាប័នតុលាការ ធ្វើការសើរើរឿងក្ដីចោទប្រកាន់ លើកូនស្រីរបស់អ្នកស្រីសាជាថ្មី ដោយអ្នកស្រីអះអាងថា ការជំរះក្ដីរបស់តុលាការរាជធានីភ្នំពេញ «គ្មានភាពយុត្តិធម៌»សម្រាប់កូនស្រីរបស់អ្នកស្រីនោះទេ ព្រោះកូនគាត់ មិនបានប្រព្រឹត្តដូចជាការចោទនោះទេ។
ជាមួយគ្នា នោះ ក្រុមអ្នកភូមិភាគច្រើនបាននាំគ្នាដុតក្រដាសប្រាក់ដុល្លារខ្មោច អង្ករ អំបិល ម្ទេស និងគ្រឿងបាយសី មានដើមចេក ទៀន ធូប ធ្វើការប្រទិចបណ្ដាសា ទៅលើមន្ត្រីតុលាការ និងអាជ្ញាធរទាំងឡាយណា ដែលបានឃុបឃិត ជាមួយនឹងក្រុមមនុស្សទុច្ចរិត ធ្វើទុក្ខទោសដល់ប្រជាពលរដ្ឋ ពិសេសស្ត្រីសកម្មជនដីធ្លីក្នុងសហគមន៍បឹងកក់របស់ពួកគេ ឲ្យជួបតែភាព «ក្ដៅក្រហាយ វិនាសព្រាត់ប្រាសគ្រួសារ និងស្លាប់ដោយវេទនា ព្រោះតែសេចក្ដីលោភលន់»។
ក្រោយមកក្រុមអ្នក ភូមិ បាននាំគ្នាច្រៀងចម្រៀងរិះគន់អាជ្ញាធរ និងតុលាការដោយរៀបរាប់ពីភាពព្រងើយកន្តើយ របស់អាជ្ញាធរ ក៏ដូចជាក្នុងការស្វែងរកដំណោះស្រាយបញ្ចប់បញ្ហាដីធ្លីដ៏រ៉ាំរ៉ៃ និងដ៏ចម្រូងចម្រាសនៅក្នុងសហគមន៍របស់ពួកគេ។
តំណាង ក្រុមអ្នកតវ៉ាដីធ្លី ក្នុងសហគមន៍បឹងកក់ អ្នកស្រីទេព វន្នី បាននិយាយថា៖«ចាប់តាំងពីជម្លោះដីធ្លីក្នុងតំបន់បឹងកក់បានកើតឡើង ប្រជាពលរដ្ឋក្នុងសហគមន៍បឹងកក់យើងខ្ញុំ មិនដែលទទួលបានការយកចិត្តទុកដាក់ ឬគាំទ្រលើកទឹកចិត្ត ពីអាជ្ញាធរម្ដងណាទេ គឺមានតែការវាយបង្ក្រាបនិងចាប់ដាក់គុកតែប៉ុណ្ណោះ រីឯតុលាការ ក៏មិនមានចំណាត់ការលើពាក្យបណ្ដឹងរបស់យើងខ្ញុំ ដើម្បីស្វែងរកភាពយុត្តិធម៌ ឲ្យប្រជាពលរដ្ឋយើងខ្ញុំដែរ»។ អ្នកស្រីបានបន្ថែមថា៖«ទាំងអាជ្ញាធរ និងតុលាការមានការរើសអើងយ៉ាងខ្លាំងមកលើពួកយើងខ្ញុំ ដែលជាអ្នកតវ៉ា ដើម្បីការពារផ្ទះនិងដីធ្លីរបស់ខ្លួន»។
ដោយ បារម្ភពីអ្នកភូមិបង្កសកម្មភាព អនាធិបតេយ្យកាន់តែធំឡើង ដែលអាចធ្វើឲ្យប៉ះពាល់ដល់ដំណើរការជំនុំជម្រះរឿងក្ដីផ្សេងៗរបស់ តុលាការក្រុមសមត្ថកិច្ចបានបង្កើនកម្លាំងបន្ថែម ហើយបានព្រមានចាត់វិធានការរដ្ឋបាល ដើម្បីបំបែកការតវ៉ារបស់អ្នកភូមិដែលមានកំហឹង ដោយក្នុងនោះ គេឃើញក្រុមសមត្ថកិច្ច បានត្រៀមរថយន្តដឹកអ្នកទោសផងដែរ។ ទោះជាបែបណា មិនមានការប៉ះទង្គិចដោយហិង្សាណាមួយកើតឡើងនោះទេ។ បន្ទាប់មក ក្រុមអ្នកតវ៉ាបានធ្វើការបំបែកគ្នា ត្រឡប់ទៅកាន់សហគមន៍របស់ពួកគេវិញ។
លោក ហៀង សុភក្ត្រ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីម្សិលមិញថា ករណីអ្នកស្រី យ៉ោម បុប្ផា មិនមែនជាករណីតវ៉ារឿងដីធ្លីនោះទេ គឺជាករណីព្រហ្មទណ្ឌមួយដាច់ដោយឡែក ដែលជនរងគ្រោះបានប្ដឹងចោទប្រកាន់ និងមានសាក្សីបញ្ជាក់។ ទោះជាបែបណា ការតវ៉ាជំទាស់ទៅនឹងសេចក្ដីសម្រេចរបស់តុលាការ គឺជាសិទ្ធិរបស់ពួកគេ។
លោកបានថ្លែងថា៖«ការលើកគ្នាមកតវ៉ា តាមរូបភាពប្លែកៗរបស់ពួកគេ នៅមុខតុលាការរាជធានីភ្នំពេញ បានក្លាយជាទម្លាប់របស់ពួកគេទៅហើយ។ វាមិនបង្កផលប៉ះពាល់ដល់ដំណើរការជំនុំជម្រះលើករណីផ្សេងៗទៀត របស់តុលាការទេ»។
យ៉ាងណាក្តី ក្រុមសកម្មជនសិទ្ធិមនុស្ស ដែលតាមឃ្លាំមើលដំណើរការក្តី សំណុំរឿងអ្នកស្រីយ៉ោម បុប្ជា រងការរិះគន់ជាហូរ ហែរ ដោយមានការមន្ទិលសង្ស័យថា សំណុំរឿងនេះ គឺជាការប្រឌិតឡើង ដើម្បីបំបាក់ស្មារតីទៅលើសកម្មជនដីធ្លីដែលតែងតែធ្វើការតវ៉ាឥត ឈប់ឈរប្រឆាំងទៅនឹងការរំលោភបំពានដីធ្លីរបស់ពួកគេ៕
No comments:
Post a Comment
I like Blogger