អតីតស្ត្រីជាប់ពន្ធធានាគារព្រៃស រយៈពេលមួយខែបីថ្ងៃ ពីបទប្រឆាំងមន្ត្រីសាធារណៈ និងបំពានកាន់កាប់អចលនៈវត្ថុរបស់នីតិបុគ្គសាធារណៈ ដោយសារតែជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ និងមិនទាន់ដោះស្រាយចប់ អ្នកស្រី ទេព វន្នី ដែលទើបត្រូវបានតុលាការសាលាឧទ្ធរណ៍ សម្រេចដោះលែងឲ្យនៅក្រៅឃុំ បានជាងពីរខែកន្លងមកនេះ បាននិយាយថា៖«ដរាបណា អាជ្ញាធរ នៅមិនទាន់បោះបង្គោលដើម្បីកំណត់ព្រំប្រទល់ទីតាំងដី ១២,៤៤ ហិកតា ឲ្យបានច្បាស់លាស់ទេនោះ ការរស់នៅរបស់យើងខ្ញុំពិតជាមិនបានស្ងប់សុខនោះទេ»។ ជាមួយគ្នានោះ អតីតអ្នកទោសដីធ្លី ក្នុងតំបន់បឹងកក់ម្នាក់ទៀត អ្នកស្រី ហេង មុំ បាននិយាយថា ថ្មីៗនេះអាជ្ញាធររាជធានី បានធ្វើការឆ្លើយតបមកប្រជាពលរដ្ឋ ក្នុងសហគមន៍បឹងកក់ តាមរយៈលិខិតជាលាយលក្ខអក្សរ ចំនួនពីរច្បាប់ផ្សេងគ្នា និងដែលមានខ្លឹមសារផ្ទុយគ្នា។ យោងតាមលិខិតលេខ ៧៨០ ឆត. ចសម ចុះថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០១២ របស់សាលារាជធានីភ្នំពេញជម្រាបតបមកពួកគាត់ ដែលជាតំណាងប្រជាពលរដ្ឋ ក្នុងភូមិទាំង ៦ ក្នុងសហគមន៍បឹងកក់បានបញ្ជាក់ថា សាលារាជធានី នឹងចាប់អនុវត្តបោះបង្គោលកំណត់ព្រំប្រទល់ដីទំហំ ១២,៤៤ ហិកតា ក្រោយការផ្ដល់ប័ណ្ណកម្មសិទ្ធិ និងដោះស្រាយបណ្ដឹងពាក់ព័ន្ធផ្សេងៗទៀត ជូនប្រជាពលរដ្ឋចប់សព្វគ្រប់។ ប៉ុន្តែក្នុងលិខិតលេខ ៧៨១ ឆត. ចសម ចុះកាលបរិច្ឆេទ ក្នុងថ្ងៃតែមួយដែលបានជម្រាបតបមកពលរដ្ឋចំនួន១៥ នាក់ ក្នុងភូមិ ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលផ្ទះរបស់ពួកគេ ត្រូវបានក្រុមហ៊ុនស៊ូកាគូអ៊ីនបូមខ្សាច់កប់ពន្លិច និងប្រើគ្រឿងចក្រវាយបំផ្លិចបំផ្លាញចោល ដោយគ្មានសំណងតាំងពីចុងឆ្នាំ ២០១០ មក នោះ បានបញ្ជាក់ថា សាលារាជធានីភ្នំពេញ រួមនឹងមន្ទីរជំនាញពាក់ព័ន្ធ បានចាត់ចែងចុះវាស់វែងធ្វើប័ណ្ណកម្មសិទ្ធិដីទំហំ ១២,៤៤ ហិកតា ប្រគល់ជូនម្ចាស់ដីអស់ហើយ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ ១៨៣ អនក្រ.បក ចុះថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០១១ ស្ដីពីការកែសម្រួលក្រឡាផ្ទៃដីនៅក្នុងតំបន់អភិវឌ្ឍន៍បឹងកក់។ អ្នកស្រី ហេង មុំ បានថ្លែងថា៖«យើងខ្ញុំពិតជាមិនយល់ចំពោះអ្វី ដែលសាលារាជធានីភ្នំពេញ បានធ្វើការឆ្លើយតបចំពោះសំណើរបស់យើងខ្ញុំ នៅក្នុងលិខិតទាំងពីរនោះទេ»។ អ្នកស្រីបានបញ្ជាក់ថា៖ «ខ្ញុំនៅមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិនៅឡើយទេ»។ ក្រុមអ្នកតវ៉ាក៏បានបន្តដំណើរទៅទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីដាក់ញត្តិ ស្នើសុំកិច្ចអន្តរាគមន៍ ពីប្រមុខរដ្ឋាភិបាល ក្នុងការជំរុញឲ្យមានការចុះបោះបង្គោលកំណត់ព្រំប្រទល់ដី១២,៤៤ ហិកតា ដើម្បីបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃ របស់ពួកគាត់ បន្ទាប់ពីបានដាក់លិខិតសុំឲ្យលោកអភិបាលរាជធានីភ្នំពេញ កែប ជុតិមា ធ្វើការពន្យល់ អំពីខ្លឹមសារ នៃលិខិតទាំងពីរ និងស្នើឲ្យបញ្ជូនក្រុមមន្ត្រីជំនាញ ចុះបោះបង្គោលកំណត់ព្រំប្រទល់ដី ១២,៤៤ហិកតា ឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។ លោក ឡុង ឌីម៉ង់ មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ មិនអាច ទាក់ទងសុំការអធិប្បាយបានទេ កាលពីម្សិលមិញ៕ ការកម្តេច និងបណ្តេញចេញ,បាតុកម្ម។
Thursday, August 30, 2012
អ្នកបឹងកក់ទាមទារឲ្យអាជ្ញាធរចុះកំណត់ព្រំដី
Tuesday, 28 August 2012 ឃុត សុភចរិយា From The Phnom Penh Post
ភ្នំពេញៈ ក្រុមស្ត្រី និងកុមារ ក្នុងតំបន់បឹងកក់ ប្រមាណ ៥០ នាក់ កាលពីម្សិលមិញ បាននាំគ្នាទៅជំរុញឲ្យអាជ្ញាធររាជធានី ចុះវាស់វែង បោះបង្គោលកំណត់ព្រំប្រទល់ដីទំហំ១២,៤៤ ហិកតា ដើម្បីបញ្ចប់ជម្លោះដីធ្លីដ៏ក្តៅគគុករ៉ាំរ៉ៃ នៅក្នុងតំបន់កណ្តាលរាជធានីមួយនេះ។

Subscribe to:
Post Comments (Atom)
No comments:
Post a Comment
I like Blogger