ភ្នំពេញៈប្រជាពលរដ្ឋសហគមន៍ស្ទឹងកំបុត្រ ក្នុងខណ្ឌឫស្សីកែវ ជិត ៧០ គ្រួសារ កំពុងប្រឈមទៅនឹងការបាត់បង់លំនៅដ្ឋាន បន្ទាប់ពីអាជ្ញាធរខណ្ឌ ចេញសេចក្តីជូនដំណឹង កាលពីថ្ងៃអង្គារ ឲ្យពួកគាត់រើផ្ទះចេញ ក្នុងសប្តាហ៍នេះ ពីដីដែលពួកគាត់ បានរស់នៅតាំងពីឆ្នាំ ១៩៨០ មក។
លោក ងិន សុវណ្ណថៃ ប្រធានសហគមន៍ស្ទឹងកំបុត្រ ស្ថិតនៅក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក បានឲ្យដឹងថា អាជ្ញាធរខណ្ឌឫស្សីកែវ កាលពីថ្ងៃអង្គារ បានដើរបិទសេចក្តីជូនដំណឹង ឲ្យប្រជាពលរដ្ឋចំនួន ៦៩ គ្រួសារ ធ្វើការរុះរើផ្ទះសម្បែង ហើយចាកចេញពីដីទំហំកន្លះហិកតា ចាប់ពីថ្ងៃទី ២៨ សីហា ដល់ទី ៣ កញ្ញាជាកំហិត ដោយលើកហេតុផលថាប្រជាពលរដ្ឋទាំងនោះ បាននឹងកំពុងរស់នៅលើដីកម្មសិទ្ធិរបស់ឯកជន។ លោក សុវណ្ណថៃ ឲ្យដឹងថា៖ «ប្រជាពលរដ្ឋ មានការភ្ញាក់ផ្អើល និងងឿងឆ្ងល់ សុខៗស្រាប់តែមានការជូនដំណឹង ឲ្យរើផ្ទះចេញពីដីដែលយើងខ្ញុំបានរស់នៅតាំងពីឆ្នាំ ១៩៨០ មក រហូតដល់មានកូនមានចៅ បែកផ្ទះរស់នៅលើដីនោះទៀតផង»។ លោក បញ្ជាក់បន្ថែមថា ដំបូងឡើយ មានប្រជាពលរដ្ឋជាង ១០ គ្រួសារ បាននាំគ្នាកាប់ឆ្ការព្រៃ តាំងទីលំនៅលើដីនោះ។ យូរៗទៅ ក៏កើតកូនចៅច្រើនឡើងៗ រហូតដល់បែកផ្ទះ មាន ៦៩ គ្រួសារ ហើយក៏មិនដែលមានអាជ្ញាធរណា ឬបុគ្គលណាម្នាក់ មកប្រាប់ថា ពួកគាត់រស់នៅលើដីគេនោះដែរ។ លោកបន្តថា ប្រជាពលរដ្ឋចំនួន ៤០ នាក់ តំណាងឲ្យ ៦៩ គ្រួសារ នឹងទៅប្រឹក្សាយោបល់ ជាមួយអង្គការក្រៅរដ្ឋាភិបាល ដើម្បីរកវិធីដោះស្រាយ។
ស្ត្រីជាប្រជាពលរដ្ឋម្នាក់ ឈ្មោះថន វណ្ណីអាយុ ៥១ ឆ្នាំ ដែលស្ថិតនៅក្នុងចំណោមប្រជាពលរដ្ឋទាំង ៦៩ គ្រួសារនោះ បាននិយាយថា អាជ្ញាធរ បានទទួលស្គាល់ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍នោះ ដោយមានទាំងចេញអត្តសញ្ញាណប័ណ្ណ ប័ណ្ណគ្រួសារ និងសំបុត្រអត្រានុកូលដ្ឋាន និងកាតគណបក្សប្រជាជនថែមទៀត។ ស្ត្រីរូបនេះ បានបន្ថែមថា៖ «យើងជាពលរដ្ឋ មានការព្រួយបារម្ភជាខ្លាំងដេកមិនលក់ទេ បន្ទាប់ពីឃើញសេចក្តីប្រកាសនេះ ហើយកំពុងជួបប្រជុំគ្នារកវិធីដោះស្រាយ។ បើយើងមិនចេញតាមកំណត់គេមិនទទួលខុសត្រូវ នៅពេលមានការឈូសឆាយនោះទេ»។

លោកសៀ ភារម្យប្រធានក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន បានឲ្យដឹងថា អាជ្ញាធរបានអះអាងថា ដីដែលប្រជាពលរដ្ឋកំពុងរស់នៅនោះ ជាកម្មសិទ្ធិរបស់លោកចៅ ថៅសេង អាយុ ៦៧ ឆ្នាំ។ លោកបញ្ជាក់ថា៖ «គេថាលោក ថៅសេង មានប្លង់កម្មសិទ្ធិលើដីនោះ តាំងពីឆ្នាំ ១៩៩៥។ តែវាគួរឲ្យឆ្ងល់ដែរ បើដីគេម៉េចពលរដ្ឋរស់នៅយូរហើយ ទើបតែមានគេដេញនៅពេលនេះ»។
កាសែតភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទង សុំការបំភ្លឺពីលោកចៅ ថៅសេង បានទេ កាលពីថ្ងៃពុធម្សិលមិញ។
លោក ហ៊ូ សាម៉ន ចៅសង្កាត់ស្វាយប៉ាក បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ ដោយមានប្រសាសន៍ថា ជាប់ប្រជុំ។ ចំណែក លោក ជា ពិសី លោកកូប ស្លេះ លោក ស្រី លី រ៉ូហ្សាមី ដែលជាអភិបាលរងខណ្ឌ រួមទាំងលោកស្រី កែវ ច័ន្ទស៊ុនណារី នាយករដ្ឋបាលសាលាខណ្ឌឫស្សីកែវ បានបដិសេធមិនធ្វើការអត្ថាធិប្បាយលើករណីនេះទេ៕
No comments:
Post a Comment
I like Blogger