ពលរដ្ឋដែលមានជម្លោះដីធ្លី នៅរាជធានីភ្នំពេញ បានចូលក្នុងទ្រុងឈើស្រែករកយុត្តិធម៌នៅមុខក្រសួងយុត្តិធម៌ ជំរុញឲ្យក្រសួងនេះជួយអន្តរាគមន៍បញ្ចប់ជម្លោះដីធ្លី និងដោះលែងតំណាងពួកគេពីរនាក់ ពីពន្ធនាគារឲ្យមានសេរីភាពវិញ។
យុទ្ធសាស្ត្រតស៊ូមតិបែបថ្មីនេះ បានធ្វើឡើង ដោយសហគមន៍នៅតំបន់បឹងកក់ និងអតីតបុរីកីឡាប្រមាណជា៦០នាក់ នៅព្រឹកថ្ងៃពុធនេះ។ ពួកគេជាស្រ្តី និងកុមារ បានលើករូបព្រះពុទ្ធ និងសម្ភារៈមួយចំនួនធ្វើពីឈើដាក់តាំងនៅមុខក្រសួងយុត្តិធម៌ ដោយមានមនុស្សស្រីពីរនាក់ ចូលទៅក្នុងទ្រុងនោះ។ រូបទាំងនោះ រួមមាន ជញ្ជីងតំណាងយុត្តិធម៌ ផ្ទះតូចមួយតំណាងលំនៅឋាន និងមានបិទរូបថតតំណាងពួកគេពីរនាក់ ដែលតុលាការកំពុងឃុំខ្លួន ៖”យុត្តិធម៌ត្រូវតែមានសម្រាប់អ្នកស្លូតត្រង់ និងអ្នករងគ្រោះដោយគ្មានកំហុស។ អយុត្តិធម៌ណាស់!! យើងជារាស្ត្រខ្មែរត្រូវការសេរីភាព និងភាពយុត្តិធម៌។ យុត្តិធម៌ ត្រូវតែមានសម្រាប់អ្នកក្រ”។

កុមារា លី ហូ អាយុ៨ឆ្នាំ កូនអ្នកស្រី យ៉ោម បុប្ផា ដែលកំពុងជាប់ឃុំ អំពាវនាវឲ្យក្រសួងយុត្តិធម៌ អន្តរាគមន៍ដោះលែងម្តាយគេពីពន្ធនាគារវិញ ៖”ដោះលែងម៉ែខ្ញុំមកវិញមក ម៉ែខ្ញុំគ្មានកំហុសទេ អយុត្តិធម៌សម្រាប់គាត់ណាស់។ ខ្ញុំមិនអាចបែកពីម៉ែខ្ញុំបានទេ”។
តំណាងអ្នកភូមិ៤នាក់ថ្លែង ក្រោយពីចូលជួបមន្ត្រីនៅក្រសួងយុត្តិធម៌ថា សំណូមពររបស់គេត្រូវបានទទួលយក ប៉ុន្តែមិនមានការសន្យានឹងអន្តរគមន៍ទេ ៖ ”គាត់ឲ្យយើងរងចាំគាត់មួយរយៈទៀត មិនដឹងថាថ្ងៃណា។ ពួកខ្ញុំទាំងបួននាក់ហ្នឹងក៏បានជំរុញទៅគាត់។ សូមឲ្យគាត់ជួយធ្វើការនេះឲ្យបានឆាប់ ដើម្បីជួយជំរុញទៅតុលាការឲ្យតុលាការរកយុត្តិធម៌ជូនប្រជាពលរដ្ឋពួកខ្ញុំទាំងពីរនាក់ហ្នឹងផង ដោយគាត់គ្មានកំហុស។ ខ្ញុំក៏សង្ឃឹមជឿជាក់ខ្លាំងណាស់សម្រាប់ក្រសួងយុត្តិធម៌ សង្ឃឹមថាមានសម្រាប់ពួកខ្ញុំ រងទុក្ខតំបន់អភិវឌ្ឍន៍ទាំងបឹងកក់ និងបុរីកីឡា” ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍នៅកន្លែងអ្នកភូមិប្រមូលផ្តុំនោះថា ការតាំងរូបភាពបែបនេះ បង្ហាញថា អ្នកមានជម្លោះដីធ្លីមិនមានជំនឿលើតុលាការ។ លោកជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធរិះរកមធ្យោបាយដោះស្រាយ ដោយតម្លាភាព ដើម្បីបញ្ចប់ការតវ៉ា និងជាមុខមាត់របស់រដ្ឋាភិបាល។
កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២ សហគមន៍ទាំងពីរនេះ បានដាក់ញត្តិទៅក្រសួងយុត្តិធម៌ម្តងរួចមកហើយ សុំអន្តរាគមន៍ដោះលែងតំណាងពួកគេ និងជួយរកដំណោះស្រាយជម្លោះដី ដែលអូសបន្លាយប្រមាណ៥ឆ្នាំនោះ ប៉ុន្តែមកដល់ពេលនេះ ពួកគេអះអាងថាអត់មានចម្លើយ។
សកម្មជនដីធ្លីនៅតំបន់បឹងកក់ គឺអ្នកស្រី យ៉ោម បុប្ផា ត្រូវបានតុលាការឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីដើមខែកញ្ញា ដោយចោទប្រកាន់ពីបទហិង្សាដោយចេតនា និងម្នាក់ទៀត គឺអ្នកស្រីទឹម សាក់មុនី សកម្មជនដីធ្លីនៅអតីតបុរីកីឡាត្រូវបានឃុំខ្លួនដែរ ក្រោមបណ្តឹងក្រុមហ៊ុនផានអ៊ីម៉ិច ចោទពីបទញុះញង់ឲ្យមានបទឧក្រិដ្ឋ ៕
Tags: ការបណ្តេញចេញដោយបង្ខំ, ការអភិវឌ្ឍន៍, ទំនាស់ដី, បឹងកក់, បុរីកីឡា, ភ្នំពេញ, សិទ្ធិមនុស្ស
No comments:
Post a Comment
I like Blogger