សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Tuesday, November 13, 2012

អង្គការ​លើកលែង​ទោស​អន្តរជាតិ​កាលពី​ព្រឹក​ម្សិលមិញ បាន​ទៅ​ជួប​តំណាង​ប្រជា​សហគមន៍​តំបន់​បឹងកក់ ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​និង​បញ្ហា​ប្រឈម​នានា​របស់​ប្រជា​សហគមន៍​ក្នុង ​តំបន់​នេះ។

ម៉ៃ ទិត្យថារ៉ា ភ្នំពេញប៉ុស្តិ៍​ ថ្ងៃទី១២ វិច្ឆិកា ២០១២
121112_06
អ្នកស្រីឈុំ បញ្ញារ័ត្ន​ (ស្តាំ)​​ ម្តាយ​យុវ​ជន​វាស់​ដី​ដែល​បាន​ស្លាប់ ត្រូវ​បាន​តែង​តាំង​ជា​ទី​ប្រឹក្សា​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន។ រូបថត វីរៈ ម៉ៃ
 
ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​តែង​តាំង ស្ត្រី​មេម៉ាយ ដែល​ជា​ម្តាយ​របស់​សព​យុវជន​ស្ម័គ្រចិត្ត ដែល​បាន​ទទួល​មរណភាព ក្នុង​ពេល​ចុះ​វាស់​វែង​ដី​ធ្លី ជូន​ប្រជាពលរដ្ឋ នៅ​ក្នុង​ភូមិ​ប្រមា ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ធ្វើ​ជា​ទីប្រឹក្សា​របស់​លោក។

ការ​តែងតាំង​តំណែង​ថ្មី ជា​ទីប្រឹក្សា​លោក​នាយក​រដ្ឋ​មន្ត្រី ដល់​អ្នក​ស្រី​ឈុំ បញ្ញារ័ត្ន ជា​ម្តាយ​របស់​សព​យុវជន ច័ន្ទ ម៉ារឌី ដែល​បាន​ស្លាប់​នោះ​ បាន​ធ្វើ​ឡើង ស្រប​ពេល​ដែល​គ្រួសារ​របស់​សព បាន​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ ៧ ថ្ងៃ។

អ្នក​ស្រី​ឈុំ បញ្ញារ័ត្ន បាន​ថ្លែង​ឲ្យ​ដឹង​ថា អ្នក​ស្រី​បាន​ទទួល​ដំណឹង​ថា អ្នក​ស្រី ត្រូវ​បាន​តែង​តាំង​ជា​ទីប្រឹក្សា​លោក​នាយករដ្ឋ​មន្ត្រី នៅ​ក្នុង​ខួប ៧ ថ្ងៃ សព​កូន​របស់​អ្នក​ស្រី ដែល​ត្រូវ​នឹង​ថ្ងៃ​ទី៦ ខែ​វិច្ឆិកា ឆ្នាំ ២០១២។ អ្នក​ស្រី​បាន​និយាយ​ថា៖«កូន​របស់​សម្តេច ឯក​ឧត្តម ហ៊ុន ម៉ានិត យក​លិខិត​តែង​តាំង​មក​ដោយ​ផ្ទាល់​ឲ្យ​ខ្ញុំ។ នេះ​គឺជា​កិត្តិយស​ធំ​ណាស់ ដែល​សម្តេច ផ្តល់​មុខ​តំណែង​យ៉ាង​ដូច្នោះ​ដល់​រូប​ខ្ញុំ»។

អង្គការ​១០០​ត្រៀម​ដាក់​ញត្តិ​ជូន​មេ​ដឹកនាំ​ពិភពលោក

ម៉ៃ ទិត្យថារ៉ា​ ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី១២ វិច្ឆិកា ២០១២
121112_03a
នគរ​បាល​ត្រៀម​ទប់ស្កាត់​ការ​​ដើរ​ហែ​​ក្បួន​កាល​ពី​សប្តាហ៍​មុន​។ រូប មិនា
 
ភ្នំពេញៈ អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ​និង​អន្តរជាតិ​ជាង ១០០ នឹង​ដាក់​ញត្តិ ជូន​មេ​ដឹក​នាំ​កំពូល​អាស៊ាន និង​មេ​ដឹក​នាំ​សហរដ្ឋ​អាមេរិក​ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី២១ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី១៥ ដល់​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា នៅ​ភ្នំពេញ ដោយ​ផ្តោត​អំពី​បញ្ហា​ដី​ធ្លី​ បញ្ហា​លំនៅដ្ឋាន​បញ្ហា​សិទ្ធិ​មនុស្ស បញ្ហា​ការងារ និង​បញ្ហា​ព្រៃឈើ ដែល​កំពុង​ញាំញី​ក្នុង​សង្គម​កម្ពុជា។

លោក​អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ កម្មករ​កាត់​ដេរ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ញត្តិ​ដែល​នឹង​ត្រូវ​ដាក់​ដោយ​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង​១០០ ជូន​មេ​ដឹក​នាំ​អាស៊ាន នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នោះ គឺ​ផ្តោត​ជា​រួម​ទៅ​លើ​បញ្ហា​ដី​ធ្លី បញ្ហា​លំនៅដ្ឋាន បញ្ហា​សិទ្ធិមនុស្ស បញ្ហា​ការងារ និង​បញ្ហា​ព្រៃ​ឈើ​។ លោក​ឲ្យ​ដឹង​ទៀត​ថា​៖ «ចំពោះ​ខ្ញុំ​នឹង​ធ្វើ​ញត្តិ​ពីរ គឺ​ញត្តិ​រួម និង​ញត្តិ​ដាច់​ដោយ​ឡែក​របស់​អង្គការ​ខ្ញុំ ដើម្បី​ជម្រាប​ជូន​មេដឹកនាំ​អាស៊ាន អំពី​បញ្ហា​ពលករ​ចំណាក​ស្រុក។ ខ្ញុំ​នឹង​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​ស្ថាប័ន​សហជីព​អាស៊ាន ដែល​មាន​តួនាទី​នៅ​ក្នុង​អាស៊ាន ដើម្បី​ជួយ​ពលករ​ចំណាក​ស្រុក ដែល​ជួប​ប្រទះ​បញ្ហា គឺ​ប្រទេស​ដែល​ទទួល​ ប្រទេស​បញ្ជូន និង​ទីភ្នាក់ងារ ត្រូវ​តែ​រក​ដំណោះស្រាយ​ នៅ​ពេល​ដែល​ពលករ​មាន​បញ្ហា»។

ពលរដ្ឋ​២៥​គ្រួសារ​នៅ​កែវ​ផុស​មាន​ដីកា​ពី​តុលាការ​ឲ្យ​រុះរើ​ផ្ទះ

ឃុត សុភចរិយា​ ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី១២ វិច្ឆិកា​ ២០១២

ព្រះសីហនុៈ ប្រជាពលរដ្ឋ​ប្រមាណ​២៥​គ្រួសារ ក្នុង​ភូមិ​កែវ​ផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ដែល​មាន​ទំនាស់​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​និង​ស្មុគស្មាញ ជាមួយ​ក្រុមហ៊ុន លោក ឧកញ៉ា ជៀម ផែន បាន អះអាង​ថា តុលាការ​ខេត្ត​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ពួក​គាត់​រុះរើ​ផ្ទះ ដើម្បី​ដក​យក​ដី​ពួក​គាត់​ទៅ​ឲ្យ​ភាគី​ក្រុមហ៊ុន។

តំណាង​ប្រជាពលរដ្ឋ​ទាំង​២៥​គ្រួសារ​ក្នុង​ភូមិ​កែវ​ផុស អ្នក​ស្រី វ៉ា ហ៊ល បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា កាល​ពី​ថ្ងៃ​សៅរ៍​មន្ត្រី​នគរបាល​យុត្តិធម៌ ឃុំ កែវ ផុស បាន​យក​ដីកា​បង្គាប់​ឲ្យ​រុះរើ​ផ្ទះ​របស់​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ដែល​បាន​ចុះ​កាល​បរិច្ឆេទ​តាំង​ពី​ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ​២០១២។

អ្នក​ស្រី​ថ្លែង​ថា៖ «យើង​ពិត​ជា ឆ្ងល់​ខ្លាំង​ណាស់ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ ទើប​អាជ្ញាធរ​យក​ដីកា​នេះ​មក​ឲ្យ​ពួក​យើង ហើយ​ប្រាប់​ឲ្យ​យើង​រុះរើ​ផ្ទះ​ជា​បន្ទាន់ បើ​ពុំ​នោះ​ទេ គេ​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់»។

ជម្លោះ​ដី​ធ្លី​កែប្រែ​សេចក្តី​ប៉ង​ប្រាថ្នា​របស់​ក្មេង​ស្រី​ម្នាក់

សូ វិសាល​​ ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី១៣ វិច្ឆិកា ២០១២
121113_06a
រាប់​ពី​ស្តាំ​មក​ឆ្វេង​ទី​ ៣ សុគន្ធ​កញ្ញា ជា​មួយ​នឹង​កូន​អ្នក​ភូមិ​បឹង​កក់​ផ្សេង​ទៀត​ ក្នុង​ការ​តវ៉ា​កន្លង​មក។ រូបថត គីម​ឡុង
 
ភ្នំពេញៈ ដោយ​សារ​តែ​បញ្ហា​ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ បាន​ជំរុញ​ឲ្យ​កុមារីប៉ោ សុគន្ធ​កញ្ញា ផ្លាស់​ប្តូរ​សេចក្តី​ប៉ង​ប្រាថ្នា​ក្នុង​ពេល​អនាគត​របស់​នាង​។ កុមារី​វ័យ​១១​ឆ្នាំ​ដែល​កើត​ឡើង​ធំ​ដឹង​ក្តី នៅ​ក្នុង​តំបន់​បឹងកក់ ហើយ​ជម្លោះ​ដី​ធ្លី បាន​ផ្ទុះ​ឡើង ចាប់​តាំង​ពី​នាង​មាន​អាយុ ៥ ឆ្នាំ​មក​នោះ កាល​ពី​មុន នាង​ប៉ង​ប្រាថ្នា ចង់​ធ្វើ​ជា​សាស្ត្រាចារ្យ នៅ​ពេល​ដែល​នាង​ធំ​ឡើង​។

សុគន្ធ​កញ្ញា ដែល​ជា​សិស្ស​ពូកែ​ប្រចាំ​ថ្នាក់​ទី​ ៦ នៃ​សាលា​បឋម​សិក្សា​កុលាប​ទី ១ ក្នុង​ខណ្ឌ​ដូន​ពេញ បាន​និយាយ​ក្នុង​បទ​សម្ភាស ជាមួយ​កា​សែត​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ទី ៦ ខែ​វិច្ឆិកា​ថា​៖«ដោយ ​សារ​តែ​វា​អយុត្តិធម៌​ខ្លាំង​ពេក​មក​លើ​គ្រួសារ​ខ្ញុំ និង​អ្នក​ភូមិ​ផ្សេង​ទៀត ពីព្រោះ​អាជ្ញាធរ និង​តុលាការ បាន​រួម​ដៃ​គ្នា ​ចាប់​ម្ចាស់​ផ្ទះ​ដាក់​គុក តែ​ចោរ​មក​ប្លន់​ផ្ទះ​ពួក​ខ្ញុំ​ត្រូវ​រួច​ខ្លួន ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់​ខ្លាំង​ណាស់។ ខ្ញុំ​ឈប់​ចង់​ធ្វើ​ជា​សាស្ត្រាចារ្យ​ទៀត​ហើយ។ ខ្ញុំ​ចង់​ធ្វើ​តុលាការ (​ចៅក្រម ឬ​មេធាវី) ដើម្បី​រក​យុត្តិធម៌​ជូន​ប្រជា​ពលរដ្ឋ​ក្រីក្រ​ទន់ខ្សោយ​វិញ​»។

អង្គការ​លើកលែង​ទោស​អន្តរជាតិ​ជួប​ជាមួយ​ប្រជា​សហគមន៍​បឹងកក់

ឃុត សុភ​ចរិយា ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី១៣ វិច្ឆិកា ២០១២
121113_03a
អ្នក​តំណាង​ប្រ​ជា​សហ​គមន៍​បឹង​កក់ ក្នុង​បាតុ​កម្ម​ត​វ៉ា​​​ទាម​ទារ​ឲ្យ​តុលាការ​ដោះ​លែង​អ្នក​ស្រី​ យ៉ោម បុ​ប្ផា ​នា​ពេល​កន្លង​មក​។ រូបថត ហុង​ មិនា
 
ភ្នំពេញៈ អង្គការ​លើកលែង​ទោស​អន្តរជាតិ​កាលពី​ព្រឹក​ម្សិលមិញ បាន​ទៅ​ជួប​តំណាង​ប្រជា​សហគមន៍​តំបន់​បឹងកក់ ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​និង​បញ្ហា​ប្រឈម​នានា​របស់​ប្រជា​សហគមន៍​ក្នុង ​តំបន់​នេះ។

ជំនួប​នេះ​បាន​ធ្វើ​ឡើង ខណៈ​ដែល​ពលរដ្ឋ​ជាង​១០០​នាក់ មក​ពី​សហគមន៍​បឹងកក់ បុរី​កីឡា ថ្ម​គោល និង​សហគមន៍​មួយ​ចំនួន ដែល​មាន​ទំនាស់​ដីធ្លី​ក្នុង​រាជធានី​ភ្នំពេញ មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ដើម្បី​ដាក់​ញតិ្ត​សុំ​អន្តរាគមន៍​បន្ត​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​ឲ្យ​ជួយ​ ជំរុញ​ការ​ដោះស្រាយ​បញ្ហា​វិវាទ​របស់​ពួក​គេ​ឲ្យ​បាន​ឆាប់។

ក្នុង​ជំនួប​ជាមួយ​តំណាង​ប្រជា​សហគមន៍​ក្នុង​តំបន់​នេះ អ្នក​ស្រី Amanda Howle និង​សហការី​ជាង​២០​នាក់ បាន​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ភូមិ​ឲ្យ​អត់ធ្មត់​និង​ស៊ូទ្រាំ​ធ្វើ​ការ ​តស៊ូ​មតិ​ការពារ​សិទ្ធិ​លំនៅដ្ឋាន​និង​សិទ្ធិ​ជា​មូលដ្ឋាន​ផ្សេងៗ​ទៀត ដែល​ការពារ​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ ។

Monday, November 12, 2012

ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីនៅក្នុងភ្នំពេញដាក់ញាត្តិសុំអន្តរាគមន៍ពីលោក បារ៉ាក់ អូបាម៉ា និងលោកស្រី ហៀលីរី គ្លីនតុន

​ថ្ងៃទី១២ ខែវិច្ចាកា ឆ្នាំ២១០២​ ដោយ​ ឡុង គឹមហ៊ាន














នៅថ្ងៃទី១២ ខែវិច្ចាកា ឆ្នាំ២០១២ មានសហគមន៍     ដែលមានជម្លោះដីធ្លី នៅក្នុងទីក្រុងភ្នំពេញ បាន
ប្រមូលផ្តុំគ្នានៅមុខស្ថានទូតអាមេរិកប្រចាំកម្ពុជាដើម្បី ដាក់ញាត្តិរកសុំអន្តរាគមន៍ពី លោក បារ៉ាក់ អូបាម៉ា និងលោកស្រី ហៀលីរី គ្លីនតុន ឲ្យជួយ​ដោះស្រាយ​បញ្ហាដីធ្លី និង​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះលែង​ស្ត្រី​អ្នកភូមិ​បឹងកក់​ម្នាក់ និង​ស្ត្រី​បុរី​កីឡា​ម្នាក់​។​

ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១២​​ លោក​ប្រធានាធិបតី អូ​បា​ម៉ា  នឹងធ្វើ​ដំណើរ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក និង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា ជាមួយនឹង​ប្រ​មុ​ខដឹកនាំ​អាស៊ាន និង​បណ្តា​ប្រទេស​មហាអំណាច​ជាច្រើន​ទៀតនៅ​រាជធានី​ភ្នំពេញ។

ប្រជាពលរដ្ឋមកពីតំបន់បឹងកក់អ្នកស្រី ទេព វន្នី ជាតំណាងម្ចាក់ បាននិយាយថា ការ​មក​ចូលរួម​អបអរ​ជ័យជម្នះ​របស់លោក អូ​បា​ម៉ា ដែល​បាន​ជាប់ឆ្នោតបន្ត​ធ្វើជា​ប្រធានាធិបតី​មួយ​អាណត្តិ​ទៀត យើង​ក៏​សុំ​ឲ្យ​លោក​ប្រធានាធិបតី គាំទ្រ​ដល់​សហគមន៍​បឹងកក់​ បុរីកីឡា ​ដោះស្រាយ​បញ្ហាដីធ្លី និង​អន្តរាគមន៍​ឲ្យ​មានការ​ដោះលែង​អ្នកស្រី យ៉ោ​ម បុប្ផា ប្រជាពលរដ្ឋ​បឹងកក់ ដែល​ត្រូវគេ​ចោទប្រកាន់ និង​ចាប់​យកទៅ​ឃុំឃាំង​ដោយ​អយុត្តិធម៌​។​

Monday, November 5, 2012

​បឹងកក់-បុរី​កីឡា​រក​អន្តរា​គមន៍​ពី​ប្រធានាធិបតី​ USA

ឃុត សុ​ភ​ច​រិ​យា ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី៦ វិច្ឆិកា ២០១២
121106_03
ក្រុម​អ្នក​ភូមិ​អង្គុយ​សំពះ និង​ស្រែក​សុំ​ការ​ជួយ​អន្តរា​គមន៍​នៅ​មុខ​ទូត​អា​មេ​រិ​ក​។ រូបថត លីណា

ភ្នំពេញៈប្រជា​ពលរដ្ឋ​ជិត​១០០​នាក់ មក​ពី​សហគមន៍​ចំនួន​បួន ក្នុង​រាជធានី​ភ្នំពេញ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ស្ថាន​ទូត​អាមេរិក​កាល​ពី​ព្រឹក​ម្សិលមិញ ដើម្បី​ដាក់​ញតិ្ត​ស្នើ​សុំ លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ជួយ​អន្តរាគមន៍ ទៅ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ជួយ​ដោះ​លែង​សកម្មជន​របស់​ពួក​គេ ចំនួន​ពីរ​នាក់​ដែល​កំពុង​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ នៅ​គុក​ព្រៃ​ស ដោយ​សារ​តែ​បញ្ហា​តវ៉ា​ការពារ​សិទ្ធិ​លំនៅដ្ឋាន ។

លោក​អូបាម៉ា ត្រូវ​បាន​គេ​រាយការណ៍​ថា​ នឹង​មក​កម្ពុជា​នៅ​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​នេះ ដើម្បី​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ច​ប្រជុំ​ធំៗ​មួយ​ចំនួន​ទៀត។

ក្រុម​អ្នក​ភូមិ​ដែល​កំពុង​ប្រឈម ការ​បណ្ដេញ​ចេញ​ពី​លំនៅដ្ឋាន ដោយ​សារ​គម្រោង​អភិវឌ្ឍន៍​អគារ​ពាណិជ្ជកម្ម ក្នុង​រាជធានី​ភ្នំពេញ ​រួម​មាន​ សហគមន៍​ថ្ម​គោល​(ព្រលាន​យន្ត​ហោះ​ពោធិ៍ចិនតុង) បឹង​ឈូក បុរីកីឡា និង​សហគមន៍​បឹងកក់ រំពឹង​ថា វត្តមាន​របស់​លោក​ប្រធានាធិបតី​អាមេរិក នឹង​ជំរុញ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ផ្ដល់​នូវ​ដំណោះស្រាយ​សមរម្យ មួយ​សម្រាប់​ពួក​គេ ។

អតីត​ផ្កាយ​បី ឌឿន សុវណ្ណ ត្រូវ​តុលាការ​សាក​សួរ​តែ​មិន​ឃុំ​ខ្លួន​ទេ

Tuesday, 06 November 2012 ប៊ុត រស្មីគង្គា, From The Phnom Penh Post

121106_09
លោកឧ​ត្តម​សេនីយ៍ គៀត ច័ន្ទ​ថារិទ្ធ អ្នក​នាំ​ពាក្យ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​​​ នាពេល​កន្លង​មក។ រូបថត វី​រៈ ម៉ៃ

ភ្នំពេញៈ មន្ត្រី​តុលាការ​ម្នាក់​បាន​អះអាង​ថា អតីត​ទីប្រឹក្សា​ក្រសួង​មហា​ផ្ទៃ​លោក​ឧត្ដម​សេនីយ៍​ឯក ឌឿន សុវណ្ណ ត្រូវ​តុលាការ​ភ្នំពេញ​សួរ​ចម្លើយ​កាល​ពី​ម្សិល​មិញ បន្ទាប់​ពី​ត្រូវ​ចោទ​ប្រកាន់​ពីបទ​គំរាម​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត ចុះ​វាស់​វែង​ដីធ្លី នៅក្នុង​ខេត្ត​ពោធិ៍សាត់ កាល​ពី​ខែ​តុលា។
លោក លី លីប​ម៉េង ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​បាន​ថ្លែង​ប្រាប់​ឲ្យ​ដឹងថា លោក​ឧត្ដម​សេនីយ៍​ឯក ឌឿន សុវណ្ណ ដែល​ត្រូវ​ដក​ហូត​តំណែង និង​តួនាទី រួច​បណ្ដេញ​ចេញ​ពី​ក្រប​ខ័ណ្ឌ​នគរបាល​ជាតិ​នោះ​ត្រូវ​តុលាការ​សួរ ចម្លើយ​ពាក់​ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់​នៅ​ព្រឹក​ថ្ងៃ​ចន្ទ។
លោក​ចៅក្រម បញ្ជាក់ថា លោក ឌឿន សុវណ្ណ ត្រូវ​តុលាការ​ចោទ​ប្រកាន់​លើ​ពីរ​ករណី គឺ​គំរាម​យោង​តាម​មាត្រា​៦០៧​ និង​ជ្រៀត​ជ្រែក​ខុស​ច្បាប់​ក្នុង​ការ​បំពេញ​មុខ​ងារ​សាធារណៈ​ យោង​តាម​មាត្រា​៦០៩​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ថ្មី។

Award for Boeung Kak lake activist

Monday, 05 November 2012 Shane Worrell and Khouth Sophak Chakrya, From The Phnom Penh Post121105_05
Boeung Kak activist Tep Vanny speaks at a press conference near the Shukaku Inc development site in Phnom Penh in 2011. Photograph: Meng Kimlong/Phnom Penh Post

Boeung Kak lake land evictions protester Tep Vanny has been honoured for years of activism by receiving an award from an international organisation that recognises the role of women in promoting human rights.

Vanny, 32, who has been imprisoned, assaulted and threatened for fighting evictions at the now filled-in lake, will travel to the US in April to accept the award from the Vital Voices Global Partnership.

Vanny said yesterday that she was honoured to receive the recognition.

“I hope this award will further promote the work I’m doing,” she said. 

ការទាមទារសិទ្ចិដីធ្លីរបស់ប្រជាពលរដ្ឋ បឹងកក់ និងបុរី កីទ្បា

ដោយ ​ទ្បុង គឹមហ៊ាន ថ្ងៃទី​​ ២ ខែវិច្ចិកា ឆ្នាំ២០១២






















កាលពីព្រឹកមិញមានប្រជាពលរដ្ឋប្រមាណ៦០នាក់មកពីសហគមន៍បឹងកក់និងបុរីកីទ្បាបានប្រមូលផ្តុំគា្ននៅមុខ

សហគមអឺរ៉ុបដើម្បីទាមទារអោយសហគមអឺរ៉ុបជួយរកដំណោះស្រាយជូនសហគមទាំងពីរ។
អ្នកស្រី ទឹម សាក់មុន្នី ត្រូវបានតុលាការរាជធានីភ្នំពេញបញ្ជាឲ្យឃុំខ្លូនជាបណ្តោះអាសន្ន
នៅគុកព្រៃស ក្រោមការចោទប្រកាន់ពិបទ”ប្រកាសក្លែងបណ្លំការពិត” កាលពីរថៃ្ងទី ៥ ខែកញ្ញា មូយថ្ងៃក្រោយពីអ្នកស្រី យ៉ោម បុប្ផា ត្រូវបានតុលាការនេះសំរេចឃុំខ្លូនជាបណ្តោះអាសន្ននៅក្នុងពន្ធធនាគារព្រៃសពីបទ​ “ហឹង្សាដោយចេតនា ការទាមទារនោះក៏មានការដាក់លិខិតរបស់សហគម បឹងកក់​​ និងបុរីកីទ្បា ផងដែរនៅ ក្នុងលិខិតបានសរសេរថា៖សូមឯកឧត្តម​​ ​Herman​VanRompu​y​ប្រធានក្រុមប្រឹ
ក្សាសហគមន៍អឺរ៉ុ​បជូយអន្តរាគមន៍​ បន្ទាន់ទៅរដ្ឋាភិបាលកម្ពុជាបញ្ចប់ជំលោះដីធ្លីដ៏រាំរៃ
នៅតំបន់​បឹងកក់ និង​តំបន់បុរីកីទ្បាតាមសំណើររបស់ប្រជាពលរដ្ឋដូចខាងក្រោមៈ

១​​ បោះព្រំប្រទល់ដី ១២.៤៤ហិចតាមអនិក្រឹត្យលេខ​១៨៣របស់រាជរដ្ឋាភិបាល

២ ដាក់បញ្ចូលគ្រូសារប្រជាពលរដ្ឋបឹងកក់ដែលរស់នៅក្រៅដី ១២.៤៤ហិចតា​ ឲ្យចូលទៅក្នុងដី ១២.៤៤ហិចតា

៣ ផ្តល់ប្លង់កម្មសិទ្ធដល់ពលរដ្ឋបឹងកក់ដែលត្រូវសាលាក្រុងកាត់ចេញពីដី ១២.៤៤​ហិចតាទាំងអស់ និងជាពិសេស ដោះលែងអ្នកស្រី យ៉ោម​​​ បុបា្ផ​​ និងអ្នកស្រី​ ទឹម​​ សាក់មុន្នី ពីពន្ធធានាគារ​។

ចំនែកឯសហគមន៍ បុរីកីទ្បា វិញក៏បានសរសេរថាៈ

សំណើរសុំអន្តរាគមន៍ពីសហគមន៍ប្រទេសម្ចាស់ជំនូយដល់កម្ពុជា ដើម្បីជួយឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងតំណាងសហគមន៍ បុរីកីទ្បា  អ្នកស្រី ទឹម សាក់មុន្នីពីពន្ធធនាគារព្រៃស និង​ឲ្យក្រុមហ៊ុន គោរពកិច្ចសន្យាសាង​សង់ អោយគ្រប់ចំនូន​ ១០ អាគារដើម្បីបញ្ចប់ការតវ៉ា។​​ អ្នកស្រី ទេព វន្នី តំណាងក្រុមអ្នកតវ៉ាមកពីសហគមន៍​បឹងកក់ បាននិយាយថាៈ ពូកយើងមកថ្ថៃនេះដើម្បីទាមទារឲ្យមានការដោះលែងសកម្មជនរបស់យើង និង​ការពារដីធ្លីសិទិ្ធលំនៅដ្ឋាន។