អ្នកស្រីឈុំ បញ្ញារ័ត្ន (ស្តាំ)
ម្តាយយុវជនវាស់ដីដែលបានស្លាប់
ត្រូវបានតែងតាំងជាទីប្រឹក្សាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ រូបថត
វីរៈ ម៉ៃ
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានតែងតាំង ស្ត្រីមេម៉ាយ ដែលជាម្តាយរបស់សពយុវជនស្ម័គ្រចិត្ត ដែលបានទទួលមរណភាព ក្នុងពេលចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ នៅក្នុងភូមិប្រមា ស្រុកឆ្លូង ខេត្តក្រចេះ ធ្វើជាទីប្រឹក្សារបស់លោក។
ការតែងតាំងតំណែងថ្មី ជាទីប្រឹក្សាលោកនាយករដ្ឋមន្ត្រី ដល់អ្នកស្រីឈុំ បញ្ញារ័ត្ន ជាម្តាយរបស់សពយុវជន ច័ន្ទ ម៉ារឌី ដែលបានស្លាប់នោះ បានធ្វើឡើង ស្របពេលដែលគ្រួសាររបស់សព បានប្រារព្ធធ្វើពិធីបុណ្យ ៧ ថ្ងៃ។
អ្នកស្រីឈុំ បញ្ញារ័ត្ន បានថ្លែងឲ្យដឹងថា អ្នកស្រីបានទទួលដំណឹងថា អ្នកស្រី ត្រូវបានតែងតាំងជាទីប្រឹក្សាលោកនាយករដ្ឋមន្ត្រី នៅក្នុងខួប ៧ ថ្ងៃ សពកូនរបស់អ្នកស្រី ដែលត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០១២។ អ្នកស្រីបាននិយាយថា៖«កូនរបស់សម្តេច ឯកឧត្តម ហ៊ុន ម៉ានិត យកលិខិតតែងតាំងមកដោយផ្ទាល់ឲ្យខ្ញុំ។ នេះគឺជាកិត្តិយសធំណាស់ ដែលសម្តេច ផ្តល់មុខតំណែងយ៉ាងដូច្នោះដល់រូបខ្ញុំ»។
បើទោះបីជាបានទទួលការតែងតាំងនូវមុខតំណែងជាទីប្រឹក្សាលោក ហ៊ុន សែនជាផ្លូវការហើយក៏ដោយ ក៏អ្នកស្រីឈុំ បញ្ញារ័ត្ន ដែលបច្ចុប្បន្ន ធ្វើការជាបុគ្គលិកបម្រើការនៅមន្ទីរពេទ្យព្រះកុសុមៈ ពុំទាន់ដឹងថានឹងត្រូវចាប់ផ្តើមចូលបំពេញការងារ ក្នុងនាមជាទីប្រឹក្សា នៅពេលណានោះទេ។ អ្នកស្រីបានថ្លែងថា៖«ខ្ញុំអត់ទាន់ដឹងថា ខ្ញុំនឹងចាប់ផ្តើមធ្វើការងារថ្មីនៅពេលណានោះទេស្រេច តែថ្នាក់លើចាត់ចែង។ ខ្ញុំសប្បាយចិត្តជាងត្រូវឆ្នោតទៅទៀត ហើយអ្វីដែលខ្ញុំបាននេះ គឺដោយសារតែកូនប្រុសរបស់ខ្ញុំ បានចូលធ្វើការស្ម័គ្រចិត្ត ជាមួយយុវជនរបស់សម្តេច»។
កាល ពីថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១២ យុវនិសិ្សត ស្ម័គ្រចិត្ត ច័ន្ទ ម៉ារឌី អាយុ ២២ឆ្នាំ ជាយុវជនស្ម័គ្រចិត្ដ របស់លោកនាយករដ្ឋមន្ត្រី ស្ថិតក្នុងក្រុមទី ៨ និងជានិស្សិតឆ្នាំទី៤ ផ្នែកសុរិយោដី នៃសាកលវិទ្យាល័យភូមិន្ទចំការដូង ដែលមានលំនៅដ្ឋាននៅសំណង់ ១២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានស្លាប់ភ្លាមៗ នៅក្នុងឧបទ្ទវហេតុ ខ្យល់ព្យុះភ្លៀង បោកបំបាក់ដើមឈើមួយដើម សង្កត់លើ នៅខណៈបំពេញបេសកកម្មចុះវាស់ដីជូនប្រជាពលរដ្ឋ នៅភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ជាទីដែលកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល បានបាញ់ក្មេងស្រីអាយុ ១៤ ឆ្នាំម្នាក់ស្លាប់។
នៅ ក្នុងពិធីបុណ្យសពរបស់យុវជនរូបនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអញ្ជើញទៅចូលរួមគោរពវិញ្ញាណក្ខន្ធ សពយុវជនរូបនោះផងដែរ និងថែមទាំងបានផ្តល់ប្រាក់ចំនួន ២ ម៉ឺនដុល្លារ ដល់ក្រុមគ្រួសារសព និងទទួលខុសត្រូវ ក្នុងការចំណាយលើពិធីបុណ្យនោះទាំងអស់។
លោក កែម ឡី អ្នកវិភាគឯករាជ្យ បានថ្លែងថា លោកគិតថា នេះជាការល្អ ដែលបានជួយលើកទឹកចិត្តដល់ក្រុមគ្រួសាររបស់យុវជនស្ម័គ្រចិត្ត ដែលបានពលីជីវិតនៅក្នុងពេលចុះបំពេញបេសកកម្ម ដើម្បីជាប្រយោជន៍ជាតិ។ ប៉ុន្តែកន្លងមក គឺមានការតែងតាំងទីប្រឹក្សាច្រើនមកហើយ ជាទីប្រឹក្សាស្ថាប័ននិងជាទីប្រឹក្សាបុគ្គល ប៉ុន្តែ គេមិនដឹងថា ទីប្រឹក្សាដែលត្រូវបានតែងតាំងយ៉ាងច្រើនទាំងនោះ បានយកចំណេះដឹង ទៅបម្រើជាប្រយោជន៍សង្គមដែរឬយ៉ាងណានោះទេ។ លោកបាននិយាយថា ៖ «យើងគួរចាប់អារម្មណ៍ឡើងវិញថា តើការតែងតាំងអ្នកណាម្នាក់ជាទីប្រឹក្សា អ្នកនោះ ត្រូវមានចំណេះដឹង ឬបទពិសោធការងារយ៉ាងដូចម្តេច ដើម្បីឲ្យពួកគេ អាចចូលរួមក្នុងការអភិវឌ្ឍជាតិ។ វាជាការល្អហើយ ដើម្បីគោរពវិញ្ញាណក្ខន្ធ តែបើស្លាប់មួយ តែងតាំងទីប្រឹក្សាមួយ តើថវិកាជាតិអាចទ្រទ្រង់បានឬអត់?»។
កាលពីថ្ងៃទី៣០ ខែតុលា លោកហ៊ុន សែន បានប្រកាសថា នឹងប្រគល់មេដាយមាស ដល់ក្រុមយុវជនស្ម័គ្រចិត្តវាស់ដីទាំងអស់ ព្រមទាំងមន្ត្រីពាក់ព័ន្ធ ដែលបានចូលរួមក្នុងការវាស់វែងដីធ្លី ឲ្យពលរដ្ឋ តាមគោលនយោបាយចាស់សកម្មភាពថ្មី លើវិស័យដីធ្លីរបស់រដ្ឋាភិបាល។ ក្រុមយុវជនស្ម័គ្រចិត្ត បានចាប់ផ្តើមចេញដំណើរចុះទៅវាស់ដីចាប់តាំងពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១២ នៅក្នុងខេត្តចំនួន១៣ នៅក្នុងប្រទេសកម្ពុជា ដែលមានយុវជនស្ម័គ្រចិត្តសរុប១១៧៨នាក់៕

No comments:
Post a Comment
I like Blogger