លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី វេន ជាប៉ាវ។ រូបថត ជីវ័ន
ភ្នំពេញៈ ប្រទេសចិនបានសម្តែងការគាំទ្រចំពោះសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)ដែលមិនបានធ្វើអន្តរជាតូបនីយកម្មចំពោះបញ្ហាសមុទ្រចិនខាង ត្បូងដ៏ចម្រូងចម្រាស កាលពីថ្ងៃចន្ទ ហើយបានសន្យាធ្វើការជាមួយនឹងបណ្តាប្រទេសក្នុងតំបន់ដើម្បីដោះស្រាយជម្លោះដែនសមុទ្រនេះ។
លោក Qin Gang អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ចិនបានកោតសរសើរដែលប្រទេសអាស៊ានបានផ្តល់តម្លៃលើគោលការណ៍និង មតិឯកច្ឆន្ទលើសេចក្តីប្រកាស ស្តីពីក្រមប្រតិបតិ្ត ហើយចិនគាំទ្រចំពោះគោលជំហរអាស៊ាន ដែលអាស៊ាន ជាអង្គការថ្នាក់តំបន់ មិនឲ្យអ្នកក្រៅពាក់ព័ន្ធនឹងជម្លោះទឹកដីរបស់ខ្លួន។
លោក បានប្រាប់អ្នកយកព័ត៌មានថា៖ «ចិនបន្តធ្វើកិច្ចសន្ទនាជាមួយនឹងប្រទេសអាស៊ាន ដើម្បីអនុវត្តសេចក្តីប្រកាសស្តីពីក្រមប្រតិបតិ្ត ដោយសន្តិវិធី ដើម្បីភាគីទាំងអស់អាចឈានដល់ការទុកចិត្តគ្នាទៅវិញទៅមក និងអនុវត្ត ហើយដាក់បញ្ហាសមុទ្រចិនខាងត្បួង ស្ថិតក្រោមការគ្រប់គ្រងបានល្អ ដូច្នេះយើងអាចធ្វើការរួមគ្នាដើម្បីការពារសន្តិភាព និងស្ថិរភាព»។

លោកថ្លែងដែរថា៖ «រយៈពេលជាច្រើនឆ្នាំមកហើយ សន្តិភាព និងស្ថិរភាព ត្រូវបានរក្សាបាននៅសមុទ្រចិនខាងត្បូង នេះជាភស្តុតាងនៃកិច្ចពិភាក្សា និងការទំនាក់ទំនងរវាងចិន និងប្រទេសអាស៊ានប្រកបដោយប្រសិទ្ធភាព ហើយគួរតែផ្តល់តម្លៃ»។
បញ្ហាសមុទ្រចិនខាងត្បូងដ៏ចម្រូងចម្រាស នៅតែជាបញ្ហាពិភាក្សាក្នុងចំណោមមេដឹកនាំអាស៊ាន ក្នុងកិច្ចប្រជុំនៅរាជធានីភ្នំពេញ ហើយជប៉ុនបានព្រមានថា ជម្លោះផ្ទៃសមុទ្រនឹងធ្វើឲ្យមានអស្ថិរភាពក្នុងតំបន់។
មេដឹកនាំនៃប្រទេសសមាជិកអាស៊ានទាំង១០ បានជួបប្រជុំក្នុងកិច្ចប្រជុំកំពូលលើកទី២១ ជាមួយនឹងដៃគូ ជប៉ុន កូរ៉េ ចិន និងសហរដ្ឋអាមេរិក ហើយលោក យូស៊ីហ៊ីកូ ណូដា នាយករដ្ឋមន្រ្តីជប៉ុន បានសម្តែងកង្វល់ពីជម្លោះដែលមិនទាន់បានដោះស្រាយ។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល ចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាននិងជប៉ុន កាលពីព្រឹកថ្ងៃចន្ទ បានឲ្យដឹងថា៖ «លោកនាយករដ្ឋមន្រ្តី ណូដា បានលើកឡើងអំពីបញ្ហាសមុទ្រចិនខាងត្បូង ដែលនឹងមានផលប៉ះពាល់លើសន្តិភាពនិងស្ថិរភាពក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក»។
សេចក្តីថ្លែងការណ៍នោះក៏បានបញ្ជាក់ឡើងវិញ អំពីជំហររបស់ជប៉ុនថា ភាគីពាក់ព័ន្ធក្នុងសមុទ្រចិនខាងត្បូងត្រូវគោរពតាមច្បាប់ អន្តរជាតិ រួមទាំងច្បាប់ UNCLOS ផង។ លោកក៏បានអះអាងផងដែរអំពីភាពជោគជ័យនៃវេទិកាបញ្ហាសមុទ្រ របស់ប្រទេសអាស៊ាន ហើយទន្ទឹងរង់ចាំកិច្ចប្រឹងប្រែងនេះបន្តទៀតសម្រាប់ឆ្នាំ ក្រោយនិងឆ្នាំបន្តបន្ទាប់។
ហ្វីលីពីនដែលមានជម្លោះដែនសមុទ្រ ជាមួយចិនក៏បានសម្តែងការមិនយល់ស្របជាមួយកម្ពុជាដែលជា ប្រធានកិច្ចប្រជុំ ដែលបានលើកឡើងមិនចំៗ អំពីបញ្ហានេះនៅពេលមេដឹកនាំទាំង១០នៃប្លុក ជួបជាមួយជប៉ុន។
រដ្ឋមន្រ្តីការបរទេសហ្វីលីពីន លោក Albert F. Del Rosario ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទថា ៖ «នៅកិច្ចប្រជុំលើកទី២១ កាលពីម្សិលមិញ ទស្សនៈផ្សេងគ្នាត្រូវបានលើកឡើងពីការបង្រួបបង្រួមអាស៊ាន ដែលត្រូវកែប្រែ ដោយប្រធានទៅជាការឯកភាពរបស់អាស៊ាន»។
លោក បន្ថែមថា៖ «នេះគឺមិនមែនជាការយល់ឃើញរបស់ហ្វីលីពីនទេ យ៉ាងហោចក៏មានការយល់ឃើញពីប្រទេសដទៃទៀតដែរ។ ប្រធានាធិបតី Benigno Aquino III បានចង្អុលបង្ហាញថា នេះជាសិទ្ធិរបស់ហ្វីលីពីនដើម្បីការពារអត្ថប្រយោជន៍ជាតិ របស់ខ្លួននៅពេលគិតថាជាការចាំបាច់»។
ទោះជាយ៉ាងណា លោក កៅ គឹមហួន រដ្ឋលេខាធិការក្រសួងការបរទេសបានថ្លែងកាលពីថ្ងៃអាទិត្យថា ក្នុងកិច្ចប្រជុំមេដឹកនាំទាំង១០ នៃរដ្ឋជាសមាជិកប្លុកនេះ កាលពីថ្ងៃអាទិត្យ ពួកគេបានប្តេជ្ញាថា នឹងដោះស្រាយបញ្ហាជម្លោះសមុទ្រចិនខាងត្បូងដោយមិនប្រើ កម្លាំងអាវុធ ហើយអនុវត្តយន្តការដែលមានស្រាប់ក្នុងចំណោមសមាជិកដែលពាក់ព័ន្ធជាមួយនឹងក្របខ័ណ្ឌការងាររបស់អាស៊ាន។
លោកថ្លែងបន្ត ថា៖ «ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង មេដឹកនាំអាស៊ានបានសម្រេចចិត្តថា ពួកគេនឹងមិនធ្វើឲ្យបញ្ហាសមុទ្រចិនខាងត្បូង ក្លាយជាបញ្ហាអន្តរជាតិនោះទេ ហើយចាប់ពីពេលនេះទៅ ពួកគេនឹងផ្តោតទាំងស្រុងទៅលើយន្តការអាស៊ានដែលមានស្រាប់នា ពេលបច្ចុប្បន្ន»។ លោកបន្តទៀតថា នៅពេលជាមួយគ្នានេះ ពួកគេបានឯកភាពបន្តអនុវត្ត DOC ទាំងស្រុងឲ្យមានប្រសិទ្ធភាព។
ជប៉ុននិងចិនក៏មានជម្លោះដែន សមុទ្រនេះដែរ ហើយនៅតែមិនទាន់ដោះស្រាយបាន។ ទោះជាយ៉ាងណា លោក ណូដា បានថ្លែងថា ជប៉ុននៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាជម្លោះរុំារ៉ៃនេះដោយ សន្តិវិធី និងភាពអត់ធ្មត់ ហើយជំរុញនូវ «ទំនាក់ទំនងដែលផ្តល់ប្រយោជន៍ទៅវិញទៅមកដោយផ្អែកលើអត្ថ ប្រយោជន៍ជាយុទ្ធសាស្រ្តរួមជាមួយចិន»។
លោក សុរិន ពិតសុវ៉ាន់ អគ្គលេខាធិការអាស៊ានបានប្រាប់អ្នកយកព័ត៌មានថា បញ្ហាសមុទ្រចិនខាងត្បូង ត្រូវបានលើកឡើងនៅក្នុងបរិបទនៃការព្យាយាមបង្កើតបទដ្ឋាន វិធានច្បាប់ក្នុងតំបន់ដើម្បីដោះស្រាយភាពខ្វែងគំនិតគ្នា។ សហរដ្ឋអាមេរិកសូមគាំទ្រអាស៊ានក្នុងការធ្វើការងារលើបញ្ហា នេះ ដែលនឹងមានប្រយោជន៍ ពីព្រោះថា វិធានច្បាប់ និងលក្ខខណ្ឌតម្លាភាពនឹងមានប្រយោជន៍គ្រប់ភាគី៕
No comments:
Post a Comment
I like Blogger