ប្រជាសហគមន៍បឹងកក់ព្យាយាមតវ៉ានៅមុខវិមានសន្តិភាពកាលពីម្សិលមិញ ខណៈអាជ្ញាធររារាំង។ រូបថត វីរៈ ម៉ៃ
ភ្នំពេញៈ ក្រុមសកម្មជនដីធ្លី ក្នុងសហគមន៍បឹងកក់ ដែលមានការគាំទ្រពីសហគមន៍បុរីកីឡា និងថ្មគោល បានបន្តការតវ៉ានៅនឹងកន្លែងដើម្បីអំពាវនាវសុំឲ្យមានការដោះលែងសកម្មជនពួកគេនិងផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី ព្រមទាំងបោះកំណត់ព្រំដី១២,៤៤ហិកតា ឲ្យបានច្បាស់ដើម្បីបញ្ចប់ជម្លោះដីធ្លីនៅក្នុងតំបន់នេះ។
ការតវ៉ាក្នុងរូបភាពបង្ហោះសារប៉ឺតប៉ោងចំនួនមួយរយដែលសរសេរថា«SOS, Justice, Freedom»មានន័យថា«សូមសង្គ្រោះយើងខ្ញុំ យុត្តិធម៌ សេរីភាព» អមដោយបដារូបលោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ា និងលោកស្រី ហ៊ីឡារី គ្លីនតុនបានធ្វើឡើងពីរថ្ងៃជាប់គ្នានៅលើវាលខ្សាច់នៃអតីតបឹងកក់ជាទីដែលមានជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅកណ្ដាលរាជធានីដែលនៅមិនទាន់ដោះស្រាយចប់់នៅឡើយ។
ការតវ៉ាក្នុងរូបភាពបង្ហោះសារប៉ឺតប៉ោងចំនួនមួយរយដែលសរសេរថា«SOS, Justice, Freedom»មានន័យថា«សូមសង្គ្រោះយើងខ្ញុំ យុត្តិធម៌ សេរីភាព» អមដោយបដារូបលោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ា និងលោកស្រី ហ៊ីឡារី គ្លីនតុនបានធ្វើឡើងពីរថ្ងៃជាប់គ្នានៅលើវាលខ្សាច់នៃអតីតបឹងកក់ជាទីដែលមានជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅកណ្ដាលរាជធានីដែលនៅមិនទាន់ដោះស្រាយចប់់នៅឡើយ។
នៅមុនការជួបជុំគ្នានៅលើដីវាលនៃអតីតផ្ទៃបឹងកក់ ក្រុមអ្នកតវ៉ាប្រហែល១០០នាក់ បានព្យាយាមដើរក្បួនក្នុងគោលបំណងចេញទៅប្រមូលផ្ដុំនៅមុខវិមានសន្តិភាពជាទីដែលប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន កំពុងប្រជុំពិភាក្សាលើរបៀបវារៈសំខាន់ៗក្នុងតំបន់និងជាអន្តរជាតិ។ ប៉ុន្តែត្រូវបានរារាំងដោយកម្លាំងសមត្ថកិច្ចរាប់សិបនាក់ ប្រដាប់ដោយខែលនិងដំបង។ប៉ុន្តែ មិនមានអំពើហិង្សាណាមួយកើតឡើងទេ។
ក្រោយពីមានការប្រកាសអំពីការព្រមានប្រើវិធានការរដ្ឋបាលពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចជាច្រើនដង ក្រុមអ្នកតវ៉ាបានដកថយត្រឡប់ទៅប្រមូលផ្ដុំគ្នានៅលើវាលខ្សាច់នោះវិញ។
អ្នកស្រី ទេព វន្នី តំណាងស្ត្រីក្នុងសហគមន៍បឹងកក់ និយាយថា អាជ្ញាធរតែងតែបារម្ភពីការបាត់បង់កិតិ្តយសនិងមុខមាត់រដ្ឋាភិបាល នៅពេលប្រជាពលរដ្ឋតវ៉ាពីការរំលោភបំពាននានានៅតាមដងផ្លូវសាធារណៈ និងនៅតាមស្ថាប័នពាក់ព័ន្ធមួយចំនួនដើម្បីស្នើសុំអន្តរាគមន៍ឲ្យមានដំណោះស្រាយឲ្យយុត្តិធម៌ និងតម្លាភាព ហើយតែងប្រើគ្រប់មធ្យោបាយ ដើម្បីរារាំងពលរដ្ឋមិនឲ្យចេញតវ៉ា ក្រោមលេសថា ជាការនាំឲ្យខូចរបៀបរៀបរយ សណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម។
អ្នកស្រីមានក្ដីមន្ទិលអំពីភាពអសកម្មក្នុងការដោះស្រាយបញ្ចប់ជម្លោះនៅក្នុងតំបន់បឹងកក់ថា ទំនងជាមានបុគ្គលមានអំណាច និងឥទ្ធិពលណាមួយ មានគំនិតចង់កេងយកចំណែកដី១២,៤៤ហិកតា ដែលប្រមុខរដ្ឋាភិបាលកម្ពុជាលោកហ៊ុន សែន ផ្ដល់ជូនពលរដ្ឋសហគមន៍បឹងកក់ដែលនៅសេសសល់ និងជាអ្នកតវ៉ាទាមទារអភិវឌ្ឍនៅនឹងកន្លែង។
អ្នកស្រីបន្តថា៖ «ទោះជាបែបណាយើងសង្ឃឹមថា សាររបស់យើងនៅថ្ងៃចន្ទនេះ នឹងបានជ្រាបជាដំណឹងដល់គ្រប់មេដឹកនាំនៃប្រទេសអាស៊ាន និងមហាអំណាចទាំងអស់នឹងជួយជំរុញដល់ប្រមុខរដ្ឋាភិបាលកម្ពុជា ឲ្យដាក់សម្ពាធមកលើអាជ្ញាធរថ្នាក់ក្រោម ដោះស្រាយបញ្ចប់បញ្ហាជម្លោះដីធ្លីក្នុងសហគមន៍យើងខ្ញុំ និងសហគមន៍នានាក្នុងប្រទេស»។
ជម្លោះដីធ្លីក្នុងសហគមន៍បឹងកក់ បុរីកីឡា និងសហគមន៍ដទៃទៀតក្នុងប្រទេសកម្ពុជា ត្រូវគេមើលឃើញថា កើតឡើងដោយសារតែអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មិនបានសហការគ្នាឲ្យបានល្អ ក្នុងការដោះស្រាយ ជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ និងឆន្ទៈរបស់រដ្ឋាភិបាល៕
No comments:
Post a Comment
I like Blogger