ព្រះសីហនុៈ សាលាដំបូងខេត្តព្រះសីហនុ បានពន្យារពេលការចុះអនុវត្តសាលដីកា ធ្វើការរុះរើ និងឈូសឆាយលំនៅដ្ឋាន និងដីរបស់ប្រជាពលរដ្ឋ១៤គ្រួសារដែលស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ ៤ ដែលគ្រោងធ្វើនៅថ្ងៃពុធនេះ។
សាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៤ ខែតុលាឆ្នាំ ២០១២ នេះ បានចេញលិខិតជូនដំណឹងដល់ប្រជាពលរដ្ឋចំនួន ១៤ គ្រួសារឲ្យធ្វើការរុះរើផ្ទះចេញឲ្យបានមុនថ្ងៃពុធទី ២១ខែវិច្ឆិកាឆ្នាំ ២០១២ នេះ។ លិខិតជូនដំណឹងដែលចុះហត្ថលេខាដោយលោកចៅក្រមម៉ុង មុន្នីចរិយាបានបញ្ចាក់ថា«សូមធ្វើការរុះរើ និងចាកចេញពីដីដោយខ្លួនឯង ក្នុងករណីរឹងរូស តុលាការ នឹងចាត់វិធានការអនុវត្តតាមអំណាចសាលដីការបស់តុលាការកំពូល ហើយមិនទទួលខុសត្រូវ រាល់ការខូចខាត បាក់បែកសម្ភារសំណង់ទាំងអស់នោះឡើយ»។

លោក ហេង ប៊ុនហោ ប្រធានភូមិលេខ ៤ បានអះអាងកាលពីម្សិលមិញថា ការអនុវត្តសាលដីកា ដែលគ្រោងនឹងធ្វើការរុះរើលំនៅដ្ឋាននិងដីឡូជាង ១០ គ្រួសារ នៅថ្ងៃពុធនេះ ត្រូវបានផ្អាក។ លោក បញ្ជាក់ថា៖«ខ្ញុំគ្រាន់តែដឹងថា គម្រោងរុះរើហ្នឹង ត្រូវលើកពេល តែមិនដឹងថា លើកដល់ពេលណា ឬដោយសារមូលហេតុអ្វីនោះដែរ»។ លោក បានបន្តថា ដីត្រង់ចំណុចនោះ ត្រូវបានរដ្ឋាភិបាល ប្រគល់ឲ្យក្រុមហ៊ុនប៉ាស៊ីហ្វិក ហ្គ្រូប ធ្វើការអភិវឌ្ឍ។
លោកចៅក្រម ម៉ុង មុន្នីចរិយា ជាប់រវល់ក្នុងសវនាការមិនអាចធ្វើការអត្ថាធិប្បាយបានទេហើយភ្នំពេញប៉ុស្តិ៍ ក៏មិនអាចទាក់ក្រុមហ៊ុនប៉ាស៊ីហ្វិក ហ្គ្រូប សុំការបំភ្លឺបានដែរកាលពីម្សិលមិញ។
អ្នកស្រីចេង នីវណ្ណា អាយុ ៥៥ ឆ្នាំ ដែលមានដីមួយឡូត៍ នៅទីតាំងដីជម្លោះនោះ បានឲ្យដឹងថា ជម្លោះដីធ្លីនៅតំបន់នោះបានកើតមានរហូតដល់ក្តីក្តាំគ្នាឡើងតុលាការប្រមាណ២-៣ ឆ្នាំមកហើយ។ អ្នកស្រីបន្តថា ប្រមាណជាងមួយឆ្នាំមុន អ្នកស្រី បានឲ្យកម្មករធ្វើរបងលួសព័ទ្ឋជុំវិញដីរបស់អ្នកស្រី ប៉ុន្តែត្រូវបានភាគីជម្លោះ គេឈូសចោល។ «ខ្ញុំបានទិញដីនោះ មុនលោកឧញ៉ាទៅទៀត ប៉ុន្តែគាត់ថា ដីនោះ ជារបស់គាត់ទៅវិញ។ វាអយុត្តិធម៌ណាស់»។ លោកសៀ ភារម្យប្រធានក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន ឲ្យដឹងថា ក្រុមការងារលោក កំពុងតែចុះធ្វើការស៊ើបអង្កេតលើករណីនេះ៕
No comments:
Post a Comment
I like Blogger