កម្លាំងនគរបាលរាជធានី បានហ៊ុមព័ទ្ធការតវ៉ារបស់ក្រុមអ្នកភូមិ នៅតំបន់បឹងកក់ កាលពីម្សិលមិញ។ រូបថត វីរៈ ម៉ៃ
ភ្នំពេញៈ កងកម្លាំងនគរបាល ប្រដាប់ដោយខែល និងដំបងឆក់រាប់សិបនាក់ បានដាក់បារ៉ាស់ និងឈរបិទផ្លូវជាច្រើនជាន់ នៅជុំវិញតំបន់បឹងកក់ កាលពីម្សិលមិញ ជាទីដែលប្រជាសហគមន៍រងគ្រោះ ដោយសារតែបញ្ហាជម្លោះដីធ្លី ប្រមាណ ២០០ នាក់ កំពុងធ្វើការតវ៉ា ខណៈដែលប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន កំពុងជួបប្រជុំនៅវិមានសន្តិភាព ដើម្បីអនុម័តលើសេចក្ដីប្រកាសស្តីពីសិទ្ធិមនុស្សអាស៊ាន។
ក្រុម អង្គការសង្គមស៊ីវិលដែលបានឃ្លាំមើលពីសកម្មភាពទាំងនេះ បានរិះគន់ថា អាជ្ញាធរកំពុងព្យាយាមបិទបាំងការពិតដល់សហគមន៍អន្តរជាតិពីការ រំលោភសិទ្ធិមនុស្សនៅកម្ពុជា។
លោក មឿន តុលា មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍និយាយថា៖« ការដាក់កម្លាំងរាប់សិបនាក់មករារាំងមិនឲ្យអ្នកភូមិចេញទៅតវ៉ា នៅខាងក្រៅគឺបង្ហាញថា សេរីភាពនៃការបញ្ចេញមតិនៅកម្ពុជានៅមានកម្រិតនៅឡើយ»។
ភ្នំពេញៈ កងកម្លាំងនគរបាល ប្រដាប់ដោយខែល និងដំបងឆក់រាប់សិបនាក់ បានដាក់បារ៉ាស់ និងឈរបិទផ្លូវជាច្រើនជាន់ នៅជុំវិញតំបន់បឹងកក់ កាលពីម្សិលមិញ ជាទីដែលប្រជាសហគមន៍រងគ្រោះ ដោយសារតែបញ្ហាជម្លោះដីធ្លី ប្រមាណ ២០០ នាក់ កំពុងធ្វើការតវ៉ា ខណៈដែលប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន កំពុងជួបប្រជុំនៅវិមានសន្តិភាព ដើម្បីអនុម័តលើសេចក្ដីប្រកាសស្តីពីសិទ្ធិមនុស្សអាស៊ាន។
ក្រុម អង្គការសង្គមស៊ីវិលដែលបានឃ្លាំមើលពីសកម្មភាពទាំងនេះ បានរិះគន់ថា អាជ្ញាធរកំពុងព្យាយាមបិទបាំងការពិតដល់សហគមន៍អន្តរជាតិពីការ រំលោភសិទ្ធិមនុស្សនៅកម្ពុជា។
លោក មឿន តុលា មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍និយាយថា៖« ការដាក់កម្លាំងរាប់សិបនាក់មករារាំងមិនឲ្យអ្នកភូមិចេញទៅតវ៉ា នៅខាងក្រៅគឺបង្ហាញថា សេរីភាពនៃការបញ្ចេញមតិនៅកម្ពុជានៅមានកម្រិតនៅឡើយ»។
លោកអំ សំអាត មន្ត្រីបច្ចេកទេសនៃអង្គការសិទ្ធិមនុស្សលីកាដូ បាននិយាយថា អាជ្ញាធរ គួរតែបើកឱកាសឲ្យអ្នកភូមិ ចេញទៅធ្វើការបញ្ចេញមតិ នៅតាមទីសាធារណៈ ឬនៅទីលានប្រជាធិបតេយ្យដើម្បីបង្ហាញថា កម្ពុជា បើកទូលាយដល់ប្រជាពលរដ្ឋក្នុងការនិយាយស្ដីឬរិះគន់ពីភាពអសកម្ម របស់រដ្ឋាភិបាល។ លោកថ្លែងថា៖«ករណីបឹងកក់ក៏ដូចជាករណីដីធ្លីនៅតំបន់ផ្សេងៗក្នុង ប្រទេសកម្ពុជា កើតឡើងនិងអូសបន្លាយមិនមានការដោះស្រាយជាយូរមកហើយ ដោយសារតែអាជ្ញាធរខ្វះឆន្ទៈ និងតម្លាភាពក្នុងការដោះស្រាយ»។
ប្រជា ពលរដ្ឋប្រមាណ២០០ នាក់នេះមកពីសហគមន៍ថ្មគោល សហគមន៍ផ្លូវ៣៤៧ បុរីកីឡា និងសហគមន៍បឹងកក់។ អ្នកភូមិដែលបានជួបជុំគ្នានៅលើវាលខ្សាច់នៃអតីតបឹងកក់ បានធ្វើការបង្ហោះសារអំពាវនាវ សុំឲ្យលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា និងលោកស្រី ហ៊ីឡារី គ្លីនតុន រដ្ឋមន្ត្រីការបរទេសអាមេរិក និងបណ្តាមេដឹកនាំនៃប្រទេសអាស៊ានជួយអន្តរាគមន៍ និងជំរុញដល់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឲ្យគិតគូរសាជាថ្មីអំពីការលើកកម្ពស់សិទ្ធិមនុស្ស និងដោះស្រាយបញ្ហាដីធ្លីរបស់ពួកគេ និងពលរដ្ឋជាច្រើននៅទូទាំងប្រទេស ដែលកំពុងទទួលរងគ្រោះ។
ក្រុម សកម្មជនដីធ្លីទាំងនេះ បាននាំគ្នាលើកផ្ទាំងកៅស៊ូតង់ធំៗចំនួនពីរដែលមានសរសេរពាក្យ «SOS» មានន័យថា ជួយសង្គ្រោះពួកយើងខ្ញុំផង និងរូបភាព លោកបារ៉ាក់ អូបាម៉ា និងលោកស្រី ហ៊ីឡារី គ្លីនតុន និងផ្ទាំងរូបភាពតូចៗជាច្រើនទៀត បានសរសេរថា«ចូររួមធ្វើឲ្យមានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅអាស៊ាន» ហើយបាននាំគ្នាស្រែកបែរមុខទៅរកអគារវិមានសន្តិភាព ជាទីដែលប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិកអាស៊ាន បានជួបប្រជុំគ្នាដើម្បីអនុម័តលើសេចក្ដីប្រកាសស្តីពីសិទ្ធិមនុស្ស អាស៊ាន។
អ្នកស្រី ទេព វន្នី តំណាងស្ត្រីក្នុងសហគមន៍បឹងកក់ បានថ្លែងថា ដោយសារតែមន្ត្រីរដ្ឋាភិបាលថ្នាក់មូលដ្ឋាន មានភាពអសកម្មក្នុងការដោះស្រាយវិវាទដីធ្លីនៅក្នុងតំបន់បឹងកក់ ក៏ដូចជាសហគមន៍នានានៅទូទាំងប្រទេស ទើបពួកគាត់ រៀបចំពិធីនេះឡើង ដើម្បីអំពាវនាវដល់ប្រមុខមេដឹកនាំទាំងអស់ដែលមកចូលរួមក្នុង កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំអាស៊ីបូព៌ាដែលមានទាំងលោក អូបាម៉ា ផងដែរ ឲ្យជួយអន្តរាគមន៍ទៅប្រមុខរដ្ឋាភិបាលកម្ពុជា ឲ្យមានការលើកកម្ពស់សិទ្ធិមនុស្សយុត្តិធម៌សង្គមនៅកម្ពុជា និងដោះស្រាយបញ្ហាជម្លោះដីធ្លីរបស់ពួកគាត់ឲ្យបានឆាប់។ អ្នកស្រីថ្លែងថា៖«យើងខ្ញុំមិនអាចទ្រាំចាំ ដំណោះស្រាយរបស់រដ្ឋាភិបាលកម្ពុជាតទៅទៀតបានទេ ព្រោះយើងខ្ញុំរស់នៅវេទនាណាស់ យើងខ្ញុំចង់ឲ្យមានអ្នកចូលមកអន្តរាគមន៍ជួយដល់យើងខ្ញុំ»។
ចំណែក អ្នកស្រី ឯក ម៉ាលីណា តំណាងប្រជាពលរដ្ឋមកពីសហគមន៍ផ្លូវ ៣៤៧ សង្កាត់បឹងកក់ ១ ខណ្ឌទួលគោកបានឲ្យដឹងថា អាជ្ញាធរ បានដាក់ការគំរាមប្រើវិធានការរដ្ឋបាលសាជាថ្មី ដើម្បីបង្ខំឲ្យពួកគាត់ទទួលយកសំណងជាលុយបីលានរៀល និងដីមួយឡូត៍ទំហំ ៤ ម៉ែត្រ គុណ ១២ ម៉ែត្រ នៅតំបន់ជ្រៃលាស់ខេត្តកណ្ដាល ជាថ្នូរនឹងការចាកចេញពីតំបន់ដែលកំពុងរស់នៅ។ អ្នកស្រីថ្លែងថា៖«បច្ចុប្បន្នពួកយើងខ្ញុំ កំពុងប្រឈមនឹងការបណ្ដេញចេញពីលំនៅដ្ឋានដោយបង្ខំ»។
ជាមួយ គ្នានោះអ្នកស្រី ជុំ ង៉ាន់ តំណាងប្រជាពលរដ្ឋមកពីសហគមន៍បុរីកីឡា បាននិយាយថា អាជ្ញាធរមិនបានយកចិត្តទុកដាក់ផ្ដល់ដំណោះស្រាយជូនពួកគាត់ទេ ផ្ទុយទៅវិញបែរជាធ្វើការចោទប្រកាន់មកលើពួកគាត់ថាដើរតវ៉ាបង្កភាពអនាធិបតេយ្យខូចសណ្ដាប់ធ្នាប់សាធារណៈ និងបានចាប់តំណាងពួកគាត់ ដាក់គុកថែមទៀត។
អ្នក ស្រីបន្តថា៖«ខ្ញុំមិនចេះច្បាប់នោះទេ តែខ្ញុំចង់ឲ្យអ្នកច្បាប់និងអាជ្ញាធររដ្ឋាភិបាល សួរនឹងឆ្លើយដោយខ្លួនឯងថា តើការមិនអនុវត្តតាមកិច្ចសន្យា របស់ក្រុមហ៊ុនផាន អ៊ីម៉ិច និងការប្រើគ្រឿងចក្រមកឈូសបំផ្លាញទីជម្រកនិងទ្រព្យសម្បត្តិ របស់យើងខ្ញុំ ជាការរំលោភច្បាប់ឬអត់?»។
ចំណែក អ្នកស្រី ឆាយ នីម តំណាងសហគមន៍ថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនជាង១០ ម៉ោង កាលពីថ្ងៃព្រហស្បត្តិ៍ ដោយសារតែបាញ់ថ្នាំសរសេរពាក្យ«SOS» និងបិទរូបថតលោកអូបាម៉ា លើដំបូលផ្ទះរបស់ខ្លួននោះ បាននិយាយថា សហគមន៍របស់ពួកគាត់ ក៏កំពុងប្រឈមនឹងការបណ្ដេញចេញផងដែរ។ អ្នកស្រីបានថ្លែងថា៖«យើងមានក្ដីព្រួយកង្វល់ខ្លាំងណាស់ ព្រោះកន្លងមកអាជ្ញាធរ ធ្លាប់បានប្រកាសហើយថា នឹងរុះរើលំនៅដ្ឋានពួកយើង ក្រោយពីកិច្ចប្រជុំកំពូលអាស៊ាន ដូច្នេះហើយទើបពួកយើងត្រូវការឲ្យមានអ្នកជួយអន្តរាគមន៍ដោះស្រាយ បញ្ហារបស់ពួកយើង»។
លោកឡុង ឌីម៉ង់ មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងថា លោកនៅមិនទាន់បានដឹងពីការតវ៉ារបស់ក្រុមអ្នកភូមិទាំងនោះនៅឡើយ ទេ។ ប៉ុន្តែកាលពីសប្តាហ៍មុន លោកធ្លាប់បានប្រាប់អ្នកសារព័ត៌មាន ដោយបានព្រមានដល់ក្រុមអ្នកតវ៉ាថា អាជ្ញាធររាជធានីនឹងចាត់វិធានការរដ្ឋបាល ប្រឆាំងនឹងអ្នកភូមិប្រសិនបើពួកគេរៀបចំការតវ៉ាណាមួយដែលនាំឲ្យ ប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងសន្ដិសុខសង្គម៕
No comments:
Post a Comment
I like Blogger