អ្នកតំណាងប្រជាសហគមន៍បឹងកក់
ក្នុងបាតុកម្មតវ៉ាទាមទារឲ្យតុលាការដោះលែងអ្នកស្រី យ៉ោម
បុប្ផា នាពេលកន្លងមក។ រូបថត ហុង មិនា
ភ្នំពេញៈ អង្គការលើកលែងទោសអន្តរជាតិកាលពីព្រឹកម្សិលមិញ បានទៅជួបតំណាងប្រជាសហគមន៍តំបន់បឹងកក់ ដើម្បីស្វែងយល់ពីស្ថានភាពនិងបញ្ហាប្រឈមនានារបស់ប្រជាសហគមន៍ក្នុង តំបន់នេះ។
ជំនួបនេះបានធ្វើឡើង ខណៈដែលពលរដ្ឋជាង១០០នាក់ មកពីសហគមន៍បឹងកក់ បុរីកីឡា ថ្មគោល និងសហគមន៍មួយចំនួន ដែលមានទំនាស់ដីធ្លីក្នុងរាជធានីភ្នំពេញ មកប្រមូលផ្ដុំគ្នានៅមុខស្ថានទូតអាមេរិកប្រចាំកម្ពុជា ដើម្បីដាក់ញតិ្តសុំអន្តរាគមន៍បន្តទៅប្រមុខរាជរដ្ឋាភិបាលឲ្យជួយ ជំរុញការដោះស្រាយបញ្ហាវិវាទរបស់ពួកគេឲ្យបានឆាប់។
ក្នុងជំនួបជាមួយតំណាងប្រជាសហគមន៍ក្នុងតំបន់នេះ អ្នកស្រី Amanda Howle និងសហការីជាង២០នាក់ បានជំរុញលើកទឹកចិត្តដល់អ្នកភូមិឲ្យអត់ធ្មត់និងស៊ូទ្រាំធ្វើការ តស៊ូមតិការពារសិទ្ធិលំនៅដ្ឋាននិងសិទ្ធិជាមូលដ្ឋានផ្សេងៗទៀត ដែលការពារដោយច្បាប់ជាតិ និងអន្តរជាតិ ។
អ្នកស្រីថ្លែងថា ៖ «ចូរកុំអស់សង្ឃឹម ហើយកុំគិតថាបងប្អូននៅឯកោ…ពួកយើង [សហគមន៍អន្តរជាតិ] បានដឹងនិងយល់យ៉ាងច្បាស់ថា បងប្អូនកំពុងទទួលរងនូវការរំលោភបំពានសិទ្ធិ សេរីភាពយ៉ាងធ្ងន់ធ្ងរ»។
ក្នុងបទសម្ភាសដាច់ដោយឡែកមួយជាមួយភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញ ទាក់ទងទៅនឹងករណីអ្នកស្រី យ៉ោម បុប្ផា សមាជិកសហគមន៍បឹងកក់និងអ្នកស្រី ទឹម សាក់មុន្នី សមាជិកសហគមន៍បុរីកីឡាអ្នកស្រី Amanda និយាយថា ពួកគាត់នឹងបន្តការឃ្លាំមើលបន្តអំពីបញ្ហានេះ។
អ្នកស្រីថ្លែងថា៖«យើងបានដឹងថារឿងរ៉ាវរបស់ពួកគេផ្ដើមចេញពី ការតវ៉ាទំនាស់ដីធ្លី ដូច្នេះបើសិនជារកឃើញថា ពួកគេតវ៉ារឿងដីធ្លីយ៉ាងពិតប្រាកដនោះ អាជ្ញាធរត្រូវតែដោះលែងពួកគេ»។
នៅមុខស្ថានទូតអាមេរិក អ្នកស្រី ទេព វន្នី តំណាងពលរដ្ឋក្នុងសហគមន៍តំបន់បឹងកក់ ដែលបានដាក់ញត្តិសុំកិច្ចអន្តរាគមន៍ ដោះលែងសមាជិករបស់ពួកគេ គឺអ្នកស្រី យ៉ោម បុប្ផា និង សកម្មជនដីធ្លីផ្សេងទៀត បាននិយាយថា វត្តមានរបស់លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក និងអ្នកស្រី ហ៊ីឡារី គ្លីនតុន រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកនឹងជំរុញឲ្យមានដំណោះស្រាយវិវាទ ដីធ្លីក្នុងតំបន់បឹងកក់ និងតំបន់ផ្សេងទៀតក្នុងរាជធានីនិងទូទាំងប្រទេសកម្ពុជា ។
អ្នកស្រីថ្លែងថា៖«យើងមានក្ដីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈការជួយអន្តរាគមន៍បន្តពីអ្នកទាំងពីរទៅប្រមុខរដ្ឋាភិបាល កម្ពុជា និងនាំមកនូវដំណោះស្រាយបញ្ចប់វិវាទដីធ្លីនៅកម្ពុជា ហើយសកម្មជនដីធ្លីរបស់ពួកយើងដែលត្រូវបានចាប់ឃុំខ្លួននឹងត្រូវ បានដោះលែង»។
អ្នកស្រី យ៉ោម បុប្ផា ត្រូវបានចាប់ឃុំខ្លួន កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១២ ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស។ ក្រោយពីសមត្ថកិច្ចចាប់ឃុំខ្លួនអ្នកស្រី យ៉ោម បុប្ផា ក្រុមសមាគមអ្នករត់ម៉ូតូឌុបនិងក្រុមគ្រួសារជនរងគ្រោះក្នុងអំពើ វាយប្រហារកាប់និងចាក់ដោយពូថៅ និងទួរណឺវិស បានចេញមុខប្រឆាំងតបទៅនឹងការគាំទ្ររបស់ប្រជាសហគមន៍បឹងកក់ ហើយដែលសហគមន៍នេះអះអាងថាអ្នកស្រី យ៉ោម បុប្ផា ត្រូវគេឃុបឃិតមួលបង្កាច់ដើម្បីគំរាមកំហែងបំបាក់ស្មារតី កុំឲ្យប្រជាសហគមន៍នេះ ចេញមុខប្រឆាំងនិងចង់បានចំណែកដី១២,៤៤ហិកតា ។
លោក វ៉ាត សារ៉ាត់ ឪពុកជនរងគ្រោះ វ៉ាត ថៃសេង អះអាងថា៖«ខ្ញុំមានភស្ដុតាងនិងសាក្សីសម្រាប់បញ្ជាក់ថា យ៉ោម បុប្ផា ពិតជាជនល្មើស ក្នុងអំពើមនុស្សឃាតដោយចេតនា មកលើកូនប្រុសខ្ញុំ និងជនរងគ្រោះ ង៉ែត ចិត្ត … សហគមន៍បឹងកក់ បំភ្លៃករណីនេះទៅជាករណីដីធ្លី ដែលប្រាសចាកពីការពិត»។ ប៉ុន្តែ លោក លួស សាខន ប្ដីអ្នកស្រីយ៉ោម បុប្ផា បានបដិសេធ ហើយថាប្រពន្ធគាត់ពិតជារងនូវការចោទប្រកាន់ទាំង«អយុត្តិធម៌»។
អ្នកស្រី ពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ ដែលចុះទៅសួរសុខទុក្ខនិងពិនិត្យពីសុខភាពអ្នកស្រី យ៉ោម បុប្ផា និងអ្នកស្រី ទឹម សាក់មុន្នី នៅឯពន្ធនាគារព្រៃស ពីថ្ងៃចន្ទ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា អ្នកទាំងពីរមានភាពស្គមស្គាំងព្រោះតែដេកមិនសូវលក់ និងហូបមិនសូវបាន។
អ្នកស្រីប្រាប់ថា ក្នុងបន្ទប់ឃុំឃាំង មានភាពចង្អៀត និងមានជនជាប់ចោទច្រើននាក់ឃុំក្នុងបន្ទប់តែមួយ ដែលនាំឲ្យខ្យល់អាកាសចេញចូលមិនបានល្អ។
អ្នកស្រីបន្ថែមថា៖«អ្នកទាំងពីរបានប្រាប់ខ្ញុំថា ពួកគេមិនបានប្រព្រឹត្តអ្វីខុសទេ ហើយថាពួកគាត់តូចចិត្តណាស់ ចំពោះការចោទប្រកាន់ដោយអយុត្តិធម៌នេះ»។
អ្នកស្រីបញ្ជាក់ថា៖ «យើងនឹងរង់ចាំឃ្លាំមើលសវនាការលើរឿងក្ដីអ្នកទាំងពីរ ថាតើមេធាវី ដើមបណ្ដឹងនឹងមានភស្ដុតាងអ្វីមកសំអាង ក្នុងការដាក់បន្ទុក លើអ្នកទាំងពីរ»៕
ទី១៣ វិច្ឆិកា ២០១២

No comments:
Post a Comment
I like Blogger