រាប់ពីស្តាំមកឆ្វេងទី ៣ សុគន្ធកញ្ញា ជាមួយនឹងកូនអ្នកភូមិបឹងកក់ផ្សេងទៀត ក្នុងការតវ៉ាកន្លងមក។ រូបថត គីមឡុង
ភ្នំពេញៈ ដោយសារតែបញ្ហាជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ បានជំរុញឲ្យកុមារីប៉ោ សុគន្ធកញ្ញា ផ្លាស់ប្តូរសេចក្តីប៉ងប្រាថ្នាក្នុងពេលអនាគតរបស់នាង។ កុមារីវ័យ១១ឆ្នាំដែលកើតឡើងធំដឹងក្តី នៅក្នុងតំបន់បឹងកក់ ហើយជម្លោះដីធ្លី បានផ្ទុះឡើង ចាប់តាំងពីនាងមានអាយុ ៥ ឆ្នាំមកនោះ កាលពីមុន នាងប៉ងប្រាថ្នា ចង់ធ្វើជាសាស្ត្រាចារ្យ នៅពេលដែលនាងធំឡើង។
សុគន្ធកញ្ញា ដែលជាសិស្សពូកែប្រចាំថ្នាក់ទី ៦ នៃសាលាបឋមសិក្សាកុលាបទី ១ ក្នុងខណ្ឌដូនពេញ បាននិយាយក្នុងបទសម្ភាស ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី ៦ ខែវិច្ឆិកាថា៖«ដោយ សារតែវាអយុត្តិធម៌ខ្លាំងពេកមកលើគ្រួសារខ្ញុំ និងអ្នកភូមិផ្សេងទៀត ពីព្រោះអាជ្ញាធរ និងតុលាការ បានរួមដៃគ្នា ចាប់ម្ចាស់ផ្ទះដាក់គុក តែចោរមកប្លន់ផ្ទះពួកខ្ញុំត្រូវរួចខ្លួន ធ្វើឲ្យខ្ញុំឈឺចាប់ខ្លាំងណាស់។ ខ្ញុំឈប់ចង់ធ្វើជាសាស្ត្រាចារ្យទៀតហើយ។ ខ្ញុំចង់ធ្វើតុលាការ (ចៅក្រម ឬមេធាវី) ដើម្បីរកយុត្តិធម៌ជូនប្រជាពលរដ្ឋក្រីក្រទន់ខ្សោយវិញ»។
ការ ប៉ងប្រាថ្នាចង់ធ្វើអ្វីមួយ ទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន នៅពេលដែលខ្លួនធំឡើង វាអាចជារឿងធម្មតា សម្រាប់ក្មេងភាគច្រើន ប៉ុន្តែសុគន្ធកញ្ញា អាចជាករណីកម្រមួយ នៅពេលដែលនាងតូចរូបនេះ ចេះនិយាយយ៉ាងប៉ិនប្រសប់ ទាំងនៅវ័យក្មេងបែបនេះ។ សុគន្ធកញ្ញា និយាយថា៖«ខ្ញុំឆ្ងល់ណាស់ ហេតុអ្វីបានជាតុលាការ បើកសវនាកាត់ទោសម៉ាក់ខ្ញុំទាំងព្រឹកព្រលឹម? ម៉ាក់ខ្ញុំ គាត់គ្រាន់តែតវ៉ា ការពារផ្ទះរបស់ខ្លួនសោះ ហេតុអ្វីត្រូវតុលាការកាត់ឲ្យមានទោស? ចំណែកក្រុមហ៊ុន ដែលជាចោរមកប្លន់ផ្ទះ ប្លន់ដីរបស់ខ្ញុំហេតុអ្វីក៏គ្មានទោស?»។
កាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០១២ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការ យ៉ាងតក់ក្រហល់ទាំងព្រឹកព្រលឹម កាត់ទោសស្ត្រីបឹងកក់ចំនួន ១៣ នាក់ ក្នុងនោះ ក៏មានម្តាយរបស់កុមារី ប៉ោ សុគន្ធកញ្ញា ផងដែរ គឺអ្នកស្រី តុល ស្រីពៅ អាយុ ៣៦ ឆ្នាំ ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗ ២ ឆ្នាំកន្លះ ពីបទជេរប្រមាថមន្ត្រីរាជការ ដែលកំពុងបំពេញភារកិច្ចនិងរំលោភបំពានលើដីទ្រព្យសម្បត្តិឯកជន។ ការកាត់ទោសនេះ ធ្វើឡើងតែ ២ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកម្លាំងនគរបាលរាជធានីបានចាប់ឃុំខ្លួនស្រ្តីទាំងនេះ ។
ការកាត់ទោសស្ត្រីទាំង ១៣ នាក់ ធ្វើឲ្យកូនៗ និងក្មួយៗ របស់ស្ត្រីទាំងនេះ រួមទាំងកុមារីសុគន្ធកញ្ញាផងដែរ ងើបឡើងដើរតវ៉ា នៅតាមដងផ្លូវនានា ស្ទើររៀងរាល់ថ្ងៃ ដោយយំស្រែកទាមទារឲ្យស្ថាប័នជាតិសំខាន់ៗ ជួយអន្តរាគមន៍ដោះលែងម្តាយរបស់ពួកគេ។
នៅក្នុងអំឡុងពេលម្តាយ ត្រូវជាប់ឃុំ សុគន្ធកញ្ញា ដែលជាកូនស្រីច្បង ក្នុងគ្រួសារ ត្រូវទទួលបន្ទុកមើលការខុសត្រូវ លើប្អូនៗរបស់នាងពីរនាក់ មានអាយុ៩ ឆ្នាំ និង៧ ឆ្នាំផងនោះ បានធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់នាង។ ក្នុងអំឡុងពេលនោះ នាងបានយំរៀបរាប់ ដោយហូរទឹកភ្នែករហាមថា៖ «ចាប់តាំងពីគេចាប់ម្តាយខ្ញុំមក ខ្ញុំគ្មានអារម្មណ៍រៀនសូត្រទៀតទេ! ខ្ញុំទៅរៀនតែខ្លួនប៉ុណ្ណោះ! ខ្ញុំនឹកម៉ែខ្ញុំ! ប្អូនប្រុសខ្ញុំឈឺ គ្មានអ្នកមើលថែវាដិតដល់ទេ! បងប្អូនខ្ញុំទាំង ៣ នាក់យំរៀងរាល់ថ្ងៃ»។
បន្ទាប់ពីធ្វើសកម្មភាពតវ៉ាឥតឈប់ឈរ ជាមួយនឹងសំឡេងស្រែកទ្រហោយំ របស់ក្មេងៗទាំងនេះ នៅថ្ងៃទី ២៧ ខែមិថុនា សាលាឧទ្ធរណ៍ បានសម្រេចដោះលែងស្ត្រីទាំងនេះវិញ ក្រោយពីបានជាប់ពន្ធនាគារអស់រយៈពេល ១ ខែ ៣ ថ្ងៃ។
សុគន្ធកញ្ញា បាននិយាយថា៖« កាលពីមុន ខ្ញុំរៀនបានលេខមួយជារៀងរាល់ខែ។ ប៉ុន្តែចាប់តាំងពីគេចាប់ម្តាយរបស់ខ្ញុំមក ចំណាត់ថ្នាក់ប្រចាំខែរបស់ខ្ញុំ បានធ្លាក់មកនៅត្រឹមលេខពីរវិញ»។
មិន មែនមានតែ ប៉ោ សុគន្ធកញ្ញានោះទេ ដែលនិយាយថា ការរំលោភបំពានដីធ្លី ធ្វើឲ្យប៉ះពាល់ដល់ការរៀនសូត្ររបស់នាង ក្មេងៗ នៅតំបន់បឹងកក់ជាច្រើនទៀត ដូចជា កែវ ណារ៉ុង អាយុ ១២ ឆ្នាំ ហេង ស្រីល័ក្ខ អាយុ ១៣ ឆ្នាំ សុង ឫទ្ធិសែន អាយុ ១២ ឆ្នាំ ដែលរៀន នៅសាលាបឋមសិក្សាកុលាបទី ១ និងវិទ្យាល័យវត្តភ្នំ ក៏សុទ្ធតែនិយាយដូចគ្នានេះដែរ។
តាមការសិក្សាស្រាវជ្រាវ របស់ក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន ស្តីពីផលប៉ះពាល់ខាងសេដ្ឋកិច្ច និងសង្គម នៃការបណ្តេញចេញ ក្នុងទីក្រុងភ្នំពេញ កាលពីខែធ្នូ ឆ្នាំ ២០១១ បានបង្ហាញថា «នៅក្នុងទីក្រុងភ្នំពេញ មានសហគមន៍ចំនួន ៧៤ មានប្រជាពលរដ្ឋចំនួន ១១៩២២ គ្រួសារ មានមនុស្សចំនួន ៣២៤៤០ នាក់ ដែលរងផលប៉ះពាល់ដោយសារការបណ្តេញចេញ នៅក្នុងឆ្នាំ ២០១១»។ របាយការណ៍ដដែលបន្តថា ការរៀនត្រួតថ្នាក់ និងការបោះបង់ចោលការសិក្សា របស់ក្មេងអាយុពី ៦ ដល់ ១៨ ឆ្នាំ ក្នុងចំណោមសហគមន៍ ដែលរងការគំរាមកំហែង និងសហគមន៍ដែលត្រូវបានប្តូរលំនៅ មានកម្រឹតខ្ពស់ដល់ ១៨ ភាគរយ បើធៀបទៅនឹងកម្រិតថ្នាក់ជាតិដែលមានត្រឹម ៨,៩ ភាគរយ។
កុមារីប៉ោ សុគន្ធកញ្ញា ជាសិស្សពូកែ ទាំងនៅសាលារដ្ឋ និងនៅសាលាចិន។ ក្រៅពីការសិក្សានាងតូច ម្នាក់នេះ ថែមទាំងចូលចិត្តអានកាសែត ស្តាប់វិទ្យុ ទាក់ទងទៅនឹងរឿងនយោបាយ ពិសេសដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាតិថែមទៀត ខុសប្លែកពីក្មេងដទៃ។ នាងនិយាយថា៖«ពេលទំនេរខ្ញុំតែងតែអានកាសែតភ្នំពេញប៉ុស្តិ៍ ហើយនៅពេលយប់ ខ្ញុំស្តាប់វិទ្យុអាស៊ីសេរី និងវីអូអេ»។
កុមារី សម្បុរស តូចស្តើងរូបនេះ ចេះនិយាយយ៉ាងប៉ិនប្រសប់ហាក់បីដូចជានាង ជាអ្នកនយោបាយ ឬក៏ជាអ្នកច្បាប់វ័យក្មេងយ៉ាងដូច្នោះដែរ។ ទាក់ទងទៅនឹងរឿងជម្លោះដីធ្លី នៅតំបន់បឹងកក់ នាងនិយាយថា៖«ការអភិវឌ្ឍអីបើគ្មានយុត្តិធម៌សោះអ៊ីចឹង? កាលពីមិនទាន់មានការអភិវឌ្ឍ នៅម្តុំផ្ទះខ្ញុំមានភាពអ៊ូអរ សប្បាយរីករាយ គ្រួសារខ្ញុំធូរធារ ប៉ុន្តែចាប់តាំងពីមានការអភិវឌ្ឍមក គ្រួសារខ្ញុំចាប់ផ្តើមក្រតោកយ៉ាក ហើយម្តុំផ្ទះខ្ញុំមានភាពស្ងាត់ជ្រងំ»។
ម្តាយកុមារី សុគន្ធកញ្ញា អ្នកស្រីតុល ស្រីពៅ បាននិយាយថា ចាប់តាំងពីមានការបណ្តេញចេញមក សហគមន៍ទាំងមូល បែរជាមានសភាពស្ងាត់ជ្រងំ ម្នាក់ៗនាំគ្នាខ្វាយខ្វល់ តែពីរឿងបណ្តេញចេញ។ ស្ត្រីមេផ្ទះ ដែលមានស្វាមីធ្វើការជាមន្ត្រីរាជការរូបនេះ បានត្អូញត្អែរថា៖ «ខ្ញុំជាប់រវល់វក់វីតែរឿងតវ៉ាការពារផ្ទះ មិនមានពេលវេលាគិតគូរពីរឿងរកស៊ីទេ»។ ស្វាមីរបស់អ្នកស្រីតុល ស្រីពៅ ទទួលបានប្រាក់ខែមន្ត្រីរាជការមិនច្រើនទេ ប៉ុន្តែ គាត់អាចឆ្លៀតពេល ធ្វើការងារផ្សេងទៀត ដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារ។ អ្នកស្រីតុល ស្រីពៅ ឲ្យដឹងទៀតថា៖«វាពិតជាពិបាកខ្លាំងណាស់ឥឡូវនេះ ពីព្រោះមានតែប្តីខ្ញុំម្នាក់គត់ជាអ្នករកប្រាក់»។ អ្នកស្រីបន្តទៀតថា៖ «ខ្ញុំឲ្យលុយកូនទៅរៀនក្នុងមួយថ្ងៃ ៥០០ ឬ ១០០០ រៀល។ ខ្ញុំដឹងថា ៥០០-១០០០ ឥឡូវ ទិញអីមិនបានហូបទេ។ តែធ្វើម៉េចបើយើងអត់! ដូចជា ថ្ងៃនេះ ផ្ទះខ្ញុំមានលុយតែ ៤០០០ រៀលទេ។ មួយរយៈមុន ខ្ញុំឲ្យកញ្ញាឈប់រៀនចិន ដោយសារតែអត់លុយបង់ថ្លៃសាលា។ ខ្ញុំមិនចង់ឲ្យកញ្ញាឈប់រៀនទេ ពីព្រោះកូននេះរៀនពូកែណាស់»។
លោកសៀរ ភិរម្យ ប្រធានក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន បានមានប្រសាសន៍ថា ជម្លោះដីធ្លី បានធ្វើឲ្យមានផលប៉ះពាល់ជាច្រើនដល់ពលរដ្ឋ រួមទាំងសិទ្ធិទទួលបានការអប់រំរបស់កុមារ។ លោកគូសបញ្ជាក់ថា៖ «នៅពេលមានការបណ្តេញចេញឪពុកម្តាយជាប់រវល់ខ្វល់ខ្វាយតែរឿង តវ៉ា ធ្វើញត្តិ ជួបប្រជុំគ្នារកវិធីដោះស្រាយ មិនមានពេលយកចិត្តដាក់ទុកដាក់ក្នុងការអប់រំ ស្តីប្រដៅ ឬជំរុញឲ្យកូនទៅរៀនសូត្រឡើយ មានគ្រួសារខ្លះទៀត ដោយសារតែលំបាកខ្លាំងពេកឲ្យកូនឈប់រៀនតែម្តង»។ លោក សៀរ ភិរម្យ បានថ្លែងទៀតថា៖«ការបណ្តេញចេញ វាធ្វើឲ្យក្មេងៗមិនមានពេលវេលាគ្រប់គ្រាន់ ក្នុងការទៅរៀន ពីព្រោះពួកគេ ក៏ជាប់រវល់ចូលរួមជាមួយឪពុក ម្តាយរបស់ពួកគេ ធ្វើការតវ៉ាផងដែរ ហើយលើសពីនេះទៅទៀត ធ្វើឲ្យពួកគេមានជំងឺផ្លូវចិត្ត មិនមានអារម្មណ៍ជ្រះថ្លា ក្នុងការទៅរៀនដូចក្មេងដទៃ»។
ដោយនិយាយសំដៅទៅដល់កុមារីប៉ោ សុគន្ធកញ្ញា លោកសៀរ ភិរម្យ បានលើកឡើងថា៖«ក្រោយពីទទួលរងនូវការឈឺចាប់ និងរងនូវអំពើអយុត្តិធម៌ខ្លាំងពេក កុមារីអាយុ ១១ ឆ្នាំម្នាក់នេះ បានផ្លាស់ប្តូរជំនាញរបស់នាង ពីការចង់ធ្វើជាសាស្ត្រាចារ្យ ទៅជាចង់ធ្វើជាចៅក្រម ឬមេធាវី ដើម្បីរកយុត្តិធម៌ជូនអ្នកទន់ខ្សោយ។ កូនក្មេងស្រីតូចមួយ ចេះមានគំនិតល្អប្រសើរជាងមន្ត្រីរដ្ឋាភិបាលខ្លះទៅទៀត»។
លោក កែម ឡី ជាអ្នកស្រាវជ្រាវ និងជាអ្នកវិភាគឯករាជ្យបានចង្អុលបង្ហាញថា ការបណ្តេញចេញជាបន្តបន្ទាប់ របស់អាជ្ញាធររាជធានី ទៅលើសហគមន៍ក្រីក្រ ដូចជាសម្បុកចាប ក្រុម ៧៨ ដីក្រហម បឹងកក់ បុរីកីឡា ជាដើម។ល។ បានធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំង ជាពិសេសទៅលើក្មេងៗ។ លោកមានប្រសាសន៍ថា៖«ការបណ្តេញចេញ ក្រៅពីធ្វើឲ្យប៉ះពាល់ទៅដល់អាហារហូបចុករបស់ក្មេងៗ និងធ្វើឲ្យអត្រានៃការបោះបង់ការសិក្សាកើនឡើង វាក៏ធ្វើឲ្យក្មេងៗ កើតមានជំងឺផ្លូវចិត្តផងដែរ ដោយពួកគេឃើញការបង្ក្រាប និងការឈូសបំផ្លាញផ្ទះរបស់ពួកគេ»។
យ៉ាង ណាក្តី លោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានី បានមានប្រសាសន៍កាលពីថ្ងៃទី ១២ ខែវិច្ឆិកាថា លោកមិនមានអ្វីធ្វើអត្ថាធិប្បាយ ពីផលប៉ះពាល់ ទៅលើការអប់រំ របស់ក្មេងៗ ក្នុងសហគមន៍ដែលត្រូវបានបណ្តេញចេញទាំងនោះទេ ដោយលោកគ្រាន់តែគូសបញ្ជាក់ថា៖«មុននឹងធ្វើការផ្លាស់ប្តូរលំនៅ អាជ្ញាធរក្រុង តែងតែធ្វើការជូនដំណឹងជាមុន ទៅដល់ប្រជាពលរដ្ឋទាំងនោះ ហើយទីតាំងថ្មី ដែលពួកគាត់ត្រូវ ទៅរស់នៅ ក៏មានសាលារៀនដែរ»។ ប៉ុន្តែលោកឡុង ឌីម៉ង់ មានប្រសាសន៍ថា លោកមិនទាន់មានព័ត៌មានជាក់លាក់ពីបញ្ហាទាំងនេះទេ។
អង្គការ យូនីសេហ្វ នៅក្នុងសេចក្តីជូនព័ត៌មានមួយ ដែលភ្នំពេញប៉ុស្តិ៍ទទួលបាន កាលពីថ្ងៃអង្គារម្សិលមិញ បានធ្វើការកត់សម្គាល់ថា កង្វះនៃការផ្តល់សិទ្ធិដល់កុមារចំពោះយុត្តិធម៌ បានរារាំង បន្ថែមទៀតដល់ភាពជឿនលឿន ចំពោះនីតិរដ្ឋនៅកម្ពុជា។ ខ ចែងពីជំនួយស្របច្បាប់ដែលមានកម្រិត និងយន្តការគណនេយ្យភាព និងការកំណត់តម្លៃមិនផ្លូវការ ចំពោះប្រព័ន្ធយុត្តិធម៌ បំផ្លាញសមត្ថភាពរបស់កុមារ ដើម្បីទាមទារសិទ្ធិរបស់ពួកគេ តាមរយៈប្រព័ន្ធយុត្តិធម៌ និងសេវាផ្សេងទៀត ដែលពាក់ព័ន្ធ៕ NR

No comments:
Post a Comment
I like Blogger