អ្នកភូមិបឹងកក់ និងបុរីកីឡា នៅមុខស្ថានទូតអាមេរិក កាលពីម្សិលមិញ។ រូបថត ចរិយា
ភ្នំពេញៈ អ្នកភូមិសហគមន៍បឹងកក់ និងបុរីកីឡាប្រមាណ ១០០ នាក់បាននាំគ្នាបោះតង់នៅលើសួនច្បារមុខស្ថានទូតអាមេរិក ដើម្បីរង់ចាំសម្ដែងកិច្ចស្វាគមន៍ ចំពោះការអញ្ជើញមកដល់កម្ពុជា របស់លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិកដើម្បីសុំឲ្យជួយធ្វើកិច្ចអន្តរាគមន៍ទៅប្រមុខរដ្ឋាភិបាលកម្ពុជា ឲ្យជួយដោះលែងសកម្មជនដីធ្លី និងដោះស្រាយបញ្ហាជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ របស់ពួកគេ។
កញ្ញា សុង ស្រីលាភ អ្នកភូមិសហគមន៍បឹងកក់ បាននិយាយថា ពួកគាត់នឹងបោះតង់នៅលើសួនច្បារមុខស្ថានទូតអាមេរិក រហូតដល់ថ្ងៃដែលលោក បារ៉ាក់ អូបាម៉ា មកដល់ប្រទេសកម្ពុជា។ កញ្ញា បញ្ជាក់ថា៖ «ទោះជាបែបណា ពួកយើងមិនស្នាក់នៅទីនេះដើម្បីរង់ចាំរហូតដល់ លោក អូបាម៉ា មកដល់នោះទេ គឺយើងមកទីនេះតែនៅពេលព្រឹកប៉ុណ្ណោះ ហើយពេលព្រលប់យើងនឹងរើតង់ត្រឡប់ទៅវិញផ្ទះយើងវិញ»។ កញ្ញាបន្តថា៖ «យើងចង់ជម្រាបជូនដល់លោកអូបាម៉ា ឲ្យជួយជំរុញការដោះស្រាយបញ្ចប់ជម្លោះដីធីទាំងអស់នៅកម្ពុជា ការលើកស្ទួយសេរីភាពបញ្ចេញមតិ សិទ្ធិមនុស្ស ពិសេសសិទ្ធិស្ត្រីនិងកុមារ ដែលកំពុងតែត្រូវបានបំពាន រួមទាំងការជួយអន្តរាគមន៍ដោះលែងអ្នកស្រី យ៉ោម បុប្ផា និងអ្នកស្រីទឹម សាក់មុន្នី»។
ផ្ទាំងរូបថតស្ត្រីជនជាប់ចោទ ទាំងពីរនាក់ដែលកំពុងជាប់ឃុំ ព្រមទាំងបដាជាច្រើន ដែលមានសរសេរជាសារថា«ដោះលែង អ្នកស្រី យ៉ោម បុប្ផា និងអ្នកស្រីទឹម សាក់មុន្នី បញ្ឈប់អំពើហិង្សាលើអ្នកតវ៉ាដីធ្លី» ត្រូវបានគេចងព្យួរនៅតាមដើមឈើមួយចំនួន នៅខាងមុខស្ថានទូតអាមេរិក។
លោក គង់ វណ្ណារិទ្ធ និសិ្សតឆ្នាំទី ២ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅក្បែរកន្លែងតវ៉ានេះ និយាយថា ការព្យួររូបភាព និងបដាហើយនិងការបោះតង់បែបនេះ ធ្វើឲ្យខូចសោភណភាព សួនច្បារសាធារណៈ និងដែលអាចនាំឲ្យប៉ះពាល់ដល់អារម្មណ៍សាធារណជន។ លោកថ្លែងថា៖«ខ្ញុំយល់ថា ក្រុមអ្នកភូមិ មិនគួរបោះតង់នៅទីនោះទេ ព្រោះទីនេះ មិនមែនជាទីលានសម្រាប់ធ្វើបាតុកម្មនោះទេ»។
ចំណែក អ្នកស្រី សេង ចាន់ធានី ដែលធ្វើដំណើរឆ្លងកាត់កន្លែងដែលមានការតវ៉ានេះ បាននិយាយថា អ្នកភូមិ ទាំងនេះ បានព្យាយាមរកគ្រប់មធ្យោបាយដើម្បីស្វែងរកដំណោះស្រាយបញ្ចប់វិវាទ របស់ពួកគាត់ ខណៈអាជ្ញាធរមិនអើពើ ចំពោះអ្វីដែលពួកគាត់ទាមទារ។ សាលារាជធានីគួរតែប្រញាប់ដោះស្រាយរឿងនេះ។
ទោះជាបែបណាក្ដី លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានព្រមានថា នឹងចាត់វិធានការ ទៅលើអ្នកភូមិទាំងនេះ ប្រសិនបើពួកគាត់ នៅតែបន្តការចងតង់ និងផ្ទាំងរូបភាព តាមដើមឈើនៅលើសួនសាធារណៈ។ លោកថ្លែងថា៖«យើងនឹងមិនអនុញ្ញាតឲ្យមានការចង ឬបោះតង់តវ៉ាបែបអនាធិបតេយ្យ ដែលនាំឲ្យខូចរបៀបរៀបរយ និងសណ្ដាប់ធ្នាប់សាធារណៈបែបនេះបានទេ យើងនឹងចាត់វិធានការសង្គមកិច្ចទៅលើពួកគាត់ បើពួកគាត់នៅតែបន្តធ្វើបែបនេះ»។
នៅរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញ មន្ត្រីស្ថានទូតសហរដ្ឋអាមេរិកម្នាក់ បានចេញមកប្រាប់តំណាងសហគមន៍ថា លោកឯកអគ្គរដ្ឋទូត មិនអាចចេញមកជួបពួកគាត់បានទេ ព្រោះអ្នកទាំងអស់គ្នា មិនបានដាក់លិខិតស្នើសុំជួបផ្ទាល់ជាមួយគាត់។ មន្ត្រីរូបនោះ ដែលស្នើសុំមិនប្រាប់ឈ្មោះបាននិយាយប្រាប់តំណាងអ្នកភូមិថា៖«ការ ដែលអ្នកទាំងអស់គ្នាមកបោះតង់តវ៉ានៅមុខស្ថានទូត ដើម្បីសុំកិច្ចអន្តរាគមន៍នេះ គឺជាការដាក់សម្ពាធមួយយ៉ាងធ្ងន់ធ្ងរ មកលើលោកឯកអគ្គរដ្ឋទូត ក៏ដូចជារដ្ឋាភិបាលអាមេរិក»។
ទោះ ជាបែបណាក្ដី មន្ត្រីរូបនោះបានជំរុញឲ្យតំណាងអ្នកភូមិ សរសេរលិខិតស្នើសុំជួបលោកឯកអគ្គរដ្ឋទូតដោយផ្ទាល់ និងប្រាប់ពីគោលបំណងឲ្យជាក់លាក់ អំពីអ្វីដែលជាគោលសំខាន់នៃជំនួបនោះជាជាងការមកជួបប្រជុំនៅទី នេះ ដែលនាំឲ្យមានការរិះគន់ផ្សេងៗ។
ក្រោយមកអ្នកភូមិទាំងនោះ បាននាំគ្នារើតង់ ហើយសរសេរញតិ្ត ដើម្បីស្នើសុំជួបដោយផ្ទាល់ ជាមួយលោកឯកអគ្គរដ្ឋទូតអាមេរិក អំពីបញ្ហាប្រឈមរបស់ពួកគេ ដែលអាជ្ញាធររាជធានី និងរដ្ឋាភិបាលកម្ពុជាមិនអើពើដោះស្រាយ៕

No comments:
Post a Comment
I like Blogger