Forest in Cambodia
សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!
Pages
Home
National
About the Save Forest in Cambodia Campaign
Tuesday, November 13, 2012
បណ្តាញជួយការពារកម្មករបម្រើការតាមផ្ទះត្រូវបានបង្កើតឡើងហើយ
Tuesday, 13 November 2012 មុំ គន្ធា ភ្នំពេញប៉ុស៏
លោក វន ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ បណ្តាញកម្មករធ្វើការតាមផ្ទះនៅកម្ពុជាទី១ បានបង្កើតឡើងកាលពីថ្ងៃអាទិត្យ ដើម្បីលើកកម្ពស់ និងការពារអ្នកបម្រើតាមផ្ទះ ពីការរំលោភសិទិ្ធមនុស្ស ហើយមានកម្មករធ្វើការតាមផ្ទះជាង ១០០ នាក់បានចូលជាសមាជិក។
លោក វន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានថ្លែងពីម្សិលមិញថា លោកបង្កើតបណ្តាញនេះឡើង ដើម្បីការពារកម្មករធ្វើការតាមផ្ទះនៅកម្ពុជា ព្រោះលោកមិនឃើញមានអង្គការ ឬសហជីព ឬសមាគមការពារពួកគេទេ។
លោកបានលើកឡើងថា៖ «ខ្ញុំបង្កើតបណ្តាញនេះដើម្បីការពារសិទ្ធិ និងអត្ថប្រយោជន៍របស់កម្មករធ្វើការតាមផ្ទះព្រោះគ្មានស្ថាប័ន ឬសហជីពណា ជួយពួកគេនៅឡើយទេ»។ លោក វន ពៅ បានឲ្យដឹងថា សម្រាប់ផែនការទី ១ បណ្តាញនេះ ធ្វើការជាមួយតែអ្នកបម្រើតាម ផ្ទះក្នុងស្រុកប៉ុណ្ណោះ ព្រោះមានអង្គការជាច្រើនធ្វើការជាមួយនឹងអ្នកបម្រើតាមផ្ទះនៅ ក្រៅប្រទេសរួចហើយ។ លោក បញ្ជាក់ថា៖ «ខ្ញុំនឹងជំរុញឲ្យមានគោលនយោបាយជាក់លាក់ដែលពាក់ព័ន្ធនឹង កម្មករបម្រើតាមផ្ទះ ហើយយើងឃើញមានកិច្ចព្រមព្រៀងពលកម្មអន្តរជាតិលេខ ១៨៩ ដែលចែងអំពី «សិទិ្ធ និងសេរីភាពរបស់កម្មករបម្រើតាមផ្ទះ» ដែលរដ្ឋាភិបាលមិនទាន់បានអនុម័តប្រើកិច្ចព្រមព្រៀងនោះនៅ ឡើយ។
លោកស្រី វុន សម្ផស្ស ប្រធានបណ្តាញកម្មករធ្វើការតាមផ្ទះនៅកម្ពុជា បានថ្លែងកាលពីម្សិលមិញថា លោកស្រី កំពុងអំពាវនាវឲ្យកម្មករបម្រើការតាមផ្ទះផ្សេងទៀតមកចូលជា សមាជិកឲ្យបានច្រើនថែមទៀត។ លោកស្រីបានលើកឡើងថា៖ «កម្មករធ្វើការតាមផ្ទះភាគច្រើន នៅតែទទួលរងការរំលោភសិទិ្ធ ធ្វើការបន្ថែមម៉ោងដោយគ្មានប្រាក់ និងប្រាក់ឈ្នួលទាប ប៉ុន្តែពួកគេមិនទទួលរងអំពើហិង្សាពីនិយោជករបស់ពួកគេឡើយ»។ លោកស្រី វុន សម្ផស្ស បញ្ជាក់ថា៖ «ជាមធ្យម ពួកគេទទួលបានប្រាក់៥០ ដុល្លារក្នុងមួយខែ ដែលមិនគ្រប់គ្រាន់សម្រាប់ពួកគេទេ ព្រោះទំនិញមានតម្លៃខ្ពស់។ ខ្ញុំចង់ទាមទារ ១០០ ដុល្លារក្នុងមួយខែ និងអត្ថប្រយោជន៍ប្រាក់បន្ថែមម៉ោងឲ្យពួកគេ ព្រោះពួកគេធ្វើការគ្មានថ្ងៃឈប់សម្រាក»។ លោកស្រី វុន សម្ផស្ស បានបន្ថែមថា កម្មករធ្វើការតាមផ្ទះខុសពីកម្មកររោងចក្រ ដែលមានអត្ថប្រយោជន៍ច្រើន ដូចជា ប្រាក់បន្ថែមម៉ោង ប្រាក់ធ្វើការទៀងទាត់ និងអត្ថប្រយោជន៍ដទៃទៀត។
កញ្ញា សុភ័ណ អាយុ ២២ ឆ្នាំ បានចាកចេញពីស្រុកកំណើតក្នុងខេត្តពោធិ៍សាត់ ២ ឆ្នាំមកហើយ ដើម្បីធ្វើការជាកម្មករបម្រើតាមផ្ទះនៅភ្នំពេញ បានសម្រេចចិត្តចូលរួមបណ្តាញកម្មករធ្វើការតាមផ្ទះនៅកម្ពុជា ព្រោះកញ្ញាចង់ដឹងអំពីសិទិ្ធរបស់កម្មករបម្រើតាមផ្ទះនិងការពារ កញ្ញា។ កញ្ញាបានលើកឡើងថា៖ «ខ្ញុំត្រូវធ្វើការពីម៉ោង ៥ ព្រឹកដល់៨ យប់រៀងរាល់ថ្ងៃ ដែលជាការងារច្រើនសម្រាប់ខ្ញុំ តែខ្ញុំទទួលបានប្រាក់ឈ្នួលតិច»។
កញ្ញា សុភ័ណ ទទួលបានប្រាក់តែ ៦០ ដុល្លារប៉ុណ្ណោះក្នុងមួយ ខែដោយគ្មានអត្ថប្រយោជន៍ផ្សេងទៀតឡើយ បើទោះបីជាកញ្ញាធ្វើការលើសពី ៨ ម៉ោងក្នុងមួយថ្ងៃក៏ដោយ។ កញ្ញាបន្ថែមថា៖«ខ្ញុំចង់បានប្រាក់ ៩០ ទៅ ១០០ ដុល្លារក្នុងមួយខែនិងអត្ថប្រយោជន៍ផ្សេងទៀត ដូចកម្មកររោងចក្រ។ ខ្ញុំធ្វើការគ្មានពេលសម្រាក»៕ TK
No comments:
Post a Comment
I like Blogger
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
I like Blogger