សហគមអឺរ៉ុបដើម្បីទាមទារអោយសហគមអឺរ៉ុបជួយរកដំណោះស្រាយជូនសហគមទាំងពីរ។
អ្នកស្រី ទឹម សាក់មុន្នី ត្រូវបានតុលាការរាជធានីភ្នំពេញបញ្ជាឲ្យឃុំខ្លូនជាបណ្តោះអាសន្ន
នៅគុកព្រៃស ក្រោមការចោទប្រកាន់ពិបទ”ប្រកាសក្លែងបណ្លំការពិត” កាលពីរថៃ្ងទី ៥ ខែកញ្ញា មូយថ្ងៃក្រោយពីអ្នកស្រី យ៉ោម បុប្ផា ត្រូវបានតុលាការនេះសំរេចឃុំខ្លូនជាបណ្តោះអាសន្ននៅក្នុងពន្ធធនាគារព្រៃសពីបទ “ហឹង្សាដោយចេតនា ការទាមទារនោះក៏មានការដាក់លិខិតរបស់សហគម បឹងកក់ និងបុរីកីទ្បា ផងដែរនៅ ក្នុងលិខិតបានសរសេរថា៖សូមឯកឧត្តម HermanVanRompuyប្រធានក្រុមប្រឹ
ក្សាសហគមន៍អឺរ៉ុបជូយអន្តរាគមន៍ បន្ទាន់ទៅរដ្ឋាភិបាលកម្ពុជាបញ្ចប់ជំលោះដីធ្លីដ៏រាំរៃ
នៅតំបន់បឹងកក់ និងតំបន់បុរីកីទ្បាតាមសំណើររបស់ប្រជាពលរដ្ឋដូចខាងក្រោមៈ
១ បោះព្រំប្រទល់ដី ១២.៤៤ហិចតាមអនិក្រឹត្យលេខ១៨៣របស់រាជរដ្ឋាភិបាល
២ ដាក់បញ្ចូលគ្រូសារប្រជាពលរដ្ឋបឹងកក់ដែលរស់នៅក្រៅដី ១២.៤៤ហិចតា ឲ្យចូលទៅក្នុងដី ១២.៤៤ហិចតា
៣ ផ្តល់ប្លង់កម្មសិទ្ធដល់ពលរដ្ឋបឹងកក់ដែលត្រូវសាលាក្រុងកាត់ចេញពីដី ១២.៤៤ហិចតាទាំងអស់ និងជាពិសេស ដោះលែងអ្នកស្រី យ៉ោម បុបា្ផ និងអ្នកស្រី ទឹម សាក់មុន្នី ពីពន្ធធានាគារ។
ចំនែកឯសហគមន៍ បុរីកីទ្បា វិញក៏បានសរសេរថាៈ
សំណើរសុំអន្តរាគមន៍ពីសហគមន៍ប្រទេសម្ចាស់ជំនូយដល់កម្ពុជា ដើម្បីជួយឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងតំណាងសហគមន៍ បុរីកីទ្បា អ្នកស្រី ទឹម សាក់មុន្នីពីពន្ធធនាគារព្រៃស និងឲ្យក្រុមហ៊ុន គោរពកិច្ចសន្យាសាងសង់ អោយគ្រប់ចំនូន ១០ អាគារដើម្បីបញ្ចប់ការតវ៉ា។ អ្នកស្រី ទេព វន្នី តំណាងក្រុមអ្នកតវ៉ាមកពីសហគមន៍បឹងកក់ បាននិយាយថាៈ ពូកយើងមកថ្ថៃនេះដើម្បីទាមទារឲ្យមានការដោះលែងសកម្មជនរបស់យើង និងការពារដីធ្លីសិទិ្ធលំនៅដ្ឋាន។
No comments:
Post a Comment
I like Blogger