Tuesday, 20 November 2012 Sichan Siv Phnom Penh Post
លោក បារាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋរិកដែលទើបជាប់ឆ្នោតសាជាថ្មី។ រូបថត Reuters
ខ្ញុំ ជាពលរដ្ឋអាមេរិកម្នាក់ក្នុងចំណោមពលរដ្ឋអាមេរិក៥៩លាននាក់ដែលមិនបានបោះឆ្នោតគាំទ្រលោក។ ទោះបីបេក្ខជនរបស់ខ្ញុំគឺលោក មីត រ៉ុមនី មិនបានឈ្នះឆ្នោតក៏ដោយ ក៏ខ្ញុំនៅតែផ្តល់ការអបអរសាទរដ៏ស្មោះរបស់ខ្ញុំចំពោះការជាប់ឆ្នោតរបស់លោកម្តងទៀត។ ខ្ញុំ ក៏សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកដែលអញ្ជើញទៅប្រទេសកម្ពុជាដែលជាស្រុកកំណើតរបស់ខ្ញុំ។ ខ្ញុំ បានរស់នៅទីនោះនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៧០ មុនពេលមករស់នៅអាមេរិកកាលពីឆ្នាំ១៩៧៦ជាមួយនឹងក្រមារបស់ម្តាយខ្ញុំ បាវស្រូវទទេ និងប្រាក់ចំនួន២ដុល្លារ។ ខ្ញុំ បានបេះផ្លែប៉ោមនៅរដ្ឋConnecticut បើកឡានតាក់ស៊ីនៅបុរីញូវយ៉ក និងបានទៅធ្វើការឲ្យលោកប្រធានាធិបតី ចច ដាប់ប៊លយូ ប៊ូស។ខ្ញុំបានរត់ចេញពីវាលពិឃាតមកដល់សេតវិមានអស់១៣ឆ្នាំដោយសារតែសុបិនអាមេរិក។
លោក កំពុងតែបំពេញទស្សនកិច្ចប្រទេសមួយដែលកំពុងតែកាន់ទុក្ខការចូលទិវង្គតរបស់សម្តេចឪព្រះបាទនរោត្តម សីហនុ។ ព្រះអង្គបានគ្រងរាជ្យកាលពីឆ្នាំ១៩៤១ នៅពេលដែលលោកFranklin Delano Rooseveltនៅឯសេតវិមាន។ព្រះអង្គបានផ្ញើសត្វដំរីមួយក្បាលទៅលោក Truman ហើយបានទទួលលោកDewey និងបានជួបជាមួយលោក Eisenhower and John F. Kennedy បានផ្តាច់ទំនាក់ទំនងជាមួយលោកJohnson ហើយបានបង្កើតជាថ្មីជាមួយលោក Nixon និងបានជួបជាមួយលោក Reagan និងលោក Bushវ័យ៤១ឆ្នាំ។
ស្ទើរតែមិនមានប្រទេសណាមួយនៅលើលោកដែលបានជួបប្រទះការស្លាប់និងការបំផ្លាញជាច្រើន។ទោះជាយ៉ាងនេះក្តីក៏វា កំពុងតែដើរទៅមុខបន្តិចម្តងៗ ដោយសារតែការគាំទ្រពីសហគមន៍អន្តរជាតិ ជាពិសេសអាមេរិកនិងការងើបឡើងវិញរបស់ពលរដ្ឋខ្មែរ។ថ្វីបើបញ្ហាក្នុងស្រុកដែលកំពុងតែអូសបន្លាយ(ដូចជាអំពើពុករលួយ និទ្ទណ្ឌភាព អំពើអយុត្តិធម៌ និងការប្រើប្រាស់អំណាចខុស) ក៏ប្រទេសនេះកំពុងតែធ្វើដំណើរទៅមុខ។ដោយមានការយកចិត្តទុកដាក់របស់អាមេរិកជាបន្ដបន្ទាប់កម្ពុជានឹងបន្តការកាន់ទុក្ខការចូលទិវង្គតរបស់ព្រះមហាវីរក្សត្រក៏ប៉ុន្តែកម្ពុជានឹងមិនបោះបង់ដំណើរការទៅមុខនៃលទ្ធិប្រជាធិបតេយ្យនោះទេ។
លោក កំពុងតែនៅក្បែរភ្នំដ៏ពិសិដ្ឋ ជាទីដែលរាជធានីភ្នំពេញ ត្រូវបានគេបង្កើតឡើងកាលពីឆ្នាំ១៤៣២ រយៈពេល៦០ឆ្នាំ មុនលោក Columbus មកដល់អាមេរិក។ មូលដ្ឋានគ្រឹះវប្បធម៌រឹងមាំ និងអរិយធម៌បុរាណរបស់ខ្លួននាសម័យអង្គរដែលបានឡើងដល់ចំណុចកំពូលចន្លោះសតវត្សរ៍ទី៩ដល់ទី១៥ក៏បានជួយដំណើរការវិវត្តន៍របស់កម្ពុជាលើនីតិសម្បទា និងការកសាងឡើងវិញ។
ខ្ញុំ បានឃើញកម្ពុជាដើរពីរដ្ឋក្រោមអាណាព្យាបាលបារាំងដែលដេកលក់រហូតដល់អំឡុងក្រោយឯករាជ្យមួយប្រកបទៅដោយសន្តិវិធីទាំងលំបាក ក្នុងអំឡុងសង្គ្រាមប្រឆាំងវៀតកុង និងខ្មែរក្រហម ទុក្ខវេទនាក្រោមការគ្រប់គ្រងរបស់វៀតណាម និងការតស៊ូដើម្បីរស់បន្ទាប់ពីកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ១៩៩១។ មានសុភាសិតមួយ ពោលថាមិនមានអ្វីអមតៈទេ លើកលែងការផ្លាស់ប្តូរ។
តំបន់នេះក៏មានការផ្លាស់ប្តូរដែរ។ អតីតក្រុមមេដឹកនាំផ្តាច់ការនៅឥណ្ឌូនេស៊ី ហ្វីលីពីន និងថៃ បានក្លាយជាប្រទេសលទ្ធិប្រជាធិបតេយ្យពេញលេញ។ មីយ៉ាន់ម៉ា កំពុងផ្លាស់ប្តូរ។មានតែឡាវ និងវៀតណាមទេដែលនៅតែស្ថិតនៅក្រោមការគ្រប់គ្រងបែបកុម្មុយនីស្ត។ ពលរដ្ឋរបស់ពួកគេ មានការចាប់អារម្មណ៍ច្រើនលើឆ្នាំងបាយរបស់ពួកគេ គ្រួសារ និងការបញ្ជូនកូនរបស់ពួកគេទៅសាលារៀន។
ដោយក្តីស្មោះត្រង់ខ្ញុំសូមស្វាគមន៍លោកដែលកំពុងបំពេញទស្សនកិច្ចអាស៊ីអាគ្នេយ៍។ សូមលោកស្នាក់នៅដោយក្តីរីករាយ និងមានកម្លាំងថាមពលឡើងវិញមុនត្រឡប់មកក្រុងវ៉ាស៊ីនតោន។
សូមទទួលនូវក្តីគោរពដ៏ស្មោះអំពីខ្ញុំSichan Siv
អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ
No comments:
Post a Comment
I like Blogger