នៅថ្ងៃទី១២ ខែវិច្ចាកា ឆ្នាំ២០១២ មានសហគមន៍ ដែលមានជម្លោះដីធ្លី នៅក្នុងទីក្រុងភ្នំពេញ បាន
ប្រមូលផ្តុំគ្នានៅមុខស្ថានទូតអាមេរិកប្រចាំកម្ពុជាដើម្បី ដាក់ញាត្តិរកសុំអន្តរាគមន៍ពី លោក បារ៉ាក់ អូបាម៉ា និងលោកស្រី ហៀលីរី គ្លីនតុន ឲ្យជួយដោះស្រាយបញ្ហាដីធ្លី និងអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជា
ឲ្យដោះលែងស្ត្រីអ្នកភូមិបឹងកក់ម្នាក់ និងស្ត្រីបុរីកីឡាម្នាក់។
ថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២ លោកប្រធានាធិបតី អូបាម៉ា
នឹងធ្វើដំណើរមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក
និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ជាមួយនឹងប្រមុខដឹកនាំអាស៊ាន
និងបណ្តាប្រទេសមហាអំណាចជាច្រើនទៀតនៅរាជធានីភ្នំពេញ។
ប្រជាពលរដ្ឋមកពីតំបន់បឹងកក់អ្នកស្រី ទេព វន្នី ជាតំណាងម្ចាក់ បាននិយាយថា ការមកចូលរួមអបអរជ័យជម្នះរបស់លោក អូបាម៉ា
ដែលបានជាប់ឆ្នោតបន្តធ្វើជាប្រធានាធិបតីមួយអាណត្តិទៀត
យើងក៏សុំឲ្យលោកប្រធានាធិបតី គាំទ្រដល់សហគមន៍បឹងកក់ បុរីកីឡា ដោះស្រាយបញ្ហាដីធ្លី និងអន្តរាគមន៍ឲ្យមានការដោះលែងអ្នកស្រី យ៉ោម
បុប្ផា ប្រជាពលរដ្ឋបឹងកក់ ដែលត្រូវគេចោទប្រកាន់
និងចាប់យកទៅឃុំឃាំងដោយអយុត្តិធម៌។
No comments:
Post a Comment
I like Blogger