នគរបាលត្រៀមទប់ស្កាត់ការដើរហែក្បួនកាលពីសប្តាហ៍មុន។ រូប មិនា
ភ្នំពេញៈ អង្គការក្រៅរដ្ឋាភិបាលជាតិនិងអន្តរជាតិជាង ១០០ នឹងដាក់ញត្តិ ជូនមេដឹកនាំកំពូលអាស៊ាន និងមេដឹកនាំសហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែវិច្ឆិកា នៅភ្នំពេញ ដោយផ្តោតអំពីបញ្ហាដីធ្លី បញ្ហាលំនៅដ្ឋានបញ្ហាសិទ្ធិមនុស្ស បញ្ហាការងារ និងបញ្ហាព្រៃឈើ ដែលកំពុងញាំញីក្នុងសង្គមកម្ពុជា។
លោកអាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជា បានឲ្យដឹងថា ញត្តិដែលនឹងត្រូវដាក់ដោយក្រុមអង្គការក្រៅរដ្ឋាភិបាលជាង១០០ ជូនមេដឹកនាំអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននោះ គឺផ្តោតជារួមទៅលើបញ្ហាដីធ្លី បញ្ហាលំនៅដ្ឋាន បញ្ហាសិទ្ធិមនុស្ស បញ្ហាការងារ និងបញ្ហាព្រៃឈើ។ លោកឲ្យដឹងទៀតថា៖ «ចំពោះខ្ញុំនឹងធ្វើញត្តិពីរ គឺញត្តិរួម និងញត្តិដាច់ដោយឡែករបស់អង្គការខ្ញុំ ដើម្បីជម្រាបជូនមេដឹកនាំអាស៊ាន អំពីបញ្ហាពលករចំណាកស្រុក។ ខ្ញុំនឹងជំរុញឲ្យមានការបង្កើតស្ថាប័នសហជីពអាស៊ាន ដែលមានតួនាទីនៅក្នុងអាស៊ាន ដើម្បីជួយពលករចំណាកស្រុក ដែលជួបប្រទះបញ្ហា គឺប្រទេសដែលទទួល ប្រទេសបញ្ជូន និងទីភ្នាក់ងារ ត្រូវតែរកដំណោះស្រាយ នៅពេលដែលពលករមានបញ្ហា»។
រីឯលោកលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា លោកនឹងដាក់ញត្តិ ទៅលោកបារ៉ាក់ អូបាម៉ា នៅពេលដែលលោក មានវត្តមាន នៅក្នុងប្រទេសកម្ពុជា។ លោកនិយាយថា៖«ខ្ញុំនឹងជម្រាបជូនលោកអូបាម៉ា អំពីបញ្ហាដីធ្លី សកម្មជនសិទ្ធិមនុស្ស ដូចជាលោក ម៉ម សូណង់ដូ និងប្រព័ន្ធយុត្តិធម៌ជាដើម»។
យ៉ាងណាក្តី លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងថា រដ្ឋាភិបាលនឹងមិនមានប្រតិកម្មតបទៅអង្គការក្រៅរដ្ឋាភិបាលទាំងនេះ ទេ ពីព្រោះអង្គការមួយចំនួន ទទួលបានប្រាក់ជំនួយពីសហរដ្ឋអាមេរិក វាជាសិទ្ធិសេរីភាពរបស់ពួកគេ តែផ្ទុយទៅវិញ ការដាក់ញត្តិ ឬប្តឹងផ្តល់បែបនេះ គឺវាបញ្ជាក់ឲ្យលោកអូបាម៉ាឃើញថា កម្ពុជាជាប្រទេសសេរី គឺគេអាចធ្វើអ្វីតាមចិត្តគេនឹកឃើញ។ លោកនិយាយថា ៖«យើងមិនយល់ថា ញត្តិដែលបានដាក់ចោទប្រកាន់រដ្ឋាភិបាល ដាក់ទៅលោកបារ៉ាក់ អូបាម៉ា មានសុពលភាពនោះទេ»។
នៅក្នុង កិច្ចប្រជុំកំពូល ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែវិច្ឆិកា មេដឹកនាំអាស៊ាន អាមេរិក ចិន និងមេដឹកនាំនៃប្រទេសដទៃទៀត គ្រោងនឹងជជែកពិភាក្សាគ្នា អំពីបញ្ហាបរិស្ថាន សន្តិសុខថាមពលបញ្ហាតំបន់ និងបញ្ហាសកលមួយចំនួនផ្សេងទៀត។ ប៉ុន្តែ សម្រាប់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិនៅក្នុងប្រទេសកម្ពុជាវិញ ពួកគេនឹងឆ្លៀតឱកាសនេះ ដើម្បីប្រាប់ទៅមេដឹកនាំពិភពលោក អំពីបញ្ហាដែលកំពុងតែញាំញីប្រទេសនេះ ជាពិសេសការរំលោភបំពានសិទ្ធិដីធ្លី ការបំផ្លាញធនធានធម្មជាតិ ដែលកំពុងតែធ្វើឲ្យប្រជាពលរដ្ឋក្រីក្រកាន់តែច្រើនឡើងៗ ទទួលរងគ្រោះ។
ចំណែកអ្នកភូមិបឹងកក់ និងបុរីកីឡា ដែលតែងតែទៅសុំអន្តរាគមន៍ពីស្ថានទូតសហរដ្ឋអាមេរិក ឲ្យជួយអន្តរាគមន៍បញ្ហាជម្លោះដីធ្លីរបស់ពួកគេ ក៏បានត្រៀមខ្លួនរួចជាស្រេចហើយ រង់ចាំសម្ដែងកិច្ចស្វាគមន៍ ចំពោះការអញ្ជើញមកដល់ប្រទេសកម្ពុជា របស់លោកបារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិក ដើម្បីសុំឲ្យជួយធ្វើកិច្ចអន្តរាគមន៍ ទៅប្រមុខរដ្ឋាភិបាលកម្ពុជា ឲ្យជួយដោះលែងសកម្មជនដីធ្លី និងដោះស្រាយបញ្ហាជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរបស់ពួកគេ៕

No comments:
Post a Comment
I like Blogger