ព្រះសីហនុៈ ប្រជាពលរដ្ឋប្រមាណ២៥គ្រួសារ ក្នុងភូមិកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលមានទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនិងស្មុគស្មាញ ជាមួយក្រុមហ៊ុន លោក ឧកញ៉ា ជៀម ផែន បាន អះអាងថា តុលាការខេត្តបានចេញដីកាបង្គាប់ឲ្យពួកគាត់រុះរើផ្ទះ ដើម្បីដកយកដីពួកគាត់ទៅឲ្យភាគីក្រុមហ៊ុន។
តំណាងប្រជាពលរដ្ឋទាំង២៥គ្រួសារក្នុងភូមិកែវផុស អ្នកស្រី វ៉ា ហ៊ល បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ឲ្យដឹងកាលពីម្សិលមិញថា កាលពីថ្ងៃសៅរ៍មន្ត្រីនគរបាលយុត្តិធម៌ ឃុំ កែវ ផុស បានយកដីកាបង្គាប់ឲ្យរុះរើផ្ទះរបស់សាលាដំបូងខេត្តព្រះសីហនុ ដែលបានចុះកាលបរិច្ឆេទតាំងពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១២។
អ្នកស្រីថ្លែងថា៖ «យើងពិតជា ឆ្ងល់ខ្លាំងណាស់ ហេតុអ្វីបានជាមកដល់ពេលនេះ ទើបអាជ្ញាធរយកដីកានេះមកឲ្យពួកយើង ហើយប្រាប់ឲ្យយើងរុះរើផ្ទះជាបន្ទាន់ បើពុំនោះទេ គេនឹងចាត់វិធានការតាមផ្លូវច្បាប់»។
តំណាងប្រជាពលរដ្ឋទាំង២៥គ្រួសារក្នុងភូមិកែវផុស អ្នកស្រី វ៉ា ហ៊ល បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ឲ្យដឹងកាលពីម្សិលមិញថា កាលពីថ្ងៃសៅរ៍មន្ត្រីនគរបាលយុត្តិធម៌ ឃុំ កែវ ផុស បានយកដីកាបង្គាប់ឲ្យរុះរើផ្ទះរបស់សាលាដំបូងខេត្តព្រះសីហនុ ដែលបានចុះកាលបរិច្ឆេទតាំងពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១២។
អ្នកស្រីថ្លែងថា៖ «យើងពិតជា ឆ្ងល់ខ្លាំងណាស់ ហេតុអ្វីបានជាមកដល់ពេលនេះ ទើបអាជ្ញាធរយកដីកានេះមកឲ្យពួកយើង ហើយប្រាប់ឲ្យយើងរុះរើផ្ទះជាបន្ទាន់ បើពុំនោះទេ គេនឹងចាត់វិធានការតាមផ្លូវច្បាប់»។
អ្នកស្រី បានប្រាប់ឲ្យដឹងទៀតថា ពួកគាត់បានមករស់នៅនិងកាន់កាប់ដី ក្នុងតំបន់ភូមិចំរាំងនេះ តាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ។
មិនតែ ប៉ុណ្ណោះដំណាំហូបផ្លែជាច្រើន ដែលពួកគាត់បានដាំតាំងពីនោះមកបានផ្ដល់ផលជាច្រើនឆ្នាំមកហើយ ដែរ តែពេលនេះស្រាប់តែខាងតុលាការចេញដីកាបង្គាប់ឲ្យពួកគាត់រុះរើផ្ទះចេញពីភូមិ ដែលពួកគាត់ធ្លាប់រស់នៅបែបនេះទៅវិញ។
អ្នកស្រី អះអាងថា ៖ «យើងខ្ញុំបានឯកភាពគ្នារួចហើយថា នឹងមិនអនុវត្តតាមដីកាបង្គាប់នេះទេ យើងខ្ញុំស៊ូស្លាប់នៅក្នុងផ្ទះលើដីរបស់ខ្លួន ព្រោះយើងគ្មានដីឯណាផ្សេងទៀតដើម្បីសង់ផ្ទះនៅនោះទេ»។
ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ នៅចំណុចចំរាំង ភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុជាមួយលោក ជៀម ផែន ចាប់ផ្ដើម តាំងពីឆ្នាំ២០០៧។ កាលពីឆ្នាំ២០១១ ដែលរាជរដ្ឋាភិបាល បានធ្វើការដោះស្រាយម្ដងរួចមកហើយ ហើយដែលពេលនោះបានសម្រេចឲ្យភាគីក្រុមហ៊ុន ផ្ដល់ដីសងទៅអ្នកភូមិចំនួន៤៩ គ្រួសារ ដែលបានតាំងលំនៅ និងមានដីធ្វើស្រែចម្ការនៅតំបន់នោះវិញ។ ប៉ុន្តែ ដោយឡែកសម្រាប់ទំនាស់ដីធ្លី រវាងលោកឧកញ៉ា ជៀម ផែន និងប្រជាពលរដ្ឋ ៥០គ្រួសារផ្សេងទៀត ដែលមានដីចម្ការដំាដំណាំផ្សេងៗនេះ មិនទាន់ត្រូវបានដោះស្រាយបញ្ចប់នៅឡើយទេ។
លោកនង ឌីណារ៉ាមេឃុំកែវផុស ប្រាប់ភ្នំពេញប៉ុស្តិ៍ កាល ពីម្សិលមិញថា លោកនៅមិនទាន់ទទួលបានដីកាបង្គាប់នោះនៅឡើយទេ ប៉ុន្តែ លោកទើបតែទទួលបានសេចក្ដីរាយការណ៍ពីព័ត៌មាននេះ កាលពីព្រឹកថ្ងៃអាទិត្យ ថាដីកាបង្គាប់របស់សាលាដំបូងខេត្តនោះ ត្រូវបានចេញដោយ លោក ម៉ុង មុន្នីចរិយា ប្រធានសាលាដំបូងខេត្តព្រះសីហនុ តាំងតែពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១២មកម្ល៉េះ។
លោកមេ ឃុំបានថ្លែងថា៖«ខ្ញុំនៅមិនទាន់ទទួលបានដីកានោះនៅឡើយ ហើយខ្ញុំក៏មិនទាន់ដឹងច្បាស់ពីអត្ថន័យនៃដីកាបង្គាប់នោះយ៉ាង ម៉េចដែរ ខ្ញុំគ្រាន់តែដឹងថា សមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃុំកែវផុស បាននាំយកដីកានោះទៅប្រគល់ឲ្យក្រុមអ្នកភូមិកាលពីថ្ងៃសៅរ៍ »។
លោកមេឃុំរូបនេះសម្តែងនូវសមានចិត្តចំពោះអ្នកភូមិថា ៖ «ខ្ញុំពិតជាមានក្ដីអាណិតអាសូរដល់ប្រជាពលរដ្ឋខ្ញុំទាំងនោះ ណាស់ ប្រសិនបើពួកគាត់នឹងត្រូវបានចាត់វិធានការរុះរើតាមអំណាចដីកាបង្គាប់របស់តុលាការនៅក្នុងពេលឆាប់ៗនេះមែននោះ។ ប៉ុន្តែ បើទោះជាយ៉ាងណាក្ដី រឿងរ៉ាវនេះមិនស្ថិតក្នុងដែនយុត្តាធិការរបស់ខ្ញុំទេ»។
លោក បាន សារុំ អភិបាលស្រុក ស្ទឹងហាវ បានប្រាប់ឲ្យដឹងកាលពីម្សិលមិញដែរថា លោកមិនបានដឹងពីកាលបរិច្ឆេទនៃការអនុវត្តន៍ដីកាបង្គាប់របស់ តុលាការខេត្តនោះនៅឡើយ។
លោកថ្លែងថា៖«មកទល់ពេលនេះ ខ្ញុំនៅមិនទាន់ទទួលបានដីកាបង្គាប់ណាមួយពីតុលាការ ឲ្យជួយសហការក្នុងការរុះរើផ្ទះអ្នកភូមិនៅឡើយទេ»។
កាលពីម្សិលមិញ លោក គី តែត តំណាងឲ្យភាគីក្រុមហ៊ុនលោកឧញ៉ា ជៀម ផែន ដែលបច្ចុប្បន្នកំពុងមានវិវាទដីធ្លីចំនួនជាង១០ហិកតា ជាមួយម្ចាស់ក្រុមហ៊ុនចំការដូងប្រេងឧកញ៉ា ម៉ុង រិទ្ធី បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា លោកមិនខ្វល់ថា តើអ្នកភូមិទាំងនោះគាត់មានការរឹងរូស ឬក៏ក្រាញននៀលបានយូរប៉ុណ្ណានោះទេ ប៉ុន្តែ នេះជាដីកាបង្គាប់របស់តុលាការមិនមែនជាលិខិតសាមញ្ញនោះឡើយ។
លោក បានថ្លែងថា៖ «ពួកគាត់រុះរើ ឬ ក៏មិនរុះរើ គឺជារឿងរបស់គាត់ ព្រោះរឿងនេះស្ថិតនៅលើសមត្ថកិច្ចតុលាការ និងអាជ្ញាធរដែនដី ថាតើ ត្រូវអនុវត្តបែបណាចំពោះក្រុមជនរឹងទទឹងនឹងច្បាប់»៕
No comments:
Post a Comment
I like Blogger