Friday, 25 January 2013 Justine Drennan from Phnom Penh Post

ភ្នំពេញៈប្រធាន អង្គជំនុំជម្រះ សាលាក្តីខ្មែរក្រហម បានឲ្យដឹងកាលពីម្សិលមិញថា អង្គជំនុំជម្រះ រំពឹងថា សហជនត្រូវចោទ លោក ខៀវ សំផន នឹងចេញពីមន្ទីរពេទ្យ នៅចុងសប្តាហ៍នេះ។
លោក និល ណុន បានប្រកាសបែបនេះ បន្ទាប់ពីលោកស្រី Anta Guisse' សហមេធាវីការពារលោក ខៀវ សំផន ដែលហាក់ដូចជាយល់ខុស ពីចៅក្រមទាក់ទិននឹងស្ថានភាពសុខភាព របស់កូន ក្តីលោកស្រី បានសួរថា តើមូលហេតុអ្វី អង្គជំនុំជម្រះ មិនពិចារណាសុខភាពរបស់លោក ខៀវ សំផន ខណៈពេលគ្រោងសវនាការសម្រាប់សប្តាហ៍ក្រោយ។
លោកស្រី Guisse' បានថ្លែងថា៖ «ខ្ញុំចង់ដឹងថា តើស្ថានភាពសុខភាពកូនក្តីខ្ញុំ ត្រូវបានយកមកពិចារណាដែរឬយ៉ាងណា? ខ្ញុំមិនច្បាស់ទេថា កូនក្តីខ្ញុំ អាចចូលរួមក្នុងសវនាការ នាសប្តាហ៍ក្រោយ»។
លោក ណុន បញ្ជាក់ថា កម្មវិធីសប្តាហ៍ក្រោយ គឺសាក្សីថ្មី នៅថ្ងៃចន្ទ បន្ទាប់មកសវនាការពិនិត្យឯកសារគឺជាកម្មវិធីបណ្តោះអាសន្ន ផ្អែកលើសុខភាពរបស់លោក នួន ជាបងធំទី ២ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចាប់តាំងពីបានចូលព្យាបាលជំងឺរលាកទងសួត កាលពីថ្ងៃទី១៣ ខែមករា មក។