សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Thursday, August 30, 2012

អ្នក​បឹងកក់​ទាមទារ​ឲ្យ​អាជ្ញាធរ​ចុះ​កំណត់​ព្រំ​ដី

Tuesday, 28 August 2012 ឃុត សុភ​ចរិយា From The Phnom Penh Post

ភ្នំពេញៈ ក្រុម​ស្ត្រី និង​កុមារ ក្នុង​តំបន់​បឹងកក់ ប្រមាណ ៥០ នាក់ កាលពី​ម្សិលមិញ បាន​នាំ​គ្នា​ទៅ​ជំរុញ​ឲ្យ​អាជ្ញាធរ​រាជធានី ចុះ​វាស់​វែង បោះ​បង្គោល​កំណត់​ព្រំ​ប្រទល់​ដី​ទំហំ​១២,៤៤ ហិកតា ដើម្បី​បញ្ចប់​ជម្លោះ​ដីធ្លី​ដ៏​ក្តៅ​គគុក​រ៉ាំរ៉ៃ​ នៅ​ក្នុង​តំបន់​កណ្តាល​រាជធានី​មួយ​នេះ​។
អតីត​ស្ត្រី​ជាប់​ពន្ធធានាគារ​ព្រៃស រយៈ​ពេល​មួយ​ខែ​បី​ថ្ងៃ ពី​បទ​ប្រឆាំង​មន្ត្រី​សាធារណៈ និង​បំពាន​កាន់​កាប់​អចលនៈ​វត្ថុ​របស់​នីតិបុគ្គ​សាធារណៈ ដោយ​សារ​តែ​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ និង​មិន​ទាន់​ដោះ​ស្រាយ​ចប់​ អ្នក​ស្រី ទេព វន្នី​ ដែល​ទើប​ត្រូវ​បាន​តុលាការ​សាលា​ឧទ្ធរណ៍ សម្រេច​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ បាន​ជាង​ពីរ​ខែ​កន្លង​មក​នេះ បាន​និយាយ​ថា៖«ដរាប​ណា អាជ្ញាធរ ​នៅ​មិន​ទាន់​បោះ​បង្គោល​ដើម្បី​កំណត់​ព្រំ​ប្រទល់​ទីតាំង​ដី​ ១២,៤៤ ហិកតា ឲ្យ​បាន​ច្បាស់​លាស់​ទេ​នោះ ការ​រស់​នៅ​របស់​យើង​ខ្ញុំ​ពិត​ជា​មិន​បាន​ស្ងប់​សុខ​នោះ​ទេ»។ ជាមួយ​គ្នា​នោះ អតីត​អ្នក​ទោស​ដី​ធ្លី​ ក្នុង​តំបន់​បឹងកក់​ម្នាក់​ទៀត អ្នក​ស្រី ហេង មុំ បាន​និយាយ​ថា ថ្មីៗ​នេះ​អាជ្ញាធរ​រាជធានី បាន​ធ្វើ​ការ​ឆ្លើយ​តប​មក​ប្រជា​ពលរដ្ឋ ក្នុង​សហគមន៍​បឹងកក់ តាម​រយៈ​លិខិត​ជា​លាយលក្ខ​អក្សរ ចំនួន​ពីរ​ច្បាប់​ផ្សេង​គ្នា​ និង​ដែល​មាន​ខ្លឹម​សារ​ផ្ទុយ​គ្នា។ យោង​តាម​លិខិត​លេខ ៧៨០ ឆត. ចសម ចុះ​ថ្ងៃ​ទី ១៧ ខែ​សីហា ឆ្នាំ ២០១២ របស់​សាលា​រាជធានី​ភ្នំពេញ​ជម្រាប​តប​មក​ពួក​គាត់ ដែល​ជា​តំណាង​ប្រជា​ពលរដ្ឋ ក្នុង​ភូមិ​ទាំង ៦ ក្នុង​សហគមន៍​បឹងកក់​បាន​បញ្ជាក់​ថា​ សាលា​រាជធានី នឹង​ចាប់​អនុវត្ត​បោះ​បង្គោល​កំណត់​ព្រំប្រទល់​ដី​ទំហំ ១២,៤៤ ហិកតា ក្រោយ​ការ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ និង​ដោះស្រាយ​បណ្ដឹង​ពាក់​ព័ន្ធ​ផ្សេង​ៗ​ទៀត ជូន​ប្រជា​ពលរដ្ឋ​ចប់​សព្វ​គ្រប់។ ប៉ុន្តែ​ក្នុង​លិខិត​លេខ ៧៨១ ឆត. ចសម ចុះ​កាល​បរិច្ឆេទ ក្នុង​ថ្ងៃ​តែ​មួយ​ដែល​បាន​ជម្រាប​តប​មក​ពល​រដ្ឋ​ចំនួន​១៥ នាក់ ក្នុង​ភូមិ ១ សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ ដែល​ផ្ទះ​របស់​ពួក​គេ ត្រូវ​បាន​ក្រុម​ហ៊ុន​ស៊ូកាគូអ៊ីន​បូម​ខ្សាច់​កប់​ពន្លិច និង​ប្រើ​គ្រឿង​ចក្រ​វាយ​បំផ្លិច​បំផ្លាញ​ចោល ដោយ​គ្មាន​សំណង​តាំង​ពី​ចុង​ឆ្នាំ​ ២០១០ មក នោះ បាន​បញ្ជាក់​ថា សាលា​រាជធានី​ភ្នំពេញ រួម​នឹង​មន្ទីរ​ជំនាញ​ពាក់​ព័ន្ធ បាន​ចាត់​ចែង​ចុះ​វាស់​វែង​ធ្វើ​ប័ណ្ណកម្ម​សិទ្ធិ​ដី​ទំហំ ១២,៤៤​ ហិកតា ប្រគល់​ជូន​ម្ចាស់​ដីអស់​ហើយ ក្រោយ​ពី​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​លេខ​ ១៨៣ អនក្រ.បក ចុះ​ថ្ងៃ​ទី ១១ ខែ​សីហា ឆ្នាំ​ ២០១១ ស្ដី​ពី​ការ​កែ​សម្រួល​ក្រឡា​ផ្ទៃ​ដី​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​បឹងកក់។ អ្នក​ស្រី​ ហេង មុំ បាន​ថ្លែង​ថា​៖«យើង​ខ្ញុំ​ពិត​ជា​មិន​យល់​ចំពោះ​អ្វី ​ដែល​សាលា​រាជធានី​ភ្នំពេញ​ បាន​ធ្វើ​ការ​ឆ្លើយ​តប​ចំពោះ​សំណើ​របស់​យើង​ខ្ញុំ នៅ​ក្នុង​លិខិត​ទាំង​ពីរ​នោះ​ទេ​»។ អ្នក​ស្រី​បាន​បញ្ជាក់​ថា​៖​ «ខ្ញុំ​នៅ​មិន​ទាន់​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​នៅ​ឡើយ​ទេ​»។ ក្រុម​អ្នក​តវ៉ា​ក៏​បាន​បន្ត​ដំណើរ​ទៅ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី ដើម្បី​ដាក់​ញត្តិ ស្នើ​សុំ​កិច្ច​អន្តរាគមន៍ ពី​ប្រមុខ​រដ្ឋាភិបាល ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​ចុះ​បោះ​បង្គោល​កំណត់​ព្រំ​ប្រទល់​ដី​១២,៤៤ ហិកតា ដើម្បី​បញ្ចប់​វិវាទ​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ របស់​ពួក​គាត់ បន្ទាប់​ពី​បាន​ដាក់​លិខិត​សុំ​ឲ្យ​លោក​អភិបាល​រាជធានី​ភ្នំពេញ កែប ជុតិមា ធ្វើ​ការ​ពន្យល់ អំពី​ខ្លឹម​សារ​ នៃ​លិខិត​ទាំង​ពីរ និង​ស្នើ​ឲ្យ​បញ្ជូន​ក្រុម​មន្ត្រី​ជំនាញ ចុះ​បោះ​បង្គោល​កំណត់​ព្រំ​ប្រទល់​ដី​ ១២,៤៤​ហិកតា ឲ្យ​បាន​ឆាប់​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ លោក​ ឡុង​ ឌី​ម៉ង់ មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ​មិន​អាច​ ទាក់​ទង​សុំ​ការ​អធិប្បាយ​បាន​ទេ កាល​ពី​ម្សិលមិញ៕ ការកម្តេច និងបណ្តេញចេញ,បាតុកម្ម។

No comments:

Post a Comment

I like Blogger