សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

National

នាយក​រដ្ឋ​មន្ត្រី​រិះគន់​ការ​សូកប៉ាន់​ឡើង​ដល់​មន្ត្រី​ជាន់​ខ្ពស់ 

Friday, 25 January 2013 វង្ស សុខេង 

130125_03

 លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ នៅ​ក្នុង​ពិធី​មួយ​ កាល​ពី​ពេល​កន្លង​មក​។ រូបថត ផា លីណា​

កំពង់ស្ពឺៈ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន កាល​ពី​ម្សិលមិញ បាន​រិះគន់​មន្រ្តី​យោធា​ជាន់​ខ្ពស់​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ ថា បាន​រំលោភ​បទ​ប្បញ្ញតិ្ត​របស់​កង​យោធ​ពលខេមរ​ភូមិន្ទ ហើយ​បាន​ជំរុញ​ក្រសួង​ការពារ​ជាតិ លើក​កម្ពស់​ទាំង​ការ​បណ្តុះ​បណ្តាល និង​កម្រិត​វិជ្ជាជីវៈ​របស់​កងទ័ព។

នៅ​ក្នុង​ពិធី​សម្ភោធ​វិទ្យាស្ថាន​កង​ថ្មើរ​ជើង​ មិត្តភាព​កម្ពុជា​ចិន ដែល​ជា​អគារ​ថ្មី នៅ​សាលា​មន្រ្តី​យោធា​ប្រដាប់​អាវុធ ថ្លុក​តាសេក ខេត្ត​កំពង់ស្ពឺ​ លោក​នាយក​រដ្ឋ​មន្រ្តី​បាន​មាន​ប្រសាសន៍​ថា ​មាន​របាយការណ៍​អំពី​មន្រ្តី​គ្មាន​លក្ខណៈ​សម្បតិ្ត​ បាន​សូក​ប៉ាន់​រហូត​ដល់​​តំណែង​ខ្ពស់។ ​លោក​បាន​ប្រាប់​ទាហាន​បញ្ចប់​ការ​សិក្សា​ថ្មី​ប្រមាណ​ ១០០០ នាក់ ​ថា៖ «​អ្វី​ដែល​យើង​ចាប់​អារម្មណ៍​នៅ​ពេល​នេះ គឺ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​តែង​តាំង​មន្រ្តី​យោធា ដែល​មិន​មាន​អាកប្ប​កិរិយា​ល្អ»។ ​ទាហាន​ប្រហែល ១០០០ នាក់​ទើប​តែ​បាន​វិល​ត្រឡប់​មក​ពី​បណ្ឌិត​សភា​យោធា​ចិន ហើយ​នៅ​អគារ​ថ្មី ក្នុង​ស្រុក​ភ្នំ​ស្រួច​នេះ ទាហាន​វ័យ​ក្មេង​នឹង​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ប្រកប​ដោយ​គុណភាព​ពី​ ទីប្រឹក្សា​ចិន។ ដោយ​អំពាវនាវ​ឲ្យ​មាន​បទប្បញ្ញតិ្ត​តឹងរ៉ឹង និង​ការ​អនុវត្ត​ច្បាប់​ លោក​នាយក​រដ្ឋ​មន្រ្តី​ ក៏​បាន​លើក​ឡើង​ថា ​ក្រសួង​ការ​ពារ​ជាតិ ត្រូវ​សិក្សា​លើ​ការ​បង្កើត​អនុក្រឹត្យ និង​ប្រកាស​ អំពី​ការ​បណ្តុះ​បណ្តាល​កង​យោធពល​ខេមរភូមិន្ទ ដើម្បី​រក្សា​សណ្តាប់​ធ្នាប់​និង​ប្រសិទ្ធភាព។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា៖ «​មន្រ្តី​យោធា​ជាន់​ខ្ពស់​មួយ​ចំនួន​ មិន​បាន​គោរព​ច្បាប់​ស្តីពី​លក្ខន្តិកៈ​កង​យោធពល​ខេមរភូមិន្ទ និង​នីតិវិធី​ទូទៅ​ទេ»។

ការ​លើក​ឡើង​របស់​លោក​បាន​ធ្វើ​ឡើង​ ព្រម​គ្នា​ នឹង​ការ​ជជែក​ពិភាក្សា​នៅ​រដ្ឋ​សភា​កាល​ពី​ម្សិលមិញ​លើ​សេចក្តី​ព្រាង ច្បាប់​ ស្តី​ពី​ការ​បង្កើត​ស្ថាប័ន​ត្រួត​ពិនិត្យ ហៅ​ថា​ឧត្តម​ក្រុម​ប្រឹក្សា​ការពារ​ជាតិ​។

ក្រុម​ប្រឹក្សា​នេះ​ នឹង​មាន​សិទិ្ធ​តាម​ដាន​ និង​ចាត់​វិធាន​ការ​វិន័យ​លើ​មន្រ្តី​យោធា។ ក្រុម​ប្រឹក្សា​នឹង​ទទួល​ខុស​ត្រូវ​ផង​ដែរ​ លើ​ការ​ការពារ​បូរណភាព​ទឹក​ដី​កម្ពុជា ហើយ​មាន​អំណាច វាយ​តម្លៃ​ ថា​តើ​ត្រូវ​ប្រកាស​ស្ថានការណ៍​អាសន្ន​ឬ​យ៉ាង​ណា? ក្នុង​ច្បាប់​ដែល​បាន​អនុម័ត​កាល​ពី​ម្សិលមិញ ដោយ​សំឡេង ៨៥ លើ ៩៧ ព្រះ​មហាក្សត្រ​នរោត្តម សីហមុនី នឹង​ជា​ប្រធាន ហើយ​លោក​ហ៊ុន សែន​ជា​អនុ​ប្រធាន ។

សមាជិក​នៃ​ក្រុម​ប្រឹក្សា​ ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ ២ ទស្សវត្សរ៍​កន្លង​មក មាន​រដ្ឋ​មន្រ្តី​ក្រសួង​ការពារជាតិ ក្រសួង​មហាផ្ទៃ ​ប្រធាន​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស រដ្ឋ​មន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​អគ្គ​មេ​បញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ ជា​សមាជិក។ សមាសភាព​នោះ​បាន​ធ្វើ​ឲ្យ​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​មិន​សប្បាយ​ ចិត្ត ដែល​និយាយ ក្នុង​អំឡុង​កិច្ច​ពិភាក្សា​កាល​ពី​ម្សិលមិញ​ថា ពួក​គេ​ព្រួយ​បារម្ភ​អំពី​វត្តមាន​ដ៏​ច្រើន​ពី​គណបក្ស​កាន់​អំណាច​ក្នុង ក្រុម​ប្រឹក្សា​នេះ។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី ថ្លែង​ថា៖ «​យើង​គិត​ថា សមាជិក​ និង​អនុ​ប្រធាន​សុទ្ធ​តែ​មក​ពី គណបក្ស​ប្រជាជន​កម្ពុជា ដូច្នេះ វា​មិន​ធានា​អព្យាក្រឹតភាព​ឡើយ។ ខ្ញុំ​សូម​ស្នើ​ធ្វើ​វិសោធនកម្ម​ លើ​សមាស​ភាព ហើយ​ផ្តល់​អំណាច​ដល់​ព្រះ​មហាក្សត្រ ក្នុង​ការ​ជ្រើស​រើស​សមាជិក»។

ទោះ​ជា​យ៉ាង​ណា ការ​រិះ​គន់​នោះ​ ពុំ​ជះ​ឥទិ្ធពល​ដល់​ការ​បោះឆ្នោត​ឡើយ។

លោក ស ខេង រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ ដែល​ជា​តំណាង​រាស្រ្ត​ផង​ដែរ​នោះ ហើយ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ការពារ​ជាតិ​នេះ បាន​ការពារ​រចនាសម្ព័ន្ធ ក្នុង​អំឡុង​កិច្ច​ពិភាក្សា​រយៈ​ពេល ៥ ម៉ោង​កាល​ពី​ថ្ងៃ​ម្សិលមិញ។ លោក​បាន​ថ្លែង​ទៀត​ថា៖ «ច្បាប់ មិន​បាន​កំណត់​ឈ្មោះ​ទេ គ្រាន់​តែ​តំណែង​ប៉ុណ្ណោះ​ ដូច្នេះ ប្រសិន​បើ​គណបក្ស​នយោបាយ​មួយ​ទៀត​កាន់​អំណាច​ក្នុង​រដ្ឋាភិបាល គេ​នឹង​ជា​សមាជិក​ក្នុង​ក្រុម​ប្រឹក្សា​នេះ»៕ TK

លោក​ហ៊ុន សែន ចំអក​គណបក្ស​សង្គ្រោះ​ជាតិ

  Wednesday, 26 September 2012 វង្ស សុខេង, From The Phnom Penh Post

 

 

 

 

 

 

 

 

 

 

 លោក ​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ថ្លែងក្នុង​ពិធី​ចែក​សញ្ញា​ប័ត្រ​ដល់​និស្សិត​សាកល​វិទ្យា​ល័យ​​ជាតិ​ គ្រប់​គ្រង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។​រូបថត​ផា លីណា

ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កាន់​អំណាច បាន​ចំអក​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​ ដែល​ទើប​តែ​បង្កើត​ថ្មី ចំពោះ​ការ​គំរាម​មិន​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ក្រោយ​ របស់​គណបក្ស​ប្រឆាំង​ថ្មី​នេះ ថា​ដោយ​សារ​អស់​ថវិកា។​
ដោយ​កើត ចេញ​ពី​ការ​បង្រួប​បង្រួម រវាង​គណបក្ស​ប្រឆាំង​ធំ​ពីរ គឺ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទិ្ធមនុស្ស ​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា បាន​គំរាម​រួច​មក​ហើយ​ថា ខ្លួន​នឹង​មិន​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ​ទេ ប្រសិន​បើ​គ្មាន​ការ​ធ្វើ​កំណែ​ទម្រង់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ទេ នោះ​។
ថ្លែង ក្នុង​ពិធី​ចែក​សញ្ញាបត្រ ដល់​និស្សិត​បញ្ចប់​ការ​សិក្សា​ ពី​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង ចំនួន ៥៤៧៤ នាក់ កាល​ពី​ម្សិលមិញ លោក ហ៊ុន សែន ថ្លែង​ថា អ្នក​បោះឆ្នោត​អាច​បោះឆ្នោត​ឲ្យ​គណបក្ស​ដទៃ​ទៀត ប្រសិន​បើ​គេ​មិន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​នោះ​។ លោក ហ៊ុន សែន បាន​ថ្លែង​ថា៖ «មាន​គណបក្ស​នយោបាយ​បដិសេធ​មិន​ចូល​រួម​ការ​បោះឆ្នោត​ឆ្នាំ ២០១៣ វា​ងាយ​ស្រួល​ទេ គណបក្ស​នយោបាយ​ដទៃ​ទៀត ត្រូវ​ត្រៀម​ខ្លួន​ទទួល​សន្លឹក​ឆ្នោត​អ្នក​បោះឆ្នោត ដែល​មិន​បោះ​ឲ្យ​គណបក្ស ប្រជាជន​កម្ពុជា។ ការ​គំរាម​ធ្វើ​ពហិការ​ក្នុង​ការ​បោះឆ្នោត ដោយ​សារ​អាច​ខ្វះ​ថវិកា»។ លោក ហ៊ុន សែន បាន​ព្រមាន​ថា ដំណើរ​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ​នេះ ​នឹង​ប្រព្រឹត្ត​ទៅ​តាម​ច្បាប់ ហើយ​គ្មាន​ការ​ដោះស្រាយ​តាម​ឆន្ទៈ​នយោបាយ​ឡើយ។
លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី បាន​លើក​ឡើង​ជា​ថ្មី​ម្តង​ទៀត​ថា ក្រុម​ប្រឆាំង​នឹង​ប្រកាន់​ខ្ជាប់​ឆន្ទៈ​នយោបាយ​ធ្វើ​ពហិការ​ ក្នុង​ការ​បោះឆ្នោត ប្រសិន​បើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត នៅ​តែ​ដឹក​នាំ​ដោយ​មនុស្ស​ដដែលៗ ដែល​មិន​ឯករាជ្យ។ ​លោក សុវណ្ណ ​បន្ត​ថា៖ «​កំណែទម្រង់ គ.ជ.ប​ មិន​ត្រឹម​តែ​ជា​បញ្ហា​ដែល​លើក​ឡើង​ដោយ​គណបក្ស​ប្រឆាំង​នោះ​ទេ ថែម​ទាំង​ជា​បញ្ហា​ លើក​ឡើង​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​លោក សូរិយា​ ស៊ូប៊ែរឌី អ្នក​រាយការណ៍​ពិសេស អង្គ​ការ​សហ​ប្រជាជាតិ ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ចុង​ខែ​មុន ហើយ​បាន​លម្អិត​ អំពី​ការ​ធ្វើ​កំណែ​ទម្រង់​លើ​ គ.ជ.ប»។ លោក​បញ្ជាក់​ថា វា​មិន​ចាំបាច់​ត្រូវ​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ ឡើយ ប្រសិន​បើ​ គ.ជ.ប មិន​ត្រូវ​បាន​ធ្វើ​កំណែ​ទម្រង់​ទេ​នោះ «ពីព្រោះ​ គ.ជ.ប នៅ​តែ​ជា​ឧបករណ៍ ប្រើប្រាស់ ដោយ​គណបក្ស​កាន់​អំណាច​»។ ​លោក​បាន​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា បាន​បំពេញ​នីតិវិធី​តាម​ច្បាប់ ហើយ​កំពុង​តែ​រង់​ចាំ​សេចក្តី​សម្រេច​ដែល​ត្រូវ​ធ្វើ​ឡើងដោយ​ក្រសួង​ មហាផ្ទៃ។
លោក សម រង្ស៊ី ដែល​ត្រូវ​បាន​ផ្តន្ទា​ទោស​កំបាំង​មុខ ក្នុង​ឆ្នាំ ២០១០ ​ពាក់ព័ន្ធ​ទៅ​នឹង​សំណុំ​រឿង​នៃ​ដំណើរ​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​ វៀតណាម​ដ៏​ចម្រូង​ចម្រាស​នោះ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ទេ។
ទន្ទឹម​ នឹង​នេះ លោក​ស្រី មូរ សុខហួរ តំណាង​រាស្រ្ត​គណបក្ស​សម រង្ស៊ី បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​មួយ កាល​ពី​ម្សិលមិញ​ ដោយ​អំពាវនាវ​ឲ្យ​ជន​ជាតិ​ខ្មែរ ​សញ្ជាតិ​អាមេរិក​ ស្នើ​សុំ​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ មូបាម៉ា លុប​ចោល​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។ លោក​ស្រី សុខហួរ បាន​សរសេរ​ថា៖ «​យើង​ជំរុញ​លោក​អ្នក​ ចុះ​ហត្ថលេខា ​លើ​ញតិ្តស្នើ​សុំ​គាត់​លុប​ចោល​ដំណើរ​មក​កម្ពុជា​ ប្រសិន​បើ​គាត់​មិន​ទទួល​បាន​ការ​ធានា​ថា ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុតិ្តធម៌​នឹង​រៀបចំ​ឡើង​នៅ​កម្ពុជា ក្នុង​​ខែ​កក្កដា ឆ្នាំ ២០១៣ ស្រប​តាម​អនុសាសន៍​របស់​អង្គការ​សហ​ប្រជាជាតិ​ឲ្យ​មាន​កំណែ​ទម្រង់​ការ​ បោះឆ្នោត​នោះ​ទេ»។
លោក ទេព នីថា ​អគ្គលេខាធិការ​នៃ គ.ជ.ប បាន​ថ្លែង​ថា ចាប់​តាំង​ពី​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត គឺ​មាន​អ្នក​ចុះ​ឈ្មោះ​ថ្មី ៤០៤៧៣៨ នាក់ លុប​ចោល​ឈ្មោះ ១៤០៤៤៤ នាក់​ពី​បញ្ជី​បោះ​ឆ្នោត និង​កែ​តម្រូវ​ឈ្មោះ ៣៨៥២០ នាក់ ក្នុង​បញ្ជី​អ្នក​បោះ​ឆ្នោត​ថ្មី។ លោក​បាន​ថ្លែង​ថា ការ​ចុះ​ឈ្មោះ និង​ពិនិត្យ​បញ្ជី​អ្នក​បោះឆ្នោត ​នឹង​ធ្វើ​​ឡើង​រយៈ​ពេល ៤២ ថ្ងៃ ហើយ​ថ្ងៃ​ផុត​កំណត់​គឺទី​១២ ខែ​តុលា។ លោក នីថា បាន​បន្ថែម​ថា៖ «​បើ​ទោះ​បី​ជា​មាន​បញ្ហា​ទឹក​ជំនន់​ក្នុង​ខេត្ត​មួយ​ចំនួន​ក៏​ដោយ ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​ការ​ចុះ​ឈ្មោះ​និង​ពិនិត្យ​បញ្ជី​អ្នក​បោះឆ្នោត​ នោះ ​ទេ បន្ទាប់​ពី​បាន​ចាប់​ផ្តើម​កាល​ពីថ្ងៃ​ទី១ ខែ​កញ្ញា​មក»៕ TK

Train supply agreement signed

 Stuart Alan Becker, Phnom Penh Post, Sep. 20 2012

 

 

 

 

 

 

 

 

 

 

  

 

(L to R) Tram Iv Tek, Peter Ng Meng Cheng, Peter Brimble, Kith Meng, David Kerr and S Premjith. Photograph: Hong Menea/Phnom Penh Post

Toll Royal Railway signed an agreement yesterday afternoon with companies that will supply locomotives and parts for Cambodia’s railway network.

As a result of the agreement, international tenders will be called in the coming months for the procurement of up to four new 2,000-horsepower locomotives and 100 new container wagons.

A strong contender to be the equipment supplier is one of the world’s largest makers of locomotives, France’s Alstom Transport, because 10 of the company’s locomotives are already in the possession of Toll Royal Railways. In a ceremony at Cambodiana Hotel,Cambodia’s Minister of Public Works and Transport Tram Iv Tek joined Royal Group’s Kith Meng, Toll Royal Railway CEO David Kerr and Richz Electronic Services’ Peter Ng Meng Cheng and a number of others to sign a memorandum of understanding.

“We have been waiting for the opening of the southern line. We’re going to buy some more locomotives. We will call for a transparent international tender,” said Toll’s David Kerr.

“This agreement is for OEM components. It puts Alstom in a good position where they are, but they will be subject to a transparent process,” Kerr said. “We’ll be working with the Ministry of Economy and Finance, with a concession management committee and a new railway department to make sure the process is totally transparent.”

Yesterday’s MOU is seen as the necessary precursor for the acquisition of new rolling stock for Cambodia’s railway transport system, of which the southern line to Sinhanoukville is schedule to open by the end of this year, the northern line to Battambang is estimated to open in 2014 or 2015.

Cambodia’s Minister for Public Works and Transport HE Tram Iv Tek said yesterday’s ceremony had been a long time coming.

“We need modern locomotives and rolling stock for Cambodia. Up to now we just fixed old locomotives. This is the first step in new railway activity and now because of this ceremony Toll will make a business plan for Cambodia.”

Minister Tram Iv Tek said the advantages of trains were fewer trucks on the road and a lower carbon footprint for Cambodia.

“The advantages are fewer trucks on the road and fighting against the climate change,” he said. “We will now discuss with Toll to seek the solution of how to complete the northern line.”

The Asian Development Bank’s Peter Brimble described the event as an important step in the development of Cambodia’s railway system.

“This is a key enabling factor to permit this project to go to the next stage of fund raising and development from the point of view of the concessionaire,” Brimble said. “It means that they are going to be sourcing blue chip equipment which then will support the funding of those purchases.

Brimble said the completion of the southern line would bring transport capability that would also speed the completion of the northern line, both of which would contribute to Cambodia’s overall economic integration and growing status as a regional hub.

“Cambodia will become a possible place of choice for people looking to locate and people to live. They are already doing that with Japanese firms coming in. I think Cambodia is developing in to a kind of hub and this railroad is part of that hub.”

Brimble said that from ADB’s point of view, there remained a full commitment to successfully completing Cambodia’s critical infrastructure projects. “We are not a party to the railway concession agreement, but we see it as a critical part of the process. With the concession agreement in place, we can work with the government and private stakeholders to get this project completed.”

Royal Group Chairman Kith Meng said the agreement would change the dynamic of the transport business.

“This will bring most of the transport business from trucks onto the railroads. It will also give competitiveness in terms of pricing, since Cambodia is part of ASEAN and we are the chair of ASEAN this year. This signing is symbolic that Cambodia is a good place to invest,” he said. Other companies involved in the parts supply are Singaporean-owned Richz Electronic Services and Romic-Ace International Pte Ltd, both authorised resellers for Alstom, the giant French supplier of locomotives. Richz Electronic Services’ Chairman Peter Ng Meng Cheng said the signing ceremony was the culmination of talks that had taken place since last year.

“They found that we are a good strategic partner and contribute to their operation.”

Also on hand was Singapore Ambassador HE S Premjith, who said “I’m very happy that a Singapore company is participating in a key project in Cambodia that will potentially be a game changer for Cambodia’s economic competitiveness”.

Others joining the event were Robert Coleman, Managing Director of Romic-Ace International Pte Ltd, specialising in rail spare parts and equipment, as well as Yannick Bazerque, Director of Alstom Transport Services and Vinojit Ambalavaner, director of Toll Royal Railway.

Tags: Cambodia, Development, Phnom Penh

 

Complaint to ADB cites decline in housing, food, education

  Shane Worrell and Bridget Di Certo, Phnom Penh Post, Sep. 06 2012

Families have fallen into poverty and children have dropped out of school due to deficiencies in the Asian Development Bank’s rehabilitation of Cambodia’s railway system, according to a complaint filed to the bank’s compliance review department.

According to David Pred, managing associate for NGO Inclusive Development International, families forced to relocate to make way for the project had lodged the complaint to ADB’s Compliance Review Panel, claiming ADB had undercut families and the project had left many unable to provide for their families.

“The ongoing failure of ADB to comply with its policies has meant that vulnerable families who previously hovered just above the poverty line have now been made destitute by a botched resettlement process and can no longer meet basic needs,” Pred said. The ADB partnered with the Cambodian government to manage the US$143 million railway rehabilitation project of more than 650 kilometres of dilapidated or destroyed railway.

In all, more than 4,000 families across the country have been affected by the project, with about 1,200 of those required to relocate. According to the complaint, families’ standards of housing, food and education had declined since their relocation.

Pred’s NGO said that families who had to relocate to make way for the project received an average of $757.50 in compensation, however the cost of constructing a “basic adequate 4-x-4-metre stilt wooden house is at least US$1,925.75”. Compliance review was a “serious process”, the bank’s Compliance Review Panel’s Associate Secretary Geoffrey Crooks said yesterday.

“Such a review would focus on ADB procedure: did ADB do what it should have done in accordance with policies and procedures?” Crooks said, emphasising that the request for review had not yet been found eligible.  If a review is approved, it could take up to more than a year for a thorough review, Crooks said, adding that each review was dealt with on a case-by-case basis.

Eang Vuthy, a representative of Equitable Cambodia, said that the human misery and poverty catalysed by the botched relocations was affecting old and young. “It seems that girls, in particular, are dropping out [of school],” he said, adding there were relocation issues across the country.

Tags: Cambodia, Development, Phnom Penh

មាន​បណ្តឹង​ឲ្យ ADB ពិនិត្យ​គម្រោង​ស្តារ​ផ្លូវ​ដែក​ឡើង​វិញ

Shane Worrell និង​ Bridget Di Certo​​ ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី០៦ កញ្ញា ២០១២ 

ភ្នំពេញៈ ​គ្រួសារ​មួយ​ចំនួន​បាន​ធ្លាក់​ខ្លួន​កាន់​តែ​ក្រ ហើយ​កូន​ចៅ​បាន​បោះបង់​ការ​សិក្សា ដោយ​សារ​បញ្ហា​ផ្តល់​សំណង​និង​បញ្ហា​ខ្លះ​ទៀត​ដែល​កើត​ចេញ​ពី​ គម្រោង​ស្តារ​ប្រព័ន្ធ​ផ្លូវ​ដែក​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​នៅ កម្ពុជា។ នេះ​បើ​យោង​តាម​បណ្តឹង​មួយ​ដែល​ដាក់​ទៅ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី។ តាម​លោក David Pred មន្រ្តី​គ្រប់គ្រង​សម្រាប់​អង្គការ​ Inclusive Development International បាន​ឲ្យ​ដឹង​ថា គ្រួសារ​ប្រជា​ពលរដ្ឋ​ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​លំនៅដ្ឋាន ក្នុង​គម្រោង​ស្តារ​ផ្លូវ​ដែក​បាន​ដាក់​បណ្តឹង​ទៅ​នាយក​ដ្ឋាន ពិនិត្យ​អនុលោមភាព​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ដោយ​អះអាង​ថា ​គម្រោង​នោះ​បាន​បណ្តាល​ឲ្យ​មាន​បញ្ហា​ជា​ច្រើន​និង​មិន​បាន​ផ្តល់​សំណង​ឲ្យ​គ្រប់គ្រាន់​ដល់​គ្រួសារ​ពួក​គេ​។
លោក Pred ថ្លែងថា​៖ «ការ​បន្ត​បរាជ័យ​របស់ ADB មិន​គោរព​តាម​គោល​នយោបាយ​របស់​ខ្លួន មាន​ន័យ​ថា គ្រួសារ​ដែល​ងាយ​រងគ្រោះ ដែល​ពី​មុន​រស់នៅ​ក្រោម​បន្ទាត់​ក្រីក្រ ឥឡូវ​នេះ ​ធ្វើ​ឲ្យ​កាន់​តែ​ក្រីក្រ​ទៅៗ ដោយ​សារ​ដំណើរ​ការ​ផ្តល់​ទីលំនៅ​ថ្មី​ដល់​ប្រជាជន​ទាំង​នោះ ដែល​មាន​លក្ខណៈ​មិន​សមស្រប ហើយ​ឥឡូវ​នេះ​ពួក​គេ​មិន​អាច​បំពេញ​តម្រូវ​ការ​មូលដ្ឋាន​របស់​ខ្លួន​បាន ដូច​មុន​ទៀត​ទេ»។  ADB ​ក្នុង​ភាព​ជា​ដៃ​គូ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា បាន​គាំពារ​គម្រោង​ស្តារ​ផ្លូវ​ដែក​ដែល​មាន​ទឹក​ប្រាក់ ១៤៣ លាន​ដុល្លារ​សម្រាប់​ផ្លូវ​ដែក​ចាស់ៗ និង​ខូច​ខាត​ក្នុង​ប្រវែង​ ៦៥០ គីឡូម៉ែត្រ​។  ជា​សរុប ប្រជាជន​ជាង ៤​ពាន់​គ្រួសារ ទូទាំង​ប្រទេស បាន​រង​ប៉ះពាល់​ដោយ​សារ​គម្រោង​​នេះ ​ហើយ​ដែល​គ្រួសារ​ចំនួន​១២០០ ក្នុង​ចំណោម​នោះ ​ត្រូវ​បាន​តម្រូវ​ឲ្យ​ចាក​ចេញ​ទៅ​រស់​នៅ​កន្លែង​ថ្មី។ យោង​តាម​បណ្តឹង​នោះ​ថា ស្តង់ដារ​រស់នៅ ម្ហូប​អាហារ និង​ការ​អប់រំ​របស់​គ្រួសារ​ទាំង​នោះ បាន​ធ្លាក់​ចុះ​ចាប់​តាំង​ពី​ពួក​គេ​ត្រូវ​តម្រូវ​ឲ្យ​ចាកចេញ​ទៅ រស់នៅ​កន្លែង​ថ្មី​។ ​បើ​តាម​អង្គការ​លោក Pred គ្រួសារ​ដែល​បាន​ចេញ​ទៅ​រស់នៅ​កន្លែង​ថ្មី​បាន​ទទួល​ប្រាក់​សំណង​ជា​ មធ្យម​៧៥៧,៥០​ដុល្លារ​អាមេរិក ប៉ុន្តែ​តាម​សំណើ​លើ​ការ​ចំណាយ​សង់​ផ្ទះ​ឈើ​មួយ​ទំហំ ៤គុណ​៤ ម៉ែត្រ យ៉ាង​ហោច​តម្លៃ​១៩២៥,៧៥ ដុល្លារ​អាមេរិក​។

លោក Geoffrey Crooks មន្រ្តី​ក្រុម​ពិនិត្យ​អនុលោមភាព​របស់ ADB ថ្លែង​កាល​ពី​ម្សិលមិញ​ថា ការ​ពិនិត្យ​អនុលោមភាព​គឺជា​«ដំណើរ​ការ​ពិនិត្យ​យ៉ាង​ហ្មត់ចត់​មួយ »។ លោក Geoffrey ​ថ្លែងថា៖ «ការ​ពិនិត្យ​បែប​នេះ​នឹង​ត្រូវ​ផ្តោត​ទៅ​លើ​នីតិវិធី​របស់​ ADB : តើ​ ADB បាន​ធ្វើ​អ្វី​ដែល​ខ្លួន​គួរ​តែ​ធ្វើ​ឬ​អត់ ដើម្បី​គោរព​ទៅ​តាម​គោលនយោបាយ​និង​នីតិវិធី​»។ លោក​បន្ត​ទៀត​ថា សំណើ​សុំ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​​នោះ គឺ​មិន​ទាន់​រក​ឃើញ​ថា មាន​លក្ខណ​សម្បត្តិ​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ។

ប្រសិន​បើ​ការ​ត្រួត ពិនិត្យ​នោះ​ត្រូវ​បាន​ឯកភាព​នោះ​វា​នឹង​ត្រូវ​ការ​រយៈ​ពេល​មួយ​ឆ្នាំ​ឬ ​ច្រើន​ជាង​នេះ​ដើម្បី​ត្រួត​ពិនិត្យ​ឡើង​វិញ​។ លោក Geoffrey បន្ត​ថា ការ​ពិនិត្យ​នីមួយៗ​គឺ​ត្រូវ​ធ្វើ​ដោយ​ផ្អែក​ទៅ​តាម​ករណី​ជាក់​ស្តែង​មួយៗ។

លោក អៀង វុទ្ធី តំណាង​នៅ​អង្គការ​ Equitable Cambodia បាន​ថ្លែង​ថា ភាព​ក្រីក្រនិង​ទុក្ខ​វេទនា​របស់​ប្រជាជន​គឺ​បង្ក​ឡើង​ពី​ការ បណ្តេញ​ពួក​គេ​ទៅ​កន្លែង​ថ្មី​ដែល​គ្មាន​លក្ខណៈ​សមស្រប ហើយ​កំពុង​តែ​ប៉ះពាល់​ដល់​ជន​មាន​វ័យ​ចំណាស់ និង​កុមារ។  លោក​បន្ត​ថា​៖ «ការ​ប៉ះពាល់​នោះ ​គឺ​ទំនង​ជា​ប៉ះពាល់​ខ្លាំង​ទៅ​លើ​ក្មេង​ស្រី ដែល​កំពុង​បោះ​បង់​ការ​សិក្សា»។ លោក​ថា បញ្ហា​បណ្តេញ​ពី​លំនៅដ្ឋាន​គេ​ឃើញ​កើត​មាន​ទូទាំង​ប្រទេស​៕​ PS

 

ឡាវ​ចាប់​ផ្តើម​សង់​ទំនប់​វារីអគ្គិសនី​ក្បែរ​ព្រំដែន​កម្ពុជា  

  Tuesday, 04 September 2012 Shane Worrell, From The Phnom Penh Post

ភ្នំពេញៈ ក្រុម​បរិស្ថាន​ទន្លេ​អន្តរជាតិ បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា ទឹក​ជ្រោះ​មួយ​កន្លែង​ក្នុង​ទឹក​ដី​ឡាវ ដែល​មាន​ចម្ងាយ​មិន​ដល់​ ២​ គីឡូ​ម៉ែត្រ ពី​ព្រំ​ដែន​កម្ពុជា ជិត​នឹង​កន្លែង​ទឹក​ធ្លាក់​ធំបំផុត​ នៅ​អាស៊ី​ភាគ​អាគ្នេយ៍ ត្រូវ​បាន​គេ​បំផ្ទុះ​ខណៈ​ដែល​កិច្ចការ​ បាន​ចាប់​ផ្តើម​លើ​ទំនប់​វារី​អគ្គិសនី​មួយ ​ដែល​គេ​មិន​បាន​ឯកភាព លើ​ដង​ទន្លេ​មេគង្គ​។
លោក​ស្រីPianporn Deetes អ្នក​សម្រប​សម្រួល​យុទ្ធនាការ​ថៃ សម្រាប់​ទន្លេ​អន្តរជាតិ បាន​និយាយ​ថា លោក​ស្រី ​បាន​ដឹង​ពី​កិច្ច​ការ​ជីក​កកាយ​ នៅ​ក្បែរ​ទឹក​ជ្រោះ​ Khone ក្នុង​អំឡុង​ដំណើរ​ទស្សន​កិច្ច​ថ្មី​មួយ ​ទៅ​ខេត្ត​ ចំប៉ា​សាក់​ ជា​​ទី​ដែល​រដ្ឋាភិបាល​ឡាវ បាន​ស្នើ​សុំ​កសាង​ទំនប់​វារី​អគ្គិសនី ដនសាហុង។ លោក​ស្រី ​បញ្ជាក់​ថា​៖«​អ្នក​ភូមិ បាន​រាយការណ៍​ថា កម្មករ​សាង​សង់​ទំនប់ បាន​បំផ្ទុះ​រួច​ហើយ​នូវ​កន្លែង​ទឹក​ធ្លាក់​ក្បែរ​ទំនប់​នោះ»។ លោក​ស្រី បន្ត​ថា​៖​«​ក្រុម​​មន្រ្តី​ឡាវ បានប្រាប់​​អ្នក​ភូមិ​ថា ពួក​គេ នឹង​មិន​​ត្រូវ​បាន​គេ​អនុ​ញ្ញាត​ឲ្យ​រក​ត្រី​ជា​មួយ​នឹង​​ឧប​ករណ៍​​ នេសាទ ​នៅ​ក្នុង​តំបន់​នេះ​ទេ ដោយគិត​ពី​ដើម​​ឆ្នាំ​ ២០១៤ តទៅ​។ ការ​សាងសង់​ទំនប់​នេះ និង​ការ​បញ្ចប់​ការ​នេសាទ​ត្រី គឺ​ជា​ក្តី​កង្វល់​ធំ​មួយ​ ព្រោះ​អ្នក​ស្រុក ពឹង​ផ្អែក​ខ្លាំង​លើ​ការ​នេសាទ​ត្រី​សម្រាប់​ជីវភាព​របស់​ពួក​គេ»។

ទោះ បី​ជា​មិន​សូវ​មាន​ឥទ្ធិ​ពល ​ជាង​ទំនប់​សាយ៉ាប៊ូរី​កម្លាំង​១២៨៥ មេហ្គាវ៉ាត់ ដែល​គេ​បាន​ស្នើ​នៅ​ភាគ​ខាង​ជើង​ប្រទេស​ឡាវ​ក៏​ដោយ ក៏​ក្រុម​បរិស្ថាន ទន្លេ​អន្តរ​ជាតិនេះ​ ជឿ​ថា ទំនប់​វារី​អគ្គិសនី ដនសាហុង ដែល​មាន​កម្លាំង​ ៣៨០​ មេហ្គាវ៉ាត់ ក៏​នឹង​គំរាម​កំហែង​ដល់​សហគមន៍​នេសាទ​កម្ពុជា​ នៅ​ខ្សែ​ទឹក​ខាង​ក្រោម​ផង​ដែរ ដោយ​សារ​តែ​សក្តានុពល​របស់​វា បិទ​ប្រឡាយ Hou Sahong ជា​ផ្នែក​តែ​មួយ​គត់​ របស់​ទន្លេ​មេគង្គ​ ដែល​ត្រី ធ្វើ​ដំណើរ​ឆ្លង​កាត់​​តាម​ទី​នោះ ក្នុង​អំឡុង​រដូវ​ប្រាំង​។

ក្រុមហ៊ុន​ម៉ាឡេស៊ី​មួយ​ ឈ្មោះ Mega First Corporation Berhad បាន​ចុះ​កិច្ច​ព្រមព្រៀង សាង​​សង់​ទំនប់​ដនសាហុង​។ ទោះ​ជា​យ៉ាង​នេះ​ក្តី​ ក៏​រដ្ឋ​នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ (MRC) ​ដែល​មាន​កម្ពុជា វៀតណាម និង​ថៃ មិន​បាន​យល់​ព្រម ​ចំពោះ​គម្រោង​នេះ​ដែរ ជា​តម្រូវ​ការ​មួយ​ក្រោម​កិច្ច​ព្រមព្រៀង​ឆ្នាំ​ ១៩៩៥​។

លោក​ស្រី Ame Trandem នាយក​កម្មវិធី​អាស៊ី​ភាគ​អាគ្នេយ៍​ ទទួល​បន្ទុក​ខាង​ក្រុម​បរិស្ថាន ទន្លេ​អន្តរជាតិ ថ្លែង​ថា​ ទំបន់ ដនសាហុង​នឹង​មាន​គ្រោះ​ថ្នាក់​សម្រាប់​ការ​នេសាទ ​នៅ​ទន្លេ​មេ គង្គ»។  លោក​ស្រី​ បញ្ជាក់​ថា​៖ «ដូច​ជា​ទំបន់​សាយ៉ាប៊ូរី​អ៊ីចឹង​ដែរ ផល​ប៉ះ​ពាល់ មាន​កាត់​តាម​ព្រំដែន​»​។

លោក​ស្រី បន្ត​ថា​ អ្នក​ភូមិ​ដែល​រស់​នៅ​ក្បែរ​ទំនប់​ ដន​សាហុង​ បាន​រាយការណ៍​ថា ក្រុម​ហ៊ុន Mega First Corporation Berhad បាន​បំផ្ទុះ​កន្លែង​ទឹក​ធ្លាក់​នេះ​ ដើម្បី​បង្កើត​ផ្លូវ​ត្រី​ធ្វើ​ដំណើរ​តូច​មួយ​។ លោក​ស្រី បន្ថែម​ថា​៖«រដ្ឋាភិបាល​ឡាវ គួរ​តែ​បញ្ជាក់​ភ្លាម​ៗ​ នូវ​ឋានៈ​បច្ចុប្បន្ន​របស់​ទំនប់​ ដន​សាហុង​ និង​ផ្តល់​ព័ត៌មាន​ចុង​ក្រោយ​បំផុត​ អំពី​កិច្ចការ​ជីក​ប្រឡាយ ដែល​បាន​កើត​មាន នៅ​កន្លែង​ទឹក​ជ្រោះ Khone »​។

នៅ​ពេល​ទាក់ទង​កាល​ពី ​ថ្ងៃ​ម្សិលមិញ បុគ្គលិក​ម្នាក់ របស់​ក្រុមហ៊ុន Mega First Corporation Berhad ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​និយាយ​ថា ការ​សាង​សង់​ទំនប់ ដន​សាហុង​ នៅ​វែង​ឆ្ងាយ​នៅ​ឡើយ។ បុគ្គលិក​រូប​នោះ បន្ត​ថា​៖«​យើង​ពិត​ជា​មិន​ទាន់​បាន​ចាប់​ផ្តើម​ការ​សាងសង់​ទំនប់​នេះ នៅ​ឡើយ​ទេ​។ ជាង​នេះ​ទៅ​ទៀត យើង​មិន​ទាន់​រក​បាន​អ្នក​ម៉ៅការ​នៅ​ឡើយ​ទេ​»​។ លោក ​បញ្ជាក់​ថា ក្រុម​ហ៊ុន​នេះ​ មិន​ទាន់​ធ្វើ​កិច្ច​ការ​ណា​មួយ​ នៅ​ការ​ដ្ឋាន​នោះ​នៅ​ឡើយ​ទេ ហើយ​ចាំបាច់​ត្រូវ​តែ​មាន​ការ​ឯកភាព​គ្នា សម្រាប់​គម្រោង​នេះ​ពី​គណៈ​កម្មការ​ទន្លេ​មេគង្គ​។

លោក​ស្រី Trandem បាន​មាន​ប្រសាសន៍​បន្ត​ថា​ រដ្ឋាភិបាល​ឡាវ គួរ​តែ​លុប​ចោល កិច្ចការ​នេះ នៅ​ឯការ​ដ្ឋាន​ទំនប់​ដន​សាហុង ដូច​វា​មាន​ជាមួយ​នឹង​កិច្ចការ​នៅ​ទំនប់​សាយ៉ាប៊ូរី ដែល​គេ​មិន​ឯកភាព​។

លោក តែ ណាវុធ អគ្គលេខាធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា មាន​ប្រសាសន៍​ថា លោក តក់ស្លត់ ដែល​ឮ​អំពី​ការងារ​នេះ។ លោក​បាន បញ្ជាក់​ថា​៖«យើង​យល់​ថា គម្រោង​នេះ ជា​ផែន​ការ​មួយ​ក្នុង​ចំណោម​ផែន​ការ​ជា​ច្រើន ស្តី​ពី​និន្នាការ​របស់​ទន្លេ​មេគង្គ ប៉ុន្តែ​ចំពោះ​ខ្ញុំ ខ្ញុំ​ភ្ញាក់​ផ្អើល ដែល​ឮ​អំពី​ឈ្មោះ​នេះ ត្រូវ​បាន​គេ​និយាយ​នៅ​ពេល​ឥឡូវ​នេះ​»។              លោក បាន​​បន្ថែម​ថា លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​អំពី​ទំនប់​ដែល​គេ​ស្នើ​ឡើង​នោះ​ទេ​។ ក្រសួង​ការ​បរទេស ក្រសួង​ធន​ធាន​ទឹក និង​ក្រសួង​បរិស្ថាន​ឡាវ មិន​អាច​ទាក់ទង​ធ្វើ​អធិប្បាយ​បាន​ទេ​កាល​ពី​ម្សិលមិញ​៕ NR


 ក្រសួង​ជូន​ដំណឹង​ពី​ជំនន់​ទឹក​ភ្លៀង ព្យុះ និង រន្ទះ

Monday, 03 September 2012 ផាក់ ស៊ាងលី From The Phnom Penh Post
 ភ្នំពេញៈ ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​កាល​ពី​ចុង​សប្តាហ៍​មុន​បាន​ចេញ​សេចក្តី​ជូន ដំណឹង​ពី​ជំនន់​ទឹក​ភ្លៀង និង​ប្រកាស​ស្តី​ពី​ព្យុះ និង​ផ្គររន្ទះ​នៅ​ក្នុង​ខេត្ត​ចំនួន​១៧ នៅ​ទូទាំង​ព្រះ​រា​ជាណា​ចក្រ​កម្ពុជា ខណៈ​ដែល​ជ្រលង​សម្ពាធ​ទាប​មួយ​កំពុង​គ្រប​ដណ្តប់​លើ​អាង​ទន្លេ​មេគង្គ។

ជ្រលង​សម្ពាធ​ទាប​នេះ បាន​អូស​បន្លាយ​ពី​លើ​អាង​ទន្លេ​មេគង្គ​រហូត​ដល់​តំបន់​ភាគ​ខាង​ជើង​ប្រទេស​ចាប់​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា​កន្លង​មក រហូត​ដល់​ថ្ងៃ​ទី​០១ ខែ​កញ្ញា។ ជ្រលង​សម្ពាធ​ទាប​នេះ​លាត​សន្ធឹង​កាន់​តែធំ និង​បង្កើន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​មក​លើ​ប្រទេស​កម្ពុជា។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ដែល បាន​ចេញ​កាល​ពី​ថ្ងៃ​សៅរ៍​ទី​០១ ខែ​កញ្ញា​នេះ។

សេចក្តីជូន​ដំណឹង​ដដែល នេះ​បាន​បញ្ជាក់​ថា ជ្រលង​សម្ពាធ​ទាប​នេះ​អាច​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​បន្ត​បន្ទាប់ ទាំង​នៅ​តំបន់​ខ្ពង់​រាប​និង​វាល​ទំនាប នឹង​អាច​ធ្វើ​ឲ្យ​មាន​«ជំនន់​ទឹក​ភ្លៀង​»នៅ​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ បន្ទាយ​មាន​ជ័យ បាត់​ដំបង ពោធិ៍សាត់ សៀម​រាប ព្រះ​វិហារ ក្រចេះ កំពង់​ចាម ព្រៃវែង កំពង់ធំ រតនគិរី មណ្ឌល​គិរី កំពង់​ស្ពឺ កំពង់​ឆ្នាំង តាកែវ កណ្តាល ​និង​ស្វាយ​រៀង ចាប់​ពី​ថ្ងៃទី​០២ ដល់​ទី​ថ្ងៃទី០៦ ខែ​កញ្ញា​នេះ។

សេចក្តី ជូន​ដំណឹង​នេះ​បន្ត​ថា៖​«ទន្ទឹម​នឹង​នេះ​កម្ពស់​ទឹក​ទន្លេ​មេគង្គ និង​ទន្លេ​បាសាក់​និង​ទន្លេ​សាប​ក៏នឹង​ហក់​ឡើង​ផងដែរ។ អាជ្ញាធរ​ដែន​ដី​និង​ប្រជាពលរដ្ឋ ដែល​រស់​នៅ​ជាប់​នឹង​តំបន់​ភ្នំ​តំបន់​ទំនាប និង​តំបន់​ជាប់​ផ្លូវ​ទឹក សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ដើម្បី​ចៀស​វាង​នូវ​គ្រោះ​ថ្នាក់​»។

ស្របគ្នា​នេះ នាយក​ដ្ឋាន​ឧតុនិយម​នៃ​ក្រសួង​ធន​ធាន​ទឹក​ក៏​ប្រកាស​ពី​បញ្ហា​ភ្លៀង ធ្លាក់​ខ្លាំង​និង​ផ្គរ​រន្ទះ ក្នុង​រយៈ​ពេល​បី​ថ្ងៃនេះ​ដែរ។ សេចក្តី​ជូន​ដំណឹង​ដដែល​នោះ​បញ្ជាក់​ថា៖ «ចាប់​ពី​ថ្ងៃ​ទី២ រហូត​ដល់​ទី​៤ កញ្ញា មាន​ភ្លៀង​ធ្លាក់​ខ្លាំង​លាយ​ឡំនឹង​ផ្គរ​រន្ទះ។ សូម​ប្រុង​ប្រយ័ត្ន»។

លោក អ៊ុក កែវ​រតនៈ អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ​អះអាង​ពី​ម្សិល​មិ​ញ​ថា នៅ​បន្ទាយ​មាន​ជ័យ​មាន​ភ្លៀង​ធ្លាក់​ជា​បន្ត​បន្ទាប់ ក្នុង ២-៣ថ្ងៃ​កន្លង​មក​នេះ ហើយ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ផ្ទៃ​មេឃ​អួ​អាប់​រក​កល​ចង់​ភ្លៀង។

លោកបញ្ជាក់​ថា៖​«​ភ្លៀងធ្លាក់​វា ជា​អំណោយ​ផល​ដល់​ស្រូវ ​ប្រជា​ពលរដ្ឋ​ជិត​១ម៉ឺន​ហិកតា ដែល​កំពុង​ត្រូវ​ការ​ទឹក។ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​(ម្សិល​មិញ)​មេឃ​មាន​ពពក​ខ្មៅ​តាំង​ពី​ព្រលឹម មក ខ្ញុំ​សង្ឃឹម​ថា នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន​មិន​ខាន»។

លោក គឹម សាវឿន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់​ចាម​បាន​សម្តែង​ក្តី​បារម្ភ​អំពី​ទឹក ជំនន់ ដែល​អាច​កើត​មាន​នៅ​ពេល​ខាង​មុខ។ លោក​បញ្ជាក់​ថា៖​ «តាម​បទ​ពិសោធ​កាល​ពី​ឆ្នាំ​ទៅ យើង​មាន​ការ​បារម្ភ​ពី​ទឹក​ជំនន់​នេះ ​ព្រោះ​វា​បាន​បំផ្លាញ​ស្រូវ​ ដំណាំ​ផ្សេង​និង​ហេដ្ឋារចនាសម្ព័ន្ធជា​ដើម។ តែ​ទោះយ៉ាង​ណា​ខេត្ត​បាន​រៀប​ចំ​ផែន​ការ​ត្រៀម​ទប់​ទល់​នឹង​ទឹក​ជំនន់​ឆ្នាំ នេះ​រួច​ហើយ​»។

យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​ គ្រោះ​មហន្ត​រាយ​ឲ្យ​ដឹង​ថា ក្នុង​៨​ខែ ​ឆ្នាំ​២០១២​នេះ​ ខ្យល់​ព្យុះ​បាន​បំផ្លាញ​ផ្ទះ​ទាំង​ស្រុង​១៩៣​ខ្នង ​សម្លាប់​មនុស្ស​២០​នាក់​ និង​បង្ក​​របួស​៥៩​នាក់។ ជាមួយ​នោះ​មនុស្ស​៨១នាក់ ត្រូវ​រន្ទះ​បាញ់​ស្លាប់​ និង​៦៩​នាក់​បាន​រង​របួស​នៅ​ទូទាំង​ប្រទេស។

នៅ​ក្នុង​ឆ្នាំ​នេះ​ដែរ ​គណៈ​កម្មាធិការនេះ ​ត្រូវ​ការ​ស្បៀង​១៦ពាន់​តោន កម្លាំង​ចម្រុះ​៣៥០០​នាក់​ទាហាន​ជើង​ទឹក​១.០២៧នាក់​ និង​កង​រាជ​អាវុធហត្ថ​៥.២៧០​នាក់ ហើយ​និង​សម្ភារ​មួយ​ចំនួន​ទៀត មាន​បាវ​ខ្សាច់ កា​ណូត​ និង​អូប័រ​ផង​ដែរ ដើម្បី​ត្រៀម​ទប់​ទល់​នឹង​ទឹក​ជំនន់​ដែល​អាចកើត​មាន​ជាយ​ថាហេតុ​៕





ស្រ្តី​ពលករ​រង​គ្រោះ​ចេញ​មក​រំឭក​ពី​ការ​ប្តឹង​ក្រុម​ហ៊ុន 

Friday, 31 August 2012 Rachel Will និង មុំ គន្ធា From The Phnom Penh Post
ភ្នំពេញៈ អ្នក​ស្រី ហេង ហាក់ សម្តែង​ចេញ​នូវ​ទឹក​មុខ​ស្មើ។ បើ​ទោះ​បី​ជា​រូប​រាង​របស់​អ្នក​ស្រី បាន​បង្ហាញ​នូវ​អារម្មណ៍​ស្ងប់​ក៏​ដោយ ក៏​ប៉ុន្តែ​ជើង​របស់​អ្នក​ស្រី មាន​ស្លាក​ស្នាម ដែល​អ្នក​ស្រី បាន​ប៉ុន​ប៉ង​រត់​គេច​ខ្លួន​កាល​ពី​ឆ្នាំ​មុន។

កាលពីខែ​មីនា ឆ្នាំ ២០១១ អ្នក​ស្រី ហាក់ បាន​លោត​ចុះ​ពី​ជាន់​ទី ៣ នៃ​អគារ​របស់​ទីភ្នាក់​ងារ​ជ្រើស​រើស​ពលករ គឺ​ក្រុម​ហ៊ុន T&P។ អ្នកស្រី​អះអាង​ថា ក្រុម​ហ៊ុន បាន​ឃុំ​ឃាំង​អ្នក​ស្រី មិន​ឲ្យ​ជួប​ក្រុម​គ្រួសារ និង​កូន​របស់​អ្នក​ស្រី ដូច្នេះ អ្នក​ស្រី​បាន​លោត​ចុះ​ពី​លើ​អគារ​ដើម្បី​គេច​ខ្លួន។ អ្នក​ស្រី លើក​ឡើង​ថា៖ «ខ្ញុំ​មិន​សោក​ស្តាយ ចំពោះ​ការ​លោត​ចុះ​នោះ​ទេ ព្រោះ​ស្លាប់​នៅ​កម្ពុជា ប្រសើរ​ជាង​ស្លាប់ នៅ​ប្រទេស​គេ»។

កាលពី ម្សិលមិញ អ្នកស្រី ហាក់ បាន​រៀបចំ​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ ដើម្បី​ទាក់​ទាញ​ការ​យក​ចិត្ត​ទុក​ដាក់ លើ​ពាក្យ​បណ្តឹង​របស់​អ្នកស្រី​កាល​ពី​ឆ្នាំ ២០១១ ប្រឆាំង​នឹង​ក្រុម​ហ៊ុន T&P ជា​ក្រុមហ៊ុន​បច្ចុប្បន្ន​គ្មាន​ដំណើរ​ការ ដែល​ធ្លាប់​បណ្តុះ​បណ្តាល​អ្នក​បម្រើ​តាម​ផ្ទះ​សម្រាប់​ការ​ងារ​នៅ​ម៉ាឡេស៊ី។ អ្នកស្រី​បាន​ប្តឹង​ក្រុម​ហ៊ុន ពី​បទ​ឃុំ​ឃាំង​ខុស​ច្បាប់ ប៉ុន​ប៉ង​ធ្វើ​មនុស្ស​ឃាត និង​ទាម​ទារ​សំណង​សរុប ៨០០០ ដុល្លារ។

ក្នុង​ចំណាត់​ការ​ផ្លូវ​ច្បាប់​ចុង​ក្រោយ​បំផុត អ្នកស្រី​នឹង​បន្ថែម​បទ​ចោទ​ជួញ​ដូរ​មនុស្ស ប្រឆាំង​នឹង​ក្រុមហ៊ុន T&P ​ហើយ​បន្ត​ប្តឹង​ទាម​ទារ​ទ្រព្យ​សកម្ម ដែល​នៅ​សល់ របស់​ក្រុម​ហ៊ុន T&P។

លោកស្រី មូរ សុខហួរ តំណាង​រាស្រ្ត​គណបក្ស សម រង្ស៊ី ដែល​ជួយ​ក្នុង​រឿង​ក្តី​នេះ បាន​ថ្លែង​ថា៖ «យើង​បាន​ផ្ញើ​លិខិត​ស្នើ​សុំ​អន្តរា​គមន៍ ទៅ​តុលាការ និង​ក្រសួង​ពាក់​ព័ន្ធ ឲ្យ​ជួយ​អ្នកស្រី ហេង ហាក់ ប៉ុន្តែ​យើង​មិន​បាន​ទទួល​ការ​ឆ្លើយ​តប​អ្វី​ទេ»។ លោក​ស្រី​បាន​បន្ថែម​ថា៖ «​ពលករ​ចំណាក​ស្រុក​កម្ពុជា នៅ​តែ​ប្រឈម​ស្ថាន​ការណ៍​គ្រោះ​ថ្នាក់ ហើយ​រដ្ឋាភិបាល មិន​ខ្វាយ​ខ្វល់​ឡើយ។ ក្រុម​ហ៊ុន T&P បាន​បិទ​ទ្វារ​ហើយប៉ុន្តែ​រដ្ឋាភិបាល មិន​បាន​តាម​ដាន​ពី​សុខ​ទុក្ខ របស់​ពលករ ដែល​នៅ​សល់​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ទេ»។

ចាប់តាំងពី​រឿង ក្តី​នេះ បាន​បើក​សវនា​ការ​ចុង​ក្រោយ ក្រុម​ហ៊ុន T&P បាន​រំលាយ​ទាំង​ស្រុង​ហើយ​លោក សំ ពិសិដ្ឋ នាយក​ក្រុម​ហ៊ុន T&P កំពុង​រត់​គេច​ខ្លួន។

យោងតាមលោក មឿន តុលា មន្រ្តី​នៃ មជ្ឈមណ្ឌល​អប់​រំ​ច្បាប់ សម្រាប់​សហគមន៍ ដែល​ជួយ​អ្នកស្រី ហេង ហាក់ បាន​ឲ្យ​ដឹង​ដែរ​ថា នាង​ត្រូវ​បាន​មន្រ្តី​ជាន់​ខ្ពស់​ផ្តល់​ប្រាក់ ដើម្បី​ឲ្យ​នៅ​ស្ងៀម បន្ទាប់​ពី​គ្រោះ​ថ្នាក់​របស់​នាង។

លោក តុលា បាន​បញ្ជាក់​ថា៖ «​ជំនួយ​ការ​របស់​ឧបនាយក​រដ្ឋមន្រ្តី​ម្នាក់ បាន​មក​ជួប​នាង និង​ឲ្យ​ប្រាក់​នាង ដើម្បី​បញ្ចុះ​បញ្ចូល កុំ​ឲ្យ​ប្តឹង​ក្រុម​ហ៊ុន T&P។ នាង​ទទួល​យក ប៉ុន្តែ​វា​មិន​មាន​ន័យ​ថា នាង​យល់​ព្រម​នោះ​ទេ។ នាង​មិន​ប្រគល់​ប្រាក់​ឲ្យ​វិញ​ទេ ព្រោះ​វា​សម្រាប់​បង់​ចំណាយ​ព្យាបាល»។

លោក អាន ប៊ុនហាក់ ប្រធាន​សមាគម​ទីភ្នាក់​ងារ​ជ្រើស​រើស​ពលករ​កម្ពុជា បាន​ថ្លែង​ថា លោក​បាន​ផ្តល់​ប្រាក់​ផ្ទាល់​ខ្លួន ទៅ​ឲ្យ​អ្នកស្រី ហាក់ ហើយ​បាន​ស្នើ​នាង ឲ្យ​មក​ជួប​លោក​ដោយ​ផ្ទាល់ ដើម្បី​លោក​អាច​ជួយនាង​បាន។

លោក មាន​ប្រសាសន៍​ថា៖ «ក្រុម​ហ៊ុន T&P ជា​សមាជិក​នៃ​សមាគម​ទីភ្នាក់​ងារ​ជ្រើស​រើស​ពលករ​កម្ពុជា។ យើងស្វាគមន៍​នាង ប្រសិន​បើ​នាង​ត្រូវ​ការ​ជំនួយ ប៉ុន្តែ​ខ្ញុំ​ស្នើ​សុំ​អ្នក​ឲ្យ​ពិចារណា​ថា តើ​មូល​ហេតុ​អ្វី ទើប​មាន​ចំណាប់​អារម្មណ៍ លើ​រឿង​ក្តី​របស់​នាង​នៅ​ពេល​នេះ»។

លោកស្រី វ៉ា សក្កដា ព្រះ​រាជ​អាជ្ញារង សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា លោក​ស្រី​មិន​បាន​ទទួល​ពាក្យ​បណ្តឹង ពី​អ្នកស្រី ហេង ហាក់ ទេ ហើយ​ក៏​មិន​បាន​ដឹង​ដែរ​ថា តើ​អ្នក​ណា ត្រូវបាន​ចាត់​តាំង​ឲ្យ​កាន់​សំណុំ​រឿង​នេះ៕ TK



No comments:

Post a Comment

I like Blogger