យកព័ត៌មានឱ្យកាសែតភ្នំពេញ ប៉ុស្តិ៍ (Phnom Penh Post) មួយរូប ត្រូវតុលាការយោធាកោះហៅឱ្យចូលទៅឆ្លើយបំភ្លឺនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១២ ទាក់ទងនឹងអត្ថបទរបស់ខ្លួនដែលសរសេរអំពីការឈូសឆាយយកដីរបបយោធានៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
អ្នកយកព័ត៌មានឱ្យកាសែត ភ្នំពេញ ប៉ុស្តិ៍ គឺលោក ប៊ុត រស្មីគង្គា ថ្លែងថា លោកនឹងចូលទៅឆ្លើយបំភ្លឺតាមការកោះហៅរបស់លោក ប៉ោក ប៉ន ជាអនុប្រធានតុលាការយោធា និងជាចៅក្រមស៊ើបសួរ នៅម៉ោង ៨ ព្រឹក ថ្ងៃទី ២៤ ធ្នូ ឆ្នាំ ២០១២ បើទោះជាមានការព្រួយបារម្ភខ្លះៗ អំពីសុវត្ថិភាពក្ដី៖ «ឥឡូវនេះខ្ញុំព្រួយបារម្ភ ខ្វល់ថា តើគេហៅទៅហ្នឹងក្នុងបទបរិហារកេរ្តិ៍ បទផ្ដល់ព័ត៌មានមិនពិត ឬក៏ជាសាក្សី ឈ្លេចសួរពីរឿងអត្ថបទដែលខ្ញុំបានចុះផ្សាយហ្នឹងបាទ!»។
លោក ប៊ុត រស្មីគង្គា មានប្រសាសន៍ឱ្យថា នៅក្នុងដីកាកោះចេញដោយលោក ប៉ោក ប៉ន អនុប្រធានតុលាការយោធា និងជាចៅក្រមស៊ើបសួរ គឺតម្រូវឱ្យលោកចូលខ្លួនទៅបំភ្លឺពីបទព្រហ្មទណ្ឌ ទាក់ទងនឹងអត្ថបទរបស់លោក ចុះផ្សាយក្នុងកាសែតភ្នំពេញ ប៉ុស្ដិ៍ កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០១២ ដែលថា លោកឧត្ដមសេនីយ៍ផ្កាយមាស ៤ គន់ គីម ពាក់ព័ន្ធនឹងការកាត់យកដីរបបយោធា ៥ ពាន់ហិកតារ លក់ឲ្យក្រុមហ៊ុនវៀតណាម ពីរ គឺក្រុមហ៊ុនតៃនិញ សៀមរាប និងក្រុមហ៊ុន បេស រ៉ូយ៉ាល់ (Best Royal)។ បញ្ហានេះ ធ្វើឱ្យប៉ះពាល់ជីវភាពរបស់គ្រួសារកងទ័ព។

អត្ថបទកាសែតលោក ប៊ុត រស្មីគង្គា បានបន្តថា ទាក់ទងនឹងបញ្ហានេះមានមនុស្សប្រមាណ ១.៥០០នាក់ ដែលមានមេបញ្ជាការ មេបញ្ជាការរង និងកូនទាហានផង គ្រោងនាំគ្នាផ្ដិតមេដៃដាក់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តវ៉ារឿងកាត់ដីនោះ។
នៅថ្ងៃទី២៦ មិថុនា ឆ្នាំ២០១២ ដដែល មេបញ្ជាការកងពលធំអន្តរាគមន៍លេខ ២ និងមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ ៦ ដែលមានលោកឧត្ដមសេនីយ៍ ឈុំ ខេង និងមេបញ្ជាការរងចំនួន ១២ រូបទៀត បានផ្ញើលិខិតបំភ្លឺថា អ្វីដែលលោក ប៊ុត រស្មីគង្គា សរសេរនោះមិនត្រឹមត្រូវទេ ហើយសុំឱ្យកែតម្រូវឡើងវិញ។ កាសែតភ្នំពេញ ប៉ុស្តិ៍ បានចុះផ្សាយលិខិតនោះ នៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០១២។
លោក ប៊ុត រស្មីគង្គា ថ្លែងថា លោកមានការភ្ញាក់ផ្អើលនឹងដីកានេះ ពីព្រោះរហូតមកដល់ពេលនេះ លោកមិនទាន់ដឹងថា នរណាជាដើមបណ្ដឹងទេ៖ «ថ្ងៃទី ២ ខែកក្កដា យើងបានកែតម្រូវ រួចក៏ស្ងាត់ជ្រាបទៅ។ ពេលថ្មីៗ នេះ ស្រាប់តែមានលិខិតមួយ កោះហៅខ្ញុំឱ្យមកចូលបំភ្លឺតុលាការ។ ប៉ុន្តែក្នុងសំណុំរឿង ដែលគេកោះហៅខ្ញុំហ្នឹង គឺគេដាក់សំណុំរឿងព្រហ្មទណ្ឌ។ អ៊ីចឹងខ្ញុំឆ្ងល់ដែរថា តើខ្ញុំត្រូវគេប្ដឹងពីបទអី យើងក៏អត់ច្បាស់ដែរ។ ឥឡូវខ្ញុំក៏មានការព្រួយបារម្ភដែរ»។
លោក ប៊ុត រស្មីគង្គា មានប្រសាសន៍ថា ពាក្យបណ្ដឹងដែលទាក់ទងនឹងរូបលោកនេះទំនងជាមិនមែនធ្វើឡើងលោកឧត្ដមសេនីយ៍ផ្កាយមាស ៤ គន់ គីម ទេ ពីព្រោះកន្លងមកធ្លាប់មានការបកស្រាយបំភ្លឺរួចរាល់ម្ដងហើយ។
វិទ្យុអាស៊ីសេរី មិនអាចរកការបញ្ជាក់ពីលោក ប៉ោក ប៉ន អនុប្រធានតុលាការយោធា និងជាចៅក្រមស៊ើបសួរបានទេ នៅថ្ងៃអាទិត្យ ទី២៣ ធ្នូ នេះ៕
No comments:
Post a Comment
I like Blogger