កម្មករដែលទទួលរងរបួសពីគ្រោះថ្នាក់ចរាចរណ៍នៅខេត្ដកោះកុង ត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតកាលពីម្សិលមិញ។ រូបថត វីរៈ
កោះកុងៈ កម្មករម៉ៅការដំឡើងបង្គោលខ្សែភ្លើងចំនួន៤នាក់បានស្លាប់ និង ១៧នាក់ទៀតរងរបួសធ្ងន់-ស្រាល ខណៈដែលរថយន្តដឹកកម្មករបានបើកចុះចំណោតហើយដាច់ ហ្វ្រាំង បណ្តាលឲ្យក្រឡាប់ នៅក្នុងភូមិអន្លង់បាក់ ឃុំតាតៃក្រោម ស្រុកកោះកុង កាលពីថ្ងៃសៅរ៍។
លោក កែវ ច័ន្ទមុនី អធិការរងនគរបាលស្រុកកោះកុងបានប្រាប់ឲ្យដឹងកាលពីម្សិលមិញថាគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តបានបណ្តាលឲ្យអ្នកស្លាប់៤នាក់និងរបួសធ្ងន់ស្រាល១៧ ក្នុងនោះស្រី២នាក់។ លោកបញ្ជាក់ថា៖«រថយន្តបើកលឿន ហើយអ្នកបើកមិនស្គាល់ ៩ភូមិសាស្រ្តច្បាស់ ហើយផ្លូវមានសភាពចំណោត ហើយកោងដោយមានការបត់បែនជាច្រើនកន្លែង»។

បើតាមការអះអាងរបស់លោក អ៊ុក សុខា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបានឲ្យដឹងថា រថយន្តនោះត្រូវបានគេជួលឲ្យដឹកសម្ភារសំណង់ទាញបង្គោលខ្សែភ្លើង។ តែលោកនៅមិនទាន់សន្និដ្ឋានបានទេថា តើគ្រោះថ្នាក់នោះបណ្តាលមកពីដាច់ ហ្វ្រាំងឬខូច ហ្វ្រាំងនោះទេ។ លោកបានឲ្យដឹងទៀតថា៖ «ខាងជំនាញយើងកំពុងស៊ើបអង្កេតរកមូលហេតុពិត»។
លោក ម៉ែន សារ៉េត ប្រធានរដ្ឋបាលមន្ទីរពេទ្យខេត្តកោះកុងបានប្រាប់ពីម្សិលមិញថាក្នុងគ្រោះថ្នាក់នោះមានអ្នករបួសធ្ងន់៨នាក់ត្រូវ បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំណែក៩នាក់ទៀតកំពុងព្យាបាលនៅមន្ទីរពេទ្យខេត្ត។
លោក ភិន ផន អាយុ៤៩ឆ្នាំ ជនរងគ្រោះ មកពីខេត្តកំពង់ចាម បានឲ្យដឹងថា លោកត្រូវគេបបួលទៅស៊ីឈ្នួលឲ្យគេ ជាអ្នកឡើងបង្គោលអង់តែនទូរស័ព្ទ ដោយគេឲ្យថ្លៃពលកម្មក្នុង១ ខែ៦០ម៉ឺនរៀល ប៉ុន្តែមិនទាន់ដល់គោលដៅផងក៏បានជួបគ្រោះថ្នាក់។
លោកឲ្យដឹងថា៖ «ខ្ញុំដឹងថា ទៅធ្វើការឡើងបង្គោលអង់តែនទូរស័ព្ទ ហើយមុនពេលជួបគ្រោះថ្នាក់ឡានបានបើកចុះទួលយ៉ាងលឿននិងមានផ្លូវកោងទៀត ក៏បានរេចង្កូត ហើយបានក្រឡាប់ ធ្វើឲ្យខ្ទាតមនុស្សរាយប៉ាយពេញដីតែម្តង»៕
No comments:
Post a Comment
I like Blogger