ភ្នំពេញៈ មិនដល់២៤ម៉ោងមុនការចូលបង្ហាញខ្លួនតាមកាលកំណត់នៅសាលា ដំបូងរាជធានីនៅថ្ងៃនេះសម្រាប់ការសាកសួរពាក់ព័ន្ធនឹងការ ចោទប្រកាន់បទផ្តល់ជំនួយដល់មេក្រុមតំបន់អបគមន៍ខេត្ត ក្រចេះ លោក ចាន់ សុវ៉េត មន្រ្តីស៊ើបអង្កេតជាន់ខ្ពស់នៅអង្គការសិទ្ធិមនុស្សអាដហុក បានថ្លែងថា លោកមានជំនឿថា លោកនឹងអាចដើរចេញមកវិញនៅរសៀលនេះដោយគ្មានការចាប់ខ្លួន។
លោក បានប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីម្សិលមិញថា៖ «ខ្ញុំគ្មានកំហុស។ ខ្ញុំមិនដែលប្រព្រឹត្តអ្វីខុសទេ»។ «ខ្ញុំគិតថា តុលាការនឹងមិនយកខ្ញុំទៅដាក់ពន្ធនាគារទេ ពីព្រោះមិនមានភស្តុតាងគ្រប់គ្រាន់»។
បើយោងតាមមេធាវីលោក សុវ៉េត លោក សម សុខអឿន បានឲ្យដឹងថា លោក ចាន់ សុវ៉េត ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងការផ្តល់ជំនួយដល់លោក ម៉ា ឆាងដែលជាបុរសម្នាក់ក្នុងចំណោមបុរស៥នាក់ ដែលរដ្ឋាភិបាលនិយាយថា ជាមេគំនិតចលនាតំបន់អបគមន៍ក្នុងភូមិប្រមា។ កម្លាំងប្រដាប់អាវុធបានចុះទៅបង្ក្រាបចលនានេះ ដោយក្នុងនោះបានបាញ់ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ស្លាប់ និងបានបណ្តេញប្រជាជនជាច្រើននាក់ចេញពីតំបន់ដែលមានជម្លោះ ជាមួយនឹងក្រុមហ៊ុនកៅស៊ូឈ្មោះ Casotim ហើយមួយថ្ងៃបន្ទាប់ពីនោះ មន្រ្តីអាជ្ញាធរបានហៅ លោក ឆាង និងបុរសបួននាក់ទៀតថា ជាមេក្រុមចលនាតំបន់អបគមន៍។

លោក សុខអឿន បានហៅ ការចោទប្រកាន់បទ«ផ្តល់ជំនួយ»នេះថា មិនត្រឹមត្រូវទាំងស្រុង ហើយលោកបានបញ្ជាក់ពីភាពមានវិជ្ជាជីវៈរបស់មន្រ្តីស៊ើប អង្កេតរូបនេះ និងបទពិសោធការងារជាច្រើនឆ្នាំរបស់លោកនៅក្នុងវិស័យសិទ្ធិ មនុស្ស។ លោកបានបន្ថែមថា៖ «ប្រសិនបើតុលាការឯករាជ្យ ប្រសិនបើតុលាការគោរពតាមវិធានច្បាប់ លោក ចាន់ សុវ៉េត នឹងត្រូវបានដោះលែងពីបទចោទប្រកាន់នោះ»។
ករណីចោទ ប្រកាន់នេះត្រូវបានគេរិះគន់ថាមានភាពមិនប្រក្រតីមួយ ចំនួន។ ដោយត្រូវបានចោទប្រកាន់កាលពីដើមខែសីហាលោក ចាន់ សុវ៉េត និងមេធាវីការពាររបស់លោកបានទទួលព័ត៌មានអំពីសំណុំ រឿងនេះតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលលោកត្រូវចូលបំភ្លឺ ហើយទន្ទឹមនោះផងដែរ ក្រុមសិទ្ធិមនុស្សនានាបានលើកឡើងអំពីក្តីបារម្ភពាក់ព័ន្ធ នឹងបញ្ហានយោបាយចំពោះករណីនេះ។ បទចោទប្រកាន់នេះធ្វើឡើងគ្រាន់តែពីរថ្ងៃបន្ទាប់ពីលោក នាយករដ្ឋមន្រ្តី ថ្លែងនៅក្នុងសុន្ទរកថារបស់លោកចោទប្រកាន់មន្រ្តីអង្គការក្រៅ រដ្ឋាភិបាលម្នាក់ដោយមិនបញ្ចេញឈ្មោះថាបានជួយឲ្យមានការរត់គេច ខ្លួនដល់មេដឹកនាំ ដែលរដ្ឋាភិបាលថា បានបង្កើតតំបន់អបគមន៍នោះ។
កាលពីដើមឆ្នាំលោក ឆាង និងបុរសបួននាក់ត្រូវបានសន្យាថានឹងលើកលែងទោសជាថ្នូរនឹង ការផ្តល់កសិណសាក្សីអំពីបទចោទប្រកាន់លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ ពាក់ព័ន្ធនឹងករណីតំបន់អបគមន៍នេះ។
កាល ពីចុងខែកញ្ញា លោក ម៉ម សូណង់ដូ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន២០ឆ្នាំពាក់ព័ន្ធ នឹងចលនាតំបន់អបគមន៍ខេត្តក្រចេះនេះ។
លោក ចាន់ សុវ៉េត បានបញ្ជាក់ថា លោកត្រៀមខ្លួនរួចជាស្រេចហើយក្នុងការការពាររាល់សកម្មភាពរបស់លោក។
លោក បន្ដថា៖ «ខ្ញុំជាមន្រ្តីការងារសិទ្ធិមនុស្ស។ ខ្ញុំមិនពាក់ព័ន្ធក្នុងនយោបាយទេ។ ពួកគេគួរតែគោរពសកម្មភាពមនុស្សធម៌»៕ PS
No comments:
Post a Comment
I like Blogger