លោក ចាន់ សុវ៉េត អមដោយអ្នកគាំទ្រ អង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានជាច្រើននាក់ នៅពេលដែលលោកចេញពីសាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ បន្ទាប់ពីធ្វើការសាកសួរអស់រយៈពេលជាងមួយម៉ោង ទាក់ទិនទៅនឹងបទល្មើសផ្តល់ជំនួយដល់ចារី សាលាដំបូងរាជធានី បានសម្រេចមិនធ្វើការឃុំខ្លួន លោក ចាន់ សុវ៉េត មន្រ្តីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដ ហុកទេ ប៉ុន្តែចៅក្រមស៊ើបសួរបានបដិសេធមិនលើកលែងបទចោទប្រកាន់ដោយសម្រេចឲ្យស្ថិតនៅក្រោមការឃ្លាំមើលរបស់តុលាការ។
នៅ ក្រៅបន្ទប់តុលាការកាលពីរសៀលម្សិលមិញ មជ្ឈដ្ឋានអ្នកតាមដានសិទ្ធិមនុស្សពីអង្គការអាដហុក និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិ មនុស្សកាន់តែមានអារម្មណ៍តានតឹងឡើងៗនៅពេលដែលការសាកសួរ លោកចាន់ សុវ៉េត ដែលធ្វើឡើងក្នុងលក្ខណៈបិទទ្វារ បានឈានចូលដល់ម៉ោងទីពីរ។
ភ្នំពេញៈ បន្ទាប់ពីធ្វើការសាកសួរអស់រយៈពេលជាងមួយម៉ោង ទាក់ទិនទៅនឹងបទល្មើសផ្តល់ជំនួយដល់ចារី សាលាដំបូងរាជធានី បានសម្រេចមិនធ្វើការឃុំខ្លួន លោក ចាន់ សុវ៉េត មន្រ្តីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដ ហុកទេ ប៉ុន្តែចៅក្រមស៊ើបសួរបានបដិសេធមិនលើកលែងបទចោទប្រកាន់ដោយសម្រេចឲ្យស្ថិតនៅក្រោមការឃ្លាំមើលរបស់តុលាការ។
នៅ ក្រៅបន្ទប់តុលាការកាលពីរសៀលម្សិលមិញ មជ្ឈដ្ឋានអ្នកតាមដានសិទ្ធិមនុស្សពីអង្គការអាដហុក និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិ មនុស្សកាន់តែមានអារម្មណ៍តានតឹងឡើងៗនៅពេលដែលការសាកសួរ លោកចាន់ សុវ៉េត ដែលធ្វើឡើងក្នុងលក្ខណៈបិទទ្វារ បានឈានចូលដល់ម៉ោងទីពីរ។
នៅទីបំផុត បន្ទាប់ពីប្រហែល៧០នាទីក្រោយពីចូលបន្ទប់តុលាការ លោក ចាន់ សុវ៉េត បានដើរចេញពីបន្ទប់តុលាការ និងបានប្រកាសថា លោកនឹងមិនត្រូវបានឃុំខ្លួនទេ។ លោកបានប្រាប់អ្នកកាសែតនៅក្រៅបន្ទប់តុលាការថា៖ «តុលាការបានសម្រេចមិនឃុំខ្លួនខ្ញុំទេ ប៉ុន្តែបទចោទប្រកាន់នៅតែមាន ដដែល»។
លោក បានបន្ថែមដោយខ្លី មុនពេលដើរចេញពីតុលាការ ដោយមានការអបអរពីក្រុមអ្នកតវ៉ាចំនួនប្រហែល១០០នាក់ និងមន្រ្តីសិទ្ធិមនុស្សដទៃៗនៅមុខនោះថា៖ «ពួកគេមិនលើកលែងបទចោទប្រកាន់នេះទេ ហើយព្រះរាជអាជ្ញានៅកំពុងស៊ើបអង្កេតករណីនេះនៅឡើយ»។
អ្នកស្រី ង៉ែ ផាន អាយុ៥៩ឆ្នាំ ដែលធ្វើដំណើរមកពីខេត្តស្ទឹងត្រែងដើម្បីមើលដំណើរការនីតិវិធី តុលាការនេះ បានថ្លែងថា៖ «យើងស្វែងរកយុត្តិធម៌ ដូច្នេះនេះហើយជាហេតុផលដែលយើងមកគាំទ្រគាត់»។ «គាត់ជាមន្រ្តីសិទ្ធិមនុស្ស គាត់នៅតែទទួលការកោះហៅពីតុលាការ។ តើវាមានន័យយ៉ាងដូចម្តេចទៅសម្រាប់ប្រជាជនធម្មតា? តើនឹងមានអ្វីកើតឡើងចំពោះយើងប្រសិនបើយើងហ៊ាននិយាយចេញមក ដូចគាត់?»
ដោយត្រូវបានចោទប្រកាន់ពីបទផ្តល់ជំនួយដល់ចារី ដែលជាបទល្មើសមួយអាចជាប់ពន្ធនាគាររហូតដល់៣ឆ្នាំ លោក ចាន់ សុវ៉េត នៅតែស្ថិតនៅក្រោមការសាកសួរបន្ថែមទៀត និងចូលសវនាការ ប្រសិនបើតុលាការនៅតែបន្តនីតិវិធីទៅមុខទៀត។
ខណៈដែលមន្រ្តីតុលាការនៅតែលាក់ព័ត៌មានលម្អិតអំពីករណីនេះមេ ធាវីលោក ចាន់ សុវ៉េត បានថ្លែងថា យោងតាមសំណុំរឿងនេះ លោក ចាន់ សុវ៉េត ទទួលរងការចោទប្រកាន់ពាក់ព័ន្ធនឹងបទផ្តល់ជំនួយដល់មេគំនិត ម្នាក់ក្នុងចំណោមមេគំនិតនៃតំបន់អបគមន៍ខេត្តក្រចេះដែល អាជ្ញាធរចោទប្រកាន់។ ការចោទប្រកាន់នេះត្រូវបានបដិសេធជាដដែលដោយលោក ចាន់ សុវ៉េត និងមេធាវីរបស់លោក រួមទាំងអង្គការសិទ្ធិមនុស្ស។ ទោះយ៉ាងណាក្តី ដោយសារតែមានករណីកាត់ទោសលោក ម៉ម សូណង់ដូ ក្រុមសិទ្ធិមនុស្សកំពុងតែឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ អំពីស្ថានភាពនេះ ខណៈកំពុងមានក្តីបារម្ភថាលោក ចាន់ សុវ៉េត អាចប្រឈមមុខនឹងការកាត់ទោសដែរ។
លោក ម៉ម សូណង់ដូ ត្រូវបានកាត់ទោសកាលពីខែតុលា ឲ្យជាប់ពន្ធនាគារ២០ឆ្នាំពាក់ព័ន្ធនឹងចលនាតំបន់អបគមន៍ក្នុងខេត្តក្រចេះ ហើយដែលការកាត់ទោសនេះត្រូវបានរិះគន់ថា ជាហេតុផលនយោបាយ។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា៖ « វាជាសញ្ញាល្អមួយដែលពួកគេអនុញ្ញាតឲ្យគាត់ចេញពីតុលាការ រួចផុតពីការឃុំខ្លួន។ ប៉ុន្តែបទចោទប្រកាន់នៅតែមាន ហេតុដូច្នេះ វានៅតែជាបញ្ហាមួយទៀតដែលយើងនៅត្រូវការតាមដានយកចិត្តទុក ដាក់ ហើយបញ្ហានេះនៅតែជាក្តីបារម្ភ ដរាបណាបទចោទប្រកាន់នៅតែមានលើរូបគាត់ ក្រុមសិទ្ធិមនុស្សនៅតែធ្វើការតាមដានយកចិត្តទុកដាក់»។
លោក អ៊ូ វីរៈ បានស្គាល់ថា នៅមានការភ័យខ្លាចជាច្រើនក្នុងចំណោមសកម្មជនសិទ្ធិមនុស្ស វាកំពុងមាននិន្នាការមួយបង្ហាញថា រដ្ឋាភិបាលនឹងមិនចៀសពីការបំបិទសេរីភាពនៃការបញ្ចេញមតិ និងការបំបិទការងាររបស់ក្រុមមនុស្សមួយចំនួនទេ។
នៅក្នុងសន្និសីទកាសែតខ្លីមួយធ្វើឡើងនៅការិយាល័យអង្គការសិទ្ធិមនុស្សអាដហុក លោក ធន សារ៉ាយ ប្រធានអង្គការអាដហុកបានថ្លែងឲ្យថា៖ «ដូចដែលគាត់បានប្រាប់ព្រះរាជអាជ្ញា គាត់មិនមានកំហុសទេ ហើយក្នុងនាមជាសកម្មជនសិទ្ធិមនុស្ស គាត់មិនបានបំពានលើច្បាប់ទេ»។ លោកបន្តថា លក្ខខណ្ឌតាមដានរបស់តុលាការគឺមានលក្ខខណ្ឌតឹងតែងនិងពិបាកទទួល យក ហើយនឹងធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពក្នុងការបំពេញការងារ របស់គាត់។លោកបានបន្ថែមថា ៖ «ខ្ញុំសូមអំពាវនាវឲ្យតុលាការធ្វើការលើកលែងការចោទប្រកាន់មកលើលោកចាន់ សុវ៉េត»។
លោក បានឲ្យដឹងទៀតថាតុលាការបានចោទប្រកាន់លោកសុវ៉េត ទាក់ទិនទៅនឹងការជួយប្រជាពលរដ្ឋស្រេកឃ្លានដែលអត់អាហារចំនួន បីថ្ងៃដូច្នេះក្នុងនាមសម្បុរសធម៌និងធ្វើការលើវិស័យ សិទ្ធិមនុស្ស គឺត្រូវតែជួយ។
លោក ឆែ វីរៈ ចៅក្រមស៊ើបសួរ មិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានទេ៕ PS
No comments:
Post a Comment
I like Blogger