សៀមរាបៈតួអង្គ Laura Croft អាចជាមគ្គុទ្ទេសក៍មួយក្នុងចំណោមមគ្គុទ្ទេសក៍ទាំងនេះ។ មគ្គុទេ្ទសក៍ទៅកាន់អង្គថ្មីមួយសម្រាប់ Ipads បានរៀបចំឡើង ដោយអង្គការឃ្លាំមើលបេតិកភណ្ឌ ដែលជាអង្គការមិនដើម្បីប្រាក់ចំណេញ។
កម្មវិធី «An Interactive Guide to Angkor» ដែលបានដាក់លើហាង iTune របស់ក្រុមហ៊ុន Apple រៀបចំឡើងដោយលោកបណ្ឌិត Dougald O'Reilly បុរាណវត្ថុវិទូ និងនាយកអង្គការឃ្លាំមើលបេតិកភណ្ឌ ហើយបានពិពណ៌នាដោយលោក Charles Higham ជាសាស្រ្តាចារ្យ នៃការសិក្សាតំបន់អាស៊ីអាគ្នេយ៍។
លោក O'Reilly បានថ្លែងថា៖ «វាជំរុញដោយកន្លែងល្អបំផុតមួយ នៅលើពិភពលោក។ លោក O'Reilly ដែលបានរស់នៅកម្ពុជាពីឆ្នាំ ១៩៩៦ ដល់ ២០០៦ បានចាប់ផ្តើមបង្កើតអង្គការឃ្លាំមើលបេតិកភណ្ឌនៅឆ្នាំ ២០០៣ ដើម្បីជួយអភិរក្សបេតិកភណ្ឌ និងវប្បធម៌នៃព្រះរាជាណាចក្រកម្ពុជា។
លោក O'Reilly បានបន្តថា៖ « អង្គរជាកន្លែងជំរុញទឹកចិត្តខ្លាំង។ រាល់ពេលខ្ញុំបើកឡានកាត់ច្រកទ្វារអង្គរធំ ខ្ញុំមិនអាចសម្តែងទឹកចិត្តបានឡើយ ប៉ុន្តែភាពអស្ចារ្យ និងថ្លៃថ្លា នៃច្រកទ្វារ និងផ្ទៃមុខចម្លាក់ គឺជារឿងមិនគួរឲ្យជឿ»។
កម្មវិធីនេះ មានផែនទី ដែលអាចពង្រីកបាន លេចចេញនូវប្រអប់ព័ត៌មានរូបភាពស្រស់ស្អាត និងមគ្គុទេ្ទសក៍ជាសំឡេង។ អ្នកប្រើប្រាស់ ក៏ទទួលបានព័ត៌មាន និងរឿងរ៉ាវ អំពីរឿងព្រេងខ្មែរ ព្រហ្មញ្ញសាសនានិងប្រវតិ្តសាស្រ្ត និងសារៈសំខាន់នៃប្រាសាទ។
លោក O'Reilly បានថ្លែងថា៖«មានចំណុចអស្ចារ្យជាច្រើន។ វាធ្វើឲ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធរស់រវើកមិនត្រឹមតែ មានសំឡេងប៉ុណ្ណោះឡើយ»។ លោក បានឲ្យដឹងថា កម្មវិធីនឹងលក់បានប្រាក់ ដើម្បីជួយអង្គការឃ្លាំមើលបេតិកភណ្ឌ។ «វាពិបាករកប្រាក់ចំណូល និងចំណេញ ដើម្បីគាំទ្រការអភិរក្សអង្គរនៅកម្ពុជា។ មានជំនួយតិចតួច ដែលអង្គការបេតិក ភណ្ឌ អាចប្រើប្រាស់បាន។ លោក O'Reilly ផ្ទាល់ មិនទទួលបានប្រាក់ខែ ពីអង្គការរបស់លោកឡើយ។ អង្គការឃ្លាំមើលបេតិកភណ្ឌ ដែលបង្កើតឡើងនៅក្នុងឆ្នាំ ២០០៣ មានគោលបំណង លើកកម្ពស់ការយល់ដឹងរបស់សាធារណជន អំពីបេតិកភណ្ឌកម្ពុជា បញ្ឈប់ការបំផ្លាញបេតិកភណ្ឌ និងការលក់ដូរវត្ថុបុរាណខុសច្បាប់ និងលើកស្ទួយសិល្បៈ និងវប្បធម៌កម្ពុជា៕ TK

No comments:
Post a Comment
I like Blogger