កម្មករតវ៉ានៅមុខរោងចក្រ Xing Chang កាលពីម្សិលមិញ។ រូបថត វីរៈ
ភ្នំពេញៈ កម្មករជិតមួយពាន់នាក់នៅរោងចក្រកាត់ដេរ Xing Chang Xing ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញបានធ្វើការទាមទារលក្ខខណ្ឌការងារនៅមុខរោងចក្រកាលពីម្សិលមិញ នៅខណៈកម្មករមួយចំនួនត្រូវបានគេគំរាមសម្លាប់មុនពេលធ្វើការ តវ៉ា។
លោក ណាក់ ណម អនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា CCAWDU បាននិយាយនៅឯរោងចក្រកាត់ដេរខាងលើថា កម្មករប្រហែលជា៨០ភាគរយបានឈរនៅខាងមុខរោងចក្រដើម្បីទាមទារ លក្ខខណ្ឌ៦ចំណុចសម្រាប់ការងារឲ្យកាន់តែល្អប្រសើរដល់ពួកគេ។ កម្មករនៅតែបន្តធ្វើការតវ៉ារហូតខាងក្រុមហ៊ុនយល់ព្រមតាមការ ទាមទាររបស់ពួកគេ។លោកបានបញ្ជាក់ថា៖ «យើងត្រូវការឲ្យក្រុមហ៊ុនផ្តល់ប្រាក់អាហារថ្ងៃត្រង់ទៅ កម្មករបានមួយដងក្នុងមួយសប្តាហ៍ ប្រាក់ថែទាំសុខភាព សម្អាតបង្គន់និងជួសជុលរោងចក្រឲ្យមានសុវត្ថិភាព ផ្តល់ប្រាក់២០ដុល្លារក្នុងមួយខែសម្រាប់កម្មករដែលសម្រាលកូន កសាងបន្ទប់សម្រាប់ស្ត្រីដែលបំបៅដោះកូន និងកុំកាត់ប្រាក់ខែនៅពេលកម្មករមានជំងឺដោយមានលិខិតស្នាមពី វេជ្ជបណ្ឌិត»។

ចំណែកឯ ឈីម សំអូន មេដឹកនាំសហជីពនៅរោងចក្រកាត់ដេរ CCAWDAU បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កាលពីរសៀលថ្ងៃសៅរ៍មានបុរសម្នាក់បានកាន់ដែកលួចវាយក្បាល គាត់បណ្តាលឲ្យរងរបួសត្រង់ត្រចៀកនៅពេលគាត់កំពុងដើរ ម្នាក់ឯងក្បែររោងចក្រ។
គាត់និយាយថា៖ «ខ្ញុំមិនបានស្គាល់មុខអ្នកលួចវាយទេ ពីព្រោះគេបានលួចវាយខ្ញុំពីក្រោយហើយក៏រត់បាត់ទៅ។ មុនពេលរត់ ជនល្មើសបានវាយសន្ធាប់មកលើខ្ញុំ ប៉ុន្តែខ្ញុំបានគេចចេញពីការវាយ ហើយបន្ទាប់មកជនដៃដល់ក៏បានរត់ទៅបាត់ ហើយខ្ញុំក៏រត់ចូលក្នុងរោងចក្រឲ្យគេជួយ»។
សំអូនបានបន្ត ថា គាត់បានឮពាក្យចចាមអារ៉ាមថា មានគេប៉ុនប៉ងសម្លាប់គាត់ ប្រសិនបើគាត់មិនឈប់ធ្វើការតវ៉ានោះ ប៉ុន្តែគាត់មិនជឿទេ ហើយគាត់ក៏មិនខ្វល់ពីពាក្យចចាមអារ៉ាមនោះដែរ។ គាត់និយាយទៀតថា៖ «ខ្ញុំជឿថា ក្រុមហ៊ុន បានជួលជនខិលខូច ឲ្យមកវាយខ្ញុំ ពីព្រោះក្រុមហ៊ុនបានប្រជុំពិភាក្សាធ្វើអ្វីម្យ៉ាងអំពីមេដឹកសហជីព ប្រសិនបើពួកគេនៅតែបន្តធ្វើការតវ៉ា បន្ទាប់ពីខ្ញុំបានផ្ញើលិខិតជូនដំណឹងអំពីការធ្វើការតវ៉ាថ្ងៃនេះ»។
លោក សំអូន បានបន្ថែមទៀតថា គាត់ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ហើយចាប់ពីពេលនោះមក គាត់តែងតែទៅណាមកណាជាមួយមិត្តភក្តិរហូត ពីព្រោះគាត់បារម្ភពីសុវត្ថិភាព៕ CC
No comments:
Post a Comment
I like Blogger