ភ្នំពេញៈ ក្រុមអ្នកតវ៉ា មានទំនុកចិត្តថា ធនាគារពិភពលោក(WB)នឹងនៅតែផ្អាកការផ្តល់កម្ចីដល់កម្ពុជា រហូតទាល់តែជម្លោះដីធ្លី នៅតំបន់បឹងកក់ត្រូវបានដោះស្រាយ។ នេះបើយោងតាមតំណាងអ្នកភូមិដែលបានថ្លែង។
ខណៈកំពុងមានការ តវ៉ានៅខាងក្រៅ តំណាងចំនួន៧នាក់បានជួបជាមួយ លោក Alassane Sow អ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ធនាគារពិភពលោក នៅការិយាល័យរបស់លោកនៅមហាវិថីនរោត្តម ហើយក្រុមអ្នកតំណាង បានអះអាងថា លោកបានធ្វើការសន្យាខ្លាំងក្លាមួយដើម្បីជួយពួកគេ។
លោក ដួង គា តំណាងប្រជាជននៅតំបន់បឹងកក់ បានថ្លែងបន្ទាប់ពីជួបជាមួយលោកAlassane Sow ថា៖ «យើងមានសេចក្តីរីករាយ»។ លោកបន្តថា៖«លោក Alassane Sow អះអាងថា គាត់នឹងបន្តផ្អាកកម្ចីដល់រដ្ឋាភិបាល ប្រសិនបើមិនមានដំណោះស្រាយដល់ជម្លោះដីធ្លីរបស់យើងក្នុងលក្ខណៈ តម្លាភាពទេនោះ»។ ធនាគារពិភពលោកបានផ្តល់កម្ចីចុងក្រោយដល់កម្ពុជាក្នុងខែធ្នូ ឆ្នាំ ២០១០ និងបានប្រកាសកាលពីខែសីហា ឆ្នាំមុនថា ខ្លួននឹងមិនផ្តល់កម្ចីដល់រដ្ឋាភិបាលទៀតទេរហូតទាល់តែរដ្ឋាភិបាល ដោះស្រាយជម្លោះនៅតំបន់បឹងកក់ចប់សព្វគ្រប់។ ក្រោយមកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសកាត់ដីចំនួន១២,៤៤ ហិកតា ដើម្បីផ្តល់ទៅឲ្យគ្រួសារជាង ៧៥០ គ្រួសារនៅតំបន់បឹងកក់ ហើយដែលការកំណត់ចែកដីនេះមិនទាន់ត្រូវបានដោះស្រាយរហូតមកដល់ពេលនេះ។

ជាការឆ្លើយតបនឹងសំណួរទៅកាន់លោក Alassane Sowអំពីជំហររបស់ធនាគារពិភពលោក ស្តីពីបញ្ហាកម្ចីដល់កម្ពុជា អ្នកនាំពាក្យប្រចាំប្រទេស លោក ប៊ូ សារឿន បានសូមឲ្យមានការឆ្លើយឆ្លងតាមអ៊ីមែល មុនពេលបង្វែរទៅអត្ថាធិប្បាយរបស់លោកស្រី Pamela Cox អនុប្រធានធនាគារពិភពលោក អំពីបញ្ហានេះនៅក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី៧ ធ្នូ។
ក្នុងអំឡុងបទសម្ភាសនោះ លោកស្រី Cox ថា កម្ចីរបស់ធនាគារពិភពលោកចំពោះកម្ពុជានឹងមិនបន្តផ្តល់ឲ្យទេ មុនការបោះឆ្នោតឆ្នាំ២០១៣ ប៉ុន្តែបានថ្លែងថា ធនាគារនេះមិនដាក់លក្ខខណ្ឌលើកម្ចីទេ។
ការតវ៉ាដោយរាំបទ Gangnam Style កាលពីថ្ងៃចន្ទ បានផ្តល់ឥទ្ធិពលសម្រាប់ការតវ៉ានៅក្រៅធនាគារកាលពីម្សិលមិញ ដោយក្នុងនោះរួមមានអ្នកភូមិមកពីតំបន់បឹងកក់ បុរីកីឡានិងថ្មគោល។ ការតវ៉ានេះ បានធ្វើឡើងខណៈអង្គការលើកលែងទោសអន្តរជាតិបានអំពាវនាវឲ្យមាន ការដោះលែងជាបន្ទាន់ទៅលើអ្នកតវ៉ាដីធ្លីពីរនាក់ ពីពន្ធនាគារព្រៃស ក្នុងក្រុងភ្នំពេញ គឺអ្នកស្រី យ៉ោម បុប្ផា អាយុ ២៩ឆ្នាំ មកពីតំបន់បឹងកក់ និង អ្នកស្រី ទឹម សាក់មុន្នី អាយុ៦៥ អ្នកភូមិបុរីកីឡា ដោយហៅការចោទប្រកាន់ស្ត្រីទាំងពីរនាក់នេះថា ជាការចោទប្រកាន់មិនត្រឹមត្រូវ៕
No comments:
Post a Comment
I like Blogger