ប្រជាពលរដ្ឋចូលរួមពិធីបួងសួងសុំសន្តិភាពនៅវត្តភ្នំលើកទី១។ រូបថត មិនា
ភ្នំពេញៈ នេះជាលើកទី២
ដែលបណ្តុំអង្គការសង្គមស៊ីវិល
រៀបចំនូវពិធីបួងសួងសុំសន្តិភាពចំថ្ងៃសីលបន្ទាប់ពីនៅភ្នំពេញ
នឹងជាការចាប់ផ្តើមដំបូងនៅទឹកដីខេត្តសៀមរាបដែរ កាលពីម្សិលមិញ
ដើម្បីបង្ហាញដល់អ្នកនយោបាយក្នុងប្រទេស
ឲ្យធ្វើការដោះស្រាយបញ្ហាជាប់គាំងក្រោយការបោះឆ្នោតដោយ
សន្តិវិធី។
លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ហៅកាត់ IDEA ដែលមានអ្នករត់រ៉ឺម៉កម៉ូតូ ម៉ូតូឌុប និងរថយន្តឈ្នួលជាសមាជិក ព្រះសង្ឃ ដូនជី យុវជន និងមន្ត្រីអង្គការសង្គមស៊ីវិលរាប់រយនាក់ជុំគ្នានៅរមណីយដ្ឋាន វត្តភ្នំ កាលពីម៉ោង៤រសៀលម្សិលមិញ ដើម្បីធ្វើការបួងសួង សុំឲ្យស្ថានការណ៍នយោបាយវិលមករកសភាពដើម នៅពេលដែលពួកគេមើលឃើញថា ក្រោយការបោះឆ្នោត មានការពង្រាយកងទ័ព នៅតំបន់សំខាន់ៗ ក្នុងរាជធានី និងខេត្តជុំវិញនេះ ដែលទំនងជាការត្រៀមបង្ក្រាបបាតុករ ដែលចង់ធ្វើការតវ៉ាទាមទារឲ្យមានការដោះស្រាយភាពមិនប្រក្រតីនៃ ការ បោះឆ្នោត។
គម្រោងរបស់ IDEA នឹងចាប់ផ្តើមធ្វើជាបន្តនៅខេត្តបន្ទាយមានជ័យ និងខេត្តព្រះសីហនុ តាមសាខាអង្គការនៅទីនោះ ដើម្បីជាការពង្រីកនូវការចូលរួមឲ្យកាន់តែច្រើនពីពលរដ្ឋក៏ដូចជា អ្នកបោះឆ្នោត ដែលត្រូវការសន្តិភាព។