Thursday, 01 August 2013 ផាក់ ស៊ាងលី The Phnom Penh Post
រតនគិរីៈ
សមាគមអាដហុកប្រចាំខេត្តរតនគិរីគ្រោងនឹងចុះធ្វើការស៊ើបអង្កេតករណី
កាប់ឈើខុសច្បាប់ក្នុងស្រុកអូរយ៉ាវ
បន្ទាប់ពីប្រជាសហគមន៏ជនជាតិដើមភាគតិចបានរាយការណ៏មកថា
ជនជាតិវៀតណាមបាននឹងកំពុងបន្តឆ្លងដែនចូលមកកាប់ឈើក្នុងដីខ្មែ
រឥតឈប់ឈ។
លោកឆាយ
ធីមន្រ្តីស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្សអាដហុកខេត្តរតនគិរីបាន
ឲ្យដឹងកាលពីម្សិលមិញថា ប្រជាសហគមន៏ជនជាតិដើមភាគតិចភូមិតេន
ឃុំយ៉ាទុង និងភូមិឡំ ឃុំប៉ក់ញ៉ៃក្នុងស្រុកអូរយ៉ាដាវ
បានរាយការណ៏មកអាដហុកជាបន្តបន្ទាប់ពីករណីដែលជនជាតិវៀតណាមឆ្លងដែន
ចូលដីខ្មែរកាប់ឈើខុសច្បាប់ចាប់តាំងពីខែមុនមក។
លោកឆាយ ធីបានបញ្ជាក់ថា៖«ពួកវៀតណាមចូលមកកាប់ពេលយប់
និងដឹកចេញទាំងយប់ទៅប្រទេសគេ
ដោយគ្មានការទប់ស្កាត់ទេ។យើងនឹងចុះអង្កេតពីរឿងនេះនៅសប្តាហ៏
ក្រោយនេះ ដើម្បីប្រមូលយកភ័ស្តុតាង»។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍
No comments:
Post a Comment
I like Blogger