ឈើហុ៊បយ៉ាងច្រើន ដែលគេកាប់គរទុក
នៅក្នុងតំបន់ដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចមួយ
កាលពីអំឡុងដើមឆ្នាំ ២០១៣ នេះ។ រូបថត សហការី
រតនគិរីៈ សមាគម អាដហុក នឹងចុះធ្វើការស៊ើបអង្កេត
ករណីកាប់ឈើខុសច្បាប់ ក្នុងស្រុក អូរយ៉ាដាវ បន្ទាប់ពីប្រជាសហគមន៍
ជនជាតិដើមភាគតិច បានរាយការណ៍ថា
ជនជាតិវៀតណាមបាននិងកំពុងបន្តឆ្លងដែនខុសច្បាប់ចូលមកកាប់ឈើ
នៅក្នុងទឹកដីខ្មែរឥតឈប់ឈរ។
លោក ឆាយ ធី មន្រ្តីស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្ស អាដហុក ខេត្ត
រតនគិរី បានឲ្យដឹងកាលពីម្សិលមិញថា
ប្រជាសហគមន៍ជនជាតិដើមភាគតិចភូមិ តេន ឃុំ យ៉ាទុង និងភូមិ ឡំ ឃុំ
ប៉ក់ញ៉ៃក្នុងស្រុក អូរយ៉ាដាវ បានរាយការណ៍មក អាដហុក
ជាបន្តបន្ទាប់ពីករណីដែលជនជាតិវៀតណាម ឆ្លងដែនចូលដីខ្មែរ
កាប់ឈើខុសច្បាប់ចាប់តាំងពីខែមុនមក។
លោកបន្តថា៖«ពួកវៀតណាម ចូលមកកាប់ពេលយប់
និងដឹកចេញទាំងយប់ទៅប្រទេសគេ ដោយគ្មានការទប់ស្កាត់ទេ។
យើងនឹងចុះអង្កេតពីរឿងនេះ នៅសប្តាហ៍ក្រោយ
ដើម្បីប្រមូលយកភ័ស្តុតាង»។
លោកបន្តថា អាដហុក សហការណ៍ជាមួយនឹងសហគមន៍
នៅក្នុងការទប់ស្កាត់ការកាប់ឈើខុសច្បាប់បែបនេះ
ហើយកាលពីចុងខែកក្កដា អាដហុក
បានផ្តល់ម៉ាស៊ីនថតរូបមួយគ្រឿងដល់ប្រជាសហគមន៍
ដើម្បីថតយកសកម្មភាពកាប់ឈើខុសច្បាប់ របស់ជនជាតិវៀតណាមទាំងនោះ។
ប្រជាសហគមន៍ភូមិ តេន លោក រម៉ាស ស្វាង បានអះអាងកាលពីម្សិលមិញថា
ចាប់តាំងពីខែកក្កដាមក ជនជាតិ វៀតណាមបានលួចឆ្លងដែនចូលមកដីខ្មែរ
ហើយកាប់ឈើធំៗ ដូចជាដើម សុក្រម ដែលមានមុខកាត់ ៨០ ជាដើម។
លោក រម៉ាស ស្វាងថ្លែងថា៖«គេបើកឡានចូលមកយប់ៗ។
កាប់ហើយដឹកចេញតែម្តង។
ឈើណាដឹកមិនទាន់គេទុកចោលនៅក្នុងព្រៃតែម្តង»។
លោក រម៉ាស ស្វាង បានបន្ថែមថា
ប្រជាសហគមន៍មិនអាចធ្វើអ្វីពួកជនជាតិ វៀតណាម ទាំងនោះបានទេ
ព្រោះវាជាពេលយប់ ហើយខ្លាចគេមានកាំភ្លើង ឬមានអ្នកកាង។
ទោះយ៉ាងណា ប្រជាសហគមន៍
មិនទាន់បានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរមានសមត្ថកិច្ចនៅឡើយទេ។
លោក រម៉ាស ស្វាង ក៏បានឲ្យដឹងផងដែរថា
កន្លែងដែលពួកវៀតណាមកំពុងកាប់នោះ ជាតំបន់ព្រៃសហគមន៍
ដែលនៅសេសសល់ពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ៧២ ឈូសឆាយ។
ទោះយ៉ាងណាលោក សេន វឿន នាយប៉ុស្តិ៍ យ៉ាទុង បានបដិសេធថា
មិនមានករណីជនជាតិវៀតណាមឆ្លងដែនមកកាប់ឈើក្នុងទឹកដីខ្មែរនោះ
ទេ។ លោកបញ្ជាក់ថា៖ «នៅក្នុងភូមិនេះ គ្មានព្រៃទៀតទេ គឺក្រុមហ៊ុន ៧២
បានកាប់ឈូសឆាយដាំកៅស៊ូអស់តាំងពីឆ្នាំមុនមកម៉្លេះ»៕
No comments:
Post a Comment
I like Blogger