លោកហោ ណាំហុងរដ្ឋមន្ត្រីការបរទេសនិងសមភាគីចិន។ រូបថត ហេង
ជីវ័ន
ភ្នំពេញៈ ប្រទេសចិន កាលពីម្សិលមិញ
បានជំរុញឲ្យគណបក្សកាន់អំណាចនិងគណបក្សប្រឆាំងបន្តស្វែងរកដំណោះ
ស្រាយដោយសន្តិវិធី ចំពោះភាពជាប់គាំងខាងនយោបាយបច្ចុប្បន្ន
បន្ទាប់ពីការបោះឆ្នោត ខណៈដែលចិនបានស្វាគមន៍ «ជ័យជម្នះ»
របស់គណបក្សប្រជាជន ក្នុងពេលជាមួយគ្នានេះដែរ។
ថ្លែងនៅសន្និសីទកាសែតរួមគ្នាខ្លីមួយ កាលពីម្សិលមិញ
បន្ទាប់ពីជំនួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បានប្រាប់អ្នកកាសែតថា
គណបក្សនយោបាយកម្ពុជា គួរតែចរចាដើម្បីរក្សាស្ថិរភាពសង្គម
និងសេដ្ឋកិច្ច។ លោកថ្លែងបន្តថា៖ «ចិនជាដៃគូល្អរបស់កម្ពុជា
ហើយយើងសង្ឃឹមថា គណបក្សនយោបាយក្នុងប្រទេសកម្ពុជា
នឹងចរចាដោយសន្តិវិធីដើម្បីឲ្យមានការបង្កើតសភានិងរដ្ឋាភិបាល
ថ្មីមួយ នាពេលឆាប់ៗនេះ»។
លោកបន្តថា៖ «ថ្ងៃនេះ ខ្ញុំសូមសម្ដែងការអបអរសាទរ ដ៏កក់ក្តៅបំផុតរបស់ខ្ញុំ ស្វាគមន៍ជ័យជម្នះ របស់សម្តេចតេជោ[ហ៊ុន សែន]»។
រដ្ឋមន្រ្តីការ បរទេសកម្ពុជា លោក ហោ ណាំហុង កាលពីម្សិលមិញ បានសម្ដែងការថ្លែងអំណរគុណរបស់លោក តាងនាមឲ្យរដ្ឋាភិបាលកម្ពុជា ចំពោះប្រទេសចិន ដែល «គាំទ្រលទ្ធ-ផលនៃការបោះឆ្នោត»។
លោក Wang Yi និងប្រតិភូចិនជាន់ខ្ពស់ដទៃៗទៀត បានមកដល់កម្ពុជាកាលពីថ្ងៃអង្គារសម្រាប់ដំណើរទស្សនកិច្ចផ្លូវ ការរយៈពេលពីរថ្ងៃ។ រដ្ឋមន្រ្តីការបរទេសចិនមានកិច្ចជំនួបផ្សេងគ្នា ជាមួយលោក ហ៊ុន សែន និងលោក ហោ ណាំហុង កាលពីម្សិលមិញ ដែលផ្តោតទៅលើកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត។
លោក Wang Yi បានថ្លែងថា៖ «ខ្ញុំសូមបញ្ជាក់ជាថ្មីថា ចិននឹងបន្តពង្រឹងចំណងទាក់ទងការទូត រវាងប្រទេសទាំងពីរ ហើយចិននឹងគាំទ្រកម្ពុជាខ្លាំងក្លា ក្នុងការការពារមិនឲ្យមានអំពើនៃ]ការរំខានពីខាងក្រៅ»។លោកមិន បានបរិយាយថាតើ«ការរំខាន»នេះនឹងអាចមកពីណានោះទេ។
បទវិចារណកថា ដែលចេញដោយទីភ្នាក់ងារព័ត៌មានចិន Xinhua ដែលគ្រប់គ្រងដោយរដ្ឋរបស់ចិន កាលពីសប្តាហ៍មុន បានអំពាវនាវសុំឲ្យសហគមន៍អន្តរជាតិកុំលូកដៃក្នុងកិច្ចការ ផ្ទៃក្នុងក្រោយការបោះឆ្នោតរបស់កម្ពុជា ជាពិសេសសំដៅទៅលើការគំរាមកំហែងរបស់តំណាងរាស្រ្តអាមេរិក ដែលគំរាមកាត់ជំនួយ។ បើតាមរដ្ឋាភិបាល ចិនបានផ្តល់ជំនួយនិងកម្ចីជាង ២,៨ ពាន់លានដុល្លារដល់កម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២។ គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗមួយចំនួន ដែលពាក់ព័ន្ធនឹងក្រុមហ៊ុនកម្មសិទ្ធិដោយរដ្ឋរបស់ចិន គឺកំពុងស្ថិតក្នុងដំណើរការ ក្នុងនោះរួមមានការវិនិយោគរួមគ្នាមួយ ដែលមានទឹកប្រាក់ ២,៣ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រប្រេងដំបូងរបស់កម្ពុជា ដែលបានចុះកិច្ចព្រមព្រៀងកាលពីឆ្នាំមុន។
ការប្រគល់កាំភ្លើងខ្លីចំនួន ១០០០ ដើមនិងគ្រាប់កាំភ្លើងចំនួន ៥០០០០ គ្រាប់របស់ចិន ទៅនគរបាលជាតិគ្រាន់តែរយៈពេលពីរថ្ងៃ បន្ទាប់ពីការបោះឆ្នោតបានធ្វើឲ្យមានការលើកឡើងផ្សេងៗ ក្នុងចំណោមអ្នកវិភាគ ដែលបានចោទសួរពាក់ព័ន្ធនឹងការកំណត់ពេលវេលាផ្តល់កាំភ្លើង និងគ្រាប់នេះ ខណៈដែលកម្ពុជាកំពុងមានភាពចម្រូងចម្រាសខាងនយោបាយក្រោយពី ការបោះឆ្នោត៕
រាយការណ៍បន្ថែម ដោយ Kevin Ponniah

No comments:
Post a Comment
I like Blogger