Friday, 02 August 2013 ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ
តម្លៃកៅស៊ូបានធ្លាក់ចុះគួរឲ្យកត់សម្គាល់បើប្រៀបធៀប
កាលពីបីខែមុន
ស្របពេលតម្លៃនៅទីផ្សារអន្តរជាតិនៅតែបន្តធ្លាក់ចុះ។
លោក ហេង ស្រេង នាយកក្រុមហ៊ុនចម្ការកៅស៊ូបឹងកេត
នៅខេត្តកំពង់ចាមបានឲ្យដឹងថា
តម្លៃកៅស៊ូធ្លាក់ចុះយ៉ាងខ្លាំង ពោលគឺធ្លាក់ចុះពី ៣ ១០០
ដុល្លារ ក្នុងមួយតោន (សម្រាប់គុណភាពលេខមួយ) កាលពីដើមខែមីនា
ឆ្នាំនេះ មកនៅត្រឹម ២ ១០០ ដុល្លារក្នុងមួយតោនគិតត្រឹមថ្ងៃទី
៣០ កក្កដា៕
ភ្នំពេញៈ
ចំនួនភ្ញៀវទេសចរចូលមកកាន់កម្ពុជាមិនមានភាពប្រែប្រួលនៅ
ប៉ុន្មានថ្ងៃចុងក្រោយនេះ
បើទោះស្ថានភាពនយោបាយក្រោយការបោះឆ្នោតមានសភាពអាប់អួ
បន្តិចក្តី។
នេះបើតាមការអះអាងរបស់មន្ត្រីនៅតាមច្រកព្រំដែន។
មន្ត្រីនគរបាលនៅតាមច្រកអន្តរជាតិបាវិតក្នុងខេត្តស្វាយរៀង
ដែលថ្លែងក្នុងលក្ខណៈមិនបញ្ចេញឈ្មោះប្រាប់ភ្នំពេញប៉ុស្តិ៍ថា
កាលពីថ្ងៃទី៣០ខែកក្កដា
ចំនួនអ្នកធ្វើដំណើរឆ្លងកាត់ចូលតាមច្រកនេះមាន ១ ៩៩០
នាក់ ហើយចំនួនអ្នកដំណើរចាកចេញមានចំនួន
១ ៨៤៦នាក់៕
១ ៨៤៦នាក់៕
ភ្នំពេញៈ មហាសេដ្ឋីរុស្ស៊ី Sergey Polonsky
ដែលជាប់ពន្ធនាគាររយៈពេល៤ខែ ក្នុងខេត្តព្រះសីហនុ
និងត្រូវបានធានាឲ្យនៅក្រៅឃុំ
បានសន្យាត្រឡប់មកកម្ពុជាដើម្បីធ្វើពាណិជ្ជកម្មឡើងវិញ។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរុស្ស៊ីឲ្យដឹងថា
តាំងពីត្រូវដោះលែងដាក់ប្រាក់ធានាមកលោក Polonsky
បានចេញទៅអ៊ីស្រាអែល៕
ភ្នំពេញៈ ប្រាក់ចំណូលរបស់ប្រៃសណីយ៍កម្ពុជា (CP) នៅឆមាសទី១
ឆ្នាំ ២០១៣ បានកើនឡើងជាង ១០ ភាគរយ ឬមានតម្លៃប្រហែល ១,៩៩ លានដុល្លារ
បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក ឱក បូរ៉ា អគ្គនាយករបស់ (CP) បានថ្លែងថា
ការកើនឡើងប្រាក់ចំណូលនេះ
គឺកើតឡើងស្របជាមួយនឹងភាពល្អប្រសើរនៃសេដ្ឋកិច្ច
លំហូរចូលការវិនិយោគផ្ទាល់ពីបរទេស (FDI) និងការកើនឡើងភ្ញៀវ
ទេសចរក្នុងចំណោមវិស័យផ្សេងទៀត។
No comments:
Post a Comment
I like Blogger