សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Tuesday, October 9, 2012

ពលរដ្ឋ​មាន​ជម្លោះ​ដី​នៅ​ព្រះ​វិហារ​មក​តវ៉ា​ជាថ្មី​ឲ្យ​នាយក​រដ្ឋ​មន្ត្រី​ជួយ

ផាក់ ស៊ាងលី​ ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី៩ តុលា ២០១២






















ប្រ​ជា​ពល​រដ្ឋ​​នៅ​​ខេត្ត​ព្រះ​វិហារ​មក​តវ៉ា​ឲ្យ​នាយក​រដ្ឋ​មន្ត្រី​ជួយ​ដោះ​ស្រាយ​ជម្លោះដី​ធ្លី កាល​ពី​ខែ​មិថុនា​​​។ រូបថត លីណា

ព្រះវិហារៈ ប្រជាពលរដ្ឋ​មក​ពី​ខេត្ត​ព្រះវិហារ​ប្រមាណ​១៧០​នាក់ ថា​នឹង​ធ្វើ​ការ​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក ថ្ងៃ​អង្គារ​នេះ ដើម្បី​សុំ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ជា​ថ្មី​ម្តង​ទៀត ឲ្យ​ជួយ​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ ជាមួយ​នឹង​អង្គការ​វ៉ាយ​អេដស៍​និង​អាជ្ញាធរ។

លោក ឡោ ចាន់ អ្នក​សម្រប​សម្រួល​សមាគម​សិទ្ធិ​មនុស្ស​អាដ​ហុក​ខេត្ត​ព្រះ​វិហារ​បាន ឲ្យ​ដឹង​ថា ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ទាំង​អស់​បំបែក​គ្នា​ធ្វើ​ដំណើរ​មក កាន់​រាជធានី​ភ្នំពេញ តាំង​តែ​ពី​ថ្ងៃ​ទី៧ ខែតុលា​មក​ម្ល៉េះ​ហើយ​នឹង​ធ្វើ​ការ​ជួប​ជុំ​គ្នា​តវ៉ា​និង​ស្វែង​រក​យុត្តិធម៌​ពី​រដ្ឋាភិបាល​ជា​ថ្មី​ម្តង​ទៀត នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។

លោក ឡោ ចាន់ បាន​បញ្ជាក់​ថា៖ «ប្រជាពលរដ្ឋ​ឡើង​មក​ភ្នំពេញ ដើម្បី​សុំ​សម្តេច ហ៊ុន សែន ជួយ​អន្តរាគម៍​ប្រមាណ​៣​ដង​មក​ហើយ។ ពួកគាត់​រង់ចាំ​ដំណោះ​ស្រាយ​ពី​អាជ្ញាធរ​មូល​ដ្ឋាន​រហូត​មក តែ​គ្មាន​លទ្ធផល ដោះ​មិន​ចេញ។ ម្តង​នេះ​ពួក​គាត់​ដាក់ ចាន​ឆ្នាំង​ទៅ​ដាំ​បាយ​ហូប តវ៉ា​នៅ​ភ្នំពេញ​តែ​ម្តង បើ​គ្មាន​លទ្ធផល​ជាក់ស្តែង​ទេ គឺ​មិន​មក​វិញ​ទេ»។

លោក ឡោ ចាន់ បន្ត​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ខុទ្ទ​កាល័យ​លោក​នាយក​រដ្ឋមន្ត្រី ​ប្រគល់​កិច្ចការ​នេះ​ឲ្យទៅ អាជ្ញាធរ​មូល​ដ្ឋាន​ដោះ​ស្រាយ អាជ្ញាធរ​ស្រុក​បាន​កោះ​ហៅ​ភាគី​ទំនាស់​មក​ជួប​ប្រជុំ​គ្នា​កាល​ពី​ថ្ងៃ ទី​១៩ និង​២៥​ខែ​កញ្ញា កន្លង​មក​នេះ ប៉ុន្តែ​លោក ប៉ែន លឹម ប្រធាន​អង្គការ​វាយ​អេដស៍ ដែល​រង​ការ​ចោទ​ប្រកាន់​មិន​មក​ចូល​រួមទេ។

អង្គការ​វាយអេដស៍​បានទទួល​ដី​សម្បទាន​សង្គមកិច្ច​ពី​រដ្ឋាភិបាល ៥៥៦​ហិកតា កាល​ពី​ឆ្នាំ​២០០៧ ទៅ​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ ប៉ុន្តែ បែរ​ជា​យក​ដី​លក់​ជាន់​ប្លង់​គ្នា ទើប​បង្ក​ឲ្យ​មាន​ជម្លោះ​រហូត​មកទល់​ពេល​នេះ។

អ្នក​ស្រី សាត ​សាវឿន ជាតំណាង​ពលរដ្ឋ​បាន​អះអាង​ថា ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​សារ​ជម្លោះ​ដីធ្លី ពាក់ព័ន្ធ​នឹង​អង្គការ​វ៉ាយ​អេដស៍ និង​អាជ្ញា​ធរ មាន​ជាង​៥០០​គ្រួសារ កំពុង​រង់​ចាំ​ដំណោះ​ស្រាយ ហើយ​តំណាង​ពួក​គាត់​ប្រមាណ​ជា​១៧០​នាក់ នឹង​ធ្វើ​ការ​តវ៉ា​នៅ​ថ្ងៃ​អង្គារ​នេះ។

លោក ខូយ ឃុនហ័រ ប្រធាន​រដ្ឋបាល​សាលា​ខេត្ត​ព្រះវិហារ​បាន​ឲ្យ​ដឹងដែរ​ថា លោក​មិន​បាន​ដឹង​អំពី​គម្រោង​តវ៉ារ​បស់​ប្រជា​ពលរដ្ឋ​ទាំង​នោះ​ទេ។

លោក​ប្រាប់​យ៉ាង​ខ្លីថា៖ «ខ្ញុំអត់​បាន​ដឹង​ទេ។ កន្លង​មក​អាជ្ញាធរ​ក៏​បាន​ធ្វើ​ការ​លើ​រឿង​នេះ​ដែរ»៕



No comments:

Post a Comment

I like Blogger