សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Monday, December 24, 2012

ក្រឡាប់​រថយន្ត​នៅ​កោះកុង​ស្លាប់​៤ របួស ១៧​នាក់

Monday, 24 December 2012 គឹម សារុំ Phnom Penh Post





















កម្មករ​ដែល​ទទួល​រង​របួស​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍នៅ​ខេត្ដ​កោះ​កុង​ ត្រូវ​បាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត​កាលពី​ម្សិល​មិញ​។ រូបថត វីរៈ

កោះកុងៈ កម្មករ​ម៉ៅការ​ដំឡើង​បង្គោល​ខ្សែ​ភ្លើង​ចំនួន​៤​នាក់​បាន​ស្លាប់ និង ១៧​នាក់​ទៀត​រង​របួស​ធ្ងន់-​ស្រាល ខណៈ​ដែល​រថយន្ត​ដឹក​កម្មករ​បាន​បើក​ចុះ​ចំណោត​ហើយ​ដាច់ ហ្វ្រាំង បណ្តាល​ឲ្យ​ក្រឡាប់ នៅ​ក្នុង​ភូមិ​អន្លង់​បាក់ ឃុំ​តាតៃ​ក្រោម ស្រុក​កោះកុង កាល​ពី​ថ្ងៃសៅរ៍។

លោក កែវ ច័ន្ទមុនី អធិការ​រង​នគរបាល​ស្រុក​កោះកុង​បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​បាន​បណ្តាល​ឲ្យ​អ្នក​ស្លាប់​៤នាក់​និង​របួស​ធ្ងន់​ស្រាល​១៧ ក្នុង​នោះ​ស្រី​២​នាក់។ លោក​បញ្ជាក់​ថា៖​«រថយន្ត​បើក​លឿន ហើយ​អ្នក​បើក​មិន​ស្គាល់ ៩ភូមិ​សាស្រ្ត​ច្បាស់ ហើយ​ផ្លូវ​មាន​សភាព​ចំណោត ហើយ​កោង​ដោយ​មាន​ការ​បត់​បែន​ជា​ច្រើន​កន្លែង»។


បើតាម​ការ​អះអាង​របស់​លោក អ៊ុក សុខា នាយ​ការិយា​ល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ខេត្ត​បាន​ឲ្យ​ដឹង​ថា រថយន្ត​នោះ​ត្រូវ​បាន​គេ​ជួល​ឲ្យ​ដឹក​សម្ភារ​សំណង់​ទាញ​បង្គោល​ខ្សែ​ភ្លើង។ តែ​លោក​នៅ​មិន​ទាន់​សន្និដ្ឋាន​បាន​ទេ​ថា តើ​គ្រោះ​ថ្នាក់​នោះ​បណ្តាល​មក​ពី​ដាច់ ហ្វ្រាំង​ឬ​ខូច ហ្វ្រាំង​នោះ​ទេ។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «ខាង​ជំនាញ​យើង​កំពុង​ស៊ើប​អង្កេត​រក​មូលហេតុ​ពិត»។

លោក ម៉ែន សារ៉េត ប្រធាន​រដ្ឋបាល​មន្ទីរ​ពេទ្យ​ខេត្ត​កោះកុង​បាន​ប្រាប់​ពី​ម្សិល​មិញ​ថា​ក្នុង​គ្រោះ​ថ្នាក់​នោះ​មាន​អ្នក​របួស​ធ្ងន់​៨​នាក់​ត្រូវ បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-​សូវៀត ចំណែក​៩នាក់​ទៀត​កំពុង​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខេត្ត។

លោក ភិន ផន អាយុ៤៩ឆ្នាំ ជន​រងគ្រោះ មក​ពី​ខេត្ត​កំពង់​ចាម បាន​ឲ្យ​ដឹង​ថា លោក​ត្រូវ​គេ​បបួល​ទៅ​ស៊ី​ឈ្នួល​ឲ្យ​គេ ជា​អ្នក​ឡើង​បង្គោល​អង់​តែន​ទូរស័ព្ទ ដោយ​គេ​ឲ្យ​ថ្លៃ​ពលកម្ម​ក្នុង​១ ខែ​៦០​ម៉ឺន​រៀល ប៉ុន្តែ​មិន​ទាន់​ដល់​គោល​ដៅ​ផង​ក៏​បាន​ជួប​គ្រោះ​ថ្នាក់។

លោកឲ្យដឹងថា៖ «ខ្ញុំដឹងថា ទៅ​ធ្វើ​ការ​ឡើង​បង្គោល​អង់​តែន​ទូរស័ព្ទ ហើយ​មុន​ពេល​ជួប​គ្រោះ​ថ្នាក់​ឡាន​បាន​បើក​ចុះ​ទួល​យ៉ាង​លឿន​និង​មាន​ផ្លូវ​កោង​ទៀត ក៏​បាន​រេ​ចង្កូត ហើយ​បាន​ក្រឡាប់ ធ្វើឲ្យ​ខ្ទាត​មនុស្ស​រាយ​ប៉ាយ​ពេញ​ដី​តែ​ម្តង»៕

No comments:

Post a Comment

I like Blogger