សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Monday, December 24, 2012

អ្នក​នេសាទ​តវ៉ា​ប្រឆាំង​នឹង​ការ​ចាប់​ទូក​៤០​គ្រឿង

Tuesday, 25 December 2012 ឃុត សុ​ភ​ចរិយា Phnom Penh Post





















ក្រុម​អ្នកនេសាទ ផ្តល់​បទ​សម្ភាស​ដល់​អ្នក​កា​សែត​ ខណៈ​កំពុង​ធ្វើ​ការ​តវ៉ា កាល​ពី​ម្សិល​មិញ​​​។ រូបថត ហុង មិនា
ភ្នំពេញៈ ប្រជានេសាទ​ប្រមាណ​ជាង ១០០ នាក់ កាល​ពី​ម្សិល​មិញ បាន​នាំគ្នា​ទៅ​តវ៉ា នៅ​មុខ​ទីស្នាក់​ការ​អធិការ​ដ្ឋាន​ជល​ផល​ចតុមុខ បន្ទាប់​ពី​មន្ត្រី​ជល​ផល បាន​ចាប់​ឃាត់​ទូក​នេសាទ របស់​ពួកគេ មិន​ឲ្យ​នេសាទ​ត្រី លើ​ដង​ទន្លេ​សាប ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​ស្វាយ​ប៉ាក ខណ្ឌ​ឫស្សី​កែវ។
តំណាងប្រជានេសាទ ​ទាំង​នោះ លោក​ឡោះ យ៉ើ អាយុ ៤៩ ឆ្នាំ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ នៅ​ឯ​កន្លែង​ជួប​ប្រជុំ​ធ្វើ​ការ​តវ៉ា​នោះ​ថា មន្ត្រី​ជលផល បាន​ចាប់​ឃាត់​ទុក​ទូក​នេសាទ​របស់​ពួក​គាត់ ចំនួន​ជាង ៤០ ទូក ខណៈ​ដែល​ពួក​គាត់ កំពុង​ធ្វើ​ការ​នេសាទ​ត្រី​លើ​ផ្ទៃទឹក​ដង​ទន្លេ​សាប ស្ថិត​ក្នុង​សង្កាត់​ស្វាយ​ប៉ាក​ខណ្ឌ​ឫស្សី​កែវ ក្នុង​រដូវ​ត្រី​ប្រហុក​នេះ ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ។ លោក​បាន​ថ្លែង​ថា៖ «សមត្ថកិច្ច​ជល​ផល ចាប់​ឃាត់​ទូក​របស់​ពួក​យើង ដោយ​ចោទ​ថា​ ពួកយើង​ប្រើ​ប្រាស់​ម៉ាស៊ីន​ជា​ជំនួយ​ក្នុង​ការ​នេសាទ​ត្រី»។
លោក​បាន ​បន្ថែមថា ច្បាប់​បាន​ហាម​ឃាត់​មិន​ឲ្យ​ប្រជា​នេសាទ ជា​លក្ខណៈ​គ្រួសារ ប្រើ​ប្រាស់​គ្រឿង​ម៉ាស៊ីន​ជា​ជំនួយ​ក្នុង​ការ​នេសាទ​ត្រី​នោះ​ទេ ប៉ុន្តែ​បច្ចុប្បន្ន ប្រទេស​ជាតិ​មាន​ការ​អភិវឌ្ឍ​ជឿន​លឿន​ទៅ​មុខ ហើយ​ប្រជាជន​ក៏​មាន​គំនិត​អភិវឌ្ឍ​ធ្វើ​ការ​ច្នៃ​ប្រឌិត​លើ​ការ​នេសាទ ដែរ ដូច្នេះ​គួរ​តែ​កែ​សម្រួល​[ធ្វើ​វិសោធន​កម្ម]​លើ​មាត្រា​ឬ​ចំណុច​ខ្លះ ដោយ​មាន​ការ​អនុញ្ញាត​ឲ្យ​ប្រជា​នេសាទ​ដើរ​ទៅ​តាម​ការ​វិវឌ្ឍ​របស់​សង្គម​ ជាតិ​ផង។

លោក សើ រេះ អាយុ ៥១ ឆ្នាំ ប្រជា​នេសាទ​មក​ពី​ភូមិ​ងោក ឃុំ​កំពង់​ហ្លួង ស្រុក​ពញាឮ ខេត្ត​កណ្ដាល បាន​និយាយ​ថា រៀង​រាល់​ឆ្នាំ ក្នុង​រដូវ​ត្រី​ប្រហុក គាត់​តែង​តែ​មក​នេសាទ​ត្រី​ជាមួយ​ប្អូន​ប្រុស​គាត់ ដែល​រស់​នៅក្នុង​តំបន់​នេះ ដើម្បី​ធ្វើ​ប្រហុក ផ្អក និង​ត្រី​ឆ្អើរ សម្រាប់​ធ្វើ​ជា​ស្បៀង​បម្រុង​ទុក​ដោះ​ដូរ​ស្រូវ​អង្ករ ជាមួយ​នឹង​ប្រជា​កសិករ និង​ទុក​ខ្លះ​សម្រាប់​ហូប​ក្នុង​រដូវ​បិទ​ឡូត៍​នេសាទ។
លោកបាន​ថ្លែង​ថា ៖​«​មុខ​របរ​នេសាទ​ដូច​ជា​ពួកខ្ញុំ គឺ​ដូច​ជា​អ្នក​រត់​ម៉ូតូ​ឌុប​អ៊ី​ចឹង ថ្ងៃ​ណា​ត្រី​ត្រូវ ក៏​បាន ថ្ងៃ​ណា​មិន​ត្រូវ​ក៏អត់​អ៊ីចឹង​ទៅ... ដូច្នេះ​បើ​យើង​មិន​ខំ​រក​ក្នុង​រដូវ​ត្រី​ត្រូវ​ទេ យើង​បាន​អី​យក​ទៅ​ដូរ​ស្រូវ​អង្ករ​គេ​ហូប បើ​យើង​គ្មាន​ដី​ធ្វើ​ស្រែ​ផង​ហ្នឹង»។
ទោះ​ជា​បែប​ណាក្ដី​ លោក​ឡោះ យ៉ើ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ការ​សម្រប​សម្រួល​​ពី​ក្រុម​គណៈ​កម្មការ​មក​ពី​ក្រសួង ក្រុម​សមត្ថកិច្ច​ជល​ផល​ បាន​ប្រគល់​ទូក​ទាំង​អស់​ ឲ្យ​ពួក​គាត់​វិញ ប៉ុន្តែ​បាន​ធ្វើ​ការ​ផាក​ពិន័យ​ទូក​របស់​លោក សុះ មីន ប្រជា​នេសាទ​នៅ​សង្កាត់​ច្រាំង​ចំរេះ ២ ដែល​បាន​ប្រើ​ប្រាស់​ទូក​ម៉ាស៊ីន ដែល​មាន​កម្លាំង​រហូត​ដល់​ ១៣​ សេស​ ចំនួន​ ២០​ ម៉ឺន​រៀល និង​នៅ​តែ​ធ្វើ​ការ​ហាមប្រាម​ មិន​ឲ្យពួកគាត់ ​ប្រើ​ប្រាស់​កម្លាំង​ម៉ាស៊ីន​ជា​ជំនួយ​នៅ​ក្នុង​ការ​នេសាទ​ទេ។
លោក​ សុង​ ហុង ប្រធាន​អធិការ​ដ្ឋាន​ជល​ផល​ចតុមុខ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ម្សិល​មិញ​ថា បញ្ហា​នេះ ក្រុម​អនុគណៈ​កម្ម​ការ ដោះ​ស្រាយ​វិវាទ​ជលផល​ បាន​ធ្វើ​ការ​សម្រប​សម្រួល​ដោះស្រាយ​ចប់​សព្វ​គ្រប់​ហើយ និង​បាន​ប្រគល់​ទូក​ទាំង​នោះ ដល់​ប្រជា​នេសាទ​វិញ​ហើយ៕

No comments:

Post a Comment

I like Blogger