សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Monday, December 24, 2012

កម្មករ​រោង​ចក្រ​កាត់​ដេរ Xing Chang Xing ជិត​១០០០​នាក់​តវ៉ា​លក្ខខណ្ខ​ការងារ

Tuesday, 25 December 2012 មុំ​ គន្ធា និង​ Stephanie Ip Phnom Penh Post





















កម្មករ​​តវ៉ា​នៅ​មុខ​រោង​ចក្រ​ Xing Chang កាល​ពី​ម្សិល​មិញ​។ រូប​ថត វីរៈ

ភ្នំពេញៈ កម្មករ​ជិត​​មួយ​ពាន់​នាក់​នៅ​រោង​ចក្រ​កាត់​ដេរ Xing Chang Xing ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​បាន​ធ្វើ​ការ​ទាមទារ​លក្ខ​ខណ្ឌ​ការងារ​នៅ​មុខ​រោង​ចក្រ​កាល​ពី​ម្សិលមិញ នៅ​ខណៈ​កម្មករ​មួយ​ចំនួន​ត្រូវ​បាន​គេ​គំរាម​សម្លាប់​មុន​ពេល​ធ្វើ​ការ តវ៉ា។

លោក ណាក់ ណម អនុប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា CCAWDU បាន​និយាយ​នៅ​ឯ​រោងចក្រ​កាត់​ដេរ​ខាង​លើ​ថា កម្មករ​ប្រហែល​ជា​៨០​ភាគ​រយ​បាន​ឈរ​នៅ​ខាង​មុខ​រោងចក្រ​ដើម្បី​ទាមទារ លក្ខខណ្ឌ​៦​ចំណុច​សម្រាប់​ការងារ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ដល់​ពួក​គេ​។ កម្មករ​នៅ​តែ​បន្ត​ធ្វើ​ការ​តវ៉ា​រហូត​ខាង​ក្រុម​ហ៊ុន​យល់​ព្រម​តាម​​ការ​ ទាម​ទារ​របស់​ពួក​គេ។​លោក​បាន​បញ្ជាក់​ថា៖ «យើង​ត្រូវ​ការ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ប្រាក់​អាហារ​ថ្ងៃ​ត្រង់​ទៅ​ កម្មករ​បាន​មួយ​ដង​ក្នុង​មួយ​សប្តាហ៍ ប្រាក់​ថែទាំ​សុខភាព សម្អាត​បង្គន់​និង​ជួសជុល​រោងចក្រ​ឲ្យ​មាន​សុវត្ថិភាព ផ្តល់​ប្រាក់​២០​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​កម្មករ​ដែល​សម្រាល​កូន​ កសាង​បន្ទប់​សម្រាប់​ស្ត្រី​ដែល​បំបៅ​ដោះ​កូន និង​កុំ​កាត់​ប្រាក់​ខែ​នៅ​ពេល​កម្មករ​មាន​ជំងឺ​ដោយ​មាន​លិខិត​ស្នាម​ពី វេជ្ជបណ្ឌិត​»។


ចំណែក​ឯ ឈីម សំអូន មេ​ដឹក​នាំ​សហជីព​នៅ​រោង​ចក្រ​កាត់​ដេរ C​CAWDAU បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​មាន​បុរស​ម្នាក់​បាន​កាន់​ដែក​លួច​វាយ​ក្បាល ​គាត់​បណ្តាល​ឲ្យ​រង​របួស​ត្រង់​ត្រចៀក​នៅ​ពេល​គាត់​កំពុង​ដើរ ម្នាក់​ឯង​ក្បែរ​រោងចក្រ។

គាត់​និយាយ​ថា៖ ​«ខ្ញុំ​មិន​បាន​ស្គាល់​មុខ​អ្នក​លួច​វាយ​ទេ ពី​ព្រោះ​គេ​​បាន​លួច​វាយ​ខ្ញុំ​ពី​ក្រោយ​ហើយ​ក៏​រត់​បាត់​ទៅ​។ មុន​ពេល​រត់ ជន​ល្មើស​បាន​វាយ​សន្ធាប់​មក​លើ​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​បាន​គេច​ចេញ​ពី​ការ​វាយ ហើយ​បន្ទាប់​មក​ជន​ដៃ​ដល់​ក៏​បាន​រត់​ទៅ​បាត់​ ហើយ​ខ្ញុំ​ក៏​រត់​ចូល​ក្នុង​រោងចក្រ​ឲ្យ​គេ​ជួយ​»។

សំអូន​បាន​បន្ត​ ថា គាត់​បាន​ឮ​ពាក្យ​ចចាម​អារ៉ាម​ថា មាន​គេ​ប៉ុន​ប៉ង​សម្លាប់​គាត់ ប្រសិន​បើ​គាត់​មិន​ឈប់​ធ្វើ​ការ​តវ៉ា​នោះ ប៉ុន្តែ​គាត់​មិន​ជឿ​ទេ ហើយ​គាត់​ក៏​មិន​ខ្វល់​ពី​ពាក្យ​ចចាម​អារ៉ាម​នោះ​ដែរ​។ គាត់​និយាយ​ទៀត​ថា៖ ​«ខ្ញុំ​ជឿ​ថា ក្រុម​ហ៊ុន ​បាន​ជួល​ជន​ខិល​ខូច ​ឲ្យ​មក​វាយ​ខ្ញុំ ពី​ព្រោះ​​ក្រុម​ហ៊ុន​បាន​ប្រជុំ​ពិភាក្សា​ធ្វើ​អ្វី​ម្យ៉ាង​អំពី​មេ​ដឹក​សហជីព ប្រសិន​បើ​ពួក​គេ​នៅ​តែ​បន្ត​ធ្វើ​ការ​តវ៉ា បន្ទាប់​ពី​ខ្ញុំ​បាន​ផ្ញើ​លិខិត​ជូន​ដំណឹង​អំពី​ការ​ធ្វើ​ការ​តវ៉ា​ថ្ងៃ​នេះ​»។

លោក សំអូន​ បាន​បន្ថែម​ទៀត​ថា គាត់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត ហើយ​ចាប់​ពី​ពេល​នោះ​មក​ គាត់​តែង​តែ​ទៅ​ណា​មក​ណា​ជាមួយ​មិត្តភក្តិ​រហូត ពី​ព្រោះ​គាត់​បារម្ភ​ពី​សុវត្ថិភាព​៕ CC

No comments:

Post a Comment

I like Blogger