សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Monday, December 24, 2012

អង្គរ​វត្ត​ត្រូវ​ដាក់​បញ្ចូល​ក្នុង Ipads

Friday, 21 December 2012 Soo Jin Kim  Phnom Penh Post
សៀមរាបៈតួ​អង្គ Laura Croft អាច​ជា​មគ្គុទ្ទេសក៍​មួយ​ក្នុង​ចំណោម​មគ្គុទ្ទេសក៍​ទាំង​នេះ។ ​មគ្គុទេ្ទសក៍​ទៅ​កាន់​អង្គ​ថ្មី​មួយ​សម្រាប់​ Ipads បាន​រៀបចំ​ឡើង ​ដោយ​អង្គ​ការ​ឃ្លាំ​មើល​បេតិកភណ្ឌ ដែល​ជា​អង្គការ​មិន​ដើម្បី​ប្រាក់​ចំណេញ​។

កម្មវិធី «An Interactive Guide to Angkor» ដែល​បាន​ដាក់​លើ​ហាង iTune ​របស់​ក្រុមហ៊ុន Apple រៀបចំ​ឡើង​ដោយ​លោក​បណ្ឌិត Dougald O'Reilly បុរាណ​វត្ថុ​វិទូ និង​នាយក​អង្គការ​ឃ្លាំ​មើល​បេតិកភណ្ឌ ហើយ​បាន​ពិពណ៌នា​ដោយ​លោក Charles Higham ជា​សាស្រ្តាចារ្យ​ នៃ​ការ​សិក្សា​តំបន់​អាស៊ី​អាគ្នេយ៍។

លោក O'Reilly បាន​ថ្លែង​ថា៖ «​វា​ជំរុញ​ដោយ​កន្លែង​ល្អ​បំផុត​មួយ នៅ​លើ​ពិភពលោក។ លោក O'Reilly ដែល​បាន​រស់​នៅ​កម្ពុជា​ពី​ឆ្នាំ ១៩៩៦ ដល់ ២០០៦​ បាន​ចាប់​ផ្តើម​បង្កើត​អង្គ​ការ​ឃ្លាំ​មើល​បេតិកភណ្ឌ​នៅ​ឆ្នាំ​ ២០០៣ ដើម្បី​ជួយ​អភិរក្ស​បេតិកភណ្ឌ និង​វប្បធម៌​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។

លោក O'Reilly បាន​បន្ត​ថា៖ «​ អង្គរ​ជា​កន្លែង​ជំរុញ​ទឹក​ចិត្ត​ខ្លាំង​។ រាល់​ពេល​ខ្ញុំ​បើក​ឡាន​កាត់​ច្រក​ទ្វារ​អង្គរធំ ​ខ្ញុំ​មិន​អាច​សម្តែង​ទឹក​ចិត្ត​បាន​ឡើយ ប៉ុន្តែ​ភាព​អស្ចារ្យ និង​ថ្លៃថ្លា នៃ​ច្រក​ទ្វារ និង​ផ្ទៃ​មុខ​ចម្លាក់ គឺជា​រឿង​មិន​គួរ​ឲ្យ​ជឿ​»។


កម្មវិធី​នេះ មាន​ផែន​ទី ​ដែល​អាច​ពង្រីក​បាន ​លេច​ចេញ​នូវ​ប្រអប់​ព័ត៌មាន​រូបភាព​ស្រស់​ស្អាត និង​មគ្គុទេ្ទសក៍​ជា​សំឡេង​។ ​អ្នក​ប្រើប្រាស់ ក៏​ទទួល​បាន​ព័ត៌មាន និង​រឿង​រ៉ាវ​ អំពី​រឿង​ព្រេង​ខ្មែរ ព្រហ្មញ្ញ​សាសនា​និង​ប្រវតិ្តសាស្រ្ត និង​សារៈ​សំខាន់​នៃ​ប្រាសាទ។

លោក O'Reilly បាន​ថ្លែង​ថា៖​«មាន​ចំណុច​អស្ចារ្យ​ជា​ច្រើន​។ វា​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ទទួល​បាន​បទ​ពិសោធ​រស់​រវើក​មិន​ត្រឹម​តែ​ មាន​សំឡេង​ប៉ុណ្ណោះ​ឡើយ»។ ​លោក​ បាន​ឲ្យ​ដឹង​ថា កម្មវិធី​នឹង​លក់​បាន​ប្រាក់ ដើម្បី​ជួយ​អង្គ​ការ​ឃ្លាំ​មើល​បេតិកភណ្ឌ​។ «​វា​ពិបាក​រក​ប្រាក់​ចំណូល និង​ចំណេញ ដើម្បី​គាំទ្រ​ការ​អភិរក្ស​អង្គរ​នៅ​កម្ពុជា។ មាន​ជំនួយ​តិច​តួច​ ដែល​អង្គ​ការ​បេតិក ភណ្ឌ អាច​ប្រើ​ប្រាស់​បាន​។ លោក O'Reilly ផ្ទាល់​ មិន​ទទួល​បាន​ប្រាក់​ខែ​ ពី​អង្គ​ការ​របស់​លោក​ឡើយ។ អង្គការ​ឃ្លាំ​មើល​បេតិកភណ្ឌ ដែល​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ២០០៣ មាន​គោល​បំណង​ លើក​កម្ពស់​ការ​យល់​ដឹង​របស់​សាធារណជន អំពី​បេតិកភណ្ឌ​កម្ពុជា បញ្ឈប់​ការ​បំផ្លាញ​បេតិកភណ្ឌ និង​ការ​លក់​ដូរ​វត្ថុ​បុរាណ​ខុស​ច្បាប់ ​និង​លើក​ស្ទួយ​សិល្បៈ និង​វប្បធម៌​កម្ពុជា៕ TK

No comments:

Post a Comment

I like Blogger