ក្រុងបាងកកៈ មេដឹកនាំ ក្រុមភីតាក់ស្យ៉ាម (ការពារសៀម)លោកឧត្តមសេនីយ៍ ប៊ិនលើត កែវប្រាស៊ីត កាលពីថ្ងៃសៅរ៍ បានបញ្ចប់ការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលរបស់ក្រុមនេះ បន្ទាប់ពីការជួបប្រជុំ៨ម៉ោង បានបណ្តាលឲ្យមនុស្ស៦១នាក់រងរបួស និង១៣៨នាក់ទៀត ត្រូវចាប់ខ្លួន និងបានទាក់ទាញការចូលរួមពីអ្នកគាំទ្រតិចជាងការរំពឹងទុក។
ប៉ុន្តែក្រុមអ្នកតវ៉ាដែលត្រូវបានចាប់ខ្លួនភាគច្រើន ត្រូវបានដោះលែងស្ទើរតែទាំងអស់កាល ពីថ្ងៃអាទិត្យ។ ប៉ូលិសបាននិយាយថា មានតែអ្នកតវ៉ាពីរនាកប៉ុណ្ណោះនៅជាប់ឃុំខ្លួនប៉ូលិស ខណៈ១៣៦នាក់ត្រូវបានដោះលែង។
ឧត្តមសេនីយ៍ចូលនិវត្តន៍ ប៊ុនលើត បានប្រ កាសប្រាប់ហ្វូងអ្នកតវ៉ា នៅម៉ោងប្រមាណ៥ល្ងាច ក្នុងអំឡុងពេលមានភ្លៀងធ្លាក់ដូចហែកមេឃថា ដើម្បីសង្គ្រោះជីវិតក្រុមអ្នកតវ៉ា ការជួបជុំគ្នាតវ៉ានេះ ត្រូវបានបញ្ចប់ហើយ។ ឧត្តម សេនីយ៍ ប៊ុនលើត ក៏បានលាលែង ពីមេដឹកនាំរបស់ក្រុមនេះផងដែរ។
ដោយសំដៅលើរូបលោក និងលើកឡើងថាលោកនឹងមិនចូលរួមការជួបជុំនយោបាយណា ទៀតនោះ លោក បានបញ្ជាក់ថា៖«ប៊ុនលើត បានស្លាប់បាត់ទៅហើយ»។ លោក បានថ្លែងបន្តថា៖«យកល្អខ្ញុំគួរតែទៅធ្វើកថិនវិញ»។