សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Tuesday, February 19, 2013

កម្ពុជា​សម្លឹង​មើល​ការ​បង្កើត​តុលាការ​ពាណិជ្ជ​កម្ម សម្រួល​ដល់​ការ​វិនិយោគ

TUESDAY, 19 FEBRUARY 2013 លាង ផាន់ណារ៉ា From the phnom penh post

ភ្នំពេញៈ មន្ត្រី​នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​កំពុង​សម្លឹង​មើល​ការ​បង្កើត តុលាការ​ផ្នែក​ពាណិជ្ជកម្ម នា​ពេល​ខាង​មុខ​ដើម្បី​ជួយ​សម្រួល ដល់​អ្នក​វិនិយោគ​ទាំង​អស់​នៅ​ប្រទេស​កម្ពុជា ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​ផ្នែក​ពាណិជ្ជកម្ម ដោយសារ​កម្ពុជា​កំពុង​តែ​មាន​កំណើន​វិនិយោគ​កាន់​តែ​ច្រើន​ឡើង។
នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​ឧបនាយក​រដ្ឋ​មន្ត្រី​សុខ អាន រដ្ឋ​មន្ត្រី​នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី និង​ជា​ប្រធាន​កំណែ​ទម្រង់​ប្រព័ន្ធ​ច្បាប់ និង​តុលាការ​នៅ​កម្ពុជា ជាមួយ​នឹង​លោក ជេមន៍ សឿហ្គា​ណាត ប្រធាន​គណៈ​មេធាវី​អាមេរិក នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៩ ខែ​កុម្ភៈ​នេះ លោក ឯក ថា អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​បាន​ដក​ស្រង់​ប្រសាសន៍ ឧបនាយក​រដ្ឋ​មន្ត្រី​សុខ អាន​ថា វិស័យ​ច្បាប់​កម្ពុជា​មាន​ការ​រីក​ចម្រើន​ខ្លាំង នឹង​កម្ពុជា​កំពុង​សម្លឹង​មើល​ការ​បង្កើត​នូវ​តុលាការ​ពាណិជ្ជកម្ម នា​ពេល​ខាង​មុខ ដើម្បី​ដោះ​ស្រាយ​វិវាទ​ផ្នែក​ជំនួញ។
លោក​ឯក ថា បាន​ឲ្យ​ដឹង​ទៀត​ថា ​​លោក ជេមន៍ សឿហ្គា​ណាត ប្រធាន​គណៈ​មេធាវី​អាមេរិក​បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​គោល​ជំហរ​របស់​កម្ពុជា ក្នុង​ការ​បង្កើត​ឲ្យ​មាន​តុលាការ​នេះ និង​លោក​ក៏​បាន​ស្វាគមន៍​ចំពោះ​ដំណើរ​ការ​រីក​ចម្រើន នៃ​រាជ​បណ្ឌិត​សភា​វិជ្ជា​ជីវៈ​តុលា​ការ ដែល​ជា​ស្ថាប័ន​ជួយ​បណ្តុះ​បណ្តាល​ផ្នែក​ចៅក្រម ព្រះ​រាជ​អាជ្ញារ ក្រឡា​បញ្ជីរផងដែរ។
លោកឯក ថា បាន​បញ្ជាក់​ទៀត​ថា លោក​ឧបនាយក​រដ្ឋ​មន្ត្រី​សុខ អាន ចង់​មាន កិច្ច​សហ​ប្រតិបត្តិ​ការ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​រវាង រាជ​បណ្ឌិត​សភា​វិជ្ជា​ជីវៈ​តុលា​ការ​និង​គណៈ​មេធាវី​អាមេរិក ដូចជា ដំណើរ​ផ្លាស់​ប្តូរ​ទស្សន​កិច្ច​ការងារ​ជា​ដើម។
ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក ជេមន៍ សឿហ្គា​ណាត ក៏​បាន​និយាយ​ដែរ​ថា លោក​នឹងពិនិត្យ​មើល​អ្វី​ដែល​ខាង​ភាគី​គណៈ​មេធាវី​អាមេរិក​អាច​ជួយ​ដល់​ប្រព័ន្ធ​ច្បាប់​កម្ពុជា នូវ​អ្វី​ដែល​ខ្វះ​ខាត នា​ពេល​មុខថែមទៀត។
មន្ត្រី​អ្នក​នាំ​ពាក្យ​នេះ ក៏​បាន​ឲ្យ​ដឹង​ថា កម្ពុជា​បាន​បញ្ជូន​មេធាវី ចំនួន ១៨​នាក់​ទៅ​រៀន​នៅ​ឯ​ក្រៅ​ប្រទេស​ផ្នែក​តុលាការ​ពាណិជ្ជកម្ម ដែល​នឹង​អាច​ក្លាយ​ជា​ចៅក្រម​ពាណិជ្ជកម្ម​នា​ពេល​ខាង​មុខ។

No comments:

Post a Comment

I like Blogger