សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Thursday, February 21, 2013

ភាព​ចលា​ចល​ថ្មី​ៗ​ ផ្ទុះ​ឡើង​នៅ​ឯ​ការ​តវ៉ា​ប្រឆាំង​ការ​ត្បិត​ត្បៀត​នៅ​ក្រិក


ក្រុង​អាថែនៈ ប៉ូលិស​នៅ​ក្រុង​អាថែន ​បានបាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ដាក់​ក្រុម​អ្នក​តវ៉ា​ដែល​គប់​ដុំ​​ថ្ម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​ដែល​ពល​រដ្ឋ​កិ្រក​រាប់​ពាន់​នាក់ បាន​ដើរ​ចេញ​ពី​ការងារ​​ដើម្បី​ចូល​រយម​​កូដ​កម្ម​ទូទៅ​លើក​ដំបូង​​ប្រទេស​​ដែលពោរ​​ពេញ​ទៅ​ដោយ​បំណុល​​នៅ​ឆ្នាំ​នេះ ហើយ​បាន​​ប្រឆាំង​នឹង​វិធាន​ការ​ត្បិត​ត្បៀត​។
យោង​តាម​តួលេខ​ប៉ូលិស​ឲ្យ​ដឹង​ថា កម្មករ​ដែល​កំពុង​តវ៉ា​​ប្រមាណ​១៥​ពាន់​នាក់ បាន​ចូល​រួម​​ក្នុង​បាតុ​កម្ម​មួយ​ដែល​រៀប​ចំ​ដោយ​បក្ស​កុម្មុយនិស្ត​នៅ​ក្រុង​អាថែន ហើយ​២​ម៉ឺន​នាក់​ទៀត​ បាន​ចូល​រួម​ការ​តវ៉ា​​ជា​ច្រើន​ដែល​រៀប​ចំ​ដោយ​សហ​ជីព​ផ្សេង​ៗ​។
អាជ្ញា​ធរមូល​ដ្ឋាន បាន​និយាយ​ថា មនុស្ស​១៥​ពាន់​នាក់​ទៀត បាន​ដើរ​ជា​ក្បួន​នៅ​ក្រុង​ធំ Thessaloniki ​ខាង​​ជើង​​ប្រទេស​កិ្រក។
ប៉ូលិស និយាយ​ថា ក្រុម​អ្នក​តវ៉ា បាន​ព្យាយាម​បាញ់​គ្រាប់​បែក​ភ្លើង​​ដាក់​ឡាន​មួយ​គ្រឿង​នៅ​ក្រុង​អាថែន ហើយ​បាន​គប់​ដុំ​ថ្ម​ដាក់​ប៉ូលិស​ ដែលបាន​បាញ់​ឧស្ម័ន​ប​ង្ហូរ​ទឹក​​ភ្នែក​តវិញ​​រី​ឯ​ក្រុង Iraklio នៅ​កោះ​ Crete វិញ ក្រុម​​បាតុករ បាន​ក្រឡាប់​ឡាន​ប៉ូលិស​មួយ​គ្រឿង​។
នៅ Thessaloniki ឡាន​​សម្រាប់​ក្រុម​អ្នក​ថត​ទូរទស្សន៍ ត្រូវ​បាន​​គេ​ដុត​ ហើយ​ក្រុម​​អ្នក​តវ៉ា បាន​​កម្ទេច​បង្អួច​​​មុខ​ហាង​បញ្ចាំជា​ច្រើន​។

No comments:

Post a Comment

I like Blogger