សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Wednesday, February 20, 2013

អាជ្ញាធរ​ចេញ​មុ​ខ​បើក​ប្រាក់​ឲ្យ​កម្មករ​យ៉ុងវ៉ា​បញ្ចប់​ការ​តវ៉ា

WEDNESDAY, 20 FEBRUARY 2013 មុំ គន្ធា ​និង​ SHANE WORRELL ​ From The Phnom Penh Post
130220_02
កម្មករ​នៅរោង​ចក្រ​យ៉ុង​វ៉ា​ ក្នុង​ខេត្ត​កណ្តាល​រាប់​ពាន់​នាក់​ ធ្វើ​ការ​តវ៉ា​កាល​ពី​សប្តាហ៍​មុន​។ រូបថត ផា លីណា​

កណ្តាលៈ អភិបាល​រង​ខេត្ត​ម្នាក់​កាល​ពី​ម្សិលមិញ​ បាន​អះអាង​ថា លោក​បាន​ផ្តល់​ប្រាក់​ចំនួន​ ៦,៥​លាន​ដុល្លារ ដែល​ជា​ប្រាក់​ខ្ចី​ពី​ថវិកា​ជាតិ​ដើម្បី​ផ្តល់​ទៅ​ឲ្យ​កម្មករ​ និយោជិត​ចំនួន​ប្រមាណ ៧០០០ នាក់ នៅ​រោងចក្រ យ៉ុង វ៉ា ក្នុង​ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល​ ដែល​បាន​បិទ​ទ្វារ។
លោក ផៃ ប៊ុន ឈឿន អភិបាលរង​ខេត្ត​កណ្តាល បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា៖ «​ប្រាក់​ដែល​យើង​ត្រូវ​ផ្តល់​ទៅ​ឲ្យ​កម្មករ​ គឺ​មាន​ចំនួន​ប្រហែល​៦,៥​លាន​ដុល្លារ​។ ​យើង​នឹង​ផ្តល់​ឲ្យ​ពួក​គេ​នៅ​ល្ងាច​នេះ និង​បន្ថែម​ទៀត នៅ​ថ្ងៃ​ស្អែក រហូត​ទាល់​ពួក​គេ​ទាំង​អស់​ទទួល​បាន​គ្រប់​គ្នា»។ លោក​បន្ថែម​ថា រោងចក្រ​ពីរ​ដែល​បាន​បិទ​កាល​ពី​ចុង​ខែ​ធ្នូ នៅ​ពេល​ដែល​ក្រុមហ៊ុន​នេះ​ចាប់​ផ្តើម​ដឹក​ចេញ​ទ្រព្យ​សម្បត្តិ​របស់​ ខ្លួន។ លោក​បន្ត​ថា រោងចក្រ​នេះ​នឹង​ត្រូវ​លក់​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន និង​សម្ភារ​ផ្សេងៗ។
លោក ផៃ ប៊ុន ឈឿន បាន​ថ្លែង​បន្ត​ថា​៖ «បន្ទាប់​ពី​នោះ​ យើង​នឹង​ធ្វើ​ការ​ជាមួយ​ក្រសួង​មហា​ផ្ទៃ និង​ក្រសួង​ការ​បរទេស​ដើម្បី​ប្តឹង​ឲ្យ​និយោជក​សង​ប្រាក់​នៅ សល់​បន្ទាប់​ពី​ការ​លក់​ទ្រព្យ​សម្បត្តិ​ក្រុមហ៊ុន​មក​ឲ្យ​យើង​វិញ »។
អគ្គ​លេខាធិការ​សមា​គម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា លោក ខេន លូ បាន​ថ្លែង​ថា លោក​មិន​រំពឹង​ថា​ ទ្រព្យ​សម្បត្តិ​របស់​ក្រុមហ៊ុន អាច​លក់​បាន​ច្រើន​ជាង​១លាន​ដុល្លារ​ទេ។ លោក​បាន​បន្ថែម​ថា ម្ចាស់​រោងចក្រ យ៉ុង វ៉ា ១ និង​ ២ មិន​បាន​រត់​គេច​ដូច​កម្មករ​ចោទ​ប្រកាន់​ទេ ប៉ុន្តែ​លោក​ថា​ក្រុមហ៊ុន​លក់​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន។ ​លោក​បាន​ថ្លែង​បន្ត​ថា​ រដ្ឋាភិបាល​ មិន​មាន​កាតព្វកិច្ច​សង​កម្មករ​លើស​ពី​អ្វី​ដែល​បាន​មក​ពី​ការ​លក់ ទ្រព្យ​សម្បត្តិ​របស់​រោងចក្រ​ទេ។ ​លោក​បាន​បន្ត​ថា៖ «​មិន​មាន​លុយ​ធ្លាក់​ពី​លើ​មេឃ​ណា​យក​មក​បន្ថែម​ទេ»។
កម្មករ បាន​បន្ត​ធ្វើ​ការ​តវ៉ា​នៅ​រោងចក្រ​នេះ ចាប់​តាំង​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន ដោយ​ធ្វើ​ការ​បិទ​ផ្លូវ​និង​ទាមទារ​ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេងៗ​ទៀត​។
តំណាង​កម្មករ អ្នក​ស្រី សុខ ផល្លា បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា កម្មករ​បាន​យល់​ព្រម​បញ្ឈប់​ការ​បិទ​ផ្លូវ បន្ទាប់​ពី​ត្រូវ​បាន​គេ​ប្រាប់​ថា ពួក​គេ​នឹង​ទទួល​បាន​ប្រាក់​រហូត​ដល់​១៤០០​ដុល្លារ​ក្នុង​ម្នាក់ៗ។

ទន្ទឹម​នេះ​ដែរ លោក ខេន លូ បាន​វាយ​បក​ទៅ​របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា ពេល​ព្រឹក​ក្នុង​ភាព​ងងឹត​ដែល​ជា​របាយការណ៍ ពី​សាលា​ច្បាប់ Stanford Law School និង សមាគម​សិទ្ធិ​កម្មករ​ (WRC) ដែល​ចេញ​កាល​ពី​ថ្ងៃ​ចន្ទ បាន​រិះគន់​របាយការណ៍​របស់​គម្រោង​រោង​ចក្រ​កាន់​តែ​ប្រសើរ​ឡើង​នៅ​កម្ពុជា(BFC) ពាក់​ព័ន្ធ​នឹង​ស្ថានភាព​រោងចក្រ​កាត់​ដេរ។
លោក បាន​បន្ថែម​ថា៖ «ប៉ុន្តែ​ពួក​គេ [អ្នក​ស្រាវ​ជ្រាវ​ទាំង​នោះ​]​ មិន​បាន​និយាយ​ទៅ​កាន់​រោង​ចក្រ​ណា​មួយ​នោះ​ទេ»។ លោក​បាន​គូស​បញ្ជាក់​ថា​៖«ចំណុច​ជាច្រើន​ដែល​លើក​ឡើង​នៅ​ក្នុង​របាយការណ៍ គឺ​មិន​ត្រឹម​ត្រូវ និង​មាន​គុណ​វិបត្តិ​។ តម្លាភាព​គឺជា​អ្វី​ដែល​អ្នក​រាល់​គ្នា​នឹង​ចង់​ឃើញ...ប៉ុន្តែ នៅ​ក្នុង​ទម្រង់​ដែល​ពួក​កំពុង​លើក​ឡើង​ឬ? ពិត​ជា​មិន​មែន​ទាំង​ស្រុង​ទេ»៕ PS

No comments:

Post a Comment

I like Blogger